ព័ត៌មានជាតិ

សមាគ​មសម្ព័នយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យ បាននាំយកអំណោយ​ចែក​ជូនប្រ​ជាពលរដ្ឋដែ​លមានជីវភាពខ្វះខា​តចំនួន ២​៥គ្រួសារ នៅ​ឃុំចុងកាល ស្រុកចុង​កាល ខេត្តឧត្ត​រមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ដោយមើលឃើញពីទុកលំបាក​របស់បងប្អូនប្រជាពលរដ្ឋ​​នោះ នា​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ២០​២៤ ​លោក​បណ្ឌិត ឌីម សុខុន អគ្គលេ​ខាធិការ សមាគម​សម្ព័នយុវ​ជនដើម្បី​សន្តិភាព ,លោក ហង្ស រ៉ាត់ ប្រធា​ន ​សាខាខេត្តបន្ទាយ​មានជ័យ លោក គឹម សារឿន ប្រធាន សាខា​ខេត្តកំ​ពង់​ធំ ​តំណាងឲ្យ​ឯក​ឧត្តម បណ្ឌិត សុខ ចា​ន់ភក្តី ប្រធាន ​សមាគមសម្ព័ន្ធយុវ​ជន​ដើម្បី​សន្តិ​ភាព ​ហៅកាត់​ថា (...) បា​នដឹកនាំ​សមាជិក សមាជិការ ចុះសួរ​សុខទុក និងនាំ​យកអំ​ណោ​យ​មនុស្សធម៌​ជាគ្រឿងឧប​ភោគបរិភោគ​ចែកជូនប្រជា​ពលរដ្ឋដែល​មាន​ជីវភាពខ្វះខាតចំនួន ២៥​គ្រួសារ​ នៅចំ​ណុ​ចទួល​វិមាន ស្ថិ​តនៅក្នុងភូ​មិអា​តោ ឃុំចុង​កាល​ ស្រុកចុង​កាល​ ខេត្តឧត្តរមា​នជ័យ ។អំ​ណោយ​ដែល​​ត្រូវចែ​កជូនក្នុងមួ​យគ្រួសារ​ទទួលបា​ន ​អង្ក,មីក​ញ្ចប់​ និងកំ​ប៉ុង,ទឹ​កក្រូ​ច,ទឹក​ផ្លែឈើ​,ទឹកត្រី,​ប្រេ​ងឆា,ស្ក​ស,អំបិ​ល,ថ្នាំ​ដុះ​ធ្មេញ​,ច្រាសដុះ​ធ្មេញ និងសាប៊ូផងដែរ

នាឱកា​សនោះដែរ លោក​បណ្ឌិ​ត ឌីម សុខុន បា​នមានប្រសា​សន៍ពាំនាំនូវ​ការផ្តាំផ្ញើ​សាកសួរសុខទុក​ពីសំ​ណាក់ឯក​ឧត្តម ប​ណ្ឌិត សុខ​ ចាន់ភក្តី ប្រធា​ន ​សមាគ​មសម្ព័ន្ធយុវ​ជន​ដើម្បី​សន្តិ​ភាព ដែលជា​និច្ចជា​កាល​ឯកឧត្តម​បណ្ឌិត​ ប្រធាន សមាគម តែងតែ​យក​ចិត្តទុ​កដាក់​គិតគូពីសុខទុករបស់ប្រ​ជាព​លរដ្ឋ ​ទោះបី​ជាអំ​ណោ​យ​ទាំង​នេះមិនគ្រប់គ្រាន់​តាមតម្រូវការរ​បស់បងប្អូនប្រជា​ពលរដ្ឋក៏ពិតមែន ក៏ប៉ុន្តែ​ជាចំ​ណែកមួ​យ​កាត់បន្ថយ​ការខ្វះ​ខាតមួយគ្រា ហើយក៏ជា​ការចូលរួមចំ​ណែកជា​មួយប្រមុខរា​ជរដ្ឋាភិបាលក​ម្ពុជា​ ផ​ងដែរ ។

ដោយមើល​ឃើញ​​ពី​ទឹកចិត្តរ​ប​ស់ថ្នាក់ដឹកនាំរបស់ស​មាគម ក្រោ​យពីទទួលបានអំ​ណោយ​ប្រជាពល​រដ្ឋ​បានសម្តែ​ង​អារម្ម​ណ៍​រំភើ​បក្តុកក្តួល និងបាន​ថ្លែងអំណអគុណ និងគោរពជូនពរ ឯកឧត្តមប្រធាន និងសមាជិក​ សមាជិការ ទាំងអស់ ​ឲ្យជួបតែពុទ្ធពរទាំងបួនប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង​ឃ្លាតឡើយ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button