ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ នៅសាលាកម្រងពុទ្ធិកបឋមសិក្សា វត្តប្រាសាទស្រះឈ្នួរ ស្រុកព្រះនេត្រព្រះ
(បន្ទាយមានជ័យ)៖មន្ទីរធម្មការនិងសាសនា ខេត្តបន្ទាយមានជ័យ ព្រះសង្ឃ និងអាជ្ញាធរ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ បានប្រារព្ធពិធីបើកបវេសនកាលសាលាពុទ្ធិកបឋមសិក្សា កម្រងវត្តប្រាសាទស្រះឈ្នួរ ស្ថិតនៅក្នុងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
បើតាមសង្ឃដីកា ព្រះតេជគុណព្រះចៅអធិការវត្ត និងជានាយកសាលាព្រះតេជគុណ កេតុសីលោពុទ្ធិកបឋមសិក្សាបានបញ្ជាក់ថា ទូទាំងស្រុកព្រះនេត្រព្រះមានសិស្ស សមណៈសិស្ស ជាច្រើនបានមករៀនសូត្រ ហើយជាភ័ព្វសំណាងល្អ ក្រោមការដឹកនាំដោយព្រះចៅអធិការវត្តព្រះសង្ឃ អាចារ្យគណៈកម្មការ ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ បានរួមសាមគ្គីគ្នាកសាងនៅសាលាពុទ្ធិកបឋមសិក្សា២ ជាន់បង្កលក្ខណៈងាយស្រួលដល់សិស្សបានរៀនសូត្របន្ត ទៅលទ្ធផលឆ្នាំសិក្សា ២០២២ ការសិក្សាសម្រេចបានដោយ បានប្រលងធម្មវិន័យចមចំនួន៧០អង្គនាក់ ប្រឡងរងចំនួ៤៧រអង្គនាក់ និងប្រឡងចូលសិក្សាបន្តចំនួន២៣អង្គនាក់។
លោក បៀវ ថានប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ដើម្បីឲ្យស្របតាមការណែនាំរបស់អគារធិការដ្ឋាន ២២៥/២២ ពុទ្ធិកសិក្សាជាតិ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២២ ២០២៣ទូទាំងព្រះរាជាណាចក្រកម្ពុជា ឲ្យមានភាពរលូននិងមានប្រសិទ្ធភាព ស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដីគ្រប់គ្រងសាលាពុទ្ធិកកំពុងសិក្សាព្រះគ្រូចៅ អធិការលោកគ្រូ អ្នកគ្រូសាស្ត្រាចារ្យគ្រប់ភូមិសិក្សា ត្រូវបន្តអនុវត្តនូវវិធានការនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងជំងឺឆ្លងដទៃទៀតគ្រប់ភូមិ សិក្សាត្រូវបន្តរៀបចំបរិស្ថានសាលា មិនមានទឹកស្អាត បង្គន់អនាម័យ កន្លែងលាងដៃឲ្យស័ក្ដិសមជាកន្លែងសម្រាប់ការអប់រំសិស្ស។
លោកគ្រូ អ្នកគ្រូ ត្រូវបន្តដើរតួនាទីជាបុគ្គលនាំមុខឪពុកម្ដាយទីពីរជាអ្នកដទៃទៀតទីប្រឹក្សា និងជាអ្នកច្នៃប្រឌិតព្រមទាំងត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍ នូវសមត្ថភាពរបស់ខ្លួន ជាប្រចាំទាំងផ្នែកចំណេះដឹង ទាំងពិធីសារបង្រៀន បច្ចេកវិទ្យាឌីជីថលមកបង្ហាត់បង្រៀន ដល់សមណសិស្សសមណនិស្សិតឲ្យ មានចំណេះដឹងទូលំទូលាយ ដើម្បីក្លាយខ្លួនជាអ្នកបន្តវេនដ៏មានសក្ដានុពលនាពេលអនាគត់។សិស្សទាំងអស់ត្រូវបន្តខិតខំរៀនសូត្រ ស្រាវជ្រាវឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការកសាងអំពើល្អ និងចាក់ឲ្យផុតនូវអំពើអបាយមុខផ្សេងផ្សេង។ ចុងក្រោយគណៈអធិបតី ព្រះសង្ឃបានប្រគេននូវវត្ថុនូវវត្ថុអនុស្សាវរីយ៍ និងសម្ភារៈសិក្សាមួយចំនួនផងដែរ ពីសំណាក់សិស្សដែលជាប់ចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ៕