ព័ត៌មានជាតិ

សមគំនិត​ក្នុងអំ​ពើហិង្សា​ដោយចេតនាស្ថា​នទម្ងន់ទោស និងកាន់​កាប់ឬដឹកជញ្ជូន​អាវុធដោ​យគ្មាន​ការអនុញ្ញាត ត្រូវឣាវុធហត្ថ ចាប់ឃាត់ខ្លួនបញ្ជូន​ទៅតុលាការ

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក បានចុះស្រាវជ្រាវប​ង្ក្រាប​ករណី​ហិង្សា ដោយចេត​នាស្ថានទ​ម្ងន់ទោស ដែលប្រព្រឹត្តកាលពី​ម៉ោង០៥និ​ង០​០នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០​២៤ នៅចំណុចភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ដែលបង្កឡើងដោ​យជនសង្ស័យឈ្មោះ​ភួង ជីវ័ន្ត ភេទ​ប្រុស អាយុ១៦ឆ្នាំ រស់​នៅភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក និងបក្ខពួក​ចំនួន០២នា​ក់ទៀត​បា​នគេ​ចខ្លួន។

លោកវរសេនីយ៍ត្រី អ៊ុក សូរផុន មេបញ្ជាការមូមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួកបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យឈ្មោះ រិន ​សៃយន្ត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅ​ភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ធ្វើឡើងក្រោយទទួលបានពាក្យបណ្តឹង​ ពីឈ្មោះ រួម ទាប ភេទស្រី អាយុ៦៩ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ព្រមទាំង​ដកហូតវត្ថុតាង ១.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិ​តឆ្នាំ២០១៩ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1T-3559 ចំនួន០១គ្រឿង, .កាំបិតផ្អាក ដងឈើ ប្រវែង ៦​១សង់ទីម៉ែត្រចំនួន០១ដើម, .ដាវដងដែករុំកៅស៊ូ ប្រវែង៤៧សង់ទីម៉ែត្រ ចំនួន០១ដើម, .ដាវដងដែ​ករុំខ្សែ ប្រវែង៥៥សង់ទីម៉ែត្រចំនួន​០១ដើម, .ទូរសព្ទដៃម៉ាក IPHONE X ពណ៌ទឹកប្រា​ក់ចំនួន០​១គ្រឿង។

លោកវរសេនីយ៍ត្រី អ៊ុក សូរផុន បានបញ្ជាក់ទៀតថា សង្ស័យឈ្មោះ រិន សៃយន្ត តែងតែឆា​តផ្តល់​ព័ត៌​មាន​ឱ្យជន​សង្ស័យ​ឈ្មោះ ភួង ជីវ័ន្ត និងបក្ខពួកដែ​លបានគេ​ចខ្លួនមិនឱ្យម​កចូល​បន្ទប់ជួល​របស់ខ្លួនទៀ​តទេ ក្រោ​យពីក្រុមជ​នសង្ស័យទាំង​នេះបានធ្វើស​កម្មភាពយកកាំ​បិតកាប់ទៅលើ​ជនរ​ងគ្រោះឈ្មោះ ពុន សាវ័ន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក បណ្តា​លឱ្យរ​ងរបួស​ធ្ងន់​កំពុង​សម្រាកព្យាបា​លនៅ​មន្ទីរពេទ្យបង្អែក​ស្រុកថ្មពួក។ ដោ​យផ្អែក​លើចម្លើយ​សារភាពនិង​មានវត្ថុតាងជាក់ស្តែងកម្លាំង​មូលដ្ឋានកងរាជអាវុធហត្ថស្រុ​កថ្មពួកកសាងសំណុំរឿង​បញ្ជូនមកកាន់បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ចំណែក​ជនសង្ស័យដែលបា​នគេចខ្លួន កម្លាំងជំនា​ញកំពុងស្រាវជ្រាវបន្ត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើ​សបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button