ព័ត៌មានជាតិ

កិច្ចប្រជុំ ស្តីពីកិច្ចសហការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណេីរការ បោះឆ្នោត ជ្រេីសរេីសក្រុមប្រឹក្សា ខេត្ត ស្រុក ក្រុង

(បន្ទាយមានជ័យ) នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ បានធ្វើការប្រជុំស្ដីពីកិច្ចសហការការងារសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈសម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាស្រុក ក្នុងអាណត្តិទី៤ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យទី២៦ ខែឧសភាឆ្នាំ២០២៤ខាងមុខនេះ ដោយកិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឈឿន ក្រៃយ៉ុង អភិបាលរង តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមដោយអស់លោក លោកស្រី មន្ត្រីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងតំណាងគណបក្សនយោបាយ។

លោក យ៉ង់ ស័ក្តិ ប្រធានលេខាធិការ ចាំការបោះឆ្នោតខេត្តបានឲ្យដឹងថាយោងតាមសេចក្ដីណែនាំ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៤៨ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ស្តីពីកិច្ចសហការរវាងគ.ជ.បនិងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទការពារសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់ ឲ្យប្រព្រឹត្តទៅដោយរលូនគ្មានអំពើហិង្សា គ្មានការគំរាមកំហែងនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាស្រុកក្រុងក្នុងខេត្តបន្ទាយមានជ័យ ទទួលបានភាពជោគជ័យ។

លោក យ៉ង់ សក្កិ បានបន្តថា នីតិវិធីនៃការរៀបចំការបោះឆ្នោតនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានកំណត់ចាប់ពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃដង្ហែឃោសនារបស់គណបក្សនយោបាយនីមួយៗ ដល់ថ្ងៃទី២៥ ដែលជាថ្ងៃស្ងៀមស្ងាត់ លុះដល់ថ្ងៃអាទិត្យទី២៦ ដែលជាថ្ងៃបោះឆ្នោត ចាប់ពីម៉ោង៧ ០០ព្រឹក រហូតដល់ម៉ោង៣រសៀល។

លោក ឈឿង  ក្រៃយ៉ុង អភិបាលរងខេត្តបានមានប្រសាសន៍ថា ដើម្បីឲ្យដំណើរការនៃការបោះឆ្នោតនាពេលខាងមុខនេះប្រព្រឹត្តទៅដោយភាពរលូនគ្មានអំពើហិង្សាគ្មានការគំរាមកំហែងទៅ សូមឲ្យកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទត្រូវ ការយកចិត្តទុកដាក់សហការជាមួយមន្ត្រីគ.ជ.បនិងមន្ត្រីពាក់ព័ន្ធនឹងអ្នកសង្កេតការណ៍នានាធ្វើយ៉ាងណារក្សាភាពថ្លៃថ្នូររក្សាតម្លៃជាខ្មែរ ជាពិសេសគោរពអនុវត្តតាមច្បាប់បទបញ្ជានីតិវិធីក្រមសីលធម៌ដើម្បីឲ្យការបោះឆ្នោតក្រុមប្រឹក្សាខេត្តស្រុកក្រុងទទួលបានភាព ជ័យនិងមានតម្លាភាពយុត្តិធម៌។ គួរបញ្ជាក់ផងដែរថា គណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុកក្រុងខណ្ឌ អាណត្តិទី៤នេះ មាន៥ គណបក្សនយោបាយរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ បក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button