ព័ត៌មានជាតិ
-
កិច្ចប្រជុំសវនាការ រវាងគណៈកម្មការទី២ នៃព្រឹទ្ធសភា ជាមួយរដ្ឋបាលខេត្តកំពង់ចាម
ខេត្តកំពង់ចាម៖ប្រតិភូគណៈកម្មការទី២ នៃព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ធន វឌ្ឍនា ប្រធានគណៈកម្មការ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជួបប្រជុំសវនាការជាមួយប្រតិភូ នៃរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និង ឯកឧត្តម ខ្លូត…
Read More » -
ក្រុមហ៊ុនចិន ចាប់អារម្មណ៍វិនីយោគលើវិស័យរុករកធនធានរ៉ែ ក្នុងខេត្តប៉ៃលិន
(ប៉ៃលិន)៖ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ លោក លីយូ ស៊ីអាវ (LIU XIAO) អគ្គនាយកសាខា ក្រុមហ៊ុនយុនណាន ខនស្ត្រាក់សិន អេនអិនវេសមិន…
Read More » -
លោកជំទាវ បាន ស្រីមុំ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា
(ប៉ៃលិន)៖ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ិ (UENO Atsushi) ឯកអគ្គរាជទូតប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងសិក្សាឈ្វេងយល់អំពីស្ថានភាពទូទៅរបស់ខេត្តប៉ៃលិន ក្នុងគោលដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង…
Read More » -
ពិធីសំណេះសំណាល ជាមួយព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ អាចារ្យ គណៈកម្មការ ទូរទាំងខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សមាជិក ថេររដ្ឋសភា ព្រះពុទ្ធសាសនា ឧត្ដមទីប្រឹក្សាគណៈសង្ឃគណះមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បាននិមន្ត ជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃ និងព្រះចៅអធិការគណៈកម្មការ ទូទាំងខេត្តបន្ទាយមានជ័យ សរុបចំនួន៦០៧អង្គនាក់ នៅវត្ត គិរីជុំចម្ការខ្នុរ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ…
Read More » -
ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រជុំផ្សព្វផ្សាយ សេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធ នៅភូមិភ្នំកុយ
ប៉ៃលិន៖ មន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ បានប្រជុំផ្សព្វផ្សាយ សេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធ នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ស្ថិតក្រោមអធិបតីភាពលោក ហុក សុផល អភិបាលរងខេត្ត តំណាងលោកជំទាវបណ្ឌិត…
Read More » -
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ នាខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ នៅរាជធានីភ្នំពេញ
(ភ្នំពេញ)៖ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ (The 6th GMS Environment Ministers’ Meeting, EMM-6) និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ ឯកឧត្តមបណ្ដិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា…
Read More » -
ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវអាវុធហត្ថចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ
(បន្ទាយមានជ័យ)៖ក្រោយពីទទួលបានសេចក្តីរាយការពីក្រុមសង្គ្រោះបឋមប្រចាំក្រុងប៉ោយប៉ែត ថា ឃេីញបុរសម្នាក់បានបោះចោលវត្ថុម្យ៉ាង សង្ស័យថា ជាគ្រឿងញៀន នៅចំណុចផ្សារអគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ហេីយព្យាយាមរត់គេច ក្រុមសង្គ្រោះបឋម បណ្តាលឱ្យដួល ហើយរបួសកែងដៃស្តាំ និងហើមដៃខាងឆ្វេង នៅវេលាម៉ោង០៣និង០០នាទី ថ្ងៃទី២៦ ខែសីហា ២០២៤។ ភ្លាមៗនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន…
Read More » -
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ពួកយើងមកថ្ងៃនេះ ដើម្បីមកប្រគល់បណ្ណកម្មសិទ្ធិ ដែលជាទ្រព្យដ៏ថ្លៃថ្លាជូនបងប្អូន ដើម្បីផ្តល់នូវសុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត ក្នុងការកាន់កាប់អចលនទ្រព្យ
មានប្រសាសន៍នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជនបុរី វី អាយ ភី ខេត្តព្រះសីហនុ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះក្រុមការងារទាំងអស់ដែលបានចូលរួមដោះស្រាយបញ្ហានាពេលកន្លងមក ហើយក្រសួងក៏នៅតែបន្តជួយសម្របសម្រួលដោះស្រាយជាបន្តបន្ទាប់រហូតបញ្ចប់ការងារទាំងស្រុង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើ និងលើកទឹកចិត្ត ឱ្យបងប្អូនប្រជាពលរដ្ឋយើងសហការជាមួយអជ្ញាធរមូលដ្ឋាន រៀបចំលក្ខន្តិក:នៃការរស់នៅ សន្តិសុខ សណ្តាប់ធ្នាប់ ការប្រមូលសំរាម ទឹក…
Read More » -
សម្ដេចព្រះព្រហ្មរតនៈមុនី ពិន សែម សំណេះសំណាលជាមួយមន្ត្រីសង្ឃទូទាំងខេត្តប៉ៃលិន ដើម្បីណែនាំអំពីការប្រតិបត្តិធម៌វិន័យ ក្នុងយុគ្គសម័យឌីជីថល
(ប៉ៃលិន)៖ សម្ដេច ព្រះព្រហ្មរតនៈមុនី ពិន សែម ព្រះឧត្តមប្រឹក្សាផ្ទាល់គណៈសង្ឃនាយក និងជាសមាជិកថេរៈសភាព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បាននិមន្តសំណេះសំណាល ជាមួយព្រះមន្ត្រីសង្ឃទូទាំងខេត្តប៉ៃលិន ដើម្បីណែនាំអំពីការប្រតិបត្តិធម៌វិន័យ ការគ្រប់គ្រងអប់រំព្រះសង្ឃក្នុងវត្តអារាម ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម ឌីជីថល និងការពង្រឹងតួនាទីភារកិច្ចរបស់មន្ត្រីសង្ឃខេត្តប៉ៃលិន។ ក្នុងពិធីនេះមានការនិមន្តចូលរួមពី ព្រះមន្រ្តីសង្ឃខេត្ត…
Read More » -
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ បរិច្ចាគថវិកា ១០០លានរៀលដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន
(ភ្នំពេញ)៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា នាល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានបរិច្ចាគថវិកា ចំនួន ១០០លានរៀល ដល់ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”។ ការបរិច្ចាគថវិការបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស…
Read More » -
ពិធីបុណ្យពុទ្ធាភិសេក ព្រះពុទ្ធអង្គធំកម្ពស់ ៩ ម៉ែត្រ វត្តថ្មរមៀល
(បន្ទាយមានជ័យ) ព្រះពុទ្ធអង្គធំ ដែលមានកម្ពស់ ៩ ម៉ែត្រ ស្ថិតនៅវត្តគិរីរុក្ខារាមថ្មរមៀល ភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានធ្វើពិធីបុណ្យពុទ្ធាភិសេក ព្រះអង្គធំ នាចុងសប្តាហ៏ កន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី…
Read More » -
ព្រះអង្គធម្មវនវាសីបណ្ឌិត ចន្ទមុនី និមន្តទស្សនកិច្ច និងជួបប្រជាពុទ្ធបរិស័ទតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន
ប៉ៃលិន៖នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ព្រះអង្គធម្មវនវាសីបណ្ឌិត ចន្ទមុនី និមន្តទស្សនកិច្ច និងជួបប្រជាពុទ្ធបរិស័ទតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ដើម្បីពិនិត្យមើលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការប្រាស្រ័យទាក់ទងគ្នា ជាពិសេសការទំនាក់ទំនងធ្វើពាណិជ្ជកម្មល្អជាមួយគ្នាទៅវិញទៅមក រវាងខេត្តជាប់ព្រំដែនថៃ។ ក្នុងឱកាសព្រះអង្គធម្មវនវាសីបណ្ឌិត ចន្ទមុនី និមន្តទស្សនកិច្ចក្នុងខេត្តប៉ៃលិន សង្កេតឃើញថា លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល…
Read More » -
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អាជ្ញាធរ និងកងកម្លាំងទាំងអស់ មិនត្រូវមើលស្រាលចំពោះផែនការទុច្ចរិតរបស់ក្រុមប្រឆាំងក្រៅច្បាប់
ក្នុងពិធីសំណេះសំណាល និងផ្ដល់អំណោយលើកទឹកចិត្តដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា អាជ្ញាធរ និងកងកម្លាំងទាំងអស់ មិនត្រូវមើលស្រាលចំពោះសភាពការណ៍ក្នុងសង្គម ជាពិសេសការព្យាយាមបង្កាត់ភ្លើងពីសំណាក់ក្រុមប្រឆាំងក្រៅច្បាប់។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានលើកយកករណីប៉ុនប៉ងធ្វើកុបកម្មរបស់ក្រុមប្រឆាំងកាលពីថ្ងៃទី១៨ សីហា មកពន្យល់ដោយបដិសេធចំៗចំពោះការលើកឡើងពីបុគ្គលមួយចំនួន ដែលទៅដើរនិយាយថា…
Read More » -
គណៈបញ្ជាការឯកភាពខេត្ត ប្រជុំត្រៀមរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ចំពោះព្រះដំណើរនិមន្ត របស់ព្រះធម្មវនវាសី ចន្ទ មុនី នៅខេត្តប៉ៃលិន
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ជូនព្រះដំណើរនិមន្តទស្សនកិច្ច និងជួបប្រជាពុទ្ធបរិស័ទតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា–ថៃរបស់ព្រះធម្មវនវាសី ចន្ទ មុនី នៅខេត្តប៉ៃលិន។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល…
Read More » -
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម
(បន្ទាយមានជ័យ)៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាត់ទុកការទប់ស្កាត់បានដោយជោគជ័យនូវផែនការធ្វើកុបកម្មថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម ដែលជាគោលបំណងដ៏អាក្រក់របស់ក្រុមជ្រុលនិយម។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញសំណេះសំណាលសួរសុខទុក្ខកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា…
Read More » -
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់បទបញ្ជាឲ្យកម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការ ការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ត្រួតពិនិត្យអាវុធជាតិផ្ទុះ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងទប់ស្កាត់ក្មេងទំនើង
(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំងគ្រប់អង្គភាពចំណុះស្នងការដ្ឋាន កងម្លាំងកងអន្តរាគមន៍ និងកម្លាំងនគរបាលនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨០៧, ៨១៥, ៨៩១, ៩១១ ដែលឈរជើងតាមគោលដៅសំខាន់ៗ និងប្រចាំការតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា–ថៃ។…
Read More » -
កិច្ចប្រជុំស្តីពីការរៀបចំផែនការសកម្មភាព បញ្ចប់ការបន្ទោរបង់ ពាសវាលពាសកាល ODF
ខេត្តបន្ទាយមានជ័យ ៖ការលើកកម្ពស់អនាម័យ នៅតាមសហគមន៌ គឺដើម្បីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ លោក ឃ្លោក នួយ អភិបាលរង ខេត្តបន្ទាយមានជ័យ មានប្រសាសន៍បែបនេះក្នុងកិច្ចប្រជុំ ស្តីពីការរៀបចំផែនការ សកម្មភាព ដើម្បី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក្នុងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ២៣ខែសីហា ឆ្នាំ២០២៤។…
Read More » -
វគ្គបណ្ដុះបណ្ដាលស្ដីពីការពិនិត្យឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៤ ជូនដល់មន្ត្រី និងភាគីពាក់ព័ន្ធ ក្នុងខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី២២.២៣ ខែសីហា ឆ្នាំ២០២៤ នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តបន្ទាយមានជ័យ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត បានធ្វើការបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៤ ជូនដល់មន្ត្រីមកពីតាមបណ្ដាស្រុក–ក្រុង និងភាគីពាក់ព័ន្ធ ក្រោមអធិបតីភាពលោក ហុឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ឡោ ប៊ុនពេជ្រ សមាជិកក្រុមប្រឹក្សាខេត្ត។…
Read More » -
បុរសជនជាតិថៃម្នាក់ មិនដឹងថាលោត ឬក៏ធ្លាក់ ពីលើអគារ១៨ជាន់ របស់កាស៊ីណូហ្គោដិន បណ្តាលស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត
(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយគេបានឃើញបុរសជនជាតិថៃម្នាក់ មិនដឹងថា លោត ឬក៏ធ្លាក់ពីលើអគារ ១៨ជាន់កាស៊ីណូហ្គោដិន ស្ថិតភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បន្ទាយមានជ័យនោះទេ បណ្តាលឲ្យសន្លប់ស្តូកស្តឹង ក្រោយពីកើតហេតុក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែត នឹងកម្លាំងសមត្ថកិច្ចបានចុះជួយអន្តរាគមន៍ និងដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែតភ្លាមៗ តែជាអកុសល្យទៅដល់មន្ទីពេទ្យជនរងគ្រោះក៏ស្រាប់តែបាត់បង់ជីវិត ។ ក្រុមសង្គ្រោះបឋមបានឲ្យដឹងថា៖…
Read More » -
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ជំរុញអ្នកពាក់ព័ន្ធត្រូវរួមគ្នា ដើម្បីសម្រេចតាមផែនការរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចុះបញ្ជីដីធ្លីជូនពលរដ្ឋ
(ប៉ៃលិន)៖ ក្នុងកិច្ចប្រជុំពិភាក្សាការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា៖ ការចុះបញ្ជីដីធ្លីមិនមែនអង្គភាពសុរិយោដីធ្វើតែឯងនោះទេ គឺត្រូវចូលរួមធ្វើទាំងអស់គ្នា។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីគណៈប្រតិភូក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ លោកជំទាវបណ្ឌិត បាន ស្រីមុំ…
Read More »