ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បញ្ជូនកម្លាំងនគរបាលប៉ុស្តិ៍ទាំង៧សង្កាត់ ចុះជួយច្រូតស្រូវប្រជាពលរដ្ឋ ដែលទឹកកំពុងជន់លិច នៅក្រុងសិរីសោភ័ណ
(បន្ទាយមានជ័យ)៖ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្តាលឲ្យបឹងបួរ ស្ទឹង ស្រែ ចំការ របស់ប្រជាពលរដ្ឋជាច្រើន ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានលិចលង់ កន្លែងខ្លះក៏ប្រមូលផលទាន់ ឯកន្លែងខ្លះក៏ប្រមូលផលមិនទាន់នោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជូនកម្លាំងនគរបាល នៃអធិការនគរបាលក្រុងសិរីសោភ័ណ ដឹកនាំដោយលោកអធិការ ស៊ី ឌី ដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ទាំង៧សង្កាត់(២០នាក់) សហការជាមួយ កម្លាំងតំបន់ប្រតិបត្តិការសឹងរងខេត្តបន្ទាយមានជ័យ កងរាជអាវុធហត្ថក្រុង និងកម្លាំងកងពល ៥១ ចុះជួយច្រូតស្រូវប្រជាពលរដ្ឋ នៅសង្កាត់កំពង់ស្វាយ ដែលទឹកកំពុងជន់លិច ដោយជំនន់ទឹកភ្លៀង។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២កន្លងទៅ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏ធ្លាប់បានបញ្ជូនកម្លាំងនគរបាលចំនួន២០នាក់ ចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋ ឈ្មោះ ប៉ា សារុំ ចំនួន១ហិកតា ស្ថិតនៅភូមិអ្នកតា សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ម្តងផងដែរ៕