ព័ត៌មានជាតិ
-
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះបង្ក្រាបទីតាំងលួចផលិតទឹកកាធុម
(បន្ទាយមានជ័យ )៖ក្រោយទទួលព័ត៌មានពីអាជ្ញាធរថា មានករណីលួចផលិតទឹកកាធុម នៅចំណុចផ្ទះមួយកន្លែងម្ដុំចំការស្វាយ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយទទួលបានការអនុញ្ញតពីលោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រូលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១៣…
Read More » -
សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី ៣០ មកធ្វើបច្ចុប្បន្នភាពជាមួយក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាប់ពីថ្ងៃទី២៩ កក្កដា – ០២ សីហា ឆ្នាំ២០២៤
សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី ៣០ មកធ្វើបច្ចុប្បន្នភាពជាមួយក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាប់ពីថ្ងៃទី២៩ កក្កដា – ០២ សីហា ឆ្នាំ២០២៤ដោយភ្ជាប់ឯកសារសំខាន់ៗ ដូចមានក្នុងសេចក្តីប្រកាសព័ត៌មានខាងលើ នៅរៀងរាល់ម៉ោងធ្វើការ។ ទីតាំង៖ សាលសន្និបាត២០២១…
Read More » -
លោកចៅសង្កាត់អូរជ្រៅ ហាក់បីដូចជាមិនសូវខ្វល់ពីផលប៉ះពាល់ដល់មុខមាត់ច្រក ពិសេសក្រុង និងខេត្ត ខណៈពលរដ្ឋយកចិញ្ចើមផ្លូវជាតិលេខ៥ ក្បែររង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ស្នាក់នៅយ៉ាងរំភើយដូចគេធ្វើជំរំស្នាក់នៅតាមព្រៃភ្នំអញ្ចឹង
(បន្ទាយមានជ័យ) នៅតាមអមសងខាងផ្លូវជាតិលេខ៥ ចាប់ពីក្បែរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត រហូតដល់ការ៉ាសសាំងខាងមុខវត្តបាលិលេយ្យ ស្ថិតនៅក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គេសង្កេតឃើញថា មានពលរដ្ឋប្រុសស្រីរួមទាំងក្មេងផងដែរ បានយកមេឃធ្វើជាដំបូលស្នាក់នៅខ្លះប្រក់ប៉ាតង់ឬកៅស៊ូ និងក្រណាត់ពីលើ ដាក់ហាលសំលៀកបំពាក់រយេរយោង ព្រមទាំងមានចាន ឆ្នាំង ធុង កាធុនជាដើម ដូចគេធ្វើជំរំស្នាក់នៅតាមព្រៃ ឬព្រៃភ្នំអញ្ចឹង ។ ករណីខាងលើនេះមិនមែនជាលើកទីមួយទេ…
Read More » -
លោក សិទ្ធិ ឡោះ អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារចុះមូលដ្ឋាន និងដាក់ទិសដៅអនុវត្តបន្ត
(បន្ទាយមានជ័យ)៖ គណ:កម្មាធិការគណបក្សមូលដ្ឋាន ខ២៧ សាខាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំពង្រឹងការងារចុះមូលដ្ឋាន និងដាក់ទិសដៅអនុវត្តបន្តដល់ប្រធាន–អនុប្រធានក្រុមការងារ ខ២៧ ចុះជួយឃុំទាំង៤ ក្នុងស្វាយចេក ។ ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មការ ខ…
Read More » -
លោកបណ្ឌិត ទូច វណ្ណៈ និងលោក វូ ហាក់ អញ្ជើញបើកវគ្គសិក្ខាសាលា ក្រោមការឧបត្ថម្ភពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ស្តីពី”របៀបសរសេរព័ត៌មាន របៀបកាន់កម្មវិធី និងរបៀបថតរូប” នៅខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ នេះ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងលោក វូ…
Read More » -
អភិបាលខេត្តប៉ៃលិន ប្រគល់ថវិការមួយចំនួន ដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតី
(ប៉ៃលិន) ដោយឃើញគ្រួសារមួយមានជីវភាពខ្វះខាតខ្លាំងដោយសារចេញទៅ ប្រកបមុខរបរអ្វីមិនកើត រវល់តែនៅមើលថែរកូនដែលកើតមកមានជម្ងឺសតិមិនប្រក្រតី(ឆ្កូត)ទើបនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសួរសុខទុក្ខ លោកស្រី ផាយ មាន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវជាម្តាយបង្កើតរបស់កុមារីឈ្មោះ ផេង…
Read More » -
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅសំណង់អគារអតីតសណ្ឋាគារអង្គរមានជ័យ ដែលជាអគារចាស់ទ្រុឌទ្រោម ដើម្បីជជែកពិភាក្សារកដំណោះស្រាយឈានទៅទទួលបានទ្រនំសុភមង្គលថ្មី
នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅសំណង់អគារអតីតសណ្ឋាគារអង្គរមានជ័យ ដែលជាអគារចាស់ទ្រុឌទ្រោម ដើម្បីជជែកពិភាក្សារកដំណោះស្រាយឈានទៅទទួលបានទ្រនំសុភមង្គលថ្មី។ #ចុះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC
Read More » -
ឯកឧត្តម សុវណ្ណ សុភា និងលោក យឹម សំណាង នាំយកអំណោយប្រគល់ជូនក្រុមល្ខោនបាសាក់ ខេមរៈ រស្មីអង្គរ(ឡិន ជឿន) នៅភូមិអូរអណ្តូង ឃុំបន្ទាយនាង
(បន្ទាយមានជ័យ) ឯកឧត្តម សុវណ្ណ សុភា សមាជិកក្រុមប្រឹក្សាខេត្ត លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក យង់ តងកួយ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ និងក្រុមការងារ ស្រុក ឃុំ ភូមិ យុវជនសសយក បាននាំយក អង្ករ…
Read More » -
ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងអ្នករាយការណ៍ពិសេស UN វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ ៣០ឆ្នាំមកនេះ!
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានអបអរសាទរចំពោះវឌ្ឍនភាព និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ។ នេះបើតាមកិច្ចសន្ទនារវាងឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងលោកសាស្ត្រាចារ្យ ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៦…
Read More » -
រដ្ឋបាលខេត្តប៉ៃលិន ចុះអនុស្សារណៈយោគយល់គ្នាជាមួយប្រៃសនីយ៍កម្ពុជា ដើម្បីចូលរួមអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល
ប៉ៃលិន៖ លោកជំទាវ បានស្រីមុំ អភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ថេន សំវិសុទ្ធ អគ្គនាយកប្រៃសនីយ៍កម្ពុជា ដោយផ្តោតលើ កិច្ចសហប្រតិបត្តិការ និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីចូលរួមអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា សំដៅជំរុញការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការផ្តសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរ និងប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម…
Read More » -
ខេត្តប៉ៃលិនប្រលែងកូនត្រីចម្រុះ និងមេពូជ ចំនួនជាង ២០០០០ក្បាល ដើម្បីអបអរទិវាមច្ឆាជាតិ ១ កក្កដា ២០២៤
ប៉ៃលិន៖ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ខេត្តប៉ៃលិន បានប្រារព្ធពិធីអបអរសាទរទិវាមច្ឆាជាតិ ១ កក្កដា ២០២៤ ព្រមទាំងបានលែងកូនត្រីចម្រុះ និងមេពូជ ចំនួនជាង ២០០០០ក្បាល នៅចំណុចសហគមន៍ស្រះជម្រកត្រី ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត…
Read More » -
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ស្ញប់ស្ញែងចំពោះវីរភាពកម្លាំងប្រតិបត្តិការស្រង់គ្រាប់យុទ្ធភណ្ឌសល់ពីសម័យសង្គ្រាមរាប់ម៉ឺនគ្រាប់នៅបាតទន្លេ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ និងសមុទ្រ បានបង្ហាញនូវក្ដីស្ញប់ស្ញែងចំពោះវីរភាពរបស់កម្លាំងប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងបាតទន្លេ ទាំងកម្លាំងស៊ីម៉ាក់ (CMAC) និងកម្លាំងនគរបាលជាតិ ដែលកំពុងធ្វើប្រតិបត្តិការ ប្រកបដោយបច្ចេកទេសខ្ពស់ និងភាពអង់អាចក្លាហានដ៏អស្ចារ្យនៅកណ្ដាលទន្លេ ស្ថិតក្នុងភូមិសាស្រ្តស្រុកលើកដែក ខេត្តកណ្ដាល និងស្រុកពាមជរ…
Read More » -
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រធានបេសកកម្ម IOM ប្រចាំកម្ពុជា ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការក្នុងការងារទេសន្តរប្រវេស៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី គ្រីស្ទីន បាកូ (Kristin Parco) ប្រធានបេសកកម្មនៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ ប្រចាំកម្ពុជា (IOM) បានផ្លាស់ប្ដូរមតិយោបល់គ្នាយ៉ាងសុីជម្រៅអំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ និងអង្គការ IOM ក្នុងការងារលើកកម្ពស់និងគាំពារសិទ្ធិជនទេសន្តរប្រវេសន៍ ដោយភាគីទាំងពីរ បានបង្ហាញការពេញចិត្តចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់។ ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ…
Read More » -
ពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចុះសាកសួរ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត។…
Read More » -
ពិព័រណ៍ផ្ទាំងគំនូរមាសដើម្បីផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ នាពេលនេះ គឺជាឱកាសក្នុងការបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ និងសិល្បៈ ដែលកើតចេញពីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរួមគ្នារបស់ប្រទេសទាំងពីរ
ក្នុងពិធីនាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់នេះផងដែរ លោកជំទាវរដ្ឋលេខាធិការ សេង សុមេត្តា មានប្រសាសន៍ថា កម្ពុជា និងសាធារណរដ្ឋកូរ៉េ មានទំនាក់ទំនងការទូតជាមួយគ្នាជាយូរអង្វែងណាស់មកហើយ និងបានបង្កើតទំនាក់ទំនងការទូតផ្លូវការឡើងវិញ តាំងពីថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៧ ពោលគឺជាង ២៦ឆ្នាំហើយ។ រយៈពេលជាង ២៦ឆ្នាំមកនេះ ប្រទេសទាំងពីរ…
Read More » -
អភិបាលខេត្តប៉ៃលិន ជួយដក និងទិញមើមឆៃថាវ ពីកសិករ ដែលកំពុងជួបបញ្ហាទីផ្សារ
ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំង យុវជន សសយក នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានជួយដក និងទិញមើមឆៃថាវ របស់កសិករ ដែលកំពុងជួបបញ្ហាទីផ្សារ នៅភូមិភ្នំព្រាល ឃុំស្ទឹងត្រង់…
Read More » -
រដ្ឋបាលខេត្តប៉ៃលិន ផ្តល់ស្ពានបេឡេត៍ ទំហំទទឹង៤.២ម៉ែត្រ បណ្តោយ២១ម៉ែត ជូនពលរដ្ឋនៅតំបន់ដាច់ស្រយាល
(ប៉ៃលិន) លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិននៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការរដ្ឋានសាងសង់ស្ពានបេឡេត៍ ចំនួន១កន្លែង ដែលមានប្រវែង ២១ម៉ែត ទទឹង ៤.២ម៉ែត្រស្ថិតនៅភូមិសួស្ដី ទល់ទៅនឹងភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ដោយឃើញនៅចំណុចខាងលើមានការលំបាកឆ្លងកាត់ដោយសារស្ពានឈើមានការទ្រុតទ្រោមខ្លាំង ទើបលោកជំទាវ…
Read More » -
ភ្លៀងធ្លាក់មួយមេយ៉ាងធំ លាយឡំទៅដោយខ្យល់កន្ត្រាក់ បណ្ដាលឱ្យបង្គោលភ្លើងជាង ១០ដើម ទ្រេត ដួល និងទឹកជន់លេចផ្លូវមួយចំនួនក្នុងក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ)៖ករណីគ្រោះធម្មជាតិ នាយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ មានភ្លៀងធ្លាក់មួយមេយ៉ាងធំលាយឡំទៅដោយខ្យល់កន្ត្រាក់ បណ្ដាលឱ្យទ្រេតនិងដួលបង្គោលភ្លើងរបស់ក្រុមហ៊ុនអគ្គិសនី អានកូ ជាង ១០ដើម នៅលើបណ្តោយផ្លូវជាតិ៥៨ ត្រង់ចំណុចភូមិអូនាង និងព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងផ្លូវមួយចំនួននៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតរងការជន់លិចផងដែរ ។ ពាក់ព័ន្ធការដួលបង្គោលភ្លើងនេះដែរ បើតាមក្រុមការងាររបស់ក្រុមហ៊ុន អានកូ…
Read More » -
អភិបាលខេត្តប៉ៃលិន អំពាវនាវដល់សប្បុរសជន បន្តចូលរួមវប្បធម៌នៃការចែករំលែក ដោយយកជាសម្ភារៈប្រើប្រាស់ ឬគ្រឿងឧបភោគបរិភោគ មកដាក់ក្នុងផ្ទះបរិច្ចាគ
(ប៉ៃលិន)៖ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងឱកាសអញ្ជើញយកអំណោយរបស់សប្បុរសជន មកដាក់ក្នុង ផ្ទះបរិច្ចាគ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍អំពាវនាវ ដល់បងប្អូនសប្បុរសជន ទាំងក្នុងខេត្ត ក្រៅខេត្ត ទាំងក្នុងប្រទេស និងក្រៅប្រទេស សូមបន្តចូលរួមការងារមនុស្សធម៌ វប្បធម៌នៃការចែករំលែក…
Read More » -
អភិបាលខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
ប៉ៃលិន៖ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងក្រុមការងារ បានអញ្ជើញនាំយកទេយ្យទានទេយ្យវត្ថុ ជាគ្រឿងឧបភោគ បរិភោគ និងបច្ច័យ ទៅវេរប្រគេន ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសទូទាំងខេត្តប៉ៃលិន ចំនួន ៣៥វត្ត…
Read More »