ព័ត៌មានជាតិ
-
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជួបពិភាក្សាការងារជាមួយអភិបាលក្រុង Kempten និងដឹកនាំគណៈប្រតិភូ ស្ដាប់បទបង្ហាញពាក់ព័ន្ធនឹងការគ្រប់គ្រងទីក្រុង!
(ភ្នំពេញ) ផ្ដើមដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងពេលរសៀលនៅកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារជាមួយលោក Tomas…
Read More » -
វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
“វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ”នេះប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងកិច្ចប្រជុំពិភាក្សាលើការងារចុះបញ្ជីដីបង្ហើយ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។#កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
Read More » -
បញ្ចប់ទស្សនកិច្ចនៅស្វីស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់
(ភ្នំពេញ)៖បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចប្រកបដោយជោគជ័យ នៅសហព័ន្ធស្វីស នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងពេលយប់ម៉ោងនៅប្រទេសកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បន្តដំណើរទៅដល់ទីក្រុង Kempten នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់…
Read More » -
ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស(ឆក់ទូរសព្ទ) ត្រូវរាជឣាវុធហត្ថ ចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ
(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរសព្ទ)កាលពីវេលាម៉ោង២២និង០០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។ការឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងក្រោយពីកម្លាំងកងរាជអាវុធហត្ថដែលដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត កំពុងចុះល្បាតការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តក្រុង លុះមកដល់ចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក៏ស្រាប់តែប្រទះឃើញសកម្មភាពក្រុមជនសង្ស័យឆក់ទូរសព្ទពីនារីម្នាក់ ក្នុងខណ:ជនរងគ្រោះកំពុងជិ:ម៉ូតូដេញប្រផាប់ប្រភីងហើយបុកម៉ូតូក្រុមជនសង្ស័យ បណ្ដាលឱ្យដួល ស្របពេលនោះកម្លាំងបានជួយធ្វើឣន្តរាគមន៍…
Read More » -
សហព័ន្ធស្វីស បន្តគាំទ្រកំណែទម្រង់វិមជ្ឈការនៅកម្ពុជា និងគម្រោងបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីក្រសួងមហាផ្ទៃ
(ភ្នំពេញ)៖រដ្ឋាភិបាលស្វីស នឹងបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារកំណែទម្រង់វិមជ្ឈការ ព្រមទាំងគម្រោងបណ្ដុះបណ្ដាលនិងពង្រឹងសមត្ថភាពមន្រ្តីជំនាញក្រសួងមហាផ្ទៃ។ នេះបើតាមខ្លឹមសារនៃកិច្ចជំនួបសម្ដែងការគួរសមនិងពិភាក្សាការងាររវាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Alexandre Fasel រដ្ឋលេខាធិការក្រសួងការបរទេសសហព័ន្ធស្វីស នៅទីក្រុងប៊េន កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។ សំណើទាំង ៣ចំណុច ដែលស្នើឡើងដោយឯកឧត្តមអភិសន្តិបណ្ឌិត…
Read More » -
នគរបាលការពារព្រំដែនគោកលេខ៨១៥ ចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋ ០២គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់
បន្ទាយមានជ័យ: ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រៅពីការងារស្នូលនគរបាល ត្រូវចូលរួមការងារសង្គម សង្គ្រោះប្រជាពលរដ្ឋក្នុងហេតុការណ៍គ្រោះអគ្គីភ័យ គ្រោះធម្មជាតិនានា ក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវនោះ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ សហការជាមួយកម្លាំងយោធាសឹករងស្រុកម៉ាឡៃ និងស្ថានប័នពាក់ពន័្ធ…
Read More » -
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លើកទឹកចិត្ដដល់ប្រជាពលរដ្ឋ ដែលត្រលប់ពីចូលព្រៃ ត្រូវទៅរកសេវាធ្វើតេស្ដរកជំងឺគ្រុនចាញ់ បើរកឃើញព្យាបាលហើយតាមដាន ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់
ខេត្តពោធិ៍សាត់៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងនៅក្នុងពិធី «ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ » ២៥ មេសា ២០២៤ ក្រោមប្រធានបទ លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណកីឡដ្ឋានស្រុកភ្នំក្រវាញ ភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ់…
Read More » -
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាករណីអាងទឹកដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង នាព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ឌិតទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់…
Read More » -
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវ៉ាលើវិស័យអប់រំ នៅសាលាអនុវិទ្យាល័យភ្នំយ៉ាត
ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ អញ្ជើញចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវ៉ាលើវិស័យអប់រំ នៅសាលាអនុវិទ្យាល័យភ្នំយ៉ាត ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដើម្បីធ្វើការកែរលម្អសេវ៉ា និងអភិវឌ្ឍន៍សាលាបន្ថែមទៀត បើទោះបីជាសាលាកន្លងមក បានទទួលជ័យលាភីចំណាត់ថ្នាក់លេខ១ សម្រាប់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំប្រចាំឆ្នាំ២០២៣…
Read More » -
ប្រជុំបើកសវនកម្មផ្ទៃក្នុង ផ្នែករដ្ឋបាលស៊ីវិល ផ្នែកសន្តិសុខសាធារណៈ និងផ្នែកពន្ធនាគារ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ
ខេត្តបន្ទាយមានជ័យ៖នៅសាលាប្រជុំ(ក) នៃសាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានរៀបចំប្រជុំបើក សវនកម្មផ្ទៃក្នុង ផ្នែករដ្ឋបាលស៊ីវិល ផ្នែកសន្តិសុខសាធារណៈ និងផ្នែកពន្ធនាគារ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ និងមានការចូលរួមពី ឯកឧត្តមប្លែក…
Read More » -
កិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពី ការបើកការិយាល័យចុះឈ្មោះបោះឆ្នោត ជ្រើសរើសសមាជិក ជ្រើសតាំងសភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំស្ដីពីការបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យនៃអាណត្តិទី៣ លើកទី១ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក កែវ សុភាព អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ អស់លោក លោកស្រីសមាជិកសមាជិកា សភាពាណិជ្ជកម្មនិងម្ចាស់សិប្បកម្ម អាជីវកម្ម និងអាជីវករ។…
Read More » -
មេបញ្ជាការ កងពលតូចថ្មេីរជេីងលេខ៥១ អញ្ជេីញចុះទស្សនកិច្ចសិក្សា«ការងារកសាងពង្រឹងអង្គភាពរឹងមាំលេីគ្រប់វិស័យ វរសេនាតូចថ្មើរជើងលេខ៥១១»
(បន្ទាយមានជ័យ) ៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មេីរជេីងលេខ៥១ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានអញ្ជេីញជាអធិបតី ក្នុងពិធីទស្សនកិច្ចសិក្សា ការងារកសាងពង្រឹងអង្គភាពរឹងមាំលេីគ្រប់វិស័យ អង្គភាពវរសេនាតូចថ្មេីរជេីងលេខ៥១១ ដែលកំពុងឈរជេីងនៅភូមិកណ្តោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជិតបន្ទាត់ព្រំដែនកម្ពុជា–ថៃ។ អញ្ជើញចូលរួមមាន លោកមេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១២…
Read More » -
គ្រឿងញៀនជាង ១០គីឡូក្រាម រួមនឹងជនសង្ស័យ ២នាក់ ត្រូវកម្លាំងនគរបាល ចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ
ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តយ៉ាងមុឹងម៉ាត់តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង នគរបាលខេត្ត បានចុះប្រតិបត្តិការណ៍បង្ក្រាបករណីដឹកជញ្ជូន នឹងជួញដូរ នូវសារធាតុញៀនដោយខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ប្រុស០១ ស្រី០១ កាលពីថ្ងៃទី២០…
Read More » -
សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល
នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលនយោបាយអាទិភាពគន្លឹះ ចំនួន៣ រួមមាន៖ ការចុះបញ្ជីដីធ្លីបង្ហើយ បរិយាកាសគ្មានវិវាទ និងសេវាគាប់ចិត្ត។ ក្នុងនោះ ដើម្បីធ្វើឱ្យសម្រេចបាននូវគោលដៅ នៃការចុះបញ្ជីដីធ្លីបង្ហើយនៅកម្ពុជា ហើយឆ្ពោះទៅសម្រេចគោលនយោបាយអាទិភាពផ្សេងទៀត ការសាមគ្គីភាព និងឯកភាពផ្ទៃក្នុង គឺជាកត្តាសំខាន់បំផុត ដែលត្រូវអនុវត្ត។ បន្ថែមពីនេះ រដ្ឋបាលទំនើប ក៏ជារឿងចាំបាច់ដែលត្រូវធ្វើការអភិវឌ្ឍ…
Read More » -
ជនសង្ស័យ ៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវអាវុធហត្ថ ចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ
(បន្ទាយមានជ័យ)៖លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលើផ្លូវមុខក្លឹប Max Club ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់សរុបចំនួន ០៥នាក់ ៖ ១–ឈ្មោះ ខិញ សុភា ហៅ…
Read More » -
ពិធីត្រាស់ឆ្លងបុណ្យចូលឆ្នាំថ្មី វត្តរាជនិវេសនារាម ហៅវត្តព្រះពន្លា
ខេត្តបន្ទាយមានជ័យ៖ពិធីស្រង់ព្រះ ស្រង់ព្រះសង្ស ចាស់ព្រឹទ្ធាចារ្យ គឺជាកិច្ចមួយបញ្ជាក់អំពីទឹកចិត្តប្រកបដោយកតញ្ញូតាធម៌ ដឹងគុណ គោរពគុណបូជាគុណ ដេីម្បីជាសិរីសួស្តីជ័យមង្គលវិបុលសុខកើតមានសម្រាប់ជីវិតមនុស្សគ្រប់ៗរូប ដែលបានប្រតិបត្តិ ។ព្រះអង្គ យឿន សាមឿត ព្រះចៅអធិការវត្តរាជនីវាសនាអារាមព្រះពន្លា ក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានសង្ឃដីការបែបនេះក្នុងពិធីត្រាស់ឆ្លងប្រពៃណីឆ្នាំថ្មីនេះ បានបើកសង្ក្រាន្តឆ្នាំរោងឆស័កពុទ្ធសករាជ២៥៦៨ គស ២០២៤ ចាប់ពីថ្ងៃទី១៣…
Read More » -
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាជំរុញការចុះបញ្ជីដីធ្លី នៅខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី មានប្រសាសន៍បែបនេះក្នុងកិច្ចប្រជុំពិភាក្សាជំរុញការចុះបញ្ជីដីធ្លី នៅខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ។ ឯកឧត្តម អ៊ុំ រាត្រី…
Read More » -
ក្មេងប្រុស ១នាក់ ក្នុងចំណោយសរុប៥នាក់ រអិលជើងធ្លាក់ចូលរណ្តៅ បណ្តាលឲ្យលុងទឹកស្លាប់ ក្រោយពីនាំគ្នាទៅរាវលៀសនៅអាងតាឆាយ ក្នុងស្រុកថ្មពួក
ខេត្តបន្ទាយមានជ័យ៖គួរឲ្យសង្វែកខ្លាំងណាស់ក្មេងប្រុស ១នាក់ បានលុងទឹកស្លាប់ ក្រោយពីចុះរាវលៀស នៅអាងតាឆាយ ហើយក៏ស្រាប់តែរអិលជើងធ្លាក់ចូលរណ្តៅ ស្ថិតនៅក្នុងភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។ ប្រភពព័ត៌មានពី ឈ្មោះ សុខ ភ័ក្រ ភេទស្រី អាយុ…
Read More » -
អភិបាលខេត្តប៉ៃលិន អញ្ជើញបន្តពិនិត្យវឌ្ឍនភាព ការកែសម្រួលសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាននិងក្រមសីលធ៌មគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្ត
ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញបន្តពិនិត្យវឌ្ឍនភាព ការកែសម្រួលសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងក្រមសីលធ៌មគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីអោយការផ្ដល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ ។ លោកជំទាវបាន ស្រីមុំ…
Read More » -
ពិធីសំណេះសំណាលជាមួយកងកម្លាំងទាំង៣ប្រភេទ ក្រោមអធិបតីភាព ឯកឧត្តម អុី ឈាន និងលោកជំទាវ បានស្រីមុំ
ប៉ៃលិន៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបាន ស្រីមុំ អភិបាលខេត្ត នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នា២០២៤ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិកា ទៅឧបត្ថម្ភដល់កងកម្លាំងទាំង ៣ប្រភេទ ដែលបានចូលរួមរៀបចំសណ្តាប់ធ្នាប់ និងការពារសន្តិសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃពណីជាតិខ្មែរ ឆ្នាំរោង…
Read More »