ព័ត៌មានស៊ើបអង្កេត
-
លោក ហ៊ុយ ទូច ច្រានចោលការចោទប្រកាន់រឿងនាំសត្វគោរស់ពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកតំបន់មួយចំនួននៅក្នុងស្រុកអូរជ្រៅនិងស្វាយចេក
ខេត្តបន្ទាយមានជ័យ៖ក្រោយពីមានការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមមួយចំនួន ដោយបានលើកឡើងថា មន្ទីរកសិកម្ម និងការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យបើកដៃឲ្យឈ្មួញនាំសត្វគោរស់រាប់រយក្បាលពីប្រទេសថៃ ចូលមកកម្ពុជា ដោយរលូនស្ទើររាល់ថ្ងៃ តាមច្រកតំបន់មួយចំនួននៅក្នុងស្រុកអូរជ្រៅ និងស្វាយចេក ជាហេតុធ្វើឲ្យតំលៃសត្វគោនៅកម្ពុជា ដែលប្រជាពលរដ្ឋខំចិញ្ជឹមគ្មានទីផ្សារតំលៃថោកនោះ លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មសត្វនិងសុខភាពសត្វខេត្តបន្ទាយមានជ័យ បានធ្វើការច្រានចោលទាំងស្រុង នឹងបានប្រាប់ភ្នាក់ងារយើងតាមទូរសព្ទថា សត្វគោដែលប្រជាពលរដ្ឋគៀង ឬដេញទាំងហ្វូងនោះ គឺជារបស់ប្រជាពលរដ្ឋ…
Read More » -
លោក តាន់ គឹមរិទ្ធ ច្រានចោរការចោទប្រកាន់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធករណីបិទផ្លូវ នៅបរិវេណ អាគាររបស់លោក ស្ថិតនៅក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ ៖ក្រោយពីប្រជាពលរដ្ឋ ធ្វើលិខិតស្នើសុំការអន្តរាគមន៍ពីរដ្ឋបាលក្រុងប៉ោយប៉ែត ដោ យបានធ្វើការចោទប្រកាន់ទៅលើលោក តាន់ គឹមរិទ្ធ សមាជិកក្រុមប្រឹក្សាក្រុងថាបានបិ ទផ្លូវបីច្រក ក្នុងចំណោមបួនច្រក នៅលើផ្លូវមួយខ្សែ នៅបរិវេណអាគាររបស់លោក ស្ថិតនៅក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ធ្វើឲ្យពួកគាត់ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់នោះ នាថ្ងៃទី៩ ខែវិច្ឆិការ ឆ្នាំ២០២៣នេះ លោក វ៉ា…
Read More » -
ពលរដ្ឋខ្មែរដែលចូលចេញប្រកបរបររកទទួលទានក្នុងទឹកដីថៃ បានសម្ដែងការមិនសប្បាយចិត្ត ក្រោយពីរថ្នាក់ដឹកនាំតម្រូវឲ្យបន្ថែមQR Code នៅលើប័ណ្ណព្រំដែនកម្ពុជា-ថៃ (បរិផាស) តម្រង់ជួរយូរ ចាប់ពី១ម៉ោងកន្លះ ដល់២ម៉ោង
ខេត្តបន្ទាយមានជ័យ៖ក្រោយពីរដ្ឋបាលខេត្តបន្ទាយមានជ័យចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធបន្ថែមQR Code នៅលើប័ណ្ណព្រំដែនកម្ពុជា–ថៃ (បរិផាស) នោះ នាចុងសប្តាហ៍នេះ ក៏ស្រាប់តែមានការកកស្ទះ ឈរទម្រង់ជួរយូរ ចាប់ពី១ម៉ោងកន្លះ ដល់២ម៉ោង ឈររួយជើង ខ្លះមានកូនតូចៗទៅជាមួយ ក្តៅស្រែកយំផងដែរ ហើយម្យ៉ាងទៀតការចូលទៅបើកតូបលក់ដូរក្នុងផ្សាររោងក្លឿ មានការយឺតយ៉ាវ ទម្រាំតែបានបើកតូបលក់ សឹងនឹងដល់ម៉ោងបិទតូបត្រលប់មកផ្ទះវិញនោះជាហេតុធ្វើឲ្យពួកគាត់សំដែងការមិនសប្បាយចិត្ត មានការរិះគន់នៅលើបណ្ដាញសង្គមមួយចំនួនផងដែរ។ តែទោះយ៉ាងណានេះក្តី…
Read More » -
ព្រះសង្ឃ រួមនឹងរដ្ឋបាលក្រុងប៉ោយប៉ែត សមាគមចលនាយុវជនក្រុម១៥៧ និងសប្បុរសជននានាទាំងជនជាតិខ្មែរនិងបរទេស បានសហការគ្នានាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២៧០គ្រួសារ នៅវត្តឃោសត្ថារាមស្រះត្រាច ហៅវត្តត្រាច
ខេត្តបន្ទាយមានជ័យ ៖ដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនោះ ព្រះសង្ឃដឹកនាំដោយព្រះគ្រូចៅអធិការវត្តឃោសត្ថារាមស្រះត្រាច ហៅវត្តត្រាច ព្រះនាម ពេជ្រ ចាន់សីហា រួមនិងរដ្ឋបាលរក្រុងប៉ោយប៉ែត សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ក្រុងប៉ោយប៉ែត លោក នួន នីណារ៉ូ មេបញ្ជាកា មូលដ្ឋានរកងរាជអាវុធហត្ថក្រុង និងសប្បុរសជននានាទាំងជនជាតិខ្មែរនិងបរទេស បានសហការគ្នារៀបចំអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២៧០គ្រួសារ នៅវត្តឃោសត្ថារាមស្រះត្រាច…
Read More » -
អភិបាលក្រុងប៉ោយប៉ែត អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាអនាម័យឲ្យបានគ្រប់ខ្នងផ្ទះ ចំណែកអ្នកដែលយកសំរាមបោះចោលនៅតាមដងផ្លូវ និងទីតាំងដីឡូត៍ទំនេរមួយចំនួនក្នុងក្រុង ត្រូវបញ្ឈប់ជាបន្ទាន់
ខេត្តបន្ទាយមានជ័យ៖ ក្រោយពីទទួលបានបទបញ្ជាយ៉ាងដាច់ណាត់ពីលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ពាក់ព័ន្ធទៅនឹងបញ្ហាសំរាម ដែលជាកត្តាដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ និងពិសេសទប់ស្កាត់ការបោះចោលសំរាមពាសវាលពាសកាលនៅតាមដងផ្លូវសាធារណៈ និងនៅតាមទីតាំដីទំនេរ ក្នុងទីប្រជុំជនក្រុងប៉ោយប៉ែតនោះ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ មន្ត្រីនៃរដ្ឋបាលក្រុងប៉ោយប៉ែត រួមនឹងអាជ្ញាធរសង្កាត់ ភូមិ ប្រជាការពារ សហការជាមួយក្រុមហ៊ុនអនាម័យ ស៊ិនទ្រី បាននាំយកគ្រឿងចក្រអេស្កាវ៉ាទ័រ…
Read More » -
អភិបាលក្រុងប៉ោយប៉ែត ដឹកនាំមន្ត្រីក្រោមឱវាទ ចុះយុទ្ធនាការប្រមូលសំរាមអាណាធិបតេយ្យ ដែលប្រជាពលរដ្ឋមួយចំនួនតូច គេចវេសពីការបង់សេវាឲ្យក្រុមហ៊ុនដឹកជញ្ជូនសំរាម យកទៅបោះចោលពាសវាលពាសកាលនៅតាមដងផ្លូវ និងលើដីទំនេរក្នុងទីប្រជុំជនក្រុង
ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំមន្ត្រីក្រោមឱវាទ មានអភិបាលរងក្រុង នាយករងរដ្ឋបាលក្រុង ប្រធានការិយាល័យ រួមនឹងអាជ្ញាធរមូលដ្ឋាន សហការជាមួយក្រុមហ៊ុនអនាម័យស៊ីនទ្រី បាននាំយកគ្រឿងចក្រអេស្កាវ៉ាទ័រ រថយន្តធុនធំ ចុះយុទ្ធនាការប្រមូលសំរាមអាណាធិបតេយ្យ ដែលបងប្អូនប្រជាពលរដ្ឋមួយចំនួន បានយកមកបោះចោលពាសវាលពាសកាល នៅតាមដងផ្លូវ និងនៅចំណុចដីឡូត៍…
Read More » -
អភិបាលក្រុងប៉ោយប៉ែត ដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះពិនិត្យមើលស្ថានភាពទឹក នៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ក្រោយពីជំនន់ទឹកភ្លៀងមានការកើនឡើង
ខេត្តបន្ទាយមានជ័យ៖ដោយមើលឃើញស្ថានភាពទឹកមានការហក់ឡើងគួរឱ្យព្រួយបារម្ភ ក្រោយពីភ្លៀងធ្លាក់ផ្ទួនៗគ្នាប៉ុន្មានថ្ងៃមកនេះ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ សាលារៀន និងផ្លូវមួយចំនួនរងការជន់លិចនោះ នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នេះ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ មានមន្ត្រីជំនាញ នៃរដ្ឋបាលក្រុង ឃុំ/សង្កាត់ ភូមិ និងមានការចូលរួមពីកម្លាំងនគរបាលការពារព្រំដែនគោក បានអញ្ជើចុះពិនិត្យមើលស្ថានភាពទឹក…
Read More » -
ប្រជាពលរដ្ឋជិត៣០គ្រួសារ បានថ្លែងអំណរអគុណ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរមូលដ្ឋានសង្កាត់អូរជ្រៅ ដែលបានជួយដោះស្រាយធ្វើផ្លូវជូនពួកគាត់ឡើងវិញ ក្រោយពីមានពលរដ្ឋមួយចំនួនតូចបានបិត រយះពេលជាង១០ឆ្នាំមកហើយនោះ
ខេត្តបន្ទាយមានជ័យ៖ក្រោយពីតុលាការបានអនុវត្តសាលដីការចប់សព្វគ្រប់ លើដីផ្លូវ ដែលមានទទឹង១០ម៉ែត្រ បណ្តោយរហូតទៅដល់៤៥០ម៉ែត្រ ស្ថិតនៅក្នុងក្បាលដីលេខ ៦៤៧១ ក្រុមទី២៤ ភូមិសាមគ្គីមានជ័យ បច្ចុប្បន្នក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយនាចុងសប្តាហ៍នេះមេធាវីរបស់ម្ចាស់បំណុលនៃការអនុវត្ត រួមនិង អាជ្ញាធរមូលដ្ឋាន ដែលដឹកនាំដោយលោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅ បានធ្វើការឈូសឆាយដី ធ្វើផ្លូវ…
Read More » -
ពលរដ្ឋប្រមាណ ៦ទៅ ៧នាក់ លើកគ្នាមកតវ៉ា រារាំង ហាមឃាត់ ការអនុវត្តសាលក្រមរបស់តុលាការ ដែលសម្រេចឱ្យអាជ្ញាធរឈូសឆាយដីធ្វើផ្លូវជូនប្រជាពលរដ្ឋ នៅសង្កាត់អូរជ្រៅ
ខេត្តបន្ទាយមានជ័យ៖ទោះបីជាមានការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋានដែលដឹកនាំដោយលោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅ យ៉ាងណាក្តី ក៏ប្រជាពលរដ្ឋដែលមានគ្នាប្រមាណ៦ ទៅ៧នាក់ លើកគ្នាមកតវ៉ា រារាំង ហាមឃាត់ ការអនុវត្តសាលក្រមរបស់សាលាឧទ្ធរណ៍បាត់ដំបង លេខ:៧១“ច“ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ដែលបានសម្រេចឱ្យអាជ្ញាធរឈូសឆាយធ្វើផ្លូវជូនប្រជាពលរដ្ឋ ដែលមានទទឹង១០ម៉ែត្រ បណ្តោយរហូតទៅដល់៤៥០ម៉ែត្រ ដែលមានបុគ្គលឈ្មោះ ឈរ ស៊ុនលី…
Read More » -
លោក តាន់ គឹមរិទ្ធ បដិសេធទាំលងស្រុងរាល់ការផ្សព្វផ្សាយនៅលើបណ្ដាញសង្គម ដែលបានចោទប្រកាន់ ដោយមិនមានមូលដ្ឋានច្បាស់លាស់ រឿងសាងសង់សំណង់បិទផ្លូវ នៅសង្កាត់អូរជ្រៅ
ខេត្តបន្ទាយមានជ័យ៖ក្រោយពីមានការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមមួយចំនួន ពាក់ព័ន្ធរឿងការសាងសង់សំណង់បិទផ្លូវ នៅក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រហូតប្រជាពលរដ្ឋធ្វើលិខិតស្នើសុំការអន្តរាគមន៍ពីរដ្ឋបាលក្រុងប៉ោយប៉ែតនោះ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក តាន់ គឹមរិទ្ធ សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ដែលជាម្ចាស់សំណង់បានធ្វើការបដិសេធទាំងស្រុងរាល់ការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមមួយចំនួន ដែលបានធ្វើការចោទប្រកាន់មកលើរូបលោកដោយមិនមានមូលដ្ឋានច្បាស់លាស់ ជាហេតុធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយស សេចក្តីថ្លៃថ្នូររបស់លោក និងស្ថាប័នរបស់លោក ។ជាមួយគ្នានោះដែរលោកចាត់ទុកថា ការផ្សព្វផ្សាយដោយមិនបានសម្ភាសន៍…
Read More » -
លោក គាត ហ៊ុល ដឹកនាំក្រុមការងារនិងមន្ត្រីជំនាញ ចុះពិនិត្យការលើកស្លាកលេខផ្លូវ ការកាត់សំយាប ស្លាកយីហោផ្សេងៗ និងចុះពិនិត្យមើលស្ថានភាពទឹក ក្រោយពីភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ
ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលការបោះបង្គោល លើកស្លាកលេខផ្លូវ តាមផ្លូវមេសំខាន់ៗ និងពិនិត្យមើលការកាត់សំយាប និងស្លាកយីហោផ្សេងៗ ព្រមទាំងសំណង់ដែលបានសាងសង់រំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋផងដែរ ។ ជាមួយគ្នានោះដែរលោកអភិបាលក្រុង ក៏បានធ្វើការណែនាំដល់ប្រជាពលរដ្ឋ…
Read More » -
ល្បែងស៊ីសងជល់មាន់ តាមអនឡាញ នៅរោងកាហ្វេ ក្នុងសង្កាត់ព្រែកឬស្សី បើកឱ្យលេងយ៉ាងគ្រឹកគគ្រេង ផ្គើននិងបទបញ្ជារបស់ថ្នាក់ដឹកនាំ ប្រាប់នាយប៉ុស្តិ៍លោកថា ចាំសួរមេសិន
ខេត្តកណ្តាល៖ល្បែងស៊ីសងប្រភេទជល់មាន់ តាមអនឡាញ នៅរោងកាហ្វេមួយកន្លែង ស្ថិតនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល កំពុងបើកឲ្យក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រឹងគក្រេង មិនទាន់ឃើញមានអាជ្ញាធរចុះបង្ក្រាបឡើយ ។ ពាក់ព័ន្ធករណីនេះកាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ ភ្នាក់ងារយើងបានខលទូរស័ព្ទរាយការណ៍ជូនលោក អនុសេនីយ៍ឯក មុំ វុថុល នាយប៉ុស្តិ៍នគរបាលសង្កាត់ព្រែកឫស្សី លោកប្រាប់ថា ចាំសួរមេសិន…
Read More » -
មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បើកការដ្ឋានធ្វើប្រឡាយសងខាងផ្លូវលេខ៥៨ ក្នុងក្រុងប៉ោយប៉ែត ដោយរៀបជាថ្មតាមជញ្ជាំងការពារដីបាក់ស្រុត និងចាក់ក្រាលបេតុងលើផ្លូវចាស់ដែលរងការខូចខាតដោយសារគ្រោះទឹកជំនន់ហូរច្រោះដាច់ កន្លងមក
ខេត្តបន្ទាយមានជ័យ ៖កំណាត់ផ្លូវជាតិលេខ ៥៨ ដែលរងការខូចខាតយ៉ាងដំណាំដោយសារគ្រោះទឹកជំនន់ហូរច្រោះដាច់ កាលពីកន្លងទៅនោះ ពេលនេះមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានដាក់កម្លាំងចុះមកធ្វើប្រឡាយសងខាងផ្លូវ ដោយរៀបជាថ្ម តាមជញ្ជាំងការពារដីបាក់ស្រុត និងចាក់ក្រាលបេតុងលើផ្លូវចាស់ដែលរងការខូចខាតដោយសារគ្រោះទឹកជំនន់ហូរច្រោះដាច់ កន្លងមកផងដែរ។សូមបញ្ជាក់ផងដែរថា ផ្លូវមួយខ្សែនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ ពិសេសនៅតាមបន្ទាត់ព្រំដែនតែម្តង ងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផលនានាផងដែរ ហើយម្យ៉ាងវិញទៀតបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរ ពីក្រុងប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ទៅខេត្តឧត្តរមានជ័យ ព្រះវិហារ…
Read More » -
រដ្ឋបាលក្រុងប៉ោយប៉ែត ស្នើឲ្យប្រជាពលរដ្ឋ ដែលកំពុងលក់ដូរនៅផ្សារសមាគម ថយពីចិញ្ចើមផ្លូវ២ម៉ែត្រសងខាង ដើម្បីទុក្ខកន្លែងថ្មើជើងធ្វើដំណើរ និងមិនអនុញ្ញាតឲ្យលក់ដូរនៅជុំវិញមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ជៀសវាងការស្ទះចរាចរណ៍នាំឲ្យរថយន្តសង្គ្រោះបន្ទាន់ជួយសង្គ្រោះអាយុជីវិតមនុស្សមិនបានទាន់ពេល
ខេត្តបន្ទាយមានជ័យ៖ដោយមើលឃើញពីការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ នៅចំណុចផ្សារសមាគម និងជុំវិញមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាកក្នុងការធ្វើដំណើរ ពិសេសជាងនេះទៅទៀតរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ ចេញចូលដឹកអ្នកជំងឺ ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្ស ក៏ជួបការពិបាក ដោយសារតែការស្ទះចរាចរណ៍ ព្រោះតែបងប្អូនប្រជាពលរដ្ឋដាក់តាំងលក់ទំនិញផ្សេងៗ នៅលើចំណីផ្លូវសាធារណៈ និងដាក់រទេះលក់ដូរនៅតាមចិញ្ចើមផ្លូវសាធារណៈ ដូច្នេះពេលនេះរដ្ឋបាលក្រុងប៉ោយប៉ែតបានអំពាវនាវដល់អ្នកដែលលក់ដូរនៅជុំវិញផ្សារសមាគម ថយឬគម្លាតពីចិញ្ចើមផ្លូវចូលក្នុងដីរបស់ខ្លួន ដោយទុក្ខផ្លូវថ្មើជើងប្រវែង ២ម៉ែត្រ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ចំណែកឯអ្នកដែលលក់ដូរនៅជុំវិញមន្ទីរពេទ្យបង្អែកប៉ោយប៉ែត សូមឲ្យរកទីតាំងលក់ដូរកន្លែងផ្សេង មិនអនុញ្ញាតឲ្យលក់ដូរបន្តទៀតនោះទេ…
Read More » -
អាជ្ញាធរក្រុងប៉ោយប៉ែត អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានរុះរើសំណង់ សំយាប ស្លាកយីហោរ រំលោភលើចំណីផ្លូវសាធារណៈហើយនោះ ហាមដាក់ដូចជា តុ កៅអីរ ទេះលក់ដូរនិងទំនិញផ្សេងៗ បើពុំដូច្នេះទេអាជ្ញាធរនឹងប្រមូលយកទៅរក្សាទុក
ខេត្តបន្ទាយមានជ័យ ៖ ដើម្បីធានាបាននូវសណ្ដាប់ធ្នាប់ សោភ័ណភាព របៀបរៀបរយសាធារណៈ និងការធ្វើចរាចរណ៍ឲ្យបានកាន់តែល្អប្រសើរ ឲ្យសាកសមជាឈ្មោះទីក្រុងនោះ គឺផ្ដើមចេញពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ដែលបានសាងសង់សំណង់ការ្យអនាធិបតេយ្យផ្សេងៗ ដូចជា តសំយាប លើកស្លាកយីហោ លក់ដូរ កាន់កាប់ចូលលើចំណីផ្លូវសាធារណៈ ការចាក់ដីលុបចូលចំណីផ្លូវឬប្រព័ន្ធលូជាហេតុនាំឲ្យស្ទះប្រព័ន្ធលូរំដោះទឹក ជាដើម ស្ថិតនៅក្នុងទីប្រជុំជនក្នុងក្រុងប៉ោយប៉ែត និងកន្លែងដែលអាជ្ញាធរបានបាញ់ថ្នាំគំនួសកំណត់ហើយនោះ អាជ្ញាធរក្រុងសូមឲ្យចូលរួមសហការរុះរើ…
Read More » -
ពលរដ្ឋស្នើឲ្យអធិការនគរបាលក្រុងដូនកែវ មានវិធានការទៅលើម្ចាស់ទីតាំងបើកតាបប៊ីយ៉ែឬស្នុកឃឺ ដែលបានបើកល្បែងស៊ីសងតាមអនឡាញប្រភេទឡូតូ ឲ្យសិស្សសាលាចូលលេងយ៉ាងគក្រឹកគក្រេង នាយប៉ុស្តិ៍សង្កាត់រកាក្នុង គ្មានចំណាត់ការ
ខេត្តតាកែវ៖ទីតាំងបើកតាបប៊ីយ៉ែ ឬស្នុកឃឺ មួយកន្លែង ស្ថិតនៅក្នុងភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កំពុងបើកបង្កប់ល្បែងស៊ីសងតាមអនឡាញប្រភេទឡូតូ ឲ្យសិស្សានុសិស្សដែលជាទំពាំងស្នងឬស្សីជាច្រើននាក់ចូលេងយ៉ាងពពាក់ពពូន សុទ្ធតែពាក់ឯកសណ្ឋានជាសិស្សថែមទៀតផង មិនឃើញអាជ្ញាធរចុះធ្វើការណែនាំ និងបង្ក្រាបឡើយ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋដែលជាណាព្យាបាលសិស្សមានការខឹងសម្បារ បានប្រាប់អ្នកសារព័ត៌មានឲ្យជួយផ្សព្វផ្សាយ ដើម្បីឲ្យថ្នាក់ដឹកនាំបានជ្រាប ។ ពាក់ព័ន្ធករណីនេះកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ភ្នាក់ងាយើងបានខលទូរសព្ទរាយការណ៍ជូនលោកវរសេនីយ៍ត្រី…
Read More » -
អាជ្ញាធរក្រុងប៉ោយប៉ែត ចុះកាត់រុះរើសំណង់ការ្យអាណាធិបតេយ្យផ្សេងៗ ដែលសាងសង់រំលោភចូលចំណីផ្លូវសាធារណៈ ដែលមិនព្រមអនុវត្តតាមការណែនាំរបស់រដ្ឋបាលក្រុង
ខេត្តបន្ទាយមានជ័យ៖សំណង់ការ្យអាណាធិបតេយ្យផ្សេងៗ ដែលសាងសង់រំលោភចូលចំណីផ្លូវសាធារណៈ ធ្វើឲ្យប៉ះពាល់ និងបាត់បង់នូវសោភ័ណភាពរបៀបរៀបរយក្នុងក្រុង ដែលរយៈការកន្លងមកនេះរដ្ឋបាលក្រុងប៉ោយប៉ែតបានចេញសេចក្តីប្រកាសព័ត៌មានជាច្រើនលើកច្រើនសារ អាជ្ញាធរមូលដ្ឋានក៏បានចុះណែនាំ រហូតចុះបាញ់គំនូសកំណត់ឱ្យរុះរើដោយស្ម័គ្រចិត្តហើយដែរ តែរហូតមកដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ដែលជាថ្ងៃកំណត់ បែរជាម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវករ ពាណិជ្ជករ និងបងប្អូនប្រជាពលរដ្ឋ ដែលបានសាងសង់សំណង់ សំយ៉ាប លើកស្លាកយីហោ និងលក់ដូរលើចំណីផ្លូវសាធារណៈ…
Read More » -
ពលរដ្ឋស្នើឲ្យអភិបាលស្រុក និងអធិការនគរបាលស្រុកក្រលាញ់ មានវិធានការទៅលើម្ចាស់ទីតាំងបើកតាបប៊ីយ៉ែឬស្នុកឃឺ ឲ្យសិស្សសាលាចូលលេង និងបង្កប់ល្បែងស៊ីសងប្រភេទជល់មាន់តាមអនឡាញ ដោយល្មើសនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល
ខេត្តសៀមរាប៖ល្បែងស៊ីសងប្រភេទជល់មាន់តាមអនឡាញ ជ្រកក្រោមស្លាកតារាងបាលទះ មួយកន្លែងស្ថិតក្នុងភូមិត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប កំពុងបើកឲ្យលេងយ៉ាងគគ្រឹងគក្រេង ល្មើសទៅនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ពិសេសបើកតាបប៊ីយ៉ែ ឬស្នុកឃឺ ឲ្យសិស្សានុសិស្សដែលជាទំពាំងស្នងឬស្សីជាច្រើននាក់ចូលេងយ៉ាងពពាក់ពពូន សុទ្ធតែពាក់ឯកសណ្ឋានជាសិស្សថែមទៀតផង មិនឃើញអាជ្ញាធរចុះធ្វើការណែនាំ និងបង្ក្រាបឡើយ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋដែលជាណាព្យាបាលសិស្សមានការខឹងសម្បារ បានប្រាប់អ្នកសារព័ត៌មានឲ្យជួយផ្សព្វផ្សាយ ដើម្បីឲ្យថ្នាក់ដឹកនាំបានជ្រាប ។ ជាក់ស្តែនាថ្ងៃទី២១ ខែសីហា…
Read More » -
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មិនអត់អោនជាដាច់ខាត ចំពោះអ្នកដែលធ្វើសកម្មភាពញុះញង់ ចោទប្រកាន់មកលើស្ថាប័ននគរបាល ក្នុងករណីបុរសម្នាក់ស្លាប់ដោយសារជំងឺគាំងបេះដូង
ខេត្តបន្ទាយមានជ័យ៖ថ្មីនេះៗ មានការផ្សព្វផ្សាយក្នុងបណ្តាញសង្គម ដែលជាព៌ត័មានបង្កឱ្យមានចលាចល និងចោទប្រកាន់កម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយលើកឡើងថា ជនសង្ស័យនេះអំពើប្រើប្រាស់ និងជួញដូរគ្រឿងញឿនបានស្លាប់ដោយប៉ូលីសនៅអធិការដ្ឋានមង្គលបូរីធ្វើទារុណកម្ម។ ជាការពិត ក្រោយពេលស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ស្នងការខេត្ត បានធ្វើការត្រួតពិនិត្យយ៉ាងពេញលេញ ស៊ីជម្រៅទៅលើកម្លាំងក្រោមបង្គាប់របស់ខ្លួន ព្រោះអំពើទារុណកម្មមិនត្រូវបានអត់អោនឱ្យជាដាច់ខាត ក្រោមការដឹកនាំស្នងការខេត្ត ទោះក្នុងតម្លៃណាក៏ដោយ។ ក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងពេញលេញ មិនមានសកម្មភាពអំពើទារុណកម្មណាមួយប្រព្រឹត្តឡើងចំពោះជនសង្ស័យឡើយ។ តាមលទ្ធផលនៃកោសលវិច័យដែលធ្វើឡើងដោយគ្រូពេទ្យជំនាញ…
Read More » -
ប្រជាពលរដ្ឋរស់នៅសង្កាត់អូរជ្រៅជាង១០០គ្រួសារ លើកគ្នាតវ៉ាប្រឆាំងនឹងការអនុវត្តឲ្យរុះរើផ្ទះ សំណង់ផ្សេងៗរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ ខណៈដែលពួកគាត់សាងសង់ផ្ទះរឹងមាំ រស់នៅជាង១០ឆ្នាំ អាជ្ញាធរដឹងឮ ទទួលស្គាល់ និងចេញប្លង់ថែមទៀត
ខេត្តបន្ទាយមានជ័យ៖ក្រោយពីទទួលបានលិខិតជូនដំណឹងមកកាន់អាជ្ញាធរក្រុងប៉ោយប៉ែត របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធការស្នើសុំចូលរួមនីតិវិធីផ្សព្វផ្សាយ លិខិតជូនដំណឹងស្ដីអំពីការអនុវត្តដោយស្ម័គ្រចិត្ត ដោយបង្គាប់ឲ្យរុះរើកផ្ទះ សំណង់ផ្សេងៗ ចេញពីដីលំនៅឋានទំហំ ១០០ម៉ែត្រ គុណនឹង ៣០០ម៉ែត្រ ស្មើនឹង ៣ហិតា នៅចំណុចអាគារថ្មី ស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលប្រជាពលរដ្ឋកំពុងរស់នៅ ដោយសាងសង់ផ្ទះ សំណង់រឹងខ្លះរហូតទៅដល់ច្រើនជាន់…
Read More »