ក្រុមគ្រូពេទ្យចល័តកងពលតូចថ្មើរជើងលេខ៥១ បន្តនិងអនុវត្តតាមផែនការយោធភូមិភាគទី៥ ចល័តចាក់វ៉ាក់សាំងតាមរោងចក្រនីមួយៗ ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ដោយអនុវត្តតាមផែនការយោធភូមិភាគទី៥ និងរដ្ឋបាលខេត្ត នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ក្រុមគ្រូពេទ្យចល័តកងពលតូចថ្មើងជើងលេខ៥១ បានចល័តចុះចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ–១៩ ដូសទី៣ និងដូសទី៤ តាមរងចក្រនីមួយៗ និងតាមបណ្តាភូមិឃុំ ក្នុងភូមិសាស្រ្តថ្នាក់លើប្រគល់ជូន។
សូមបញ្ជាក់ថាយុទ្ធនាការចាក់វ៉ាក់សាំងនេះ ចាប់ផ្តើមពីថ្ងៃទី៦ ខែឧសភា រហូតមកដល់ពេលនេះ សរុបរួមបានចំនួន ៨៤៣៤នាក់ ស្រី ៤៦១៧នាក់ គោលដៅចំនួន ៣ រួមមានៈ ស្រុកព្រះនេត្រព្រះ ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ–១៩ ដូសទី៣ និងដូសទី៤ នាពេលនេះ ក៏បាននឹងកំពុងតែប្រព្រឹត្តទៅប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ព្រះសង្ឃ និងជនបរទេស ទទួលវ៉ាក់សាំងកូវីដ–១៩នេះគ្រប់ៗគ្នារួចរាល់ និងបានសំណូមពរដល់ ប្រជាពលរដ្ឋ កម្មករ កម្មការិនី ព្រះសង្ឃនិង ជនបរទេស ថ្វីត្បិតបានទទួលចាក់វ៉ាក់សាំងដូសទី៣ ឬទី៤ហើយក្តី ត្រូវប្រកាន់ភ្ជាប់ ៣កុំ ៣ការពារ និងវិធាននានារបស់ក្រសួងសុខាភិបាលជាប់ជាប្រចាំ។
ក្នុងនោះអាជ្ញាធរស្រុក–ក្រុង រួមទាំងប្រជាពរដ្ឋបានថ្លែងនៅអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខដឹកនាំដ៏ឈ្លៀសវៃ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ សម្ដេចបានស្វះស្វែងរកជំនួយវ៉ាក់សាំង និងទិញវ៉ាក់សាំងមកចាក់ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋ ព្រះសង្ឃ សិស្សានុសិស្សកម្មករ កម្មការិនី និយោជិត ដោយឥតគិតថ្លៃ៕