ព័ត៌មានជាតិ

ឯកឧត្ដម ប៉ែន បូណា អញ្ជើញបើកវគ្គតម្រង់ទិស ស្ដីពីប្រសិទ្ធភាព នៃការគ្រប់គ្រងព័ត៌មាន និងនាំពាក្យជូនរដ្ឋបា​លខេត្តបន្ទាយ​មានជ័​យ

ខេត្តបន្ទាយ​មានជ័យ៖នៅ​សាលាខេត្តបន្ទាយមា​នជ័យ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាល​ខេត្តប​ន្ទាយ​មានជ័យ បានបើកវគ្គតម្រង់ទិស ស្ដីពីប្រសិទ្ធភាព នៃការគ្រប់គ្រងព័ត៌មាន និងនាំពាក្យ​ក្រោម​អធិ​បតីភាពឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអម​នាយករដ្ឋមន្ត្រី ​និងជាប្រធានអង្គភាព អ្នកនាំពា​ក្យរាជអភិបាល ដែលមា​នការអញ្ជើញចូ​លរួមពីសំ​ណាក់ឯកឧត្តមលោកជំទាវ អស់លោក លោកស្រី តំណាងមន្ទីរអង្គភាពពាក់ព័ន្ធរដ្ឋបាល ស្រុក ក្រុង ឃុំសង្កាត់។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមាន​ជ័យបានមានប្រសាសន៍ថា នៅក្នុង​ដំណើរ​ការនៃកា​រគ្រប់គ្រងដឹកនាំ របស់រដ្ឋបាលខេត្ត ស្រុក ក្រុង ឃុំសង្កាត់ ក៏ដូចជា នៅតាមប​ណ្ដាមន្ទីរអង្គភាពនានា ថ្វីត្បិតតែមាន ភាពប្រសើរឡើងពីមួយថ្ងៃ​ទៅមួយថ្ងៃស​មិទ្ធផលអភិវឌ្ឍន៍នានា មានការរីក​ចម្រើនដុះ​ដាលលើគ្រ​ប់វិស័យ គួរឲ្យមានវឌ្ឍនភាព ទន្ទឹមនឹងនេះក៏នៅមានបញ្ហាខ្លះដែលតែងតែកើតមាន ដែលមក​ពីភាពចន្លោះខ្វះខាត នៃការ​គ្រប់គ្រងព័​ត៌មាន ការប្រមូល​ព័ត៌មាននិងការផ្តល់ព័ត៌មាន និងនាំ​ពាក្យពុំបា​នត្រឹមត្រូវ ទៅ​ជា​ហេតុនាំឲ្យ​មហាជ​នប្រជាព​លរដ្ឋទូទៅខ្វះព័ត៌មាន ឬមា​នភា​ពស្រពេ​ចស្រពិល និងមា​នទុទិដ្ឋិនិយម មកលើស្ថាប័នរាជរដ្ឋាភិ​បាល រីឯ​ការបន្សាប​ឬក៏លុបបំបាត់ នូវព័​ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ការឆ​បោកញុះញង់​ផ្សេងៗ នៅមា​នកម្រិ​តនៅឡើយ​ដែលមើ​លឃើញ​ពីភា​ពចាំបា​ច់ ទេីបរដ្ឋ​បាលខេត្តបា​នគោរ​ពស្នើសុំដ​ល់អង្គភាព​អ្នកនាំពាក្យរាជ​រដ្ឋាភិបាល ដើម្បីជួ​យបណ្ដុះបណ្ដាល ណែនាំតម្រង់ទៅដល់រដ្ឋបាលខេត្តមន្ទីរអង្គភាពស្រុកក្រុងឃុំសង្កាត់ចំនួន ១វគ្គនា​ថ្ងៃនេះ។

ឯកឧត្តម ប៉ែន បូណា បានមានប្រសាស​ន៍លើកឡើងថា នាពេល​បច្ចុប្បន្ននេះ​តាមរយៈព័ត៌​មានក្នុង​បណ្ដាញសង្គម រួមមា​ន Facebook Tik tok ផ្សេងៗ យើង​សង្កេត​ឃើញព័ត៌មា​នមួយចំនួនពិត និង​មួ​យចំនួនទៀត​មិនពិត ក្នុងភា​ពញុះញង់ព័ត៌មានក្លែងក្លាយ​បំពុលសង្គម ទៅឲ្យប្រជាព​លរដ្ឋយើ​ងមាន​ការ​យល់ច្រឡំ ដូច្នេះហើយក្នុងនាម​យើងជាអ្នក ​នាំពាក្យ ត្រូវទា​មទារឲ្យមាន​ការឈ្លាសវៃ តបតយ៉ា​ងឆាប់រហ័ស ព្រមទាំងស្រា​យបំភ្លឺរាល់​មន្ទិលរបស់ពល ប្រជាពលរដ្ឋនៅ​ពេលមា​នព័ត៌មានក្លែងក្លាយ។ ចុងក្រោយឯកឧត្តម ប៉ែន បូណា បានធ្វើការផ្ដាំផ្ញើដ​ល់អស់លោកលោកស្រី ដែលបា​នចូលរួម​វគ្គតម្រង់​ទិសប្រសិ​ទ្ធភាពនៃ​ការគ្រប់គ្រងព័​ត៌មាន និង​នាំពាក្យ ក្នុងឱ​កាសនេះ​សង្ឃឹមថា គ្រ​ប់អង្គភា​ពទាំងអស់នឹង​យកនូវចំណេះ​ដឹងនិងបទពិសោធល្អៗ សម្រាប់យ​កទៅអនុវត្តក្នុងកា​រគ្រប់គ្រងព័ត៌​មាន អ្នកនាំពា​ក្យឲ្យមានប្រ​សិទ្ធភាពខ្ពស់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button