មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញដឹកនាំក្រុមការងារចុះទស្សនកិច្ចសិក្សា ការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ អង្គភាពចំណុះកងពល
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំ នាយទាហាន ចំណុះទីបញ្ជាការកងពល ចុះធ្វើទស្សនកិច្ចសិក្សា ការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ អង្គភាពការិយាល័យទី៤ និង ការិយាល័យអភិវឌ្ឍន៍ ស្ថិតនៅទីបញ្ជាការកងពល ភូមភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ អញ្ជើញចូលរួមមាន លោកមេបញ្ជាការរងកងពល លោកនាយសេនាធិការរង លោកនាយការិយាល័យទាំង៩ កងអនុសេនាធំចំណុះកងពល ផ្នែកជំនាញ និងនាយទាហានដែលមានការពាក់ព័ន្ធ។
លោកមេបញ្ជាការរងកងពល បានអញ្ជើញទស្សនាតាមខ្លឹមសារនីមួយៗ និងបានថ្លែងកោតសរសើរដល់អង្គភាពទាំង២ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន និងអនុវត្តតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ។
ក្នុងនោះដែរឧត្តមសេនីយត្រី ជុំ សេដ្ឋា បានដាក់ផែនការ ឱ្យគ្រប់អង្គភាពបន្តខិតខំការងារកសាងហេដ្ឋារចនាសម្ព័ន្ធ ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ បន្ថែមលើគោលរបបហូបប្រចាំថ្ងៃ សម្រាប់កម្លាំងជួរមុខ និងកម្លាំងត្រៀមក្នុងទីតាំង ក៏ដូចជាគ្រួសារយោធិនក្នុងអង្គភាព និងមួយចំនួនលើសតម្រូវការ លក់ទៅទីផ្សារ សន្សំថវិកា កសាងក្នុងអង្គភាពនីមួយៗ។ក្រៅពីនោះត្រូវបន្តតាមដានយកចិត្តទុកដាក់ ស្ថានភាពគ្រោះមហន្តរាយធម្មជាតិ ដូចជាខ្យល់កន្រ្តាក់ ទឹកជំនន់ ឲ្យបានជាប់ជាប្រចាំ រាយការណ៍តាមឋាននុក្រម និងចុះជួយភ្លាមៗ មិនថាយប់ឬថ្ងៃធានា បាននូវការជួយសង្គ្រោះបានទាន់ពេលវលា ជាពិសេសត្រូវបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ និងវិធានការសុខាភិបាល ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងអង្គភាព និងសហគមន៍៕