ប៉ុនប៉ងចាប់រំលោភក្មួយស្រីអាយុ១៣ឆ្នាំ មិនបានសម្រេច ត្រូវជីដូនក្មេងស្រីរងគ្រោះប្តឹងនគរបាលចាប់ខ្លួន
(បន្ទាយមានជ័យ)៖ជនសង្ស័យជាឪពុកមា មានឈ្មោះ ឡឹក គឹមសាន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិគោកសេះ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ផឹកស្រាស្រវឹងប៉ងចាប់ក្មួយស្រីរបស់ខ្លួនឈ្មោះ នាង ទច រ អាយុ១៣ឆ្នាំ នៅផ្ទះជាមួយគ្នា ប៉ុនប៉ងរំលោភសេពសន្ថវៈ កាលពីវេលាម៉ោង១០យប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិឃុំខាងលើ ត្រូវបាននគរបាលមូលដ្ឋានចាប់ឃាត់ខ្លួន បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ។នេះបើតាមការឲ្យដឹងពីលោកវរសេនីយ៍ទោ ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុក ។
លោកអធិការបន្តថា៖ជនសង្ស័យនិងប្រពន្ធ ម្តាយនិងឪពុក្មេងស្រីរងគ្រោះឲ្យមកស្នាក់នៅនឹងផ្ទះ ដើម្បីជួយមើលការខុសត្រូវក្មួយស្រី ព្រោះគាត់រវល់ទៅធ្វើការនៅប្រទេសថៃ លុះនៅយប់កើតហេតុជនសង្ស័យមកពីស៊ីឈ្នួលបាញ់ដំឡូងមី ក៏ជួបជុំមិត្តភ័ក្ត្រនាំគ្នាផឹកស្រាស អស់ចំនួន១០លីត្រ រួចក៏បែកគ្នាទៅផ្ទះរៀងៗខ្លួន ។នៅពេលជនសង្ស័មកដល់ផ្ទះមិនបានទៅដេកជាមួយប្រពន្ធនៅក្រោមផ្ទះនោះទេ បែរជាឡើងទៅលើផ្ទះ ធ្វើសកម្មភាពចូលក្នុងមុងអោបថើប និងសម្រាតខោក្មេងស្រីរងគ្រោះប៉ុនប៉ងរំលោភ តែត្រូវបានជនរងគ្រោះ រើបំរាស់រត់គេចខ្លួនផុត ហើយនិយាយប្រាប់ជីដូន បន្ទាប់មកជីដូនក្មេងស្រីរងគ្រោះ ក៏បានប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំភ្នំដីចាប់ខ្លួនមកសាកសួរ តែម្តង។
នៅចំពោះមុខសមត្ថកិច្ចជំនាញជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានប្រព្រឹត្តទង្វើមិនគប្បីទៅលើក្មួយស្រីរបស់ខ្លួន ដូចការចោទប្រកាន់របស់ម្តាយក្មេក(ជីដូនក្មេងស្រីរងគ្រោះ)បានប្តឹនោះមែន ព្រោះនៅយប់នោះគេស្រវឹងស្រាស ខ្លាំង។ជនសង្ស័យខាងលើកំពុងឋិតនៅក្រោមការសាកសួរ និងកសាងសុំណុំរឿង បញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ ដើម្បីចាត់ការបន្តតាមនិតិវិធី៕