ព័ត៌មានជាតិ
-
ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញដឹកនាំប្រតិភូ ចូលរួមកិច្ចប្រជុំក្រុមលេខាគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ លើកទី១ រវាងយោធភូមិភាគទី៥កម្ពុជា និងកងបញ្ជាការ ការពារព្រំដែន ច័ន្ទបុរី-ត្រាត ថៃ
(បន្ទាយមានជ័យ)៖ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានក្រុមលេខា គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា–ថៃ បានដឹកនាំគណៈប្រតិភូ ស្ថាប័ន មន្ទីរពាក់ព័ន្ធ ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តពោធិ៍សាត់ រួមជាមួយមេបញ្ជាការ កងកម្លាំងប្រដាប់អាវុធ…
Read More » -
ខេត្តប៉ៃលិន ទទួលប័ណ្ណសរសើរ និងរង្វាន់ពីសម្តេចនាយករដ្ឋមន្ត្រី ជាខេត្តមិនមានគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
ភ្នំពេញ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញទទួលប័ណ្ណសរសើរ និងរង្វាន់ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងចំណោមខេត្តទាំង ០៦ ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង…
Read More » -
ផ្ទះបរិច្ចាគនៅតែមានសារ:សំខាន់សំរាប់ពលរដ្ឋទូទៅជាកន្លែងផ្តល់ស្បៀងអាហារ និងសម្ភារ:ប្រើបានសំរាប់អ្នកខ្វះខាត
(ប៉ៃលិន)៖ រហូតមកដល់ថ្ងៃទី២៩ខែ មេសានេះ ផ្ទះបរិច្ចាគដែលជាការផ្តួចផ្តើមគំនិតដ៍មនុស្សធម៌បំផុតពីសំណាក់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិននិងជាប្រធាន គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានផ្តួចផ្តើមកសាងផ្តះបរិច្ចាគនេះគឺ ដើម្បីបណ្តុះគំនិតដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងអោយចេះស្រលាញ់សាមគ្គីគ្នា នេះជាវប្បធម៌ចែករំលែក និងជួយសម្រួលដល់ការលំបាករបស់បងប្អូនយើងដែលខ្វះខាតអាចអោយគាត់មកទទួលយកទៅប្រើប្រាស់បានមួយគ្រា និងសំរាប់អ្នកមានជីវភាពធូរធារអាចយកសម្ភារ:ប្រើសប្រាស់ដែលនៅប្រើបាននិង គ្រឿងឧបភោគបរិភោគយកមកទុកក្នុងផ្ទះបរិច្ចាគនេះ ដើម្បីអោយបងប្អូនអ្នកខ្វះខាតយកទៅបរិភោគឬប្រើប្រាសក្នុងជីវភាពបានមួយគ្រាផងដែរ។ ហើយបច្ចុប្បន្ននេះគេសង្កេតឃើញនៅផ្សះបរិច្ចាគនេះមានបងប្អូនអ្នកមានចិត្តសប្បុរសបាននាំគ្នាយកគ្រឿងបរិភោគមានដូចជា ប្រហុក ផ្អក ត្រីងៀត ទឹកត្រី…
Read More » -
វគ្គផ្សព្វផ្សាយ មេរោគអេដស៍ ជម្ងឺអេដស៏ និងគ្រឿងញៀនដល់មន្រ្តី នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ត្រូវបានទទួលការផ្សព្វផ្សាយ ស្ដីពីមេរោគអេដស៍ជំងឺអេដស៍ និងគ្រឿងញៀន កន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាពឯកឧត្ដម សេន សុី ហ៍ត់ រដ្ឋលេខាធិការ នៃក្រសួងសាធារណការនិងដឹកជញ្ជូននិងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍និងគ្រឿងញៀន។ លោកសុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានមានប្រសាសន៍ថ្លែងនូវអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួង ដែលបានឆ្លៀតពេល ដែលមានតម្លៃបានមកធ្វើការអប់រំផ្សព្វផ្សាយ ពីមេរោគអេដស៍ជំងឺអេដស៍និងផលប៉ះពាល់ ជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីរបស់យើងនៅថ្ងៃនេះ ក្នុងគោលបំណងផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាលលេខ ០១បប…
Read More » -
អាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួចទូរសព្ទ
(បន្ទាយមានជ័យ)៖លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជាតិ ជន ភេទប្រុស ២៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណី លួចទូរសព្ទ ដែលប្រព្រឹត្តកាលពីវេលាម៉ោង០៥និង០០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិសាមគ្គីមានជ័យ…
Read More » -
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសគាំទ្រចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ
ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញញត្តិគាំទ្រចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការបង្ហោះក្នុងផេកផ្លូវការរបស់ឯកឧត្តមអភិសន្តិបណ្ឌិត នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។ ក្នុងញត្តិគាំទ្រ ឯកឧត្តមអភិសន្តិបណ្ឌិត ស…
Read More » -
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមកិច្ចប្រជុំពង្រឹងការងារសន្តិសុខសណ្តាប់សង្គម នៅសាលប្រជុំសាលាខេត្ត
បន្ទាយមានជ័យ៖នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទជាច្រើនរូប ចូលរួមកិច្ចប្រជុំបន្ទាន់មួយ នៅសាលាខេត្តបន្ទាយមានជ័យ ស្តីពីការងារភូមិ ឃុំ–សង្កាត់មានសុវត្ថិភាព និងពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សង្គម។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ…
Read More » -
រដ្ឋបាលខេត្តប៉ៃលិន ចេញសាររំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារយោធិនពលី ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគ៣
(ខេត្តប៉ៃលិន)៖ក្រោយទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យយោធិនចំនួន ២០នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស។ រដ្ឋបាលខេត្តប៉ៃលិន សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ ។ សូមឧទ្ទិសបួងសួងដួងវិញ្ញាណក្ខន្ធយោធិនពលី បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងសូមជូនពរយោធិន និងជនរងគ្រោះទាំងអស់ឆាប់បានជាសះស្បេីយ៕
Read More » -
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ចេញញត្តិប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ
(ប៉ៃលិន)៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន–តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា…
Read More » -
ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ផ្តាំផ្ញើ ៥ចំណុច ក្នុងពិធីប្រកាសក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានភូមិទាំង៥ នៃសង្កាត់ជើងទឹក
(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានក្រុងព្រៃវែង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ជើងទឹក ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឡាំ ជា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានក្រុងព្រៃវែង បានអញ្ជើញជាអធិបតីពិធីប្រកាសសមាសភាពក្រុមការងារចល័ត និងក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំង៥ នៃសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង នៅទីស្នាក់ការគណបក្សសង្កាត់ជើងទឹក។…
Read More » -
កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ ៦នាក់ ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន
(បន្ទាយមានជ័យ)៖លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតនៅវេលាម៉ោង០៣និង០០នាទីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំចុះប្រតិបត្តិការបង្រ្កាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន នៅចំណុចលើផ្លូវមុខក្លឹបMEX CLUB ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន០៦នាក់ រួមមាន ១–ឈ្មោះ ណាត់តាវុធ…
Read More » -
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចេញញត្តិគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោង ព្រែកជីកហ្វូណនតេជោ
ខេត្តបន្ទាយមានជ័យ៖នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញញត្តិគាំទ្រការអនុវត្តគម្រោង ព្រែកជីកហ្វូណនតេជោ។ក្នុងញត្តិនោះបានបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងកម្លាំងនគរបាលជាតិទូទាំងខេត្ត សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា…
Read More » -
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូស្ដាប់បទបង្ហាញអំពីប្រព័ន្ធអភិបាលកិច្ចរដ្ឋបាវ៉ារីយ៉ា
(ភ្នំពេញ)៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងពេលរសៀលនៅប្រទេសកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា បន្តស្ដាប់ការធ្វើបទបង្ហាញស្តីពី«ប្រព័ន្ធអភិបាលកិច្ចពហុកម្រិត នៃរដ្ឋបាវ៉ារីយ៉ា» រៀបចំនៅក្រសួងមហាផ្ទៃ កីឡា និងសមាហរណកម្ម…
Read More » -
អាវុធហត្ថ បញ្ជូនខ្លួនជនជាតិថៃ ៤នាក់ ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន
(បន្ទាយមានជ័យ)៖ជនសង្ស័យប្រុសស្រីចំនួន៤នាក់ ដែលជាប់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចាប់ឃាត់ខ្លួននៅវេលាម៉ោង០២និង៣០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅចំណុចក្លឹប MEX CLUB ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាង គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា…
Read More » -
ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវអាវុធហត្ថចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ
(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង នៅវេលាម៉ោង២៣និង៣០នាទីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានចុះប្រតិបត្តិការបង្រ្កាបករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ នៅចំណុចអគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមចាប់យកសម្ភារៈវត្ថុតាងរួមមាន…
Read More » -
អបអរសាទរខេត្តប៉ៃលិនដែលទទួលបានរង្វាន់ ជាខេត្តគ្មានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងចំណោមខេត្តទាំង៦ទូទាំងប្រទេស
(ប៉ៃលិន)៖ អបអរសាទរខេត្តប៉ៃលិនដែលជាខេត្តជាប់ព្រំដែនថៃ ទទួលបានរង្វាន់ជាខេត្ត ដែលគ្មានគ្រូថ្នាក់ចរាចរណ៍អំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ កាលពីថ្ងៃទី១៣–១៦ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងចំណោមខេត្តចំនួនទាំង៦ទូទាំងប្រទេសកម្ពុជា។ខេត្តទាំងនោះរួមមាន៖ ព្រៃវែង កោះកុង កំពង់ឆ្នាំ ត្បូងឃ្មុំ មណ្ឌលគិរីនិងខេត្តប៉ៃលិន។ ដោយមើលឃើញបែបនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជាបានផ្ដល់រង្វាន់ ដូចតាមការប្រកាសកន្លង ទៅរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការប្រគល់រង្វាន់ ជូនរាជធានី–ខេត្តណាដែលគ្មានគ្រោះថ្នាក់ចរាចរណ៍…
Read More » -
ភ្នាក់ងារសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច នៃបណ្តាប្រទេសជិតខាង ព្រះរាជាណាចក្រថៃ (NEDA) ចុះពិនិត្យមេីលវឌ្ឍនភាពច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់
បន្ទាយមានជ័យ៖ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យ និងធ្វើសន្និសីទសារព័ត៌មាន ស្តីពីសមិទ្ធផលនានា នៃគម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអភិរឌ្ឍន៍ សេដ្ឋកិច្ចប្រទេសជិតខាង របស់ព្រះរាជាណាចក្រថៃ (NEDA) ដឹកនាំដោយ ឯកឧត្តម…
Read More » -
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន យាងចុះសួរសុខទុក្ខប្រជាពលករ នៅច្រកទ្វាព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖នៅវេលាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន ឧត្ដមប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាទាំងពីរគណៈ និងឯកឧត្ដម សាស្ត្រាចារ្យ ប៉ោយ ឈិនឡុង រួមទាំងសហការី យាង និងអញ្ជើញចុះសួរសុខទុក្ខប្រជាពលករ នៅច្រកទ្វាព្រំដែនអន្តរជាតិដូង ស្ថិតនៅក្នុងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។…
Read More » -
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងគណៈប្រតិភូ បន្តស្វែងយល់អំពីយុវជនអាល្លឺម៉ង់ ក្នុងកិច្ចការរដ្ឋបាលមូលដ្ឋាន និងកិច្ចសហប្រតិបត្តិការអន្តរទីក្រុង ដើម្បីការពារនិងសង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ន
(ភ្នំពេញ)៖ក្នុងដំណើរទស្សនកិច្ចការងារនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងលោកជំទាវ កែ សួនសុភី ស សុខា បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា ទស្សនានិងស្ដាប់បទបង្ហាញអំពី «ការចូលរួមរបស់យុវជននៅក្នុងកិច្ចការរដ្ឋបាលមូលដ្ឋាន» និង «កិច្ចសហប្រតិបត្តិការអន្តរទីក្រុង នៅក្នុងវិស័យការពារនិងសង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ន»។…
Read More » -
កិច្ចប្រជុំផ្សព្វផ្សាយផែនការ យុទ្ធសាស្ត្រ ស្តីពីការលេីកកម្ពស់ការគ្រប់គ្រង រដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម
ខេត្តបន្ទាយមានជ័យ៖ការបន្តការការពារឲ្យបានដាច់ខាត នូវសន្តិភាព ឯករាជ្យអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយនិងការធានារក្សានានាសន្ដិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន សម្រាប់ការលើកកម្ពស់សិទ្ធិសេរីភាពប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រទេសជាតិ។ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍បែបនេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្ដីពីការ លើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែន សន្តិសុខជាតិសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម ២០២៤ ២០២៨ សម្រាប់ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៥…
Read More »