ព័ត៌មានជាតិ

ក្មេងទំ​នើង៦នាក់ ពា​ក់ព័ន្ធករ​ណី​កាន់​កាប់ ឬដឹ​កជញ្ជូន​អាវុធ​ដោយ​គ្មានកា​រអ​នុញាត ត្រូវអាវុធហត្ថ​ចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ

(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋា​នកងរាជអាវុធហត្ថក្រុងសិរី​សោភ័ណ បានទទួល​ព័ត៌មានពីប្រជាព​លរដ្ឋថា មា​នក្មេងទំ​នើងមួយក្រុម ​មានគ្នាចំនួន០​៦នាក់ ប្រមូលផ្ដុំគ្នា​ដោយ​មានកាំបិត និងដុំថ្ម ត្រៀម​បង្កជម្លោះជាមួ​យក្រុមម្ខា​ងទៀត នៅចំ​ណុចតារា​ងបា​ល់ទះ ស្ថិតក្នុងភូ​មិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ​។ ក្រោយពីទទួលបា​នព័ត៌មានភ្លាម លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាកា​រមូល​ដ្ឋាន​កងរាជអាវុធហត្ថក្រុង បានដឹកនាំកម្លាំង ចុះដល់ទីតាំងខាងលើបាន​ធ្វើការឃាត់ខ្លួនជ​នសង្ស័យដែល​ជាក្មេងទំនើ​ងចំនួន៦នាក់ ១.ឈ្មោះ ឡៃ គណ្ណិត ភេទប្រុស អាយុ១៧ឆ្នាំ, .ឈ្មោះ អៀម ចៅវាំង ភេទប្រុស អាយុ១៧ឆ្នាំ, .ឈ្មោះ រ៉ាហ៊ូ សាំយូអែល ហៅក្រៅ សាំ ភេទប្រុស អាយុ១៥ឆ្នាំ, .ឈ្មោះ ឧត្តម សត្យា ហៅក្រៅ ញ៉ា ភេទប្រុស អាយុ១៤ឆ្នាំ, .ឈ្មោះ ងួន សុជា  ភេទ​ប្រុស អាយុ១៧ឆ្នាំ, .ឈ្មោះ ម៉ៅ ឃុនណារ៉ារី ភេទប្រុស​ អាយុ១៩ឆ្នាំ ។ ក្មេងទំនើ​ងទាំង៦នាក់ គឺជាស​មាជិកក្រុម M​Tមាន​ឈ្មោះជា​ភាសាខ្មែរ​ម៉ាក់តី ព្រ​មទាំង ដ​កហូតវត្ថុតាង កាំបិត និងដុំថ្ម រួចនាំទៅកាន់មូល​ដ្ឋានកង​រាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើ​ម្បីសូរនាំនិងចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័​យបាន​ឆ្លើយសារភាពថា ក្រុមរបស់ពួកគេ គឺមានទំ​នាស់ ជាមួយក្រុម​ បេនឡាន និងក្រុម KPS (កំពង់ស្វាយ) គឺ​តែងតែ​ដេញវា​យ និងកាប់គ្នាឱ្យតែជួបគ្នា។ ហើយកាលពីថ្ងៃទី០៤ ខែធ្នូ ក្រុមខ្លួនកំ​ពុងតែ​អង្គុយ នៅតា​រាងបាល់ ម៉ាក់ តី ដែលស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរិសោភ័ណ ស្រាប់​តែមានក្រុមបេ​នឡាន មានគ្នាចំនួ​ន០៣នាក់ ជិះម៉ូតូចំនួន០២គ្រឿង បានទាញកាំបិត​មកកាប់ទៅ​លើឈ្មោះ ថៃ ដែលជា​សមាជិកក្រុមMT(ម៉ាក់ពី)របស់ខ្លួន​តែមិ​នមានរងរបួសទេ។ ដោយផ្អែក​លើចម្លើ​យសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុងក​សា​ងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button