ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍
-
ជនជាតិឥណ្ឌូនេស៊ីម្នាក់ ជិៈម៉ូតូឡើងជែងមិនប្រយ័ត្នទាក់ដៃចង្កូតដួលចូលរថយន្តធុនធំ កិនក្រោមកង់រថយន្តខាងក្រោយបណ្តាលឲ្យស្លាប់មួយរំពេច
ខេត្តបន្ទាយមានជ័យ៖ដោយសារកត្តាបើកបរខ្វះការប្រុងប្រយ័ត្នជនជាតិឥណ្ឌូនេស៊ីម្នាក់ ជិៈម៉ូតូឡើងជេងទាក់ដៃចង្កូតដួលចូលក្រោមកង់រថយន្តធុនធំផ្នែកខាងក្រោយកិនស្លាប់មួយរំពេចនៅយប់ថ្ងៃទី០៧ ខែវិច្ឆិការ ឆ្នាំ២០២៤ស្ថិតភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ អ្នកឃើញហេតុការណ៍ប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តធុនធំម៉ាក់ហ៊ីយិនដាយប្រភេទសណ្តងរម៉កពាក់ផ្លាក់លេខបន្ទាយមានជ័យ3A-2207បានបើកបរតាមបណ្តោយផ្លូវសូរអាដល់ចំណុចមុខបូរីមានជ័យ មានជនរងគ្រោះម្នាក់បានជិៈម៉ូតូម៉ាក់ស្កូពីគ្មានផ្លាក់លេខក្នុងទិសដៅស្របគ្នាហើយឡើងវ៉ាជេងខាងឆ្វេងក៏បានទាក់ដៃចង្កូតដួលចូលក្រោមរថយន្តចន្លោះកង់ក្រោយបន្តាលបណ្តាលឲ្យស្លាប់បាត់ជីវិតភ្លាមៗកន្លែងកើតហេតុ។ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែត បានចុះទៅភ្លាមៗដើម្បីសម្រួលចរាចរណ៍និងពិនិត្យវាស់វែង។ សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងគឺជនរងគ្រោះបានជិៈម៉ូតូឡើងវ៉ាជេងខាងឆ្វេងគ្មានការប្រុងប្រយ័ត្រទើបទាក់ដៃចង្កូតដួលចូលរថយន្តកិនស្លាប់ជាប់ក្រោមកងរថយន្តខាងក្រោយនិងម៉ូតូ។ មន្ត្រីនគរតបាលជំនាញបានបញ្ជាក់ថា៖ក្រោយពិនិត្យវាស់វែងហើយជនរងគ្រោះដែលស្គាល់អត្តសញ្ញាណជាជនជាតិឥណ្ឌូនេស៊ីអាយុប្រមាណជាង២០ឆ្នាំស្នាក់នៅក្រុងប៉ោយប៉ែតត្រូវប្រគល់ជូនសាច់ញាតិហើយរថយន្តបង្កនិងម៉ូតូរងគ្រោះត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយគ្នាតាមច្បាប់ចរាចរណ៍ផ្លូវគោក៕
Read More » -
គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត រួចជ្រុលទៅបុកផាសអេប ០១គ្រឿងទៀត បណ្តាលឲ្យមនុស្សប្រុសស្រី ៣នាក់រងរបួស ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ
(បន្ទាយមានជ័យ)៖មនុស្សប្រុសស្រីចំនួន ៣នាក់បានរងរបួស ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត រួចជ្រុលទៅបុកផាសអេប ០១គ្រឿងទៀតវេលាម៉ោង០៤ និង២០នាទី ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខសណ្ឋាគារសុងដារ៉ា ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកតូយូតាកាមរី ពណ៌ស ពាក់ស្លាកលេខ…
Read More » -
ស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល០៣នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏ រវាងម៉ូតូនិងម៉ូតូនៅក្រុងអរិយក្សត្រ
ខេត្តកណ្តាល៖ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងមនុស្សប្រុសស្រី០៣នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល រីឯម៉ូតូរងការខូចខាតទាំង០២គ្រឿង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២០និង០០នាទីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិ អរិយក្សត្រ សង្កាត់/ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ លោកវរសេនីយ៏ទោ រស់ ដាលីន អធិការនគរបាលក្រុងអរិយក្សត្រ បានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូ០១គ្រឿង HONDA…
Read More » -
រថយន្ត ៣គ្រឿង បុកគ្នាពេញទំហឹង បណ្ដាលឱ្យជនជាតិចិន ២នាក់បានស្លាប់ភ្លាមៗ នៅបណ្ដោយផ្លូវជាតិលេខ១ ក្នុងស្រុកកៀនស្វាយ
ខេត្តកណ្តាល៖រថយន្ត៣គ្រឿងបានបុកគ្នាពេញទំហឹងនាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅលើបណ្ដោយផ្លូវជាតិលេខ ១ ស្ថិតនៅក្នុងភូមិពោធិ៍មាវ ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បណ្ដាលឲ្យជនជាតិជន ២នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ ។ បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុបានឃើញរថយន្តបង្កមួយគ្រឿងម៉ាក់រ៉ាត់ទ័រពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា NQPKARIN បើកបរក្នុងទិសដៅពីកើតទៅលិចបើកបរដោយជនជាតិចិន និងអ្នករួមដំណើរ…
Read More » -
រថយន្តធុនធំដឹកសសរ បុកជាមួយម៉ូតូ យ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ បានស្លាប់យ៉ាងអាណោចអាធមនៅនឹងកន្លែង
(បន្ទាយមានជ័យ) បុរសម្នាក់បានស្លាប់យ៉ាងអណោចអាធមនៅនឹងកន្លែងកើតហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តធុនធំដឹកសសរពេញបុកជាមួយនឹងម៉ូតូយ៉ាងពេញទំហឹងនាវេលាម៉ោង៦និង២០នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅលើបណ្ដោយផ្លូវជាតិលេខ ៥ ស្ថិតនៅក្នុងភូមិនិមិត្តមួយ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តធំៗប្រភេទសណ្ដោងដឹកសសរ ចង្កូតស្ដាំពាក់ស្លាកលេខ BB-1919 បើកបរក្នុងទិសដៅពីកើតទៅលិច ពោលគឺពីខេត្តបន្ទាយមានជ័យឆ្ពោះទៅក្រុងប៉ោយប៉ែត ចំណែកម៉ូតូពាក់ស្លាកលេខ ប.មានជ័យ…
Read More » -
ស្ត្រីសតិមិនគ្រប់ម្នាក់ ត្រូវរថយន្តស៊ីណាបុកស្លាប់ភ្លាមៗនៅនឹងកន្លែង នៅស្រុកថ្មគោល
(បាត់ដំបង)៖រថយន្តស៊ីណាបុកស្ត្រីម្នាក់ ដោយគេដឹងថាសតិមិនគ្រប់ រឺវិកលចរិកស្លាប់ភ្លាមៗនៅនិងកន្លែង នាយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្បែព្រំប្រទល់ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ស្ថិតនៅក្នុងភូមិអូរញ៉ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។ អ្នកឃើញហេតុការណ៍បានឲ្យដឹងថា៖នៅពេលជួបគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺស្ត្រីរងគ្រោះម្នាក់ដោយគេស្គាល់ថាជាស្ត្រីសតិមិនគ្រប់ រឺវិកលចរិកបានដើរតាមដងផ្លូវជាតិលេខ៥ កន្លងខាងស្តាំដៃពីខេត្តបន្ទាយមានជ័យទៅខេត្តបាត់ដំបង លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែរថយន្តម៉ាក់ស៊ីណាពាក់ផ្លាក់លេខភ្នំពេញ2AP-3016បើកបរស្របទិសគ្នាពីជើងទៅត្បូងក្នុងល្បឿនលឿនបានបុកស្ត្រីរងគ្រោះប៉ើងទៅបុកកញ្ចក់មុខបែកខាងស្តាំ បណ្តាលស្លាប់ភ្លាមៗនិងកន្លែងកើតហេតុ ហើយរថយន្តរុលទៅមុខប្រមាណ២០០ម៉ែត្រពីកន្លែងកើតហេតុភ្លាមនោះអ្នកបើកបរគេចខ្លួនបាត់ស្រមោល។ ក្រោយកើតហេតុភ្លាមៗ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកថ្មគោល…
Read More » -
ម៉ូតូនិងម៉ូតូ បុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស ៣នាក់បាត់បង់ជីវិត និង ១នាក់រងរបួសធ្ងន់ នៅស្រុកព្រៃនប់
ខេត្តព្រះសីហនុ៖ពិតជាសង្វែងណាស់មនុស្ស ៣នាក់ស្លាប់នៅនឹងកន្លែង និង ១នាក់ទៀតរងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយម៉ូតូនិងម៉ូតូ នៅវេលាម៉ោង ១០និង១០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅលើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១៥–២១៦ ស្ថិតក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូ…
Read More » -
រថយន្តទំនើបបើកលឿនដូចព្យុះ ឡើងខឿនរង្វង់៥៨ ក្នុងក្រុងប៉ោយប៉ែត បន្តបុករះម៉ូតូកង់បី រទេះលក់ដូរ បណ្តាលឲ្យមនុស្សរបួសធ្ងន់បាក់ជើងជាច្រើនកំណាត់
(បន្ទាយមានជ័យ)៖ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើហដោយរថយន្តទំនើបបើកលឿនដូចព្យុះ ឡើងខឿនរង្វង់៥៨ ស្ថិតនៅក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត រួចបន្តបុករះម៉ូតូកង់បី រទេះលក់ដូរខូចខាតជាច្រើនគ្រឿង និងបណ្តាលឲ្យមនុស្សរបួសធ្ងន់បាក់ជើងជាច្រើនកំណាត់ នៅវេលាម៉ោង៤និង៥នាទីរសៀល ថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២៤ ។ ប្រភពព័ត៌មានបានឲ្យដឹងថា៖ មុនពេលកើតហេតុ គេឃើញរថយន្ត ម៉ាក ឆែរ៉ូឡែត ពណ៌ស បិទស្កុតពណ៌ឈាមជ្រូក១ជុំ…
Read More » -
រថយន្តISUZUបុកម៉ូតូពីក្រោយ បណ្តាលឲ្យស្ត្រីវ័យចំណាស់ ៣នាក់ របួសធ្ងន់ ស្រាល នៅស្រុកព្រៈនេត្រព្រៈ
បន្ទាយមានជ័យ៖ស្ត្រីចំណាស់៣នាក់ បានរងរបួសធ្ងន់និងស្រាល ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តសេរីទំនើបISUZU បានបុកពីក្រោយពេញទំហឹងនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ នៅចំណុុចខាងកើតសូឡា ស្ថិតភូមិ.ឃុំឈ្នួរមានជ័យ ស្រុកព្រៈនេត្រព្រៈ ខេត្តបន្ទាយមានជ័យ ។ក្រោយពីកើតហេតុភ្លាមមន្ត្រីនគរបាលចរាចរណ៍ស្រុកព្រៈនេត្រព្រៈ បានចុះមកជួយអន្តរាគម និងធ្វើការវាស់វែង។ ប្រភពព័ត៌មានបានឲ្យដឹងថា នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានមស្ត្រី៣នាក់បានជិៈម៉ូតូម៉ាក់ហុងដាវ៉េវ ពណ៌ក្រហម សេរីចាស់ បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើត…
Read More » -
ដឹកទំនិញលើសទម្ងន់ ផ្ទុះកង់ក្រោយ អ្នកបើកបរនិងព្រូលោតចុះ បណ្តាលរបួសធ្ងន់ស្រាល នៅស្រុកស្វាយចេក
បន្ទាយមានជ័យ៖រថយន្តសាំយ៉ុងដឹកទឹកសុទ្ធនាំចូលពីថៃលើសទម្ងន់ផ្ទុះកង់ក្រោយអ្នកបើកបរនិងព្រូលោតចុះ បណ្តាលរបួសធ្ងន់ស្រាយទាំង២នាក់នាល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥៦ ស្ថិតភូមិខ្លែងព័រ ឃុំស្លរក្រាម ស្រុកស្វាយចេក។ ប្រភពព័ត៌មានបានឲ្យដឹងថា៖នៅមុនពេលកើតហេតុគេបានឃើញរថយន្តប្រភេទសាំយ៉ុងពាក់ផ្លាក់លេខ ភ្នំពេញ2AQ-8003បានដឹកអីវ៉ាន់ពេញរថយន្ត និងទឹកសុទ្ធដាក់ក្រោយលុះបើកមកដល់ចំណុចខាងលើក៏ស្រាប់តែផ្ទុះកង់ក្រោយខាងស្តាំ ភ្លាមនោះអ្នកបើកបរនិងព្រូម្នាក់ បានបើកទ្វារលោតចេញពីរថយន្ត បណ្តាលព្រូរងរបួសស្រាល និងអ្នកបើកបររងបួសធ្ងន់ ត្រូវបានដឹកយកទៅបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ។ក្រោយពីគ្រោះថ្នាក់ចរាចរណ៍នេះភ្លាមកម្លាំងនគរបាលបានចុះមកពិនិត្យ និងជួយអន្តរាគមភ្លាមៗផងដែរ។ នគរបាលបានឲ្យដឹងថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺផ្តើមចេញពីរថយន្តសាំយ៉ុងដឹកទំនិញ និងទឹកសុទ្ធលើសទម្ងន់ទើបបណ្តាលផ្ទុះកង់ខាងក្រោយរ៉េចង្កូត…
Read More » -
រថយន្តនិងម៉ូតូបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង
(បន្ទាយមានជ័យ) យុវជន១នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយនឹងម៉ូតូ លក្ខណៈម៉ូតូឆ្លងផ្លូវបំបែកជាបួន ត្រូវបានទៅប៉ះជាមួយរថយន្តហាយឡិនឌ័រពេញមួយទំហឹងដែលបានបើកបរក្នុងល្បឿនលឿន ស្ថិតនៅចំណុចខាងក្រោយផ្លូវលំផ្សារអូរអំបិល ក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ នៅវេលាម៉ោង ១ៈ៥០នាទី ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។ យុវជនរងគ្រោះស្លាប់ត្រូវបានស្គាល់អត្តសញ្ញាណឈ្មោះ រិទ្ធ រាជ អាយុ១៦ឆ្នាំ(ជាកម្មដឹកជញ្ជូន)ស្នាក់នៅភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ មានស្រុកកំណើតរស់នៅខេត្តព្រះវិហារ។…
Read More » -
ជនជាតិចិន បើកបររថយន្តម៉ាកព្រូស ឆ្លងផ្លូវបំបែកជាបួនខ្វះការប្រុងប្រយ័ត្ន បុកអ្នកជិៈម៉ូតូ បណ្តាលរបួសធ្ងន់២នាក់ ចំណែករថយន្តធ្លាក់ចូលប្រឡាយ
បន្ទាយមានជ័យ៖ដោយសារកត្តាបើកបរខ្វះការប្រយ័ត្ន ជនជាតិចិនបើកបររថយន្តម៉ាកព្រូសឆ្លងផ្លូវបំបែកជាបួន បានបុកអ្នកជិៈម៉ូតូ បណ្តាលរបួសធ្ងន់២នាក់ ត្រូវបានដឹកបញ្ជូនទៅសង្ក្រោះនៅឯមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតភ្លាមៗ ចំណែករថយន្តធ្លាក់ចូលប្រឡាយ។ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្លូវបំបែកជាបួនស្ថិតភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ប្រភពព័ត៌មានបានឲ្យដឹងថា៖មុនពេលកើតឡើងគេបានឃើញស្ត្រី ២នាក់ បានជិៈម៉ូតូម៉ាក់ស៊ូម័រអុិច បើកឆ្លងផ្លូវបំបែកជាបួន ត្រូវបានរថយន្តម៉ាក់ព្រូស ១គ្រឿង ពាក់ផ្លាក់លេខ ព្រៈសីហនុ 2B.9228បើកបរដោយជនជាតិចិន…
Read More » -
ម៉ូតូនិងម៉ូតូបុកគ្នាពេញទំហឹង បណ្ដាលឱ្យម្នាក់ធ្លាយខួរស្លាប់មួយរំពេច និង ៤នាក់ទៀតរងរបួសស្រាលនិងធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ
ខេត្តបន្ទាយមានជ័យ : ពិតជារន្ធត់ណាស់បុរសម្នាក់ធ្លាយខួរចេញមកក្រៅស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯបួននាក់ទៀតរងរបួសស្រាលនិងធ្ងន់ ត្រូវបានក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែតដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែតភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាកMSXពាក់ស្លាកលេខបន្ទាយមានជ័យ 1Q-8700 និងម៉ូតូហុងដាឌ្រីមសង់ ពាក់ស្លាកលេខបន្ទាយមានជ័យ 1AB-2865។ហេតុការណ៍នេះបានកើតឡើងនាយប់ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នៅលើកំណត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចខាងកើតផ្លូវចូលអគារថ្មី ស្ថិតនៅក្នុងភូមិបាលិលេយ្យ ២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។…
Read More » -
រថយន្តបែនដឹកដី២គ្រឿងបើកដេញគ្នាពេលយប់ បុករៈម៉ូតូ២គ្រឿង បណ្តាលស្ត្រី ១នាក់បានស្លាប់ និងរបួសស្រាល២នាក់ នៅក្រុងសិរីសោភ័ណ
បន្ទាយមានជ័យ៖ស្លាប់ ១នាក់ និងរបួសស្រាល ២នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តបែនដឹកដី២គ្រឿងបើកដេញគ្នាពេលយប់ បុករៈម៉ូតូ២គ្រឿងនាយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នៅបណ្តោយផ្លូវជាតិលេខ៥៦ ស្ថិតក្នុងភូមិ.សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោកវរៈសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា៖ជនរងគ្រោះដែលស្លាប់មានឈ្មោះ អុី ម៉ៅ…
Read More » -
ម៉ូតូ និងម៉ូតូកងបីជំហៀង បុកគ្នាពេញទំហឹង នៅស្រុកម៉ាឡៃ បង្កជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលមនុស្សប្រុសស្រីពីរនាក់រងរបួសធ្ងន់
បន្ទាយមានជ័យ៖មនុស្សប្រុសស្រីពីរនាក់បានរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗក្រោយពីជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដែលមិននឹកស្មានដល់ រវាងម៉ូតូនិងម៉ូតូកង់បីចំហៀង បុកគ្នាពេញទំហឹងបង្កឲ្យមានអណ្ដាតភ្លើងឆាប់ឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលនាវេលាម៉ោងប្រមាណ ១៩និង ០០ នាទីយប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវជាតិលេខ ៥៩ ត្រង់ចំណុចផ្លូវកែងមុខវត្តម៉ាឡៃ ស្ថិតនៅក្នុងភូមិ.ឃុំ.ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូកង់បីចំហៀង ១គ្រឿង បើកបរក្នុងទិសដៅពីកើតទៅលិច…
Read More » -
រថយន្ត២គ្រឿងនិងគោយន្តដឹកធុងបាស១គ្រឿង បុកបន្តកន្ទុយគ្នា បណ្តាលឲ្យរបួស៤នាក់ ធ្ងន់ម្នាក់នៅក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖យ៉ាងហោចណាស់មានមនុស្ស៤នាក់រងរបួសស្រាល និងធ្ងន់ ១នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្ត២គ្រឿងនិងគោយន្តដឹកធុងបាស់ ១គ្រឿងបានបុកបន្តកន្ទុយគ្នា នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ត្រង់ចំណុចដើមពោធិ៍អាស្រមលោកយាយម៉ៅ ស្ថិតនៅៅក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ប្រភពព័ត៌មានបានឲ្យដឹងថា៖នៅមុនពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគេបានឃើញរថយន្តម៉ាកtoyotaព្រូស ពណ៌ឈាមជ្រូក បើកបរក្នុងទិសដៅពីកើតទៅលិច ពោលគឺពីទីរួមខេត្តបន្ទាយមានជ័យ ឆ្ពោះទៅកាន់ក្រុងប៉ោយប៉ែត លុះមកដល់ចំណុចកើតហេតុខាលើ ក៏បានរ៉េចង្កូតទៅបុករថយន្តtoyota…
Read More » -
រថភ្លើង បុករថយន្ត ធ្លាក់ពីលើផ្លូវ បណ្តាលស្ត្រី ២នាក់ ភ័យរហូតសន្លប់បាត់ស្មារតីនៅក្នុងរថយន្ត ត្រូវបានដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ
ខេត្តបន្ទាយមានជ័យ៖ស្ត្រីពីរនាក់សន្លប់បាត់ស្មារតី ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ ក្រោយពីរថភ្លើងបានបុករថយន្តធ្លាក់ពីលើផ្លូវ បង្កការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ស្ថិតភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នគរបាលបានឲ្យដឹងថា៖ ស្ត្រី២នាក់ដែលសន្លប់នោះមានឈ្មោះ ព្រំ ចន្តា អាយុ ៥៨ឆ្នាំ និងឈ្មោះ ធូ សុជាតិ អាយុ…
Read More » -
ម៉ូតូ និងម៉ូតូ បុកគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់០២នាក់ របួសធ្ងន់០១នាក់នៅក្នុងស្រុកភ្នំស្រុក
បន្ទាយមានជ័យ៖មនុស្ស០២នាក់ បានស្លាប់ និង ០១នាក់ទៀតរងរបួស ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូ នៅវេលាម៉ោង០៦និង២៥នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវប៉េតុងលើខ្នងអាងត្រពាំងថ្ម ខាងជើងផ្លូវចុះភូមិតាអុងចម្ងាយប្រហែល១០០០ម៉ែត្រ ស្ថិតនៅភូមិតាអុង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ នគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា៖ដំបូងមានម៉ូតូ០១គ្រឿង ម៉ាកHONDA DREAM ស៊េរីឆ្នាំ២០០១…
Read More » -
ម៉ូតូនិងម៉ូតូបុកគ្នាពេញទំហឹង បណ្ដាលឱ្យបុរសវ័យ ១៨ឆ្នាំម្នាក់ រងរបួសធ្ងន់ ត្រូវបានក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែត ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ
ខេត្តបន្ទាយមានជ័យ: ដោយសារកត្តាបើកបរខ្វះការប្រុងប្រយ័ត្ន ធ្វើឲ្យម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឱ្យបុរសវ័យ ១៨ឆ្នាំម្នាក់ រងរបួសធ្ងន់ ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនាវេលាម៉ោងជាង ៩យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូពីគ្រឿងបើកបរក្នុងទិសដៅស្របទិសគ្នាពីរោងចក្រហាត់ឌីស ឆ្ពោះទៅកាន់សាលាសង្កាត់ផ្សារកណ្ដាល ពោលគឺពីខាងត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើម៉ូតូទ្រីមសង់…
Read More » -
ជិៈម៉ូតូឡើងវ៉ាខ្វះការប្រយ័ត្ន ត្រូវរថយន្តធុនធំបុកស្លាប់ភ្លាមៗ នៅនឹងកន្លែង
បន្ទាយមានជ័យ៖ពិតជារន្ធត់ខ្លាំងណាស់បុរសម្នាក់ត្រូវរថយន្តធុនធំបុកស្លាប់ភ្លាមៗ នៅចំណុចក្បែរដើមពោធិ៍យាយម៉ៅស្ថិតនៅក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតនាល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ក្រោយពីកើតហេតុម្ចាស់រថយន្តបង្ករបានដាក់មេប្រូចបាត់ស្រមោល។ ប្រភពព័ត៌មានបានឲ្យដឹងថា៖មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ អាយុប្រមាណជាង ៣០ឆ្នាំ បានជិៈម៉ូតូហុងដាឌ្រីមពាក់ផ្លាក់លេខបន្ទាយមានជ័យ1AA.6852 ក្នុងទិសដៅកើតទៅលិចក្នុងល្បឿនលឿនឡើងវ៉ារថយន្ត១គ្រឿងដែលបើកបរស្របទិសគ្នា ភ្លាមនោះបានបុករថយន្តធុនធំម៉ាក់ហ៊ីយិនដាយពាក់ផ្លាកលេខកំពង់ចាម3A-6249 និងរម៉ក១ក្រោយពាក់ផ្លាកលេខត្បូងឃ្មុំ4A-0536 បុកពេញទំហឹងបណ្តាលស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង។ ក្រោយកើតឡើងឃើញមន្ត្រីនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានចុះសម្រួលចរាចរណ៍ពិនិត្យនិងធ្វើការវាស់វែងតាមជំនាញ។ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នេះបើតាមមន្ត្រីនគរបាលទទួលផែនចរាចរណ៍បានឲ្យថា៖មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺផ្តើមចេញពីជនរងគ្រោះ ជិៈម៉ូតូក្នុងល្បឿនលឿនឡើងវ៉ាខ្វះការប្រុងប្រយ័ត្ន ទើបទៅបុកនិងរថយន្តធុនធំសណ្តោងរម៉កដែលបើកបញ្ច្រាស់ទិសគ្នាបណ្តាលស្លាប់ភ្លាមៗតែងម្តង។…
Read More »