បុរសវ័យ១៨ឆ្នាំម្នាក់ ធ្វើអត្តឃាតដោយចង.ក សម្លាប់ខ្លួន នៅនឹងដើមស្វាយ មិនដឹងពីមូលហេតុ
(បន្ទាយមានជ័យ)៖មិនដឹកជាមានវិបត្តិអ្វីនោះទេ បានធ្វើឲ្យបុរសវ័យ១៨ឆ្នាំ ជាសិស្សសាលាវិទ្យាល័យជប់វារីម្នាក់ដាច់ចិត្តធ្វើអត្តឃាតខ្លួនឯង ដោយចង.ក ទៅនឹងដើមស្វាយ នៅក្នុងចម្ការស្វាយខាងជើងភូមិជប់ចម្ងាយប្រហែល៥០០ម៉ែត្រ ស្ថិតនៅក្នុងភូមិជប់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បង្កការភ្ញាក់ផ្អើលនាវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។
អធិការនគរបាលស្រុកព្រះនេត្រព្រះបានបញ្ជាក់ថា សពមានឈ្មោះសួយ រ៉ាស៊ី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានយកខ្សែភ្លើងពណ៌ស កម្ពស់ពីដីដល់ចុងជើង កម្ពស់៧០ ស.ម ចង.ក សម្លាប់ខ្លួនឯង នៅនឹងដើមស្វាយនៅចំណុច ខាងលើ ។
តាមការបញ្ជាក់របស់ឈ្មោះប៉ាន់ វ៉ាន់ឈុយ ភេទប្រុស អាយុ៤៤ឆ្នាំ ត្រូវជាឱពុករបស់សាកសព បានបញ្ជាក់ថា កូនរបស់ខ្លួនបានទៅរៀននៅវិទ្យាល័យជប់វារី ស្រុកព្រះនេត្រព្រះ និងបានជួលបន្ទប់លោកគ្រូលី នៅភូមិជប់ឃុំជប់វារី ដើម្បីស្នាក់នៅរៀនសូត្រ ។នៅថ្ងៃទី២០ ខែមេសា វេលាម៉ោង១៣ និង០០នាទី កូនបានទូរស័ព្ទឲ្យផ្ញើលុយឲ្យ១០ម៉ឺនរៀល តែឪពុកប្រាប់ថាចាំស្អែកចាំផ្ញើលុយឲ្យ កូនក៏បានតបថាបើស្អែកមិនបាច់ផ្ញើមកទេចាំខ្ញុំរកការងារធ្វើចាយខ្លួនឯង ហើយបិតទូស័ព្ទទៅ បន្ទាប់មកឪពុកបានចុចទូរស័ព្ទទៅរកកូនតែកូនមិនទទួល ក្រោយមកទូរស័ព្ទកូនចុចលែងចូល ឪពុកក៏បានទៅរកកូនដល់បន្ទប់ជួល ទាំងល្ងាចតែរកមិនឃើញ ក៏បានរាយការណ៍ឲ្យប៉ុស្តិ៍នគរបាលជប់វារី លុះដល់ព្រឹកថ្ងៃទី២១ ខែមេសា ក៏ប្រទះឃើញកូនចងក សម្លាប់ខ្លួនឯងនៅក្នុងចម្ការស្វាយ។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម អភិបាលស្រុក នគរបាល អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យបានចុះទៅដល់កន្លែងកើតហេតុ បង្កើតគណៈកម្មការដើម្បីត្រួតពិនិត្យលើសាកសព។ជាលទ្ធផលឃើញថា សាកសព ពិតជាបានចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ដោយមិនជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនោះឡើយ រួចប្រគល់សាកសព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕