ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍
-
ដឹកស្រូវជិត៣០តោន ងងុយដេកបើកធ្លាក់ផ្លូវក្រឡាប់ផ្ងារជើង ចាក់ស្រូវចូលប្រឡាយទឹក នៅស្រុកមង្គលបូរី សំណាងហើយមិនមានអ្នកគ្រោះថ្នាក់
ខេត្តបន្ទាយមានជ័យ៖រថយន្តធុនធំដឹកស្រូវជិត៣០តោន អ្នកបើកបរលុងលក់ធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងចាក់ស្រូវចូលប្រឡាយទឹក តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតភូមិ.ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យនៅថ្ងៃទី១០ ខែវិច្ឆិការ ឆ្នាំ២០២៣ សំណាងហើយមិនមានអ្នកគ្រោះថ្នាក់។ ម្ចាស់រថយន្តបានឲ្យដឹងថា៖នៅមុនពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងខ្លួនបានបើករថយន្តធុនធំប្រភេទផ្លូវ៥ សណ្តោងរម៉ក បានដឹកស្រូវទិញពីស្រុកក្រឡាញ់ ខេត្តសៀមរាប ក្នុងគោលបំណង់ដឹកទៅខេត្តបាត់ដំបង ដោយបើកបរតាំពីយប់ទាល់ភ្លឺលុះពេលដឹកមកដល់ចំណុចខាងលើងងុយដេកចង្កូតធ្លាក់ផ្លូវក្រឡាបផ្ងាជើងចូលប្រឡាយសើមស្រូវអស់។ ម្ចាស់រថយន្តបន្តថា៖នៅក្នុងហេតុការណ៍នេះមិនមានអ្នកណាម្នាក់រងគ្រោះនោះទេគឺក្រឡាប់ដោយខ្លួនឯង តែខូចខាតស្រូវសើមទឹកប្រមាណជិត៣០តោន គិតជាប្រាក់ជាង១ម៉ឺនដុល្លា តែស្រូវអាចយកបានមួយចំនួនធំបានមកវិញដោយស្រូវមិនធ្លាយការ៉ុងអាចស្រុងឡើងគោកស្រស់ទឹកសាងដាក់រថយន្តបន្តយកទៅហាលអោយស្រស់ទឹកហើយយកចូលឡសំង៉ួត បើធ្លាយការ៉ុងមិនអាចយកបានព្រោះក្នុងទឹកប្រឡាយចោលមួយចំនួនអាចខូចខាតខ្លៈ…
Read More » -
ជិៈម៉ូតូចេញពីសាលារៀនក្នុងល្បឿនលឿន បានបុករថយន្តដឹកម៉ាស៊ីនច្រូត ខណៈបើកឡើងផ្លូវជាតិ ត្រង់ចំណុចឃុំកូប ស្រុកអូរជ្រៅ យ៉ាងពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ ២នាក់បែកថ្គាម និងបាក់ធ្មេញ
បន្ទាយមានជ័យ៖រថយន្តដឹកម៉ាស៊ីនច្រូតបើកឡើងផ្លូវជាតិ ខ្វះការប្រុងប្រយ័ត្ន ត្រូវបានយុវតីជាសិស្សសាលាជិៈម៉ូតូក្នុងល្បឿនលឿន បានបុកពេញទំហឹង បណ្តាលរបួសធ្ងន់ម្នាក់បែកថ្គាមបាក់ធ្មេញ កាលពីថ្ងៃទី០៦ ខែវិច្ឆិការ ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៥ ស្ថិតភូមិខៃដន ឃុំកូប ស្រុកអូរជ្រៅ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖នៅមុនពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តធុនធំម៉ាក់ហ៊ីយិនដាយ ពាក់ផ្លាក់លេខភ្នំពេញ3E.3939 ក្រោយដឹកម៉ាស៊ីនច្រូតខ្នាត់ធំ ទៅដាក់វាលស្រែច្រូត ហើយរថយន្តក៏ត្រឡប់មកវិញតាមផ្លូវលំខាងត្បូងបានឡើងផ្លូវជាតិលេខ៥ ខ្វះការប្រុងប្រយ័ត្ន ត្រូវបានយុវតីជាសិស្សសាលាជិៈម៉ូតូម៉ាក់ហុងដាឌ្រីម ពាក់ផ្លាក់លេខ…
Read More » -
រថយន្តធុនធំ និងម៉ូតូ បុកគ្នាពេញទំហឹងបណ្ដាលឲ្យមនុស្សប្រុសស្រី ២នាក់រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅឯបន្ទីរពេទ្យភ្លាមៗ នៅស្រុកមង្គលបុរី
ខេត្តបន្ទាយមានជ័យ៖ដោយសារកត្តាបើកបរខ្វះការប្រុងប្រយ័ត្ន ក្នុងល្បឿនលឿននៅទីប្រជុំជន់ ពិសេសចំណុចរង្វង់មូលថែមទៀត បណ្ដាលឲ្យកើតមាននូវគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តធុនធំបានបុកម៉ូតូ បណ្ដាលឲ្យមនុស្សប្រុសស្រី ពីរនាក់ សង្ស័យប្ដីប្រពន្ធរងរបួសធ្ងន់ ត្រូវបានដឹកបញ្ចូនទៅសង្គ្រោះនៅឯបន្ទីរពេទ្យកម្ពុជា-ជប៉ុនភ្លាមៗ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទីថ្ងៃទី០១ ខែវិច្ឆិការ ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចរង្វង់មូលយាយជីច្រូតស្រូវ ស្ថិតភូមិ.ឃុំឫស្សីក្រោយ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនជួបគ្រោះថ្នាក់ចរាចរណ៍គេបានឃើញរថយន្តធុនធំមួយគ្រឿងពាក់ស្លាកលេខ បាត់ដំបង 3A-3400…
Read More » -
ជិៈម៉ូតូ បុកម៉ូតូសណ្តោងរម៉កដឹកអេតចាយគ្មានភ្លើងសញ្ញាពីក្រោយពេញសំពីងសំពោង បណ្តាលរបួសធ្ងន់ស្រាល២នាក់ នៅក្នុងស្រុកអូរជ្រៅ
បន្ទាយមានជ័យ៖របួសធ្ងន់ម្នាក់និងស្រាលម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូជិះបុកម៉ូតូសណ្តោងរម៉កដឹកអេតចាយគ្មានភ្លើងសញ្ញាពីក្រោយពេញសំពីងសំពោង នៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ស្ថិតភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ អ្នកឃើញហេតុការណ៍បានឲ្យដឹងថា៖នៅពេលគ្រោះថ្នាក់ចរារណ៍កើតឡើងមានម៉ូតូសណ្តោងដឹកអេតចាយពេញសំពីងសំពោងគ្មានភ្លើងបំភ្លឺខាងក្រោយ ហើយមានម៉ុតូហុងដាឌ្រីម១គ្រឿងទៀតបើកបរពីក្រោយស្របទិសគ្នា បុកពេញទំហឹង បណ្តាលរបួសធ្ងន់ម្នាក់សន្លប់ស្តូកស្ទឹងនិងរបួសស្រាលម្នាក់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពអូរបីជាន់ភ្លាមៗ។ ក្រោយពេលកើតហេតុមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកអូរជ្រៅ បានចុះដល់កន្លែងកើតហេតុបានធ្វើការវាស់វែង រួចយកមធ្យោបាយបង្កហេតុយកទៅរក្សានៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ រងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ជាក្រោយ៕
Read More » -
រថយន្តម៉ាកស្តារិចបើកបរដោយបុរសជនជាតិថៃ និងម៉ូតូ ដឹកជញ្ជូនគ្រឿងឧបភោគ បរិភោគឲ្យភ្ញៀវ បុកគ្នាយ៉ាងពេញទំហឹង នៅខាងមុខកាស៊ីណូផ្កាយប្រាំ ក្រុងប៉ោយប៉ែត បណ្ដាលឱ្យបុរសម្នាក់រងរបស់ធ្ងន់ ដឹកបញ្ជូនទៅសង្គ្រោះនៅឯបន្ទីរពេទ្យភ្លាមៗ
ខេត្តបន្ទាយមានជ័យ៖ដោយសារកត្តាបើកបរខ្វះការប្រុងប្រយ័ត្ន ជាហេតុធ្វើឲ្យរថយន្តនិងម៉ូតូបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានក្រុមជួយសង្គ្រោះបឋមក្រុងប៉ោយប៉ែត ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ នាវេលាម៉ោងជាង ៩ព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២៣ នៅចំណុចខាងមុខកាស៊ីណូផ្កាយប្រាំ ស្ថិតនៅក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនជួបគ្រោះថ្នាក់ចរាចរណ៍គេបានឃើញរថយន្តម៉ាកស្តារិចមួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AW-3263…
Read More » -
រថយន្តធុនធំដឹកស្កសរ រ៉េចង្កូតទៅបុករថយន្តមួយគ្រឿងទៀត និងម៉ូតូ បណ្តាលឲ្យក្រឡាបសង្កត់ស្លាប់០២នាក់ និងរបួស៣នាក់ នៅស្រុកអូរជ្រៅ
ខេត្តបន្ទាយមានជ័យ៖បុរស២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និង៣នាក់ទៀតរងរបួស ដោយរថយន្តធុនធំដឹកស្កសរ រ៉េចង្កូតទៅបុករថយន្តមួយគ្រឿងទៀត និងជ្រុលទៅបុកម៉ូតូ បណ្តាលឲ្យក្រឡាបសង្កត់ពីលើនាល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតភូមិ.ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖នៅមុនពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញម៉ូតូហុងដាឌ្រីម១គ្រឿងជិៈគ្នា២នាក់ជាបុរសនិងរថយន្តកាំម៉ារីបាឡែនពាក់ផ្លាក់លេខភ្នំពេញ2AL.5063 បានបើកបរស្របទិសគ្នាពីកើតមកលិច ហើយមានរថយន្តធុនធំ១គ្រឿងដឹកស្កសរពេញដែលបើកបរតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានរ៉េចង្កូតទៅខាងឆ្វេងដៃបុករថយន្តនិងម៉ូតូបណ្តាលក្រឡាប់សង្កត់ស្លាប់២នាក់ អ្នកជិៈម៉ូតូ និងអ្នកបើកបរ ចំណែកអ្នកបើករថយន្តបង្ក…
Read More » -
រថយន្តធុនធំប្រភេទសណ្តោង បើកក្នុងល្បឿនយ៉ាងលឿន សង្ស័យបែកកង់មុខ រ៉េចង្កូតទៅបុកអ្នកជិៈម៉ូតូ បណ្តាលម្តាយស្លាប់នៅហ្នឹងកន្លែង កូនប្រុសរងរបួសធ្ងន់បែករលាក្បាល នៅសាលាក្រហមស្រុកអូរជ្រៅ
ខេត្តបន្ទាយមានជ័យ៖ពិតជាសង្វែកខ្លាំងណាស់ ជិះម៉ូតូសុខៗពីរនាក់ម្ដាយនិងកូនធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ពោលគឺពីក្រុងប៉ោយប៉ែតឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ លុះមកដល់ចំណុចការ៉ាស់សាំងតេលា សាលាក្រហមស្រុកអូរជ្រៅ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានរថយន្តធុនធំប្រភេទសណ្ដោងបើកបរក្នុងទិសដៅពីកើតទៅលិច ពោលគឺពីរខេត្តបន្ទាយមានជ័យ ឆ្ពោះទៅកាន់ក្រុងប៉ោយប៉ែត សង្ស័យបែកកង់មុខ បណ្ដាលឲ្យរ៉េចង្កូតបុកម៉ូតូដែលកំពុងជិះពីរនាក់ម្ដាយនិងកូន បណ្តាលឲ្យម្ដាយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកកូនប្រុសអាយុ៩ឆ្នាំ របួសធ្ងន់បែករលាកក្បាល នៅសល់តែដង្ហើមចង្រិតតែប៉ុណ្ណោះ ម្ចាស់រថយន្តបង្កក្រោយពីកើតហេតុបានដាក់មេប្រូចបាត់ស្រមោលនារសៀល…
Read More » -
រថយន្តធុនធំ បុកម៉ូតូ២គ្រឿង បណ្តាលឲ្យយុវតីជាសិស្សថ្នាក់ទី១២ ម្នាក់ បានបាត់បង់ជីវិត និងយុវជនម្នាក់របួសធ្ងន់
ខេត្តបន្ទាយមានជ័យ៖ពិតជាគួរឲ្យសង្វែកណាស់ យុវតីជាសិស្សថ្នាក់ទី១២ម្នាក់ បានស្លាប់នៅនឹងកន្លែង រីឯយុវជនម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តធុនធំ បុកម៉ូតូ២គ្រឿង នៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមផ្លូវស្ថិតភូមិប្រឡាយលួង ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្រោយពីបង្កហេតុបានបើករត់ត្រូវសមត្ថកិច្ចស្ទាក់ចាប់បាន។ ជនរងគ្រោះដែលស្លាប់មាន ឈ្មោះ ម៉ៅ វិសាល ភេទស្រី អាយុ១៨ឆ្នាំ(រៀនថ្នាក់ទី១២នៅវិទ្យាល័យមង្គលបូរី)រស់នៅភូមិពាម…
Read More » -
ស្ត្រីម្នាក់ត្រូវរថយន្តដឹកដី បុកធ្លាយពោះវៀនចេញមកក្រៅ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអធម៌បន្សល់ទុកកូន៤នាក់កំព្រាកណ្តោចកណ្តែង ខណៈឪពុកត្រូវបានលែងលះគ្នាជាមួយម្តាយ
ខេត្តព្រះសីហនុ៖នៅវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្លូវបំបែកស្តុបអាចមឹក ស្ថិតក្នុងក្រុម៦ ភូមិ៤ សង្កាត់លេខ ៤ ក្រុងនិងខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយរថយន្តដឹកដីបើកក្នុងល្បឿនលឿនវ៉ាជែងគ្នាមិនប្រយ័ត្ន រ៉េចង្កូតទៅបុកស្ត្រីម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈកំពុងឈប់ស្តុប ។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញស្ត្រីរងគ្រោះ បានជិះម៉ូតូពីកើតទៅលិចលុះមកដល់ចំណុចផ្លូវបំបែកផ្លូវភ្លើងស្តុបក៏បានឈប់រង់ចាំ…
Read More » -
រថយន្តព្រូសបើកឡើងវ៉ាខ្វះការប្រុងប្រយ័ត្ន បានបុករម៉កដឹកអេតចាយ បណ្តាលរបួសធ្ងន់ម្នាក់ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ៖ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តព្រូសបើកឡើងវ៉ាខ្វះការប្រុងប្រយ័ត្នបានបុករម៉កដឹកអេតចាយ បណ្តាលរងរបួសធ្ងន់ម្នាក់ ត្រូបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លួវជាតិលេខ៥ ស្ថិតភូមិ.សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា៖នៅមុនពេលជួបគ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺមានម៉ូតូអូសរម៉កដឹកអេតចាយបានបើកបរតាមដងផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតមកលិចហើយមានរថយន្តព្រូស១គ្រឿង ពាក់ផ្លាក់លេខសៀមរាប 2C.7225បានបើកបរបញ្ច្រាស់ទិសគ្នាពីលិចមកកើត បានឡើងវ៉ាឆ្វេងមិនប្រយ័ត្នបានបុកពេញទំហឹង បណ្តាលរបួសធ្ងន់បែកក្បាល និងបាក់ជើងឈាមចេញតាមច្រមុះម្នាក់ ជាអ្នកទិញអេតចាយ…
Read More » -
បុរសជនជាតិចិន បើករថយន្តលុចស៊ីសRX.330បុករៈផាអាប់ និងម៉ូតូ ដែលកំពុងធ្វើដំណើរ និងចតនៅចិញ្ជើមផ្លូវ បណ្តាលខូចខាត និងមនុស្សរងរបួសធ្ងន់ស្រាល
ខេត្តបន្ទាយមានជ័យ៖មនុស្សចំនួន ៣នាក់រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តលុចស៊ីសRX.330បុករៈផាអាប់ ,ម៉ូតូកង់បី និងម៉ូតូ ដែលកំពុងធ្វើដំណើរ និងចតចោលនៅចិញ្ចើមផ្លូវ ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាព្រឹកព្រលឹម ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ បើតាមប្រភព័ត៌មានបានឲ្យដឹងថា៖មុនពេលកើតហេតុមានរថយន្តម៉ាកលុចស៊ីស RX.330ពាក់ផ្លាក់លេខភ្នំពេញ2AL.7905 ដោយគេដឹងថាអ្នកបើកបរជាជនជាតិចិន បើកបរក្នុងទិសដៅពីជើងមកត្បូងតាមផ្លូវបេតុង…
Read More » -
ស្ត្រីវ័យជាង៥០ឆ្នាំម្នាក់ ជិះម៉ូតូបុកជាមួយរថយន្តដឹកដីគ្មានស្លាកលេខ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវក្រុមយុវជនសង្គ្រោះបឋមក្រុងប៉ោយប៉ែត ដឹកយកទៅសង្គ្រោះនៅឯបន្ទីរពេទ្យបង្អែកប៉ោយប៉ែតភ្លាមៗ
ខេត្តបន្ទាយមានជ័យ.៖ សំណាងហើយដែលមិនប៉ះពាល់ដល់អាយុជីវិតគ្រាន់តែរងរបួសធ្ងន់ ត្រូវក្រុមយុវជនសង្គ្រោះបឋមក្រុងប៉ោយប៉ែតដឹកនាំដោយលោក នួន នីគីដា ដឹកយកទៅសង្គ្រោះនៅឯបន្ទីរពេទ្យបង្អែកប៉ោយប៉ែត ភ្លាមៗ ក្រោយពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយម៉ូតូនិងរថយន្តដឹកដីគ្មានស្លាកលេខ បុកគ្នាយ៉ាងពេញទំហឹង ដោយម៉ូតូនិងម្ចាស់គៀបជាប់ទៅនឹងរថយន្ត បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងជាង ១រសៀល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ នៅក្បែរផ្លូវហ្សូអា ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ…
Read More » -
គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់ រវាងរថយន្តបុករថយន្ត បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ នៅនឹងកន្លែង នៅចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល នៅស្រុកភ្នំស្រួច
ខេត្តកំពង់ស្ពឺ៖មនុស្សម្នាក់បានស្លាប់ នៅនឹងកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុករថយន្ត បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១និង៣០នាទីរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១០៣–១២០៤ ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលជួបគ្រោះថ្នាក់នេះកើតឡើងគឺមានរថយន្ត០១គ្រឿង ម៉ាក SHACMAN…
Read More » -
រថយន្តកាំម៉ារីបាឡែន បើកបរក្នុងល្បឿនលឿនផ្លូវកោងរ៉េចង្កូតធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឲ្យរងរបួស៤នាក់ រីឯរថយន្តខូចខាតស្ទើទាំងស្រុង នៅក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ៖មនុស្សប្រុសស្រីចំនួន៤នាក់រងរបួសធ្ងន់ ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខ្លួនឯង ដោយរថយន្តប្រភេទកាំម៉ារីបាឡែនមួយគ្រឿង បើកបរក្នុងល្បឿនលឿនផ្លូវកោង បណ្តាលរ៉េចង្គូតធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់ នៅផ្លូវវាងក្រុងស្ថិតក្នុងភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ។ អ្នកបើកបរបានឲ្យដឹងថា៖នៅមុនពេលកើតហេតុខ្លួនបានបើករថយន្តប្រភេទកាំម៉ារីបាឡែន ពាក់ផ្លាក់លេខភ្នំពេញ2Z.2608ក្នុងទិសដៅពីខេត្តបាត់ដំបង ទៅក្រុងប៉ោយប៉ែត ដោយបើកតាមផ្លូវវាងក្រុងក្នុងល្បឿនលឿន លុះដល់ចំណុចផ្លូវកោង ក៏ស្រាប់តែរ៉េចង្កូតធ្លាក់ផ្លូវខាងស្តាំ បណ្តាលក្រឡាប់ជាច្រើនត្រឡប់…
Read More » -
រថយន្តហ្វូត ដឹកព្រៈសង្ឃមកពីដាំកូនឈើភ្នំព្រៈ ត្រឡប់ទៅវត្តវិញ ត្រូវរថយន្តបែនដឹកដី បុកបណ្តាលរបួសធ្ងន់ស្រាល៦នាក់ ក្នុងនោះមានព្រៈសង្ឃ ៥អង្គ នៅក្នុងស្រុក ថ្មពួក
ខេត្តបន្ទាយមានជ័យ៖រថយន្តបែនដឹកដីមួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន បានបុករថយន្តហ្វូតដឹកព្រៈសង្ឃត្រឡប់មកពីដាំកូនឈើភ្នំព្រៈ បណ្តាលរបួសធ្ងន់ស្រាល ចំនួន ៦នាក់ ក្នុងនោះមានព្រៈសង្ឃ ចំនួន ៥អង្គ/នាក់ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ ស្ថិតភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖នៅមុនពេលជួបគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង គេបានឃើញរថយន្តម៉ាក់ហ្វូតពាក់ផ្លាក់លេខបន្ទាយមានជ័យ2G.6000 ដឹកព្រៈសង្ឃត្រឡប់មកពីដាំកូនឈើភ្នំព្រៈ ទៅវត្តខ្ចៈវិញ…
Read More » -
ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលម្នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់ នៅស្រុកមង្គលបូរី
ខេត្តបន្ទាយមានជ័យ៖បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងបុកគ្នាពេញទំហឹង កាលពីល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ស្ថិតភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុការណ៍បានឲ្យដឹងថា៖នៅមុនពេលជួបគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង គឺស្ត្រីម្នាក់ជាសិស្សសាលាបានជិៈម៉ូតូម៉ាកហុងដាឌ្រីម បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ហើយមានបុរសម្នាក់ជិៈម៉ូម៉ាក់ម៉ាកអ៊ិចសាយទ័រ បើកបរស្របទិសគ្នាបានបុកពីក្រោយពេញទំហឹង បណ្តាលដួលរបួសស្ត្រីរងគ្រោះរបួសធ្ងន់ និងបុរសបានទៅបុកបង្គោលភ្លើងបែកក្បាលស្លាប់នៅនឹងកន្លែងតែម្តង។ ក្រោយកើតកើតហេតុមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកមង្គលបូរី បានចុះទៅពិនិត្យនិងធ្វើការវាស់វែងតាមជំនាញ។ពាក់ព័ន្ធករណីខាងលើនេះ…
Read More » -
រថយន្តប្រភេទហ៊ីយិនដាយលីប្រូ ដឹកទំនិញលើសទម្ងន់ បណ្តាលឲ្យដាច់ជាពីរកំណាត់ នៅលើផ្លូវបេតុង ក្នុងសង្កាត់អូរឬស្សី នៅក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖សំណាងហើយដែលមិនបង្កឲ្យអ្នកដ៏ទៃរងគ្រោះថ្នាក់ រថយន្តប្រភេទហ៊ីយិនដាយលីប្រូ ដឹកទំនិញលើសទម្ងន់បណ្តាលបាក់ពីរកំណាត់ បង្កការភ្ញាក់ផ្អើលកាលពីនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ស្ថិតភូមិដើមចាន់គីរី សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា៖នៅមុនពេលកើតឡើង គេបានឃើញរថយន្តហ៊ីយិនដាយ លីប្រូ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2A-8863 ដឹកទំនិញ ពេញប្រៀបបើកបរតាមផ្លូវបំបែកជាបួនលុះមកដល់ចំណុចកើតហេតុខាងលើ បត់មកលិចបណ្តាលរថយន្តបាក់ពីរកំណាត់ចំពាក់កណ្តាល សំណាងហើយមិនមានអ្នកគ្រោះថ្នាក់។…
Read More » -
យុវជន១ក្រុមជិៈម៉ូតូឆ្លងផ្លូវជាតិលេខ៥ ត្រូវបានរថយន្តទៅសាកសព បើកលឿនទៅបុកបណ្តាលស្លាប់ម្នាក់ នៅក្នុងក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ៖យុវជន១ក្រុមជិៈម៉ូតូឆ្លងផ្លូវជាតិលេខ៥ ត្រូវបានរថយន្តទៅសាកសព បើកក្នុងល្បឿនលឿនបានបុក បណ្តាលស្លាប់ម្នាក់នៅល្ងាចថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២៣ នៅផ្លូវវាងក្រុង ស្ថិតភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ អ្នកឃើញហេតុការាណ៍បានប្រាប់ឲ្យដឹងថា៖នៅមុនពេលកើតហេតុមានយុវជន១ក្រុមមានគ្នាប្រមាណ៥ទៅ៦នាក់ ម៉ូតូ៣ទៅ៤គ្រឿងបើកឆ្លងផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើងហើយមានម៉ូតូជនរងគ្រោះជិៈគ្នា២នាក់ បើកបរក្រោយគេ ពេលឆ្លងជិតពាក់កណ្តាលផ្លូវ មានយុវជនម្នាក់ជិៈខាងក្រោយឃើញឡានមកដល់លោតចុះពីលើម៉ូតូដូចជារុញម៉ូតូចូលឡាន ដែលកំពុងបើកបរលឿនតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតមកលិចបានបុកពេញទំហឹង បណ្តាលជនរងគ្រោះប៉ើងខ្ចាយទៅបុកបង្គោលតាមផ្លូវ…
Read More » -
ស្ត្រីមានផ្ទៃពោះ៧ខែម្នាក់ ត្រូវរថភ្លើងកិនដាច់ជាច្រើនកំណាត់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអធម៍ នៅចំណុចស្ថាននីយ៍រថភ្លើងធំ ក្នុងក្រុងបាត់ដំបង
ខេត្តបាត់ដំបង៖ពិតជាសង្វែកខ្លាំងណាស់ ស្ត្រីវ័យជាង២០ឆ្នាំម្នាក់ មានកូនក្នុងផ្ទៃ៧ខែទៅហើយ ត្រូវរថភ្លើងកិនដាច់ជាច្រើនកំណាត់ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអធម៍បំផុត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចស្ថានីយ៍រថភ្លើង ស្ថិតនៅភូមិកំពុងក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបានត់ដំបង ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស្រី ដែន អាយុជាង២០ឆ្នាំ…
Read More » -
រថយន្តក្រុងទេសចរណ៍ខ្នាតតូច បុករះម៉ូតូជាច្រើនគ្រឿង រួចបន្តល្បឿន ទៅបុកផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងរបួសធ្ងន់ ស្រាល ជាច្រើននាក់ នៅរង្វង់មូលស្រុកថ្មគោល
ខេត្តបាត់ដំបង៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តក្រុងទេសចរណ៍ខ្នាតតូច បុករះម៉ូតូជាច្រើនគ្រឿង រថយន្តបន្តល្បឿន ទៅបុកផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងរបួសធ្ងន់ ស្រាល ជាច្រើននាក់ នៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ចំណុចរង្វង់មូលស្រុកថ្មគោល ស្ថិតនៅក្នុងភូមិថ្មគោលជើង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃសៅរ៍ ទី២២ ខេត្តកក្កដា ឆ្នាំ២០២៣វេលាម៉ោង…
Read More »