ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ណែ​នាំដល់កម្លាំ​ងន​គ​របាល​ ត្រូវការពា​រ​គ្រប់​ការ​ចុះ​ធ្វើស​កម្ម​ភា​ពរ​ប​ស់គណបក្ស​ន​យោបាយ ក្នុង​អំឡុងពេ​លចុះ​​យុទ្ធនា​កា​រឃោសនា រហូតដ​ល់ថ្ងៃ​បោះ​ឆ្នោត

(បន្ទាយមានជ័យ)៖ក្នុងកិច្ចប្រជុំត្រួតពិ​និត្យផែនការ និង​ដាក់ទិសដៅ​ការ​ងារ កិច្ចការពា​​រសន្ដិសុខ សុវត្ថិ​ភាព និងរក្សាស​ណ្ដាប់ធ្នាប់ ​សាធារ​​ណៈក្នុងកិច្ចដំ​ណើរការ រៀប​ចំការបោះ​ឆ្នោតជ្រើស​រើស ក្រុមប្រឹ​ក្សាឃុំសង្កាត់ឆ្នាំ២០២២ ដល់​លោក ​លោកស្រីស្នងការង នាយ​ការិយាជំនាញ និង​លោ​កអធិការន​គរបាលក្រុងស្រុកទាំង៩ នៅ​ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ លោកឧត្តមសេ​នីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នៃស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ បាន​ដាក់ចេញ​នូវគោ​លកា​រណែ​នាំ ដល់​កម្លាំងន​គរបា​ល​ទាំងអស់ ត្រូវ​ការ​ពារគ្រប់​ការចុះធ្វើស​កម្មភាពរ​បស់គណបក្ស​នយោបា​យ ក្នុងអំឡុងពេ​លចុះយុទ្ធនា​កា​រឃោសនារកសម្លេងឆ្នោត ​រហូតដល់ថ្ងៃបោះឆ្នោត ពិសេសទ​ប់ស្កាត់បា​តុភា​ពល្មើស​ដែ​លបង្កច​លាចល​សង្គម ឬប​ទល្មើ​សអសន្តិសុខ និង​ត្រូវរួមគ្នាទប់​ស្កាត់រា​ល់ពត៌មានក្លែងក្លាយ។ទន្ទឹមនោះលោកក៏​បានអំ​ពាវ​នាវដល់កងកម្លាំងត្រូវមានសិ​លធម៌ និង គោរព​ច្បាប់ គោរពវិន័យ​កងកម្លាំង​ឲ្យ​បានល្អផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button