ព័ត៌មានមិត្តខ្មែរ
-
ពលរដ្ឋកំពុងរង់ចាំមើលចំណាត់ការរបស់អាជ្ញាធរក្រុងប៉ោយប៉ែត ទៅលើបុគ្គល សេង សាវឿន សាងសង់សំណង់រំលោភលើចំណីផ្លូវសាធារណៈរហូតបានសម្រេច
(បន្ទាយមានជ័យ)៖ទោះបីអាជ្ញាធរភូមិ សង្កាត់និងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត ចុះហាមឃាត់ នឹងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពការសាងសង់សំណង់រំលោភលើដីចំណីផ្លូវសាធារណៈត្រង់ចំណុចខាងមុខបញ្ឆិតខាងត្បូងសាលាពីរជាន់ ស្ថិតនៅភូមិបាលិលេយ្យ ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យខាងមុខជាប់របងភូមិគ្រឹះឈ្មោះថា ណា ឡុង យ៉ាងណាក្តី តែបុគ្គលឈ្មោះ សេង សាវឿន ដោយគេដឹងថា ជាម្ចាស់សំណង់នៅតែរឹងទទឹងសាងសង់រហូតមកដល់ពេលនេះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤នេះរួចរាល់ជាស្ថាពរ ដោយដាក់ស្លាកយេហោឈ្មោះថា អេស…
Read More » -
តើអាជ្ញាធរក្រុងប៉ោយប៉ែត បន្តអនុវត្តច្បាប់កាត់សំយាបបន្តទៀតទេ? បើលោក ង៉ោ ម៉េងជ្រួន មានតួនាទីជាអភិបាលរងខេត្ត ធ្វើជាគំរូអាក្រក់ដល់ពលរដ្ឋ សាងសង់តូបជួលរំលោភលើដីចំណីផ្លូវសាធារណៈនោះ
(បន្ទាយមានជ័យ) លោក ង៉ោ ម៉េងជ្រួនអភិបាលរង ខេត្តបន្ទាយមានជ័យ កំពុងរងការរិះគន់យ៉ាងចាស់ដៃពីប្រជាពលរដ្ឋ រឿងអាងអំណាចបំពានលើច្បាប់សាងសង់តូបជួលឲ្យអាជីវករលើដីចំណីផ្លូវសាធារណៈ នៅក្នុងភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ។ នេះគឺជាគំរូដ៏អាក្រក់ដល់ប្រជាពលរដ្ឋ ខណៈដែលកន្លងមកនេះអាជ្ញាធរក្រុងនិងកម្លាំងសមត្ថកិច្ចចម្រុះ រួមនឹងព្រះរាជអាជ្ញារងផងដែរ បានចុះរៀបចំសណ្ដាប់ធ្នាប់និងកាត់សំយាប ស្លាកយេហោផ្សេងៗដែលប្រជាពលរដ្ឋសាងសង់និងលក់ដូររំលោភលើចំណីផ្លូវសាធារណៈក្នុងទីប្រជុំជនក្រុង រហូតទុកពេលចាប់ពី១០ថ្ងៃ ដល់ពីសប្តាហ៍ បើមិនព្រមរួសរើសទេ អាជ្ញាធរនិងធ្វើការរុះរើសដោយខ្លួនឯង ក្នុងករណីខូចខាត៉ះពាល់ណាមួយមិនទទួលខុសត្រូវថែមទៀតផង។…
Read More » -
ផ្លូវបេតុងជាច្រើនកន្លែង នៅទីប្រជុំជនក្នុងក្រុងប៉ោយប៉ែត រងការខូចខាតយ៉ាងដំណំ ទំនងអាចមកពីរថយន្តធុនធំប្រភេទសណ្ដោង ដឹកទំនិញធ្ងន់ៗ ពិសេសដឹកចូលនៅពេលកំពុងភ្លៀង និងក្រោយភ្លៀងធ្លាក់ទឹកជន់លិច
(បន្ទាយមានជ័យ) ក្នុងឆ្នាំ២០២៤នេះឃើញថា ផ្លូវបេតុងជាច្រើនខ្សែ និងច្រើនកន្លែងនៅទីប្រជុំជនក្នុងក្រុងប៉ោយប៉ែត ពិសេសក្នុងសង្កាត់អូរជ្រៅ និងសង្កាត់ប៉ោយប៉ែតតែម្ដង រងការខូចខាតយ៉ាងដំណំ ដោយកន្លែងខ្លះអាជ្ញាធរបានយកលូទៅដាក់បាំងជារនាំងហាមរថយន្តធុនធំបើកចូលថែមទៀតផង ។ផ្លូវដែលកំពុងទ្រុឌទ្រោម រងការខូចខាតយ៉ាងដំណំនេះ ទំនងអាចមកពីរថយន្តធុនធំប្រភេទសណ្ដោងដឹកទំនិញ ពិសេសដឹកសម្ភារៈគ្រឿងសំណង់ធ្ងន់ៗចូល នៅរដូវវស្សាក្នុងអំឡុងពេលកំពុងភ្លៀង និងក្រោយភ្លៀងធ្លាក់ទឹកជន់លិច ។មិនត្រឹមតែប៉ុណ្ណោះ ក៏មានរថយន្តធុនតូចដឹកសម្ភារៈសំណង់ និងម៉ូតូកង់បីដឹកជញ្ជូនដែកអូសនៅលើទ្រូងផ្លូវយ៉ាងអាណាធិបតេយ្យងដែរ ។ទាំងនេះក៏អាចជាចំណែកមួយធ្វើឲ្យខូចខាតផ្លូវ ដោយមិនដឹងពីមូលហេតុនាពេលអនាគត ។…
Read More » -
តើលោក សេង សាវឿន មានអំណាចប៉ុណ្ណា?ហ៊ានសាងសង់សំណង់រំលោភលើចំណីផ្លូវសាធារណៈ រហូតជិតរួចរាល់ស្ថាពរ ទោះអាជ្ញាធរចុះហាមឃាត់ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពយ៉ាងណាក្តី
(បន្ទាយមានជ័យ)៖ ការសាងសង់សំណង់រំលោភលើដីចំណីផ្លូវសាធារណៈនូវតែកើតមានឡើងជាបន្តបន្ទាប់ ភាគច្រើនសុទ្ធសឹងតែជាអ្នកមានលុយមានអំណាច ។ ជាក់ស្ដែងនៅទីតាំងចំណុចខាងមុខបញ្ឆិតខាងត្បូងសាលាពីរជាន់ ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខាងមុខជាប់របងភូមិគ្រឹះឈ្មោះថា ណា ឡុង ដែលមានម្ចាស់ឈ្មោះ សេង សាវឿន បាននឹងកំពុងធ្វើសកម្មភាពដោយរលូនមិនខ្លាចញញើតសមត្ថកិច្ចឡើយ ទំនងមានអ្នកមានអំណាចនៅពីក្រោយខ្នង បានជាហ៊ានសាងសង់ទាំងបំពានទោះបីអាជ្ញាធរមូលដ្ឋានចុះធ្វើការណែនាំ និងកិច្ចសន្យាឱ្យបញ្ឈប់ធ្វើសកម្មភាពយ៉ាណាកតី គិតកដល់ថ្ងៃទី១១ ខែសីហា…
Read More » -
ពលរដ្ឋស្នើឲ្យអាជ្ញាធរអនុវត្តច្បាប់ឲ្យស្មើភាពគ្នា ខណៈលោក ង៉ោ ម៉េងជ្រួន មានតួនាទីជាអភិបាលរង ខេត្ត សាងសង់តូបជួលលើដីចំណីផ្លូវសាធារណៈដោយរលូន ដែលជាគំរូមិនល្អដល់ពលរដ្ឋ
(បន្ទាយមានជ័យ) ពលរដ្ឋសំដែងការមិនសប្បាយចិត្តចំពោះការអនុវត្តច្បាប់មិនស្មើភាពគ្នារបស់អាជ្ញាធរក្រុងប៉ោយប៉ែត ក្រោយពីមើលឃើញគំរូដ៏អាក្រក់របស់លោក ង៉ោង ម៉េងជ្រួន ដែលមានតួនាទីជាអភិបាលរង ខេត្តបន្ទាយមានជ័យ យកចំណីផ្លូវសាធារណៈស្ថិតនៅក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត សាងសង់តូបជួលឲ្យអាជីវករដោយរំភើយមិនរំខានដល់អាជ្ញាធរ ។ ពាក់ព័ន្ធករណីនេះលោក ង៉ោ ម៉េងជ្រួន បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា កាលពីមុនមានពលរដ្ឋបានមកសាងសង់សំណង់មិនរៀបរយនៅខាងមុខដីរបស់លោកដោយហៀរលើផ្លូវ ធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ទើបគ្រួសាររបស់លោកបានឱ្យធ្វើការរួសរើចេញ ដោយមើលឃើញដីទំនេរអនកួយចំនួនបានយកកាកសំណល់រឹងមកបោះចោលពាសវាលពាសកាល…
Read More » -
ផ្ទាំងស្លាកប៉ាណូល្បែងស៊ីសងតាមអនឡាញដ៏ធំឈ្មោះថា«789BET , JUN 88 » នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចក្បែររង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានអាជ្ញាធរចុះរុះរើ
(ខេត្តបន្ទាយមានជ័យ)៖ក្រោយពីមានលិខិតបង្គាប់ការ របស់ក្រសួងមហាផ្ទៃ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវបង្កើតគណៈកម្មាធិការចំពោះកិច្ច ដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ នៅតាមបណ្តារាជធានី–ខេត្តនោះ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ អាជ្ញាធរដឹកនាំដោយលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល…
Read More » -
កម្ពុជា-ថៃ បើកកិច្ចប្រជុំក្រុមលេខាគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ ដើម្បីពិភាក្សាឯកភាពគ្នា ដាក់ជូនសហប្រធានគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ កម្ពុជា-ថៃ លើកទី៣០ (RBC-30) ធ្វើការសម្រេច
(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ កម្ពុជា និងឧត្តមសេនីយ៍ត្រី សៈរ៉ាន់ រ៉តប៊ុនថាំ នាយសេនាធិការ កងទ័ពភូមិភាគទី១ នៃព្រះរាជាណាចក្រថៃឡង់ដ៏ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំក្រុមលេខាគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ រវាងយោធភូមិភាគទី៥…
Read More » -
ខឹងក្មួយព្រោះរឿងលេង និងបើកទូរស័ព្ទឮខ្លាំងមិនស្តាប់ ទាញពូថៅកាប់ជាច្រើនកន្លែងបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម
ខេត្តបាត់ដំបង៖ពិតជាអាណោចអធម៌ណាស់ ស្ត្រីវ័យ១៦ឆ្នាំម្នាក់ ត្រូវម្តាយមីង កាប់ជាច្រើនកន្លែងបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ព្រោះតែរឿងនិយាយមិនស្តាប់រឿងលេង និងបើកទូរស័ព្ទឮខ្លាំង។ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេលបានបញ្ជាក់ឲ្យដឹងថា ករណីឃាតកម្មនេះកើតឡើងនៅអំឡុងម៉ោងជាង ១ រំលងអាធ្រាត ថ្ងៃទី១៨ ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចក្រុមទី០១ ភូមិខ្នាចរមាស…
Read More » -
គំរោងអភិវឌ្ឍន៍ក្រុមហ៊ុន ពៅ វណ្ណា ដោយគេដឹងថាម្ចាស់ក្រុមហ៊ុនត្រូវជាប្រពន្ធលោក តុល សារិន មេឃុំអូរបីជាន់ រំលោភយកដីរបស់ក្រុមហ៊ុនASK & KH គ្រុប ពុះឡូតិ៍លក់អោយពលរដ្ឋ នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់
ខេត្តបន្ទាយមានជ័យ ៖មិនដឹងជាប្រជាពលរដ្ឋប៉ុន្មាននាក់ទេ ដែលទិញដីរបស់ក្រុមហ៊ុនគំរោងអភិវឌ្ឍន៍ក្រុមហ៊ុន ពៅ វណ្ណា ដោយគេដឹងថាម្ចាស់ក្រុមហ៊ុន ត្រូវជាប្រពន្ធរបស់លោក តុល សារិន ជាមេឃុំអូរបីជាន់ ដែលបានរំលោភយកដីរបស់ក្រុមហ៊ុន ASK & KH គ្រុប ចំនួន ១៦ហិកតា (ដប់ប្រាំមួយហិកតា) ដែលមានចំណាបញ្ចប់វិវាទពីសម្តេចតេជោ ស្ថិតនៅភូមិសិលាខ្មែរ…
Read More » -
ល្បែងស៊ីសងប្រភេទឡូតូ(ឆ្នោត99លេខ) កំពុងបើកឱ្យលេងយ៉ាងគក្រឹកគគ្រេង នៅក្នុងភូមិរវៀង ឃុំសំបួរ ស្រុកទ្រាំង ស្នើឲ្យអធិការនគរបាលពិនិត្យផងទាន
ខេត្តតាកែវ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវបទបញ្ជាយ៉ាងដាច់ណាត់ឲ្យបិទរាល់ល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសតាមអនឡាញដូចជាជល់មាន់ ឡូតូជាដើម ក្រោយមកឃើញថា ថ្នាក់ដឹកនាំតាមបណ្តាលខេត្ត ពិសេសខេត្តតាកែវ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្ត បានបើកកិច្ចប្រជុំណែនាំដល់មន្ត្រីថ្នាក់ក្រោមឲ្យចុះបង្ក្រាប បិទឱ្យអស់រាល់ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងខេត្ត បើក្នុងករណីនូវតែបន្តកើតមានក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ តែបែជានៅភូមិរវៀង ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ បែជាបើកល្បែងស៊ីសងប្រភេទឡូតូ(ឆ្នោត99លេខ) ដោយចេញកន្ទុយសន្លឹក…
Read More » -
មន្ទីរធម្មការនិងសាសនាខេត្តប៉ៃលិន ចេញសេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការថែទាំ ជួសជុលអគារផ្សេងៗ និងប្រាសាទ
(ខេត្តប៉ៃលិន)៖មន្ទីរធម្មការនិងសាសនាខេត្តប៉ៃលិន សូមជូនដំណឹងដល់បណ្តា ក្រុមហ៊ុន / សហគ្រាស (គិតទាំងឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាអោយបានជ្រាបថា: មន្ទីរធម្មការ សហគ្រាស និងសាសនាខេត្តប៉ៃលិន និងដាក់អោយពិគ្រោះថ្លៃជាសាធារណ: ដើម្បីជ្រើសរើសអ្នក: (សាងសង់) (ការងារបូក)ខាងក្នុង និងខាងក្រៅ ជាន់ទី១, ការងារបិទក្បាច់រងស្បូវ, ការងារបិទក្បាច់ហោជាង, ការងារសាងសង់ព្រះឆាយល័ក្ខណ៍, ការងារតម្លើងពិដាន…
Read More » -
កាស៊ីណូរបស់ឧកញ៉ា លឹម ហេង កំពុងផ្គើនទៅនឹងបំរាមរបស់រាជរដ្ឋាភិបាល បើកដៃឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងពពាក់ពពូន
ខេត្តឧត្ដរមានជ័យ៖អាជ្ញាធរខេត្តឧត្តរមានជ័យ ហាក់រក្សាភាពស្ងប់ស្ងាត់ ខណ:កាស៊ីណូរបស់ឧកញ្ញ៉ា លឹម ហេង កំពុងបើកដៃឲ្យខ្មែរចូលលេងយ៉ាងភ្លុកទឹកភ្លុកដី រហូតមានអ្នកខ្លះចាញ់បោសគូទខោ លក់អស់ដីធ្លី ផ្ទះសម្បែង រហូតខ្លះរត់ចោលស្រុក ព្រោះតែខ្មាស់គេជាដើម។ ប្រជាពលរដ្ឋដែលធ្លាប់ចាញ់អស់បោសគូទខោបានលួចបង្ហើប ទាំងភាពក្តុកក្តួលដោយខ្មាសគេពេក បានលើកឡើងថា កនកន្លងខ្លួនធ្លាប់លង់ចាញ់ល្បែងស៊ីសងក្នុងកាស៊ីណូខាងលើ ហើយសម្រេចចិត្តលក់ដីធ្លី ផ្ទះសម្បែង ដើម្បីបានលុយចូលលេងស្រង់ដើម ក៏ប៉ុន្តែនៅតែចាញ់ងើបមុខមិនរួចដដែល។…
Read More » -
ធ្យូងមិនចេះតិចបេ និងតោន កំពុងដាក់ពង្រាយនៅតាមឃ្លាំង និងផ្ទះប្រជាពលរដ្ឋ នៅក្បែព្រំដែនក្នុងភូមិសាស្ត្រស្រុកថ្មពួក មន្ត្រីជំនាញហាក់រក្សាភាពស្ងប់ស្ងាត់(មានវីដឺអូរ)
(បន្ទាយមានជ័យ)៖ធ្យូងជាផល–អនុផលព្រៃឈើ ដែលត្រូវបានការគ្រប់គ្រង និងទប់ស្កាត់ពីស្ថាប័នក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានមន្ទីរ ខណ្ឌ ផ្នែករហូតដល់សង្កាត់រដ្ឋបាលព្រៃឈើ គួរមានយន្តការច្បាស់លាស់នៅទីតាំងឡធ្យូង ថាតើពួកគាត់បានប្រភពឈើមកពីកន្លែងណាចូលដុតក្នុងឡ ជៀសវាងការលួចកាប់បំផ្លាញព្រៃឈើពីតំបន់ហាមឃាត់ ។ដោយសារបច្ចុប្បន្ននេះឃើញថា ឡធ្យូង ត្រូវបានបង្កើតឡើងយ៉ាងច្រើន និងធ្យូងក៏ត្រូវបានដាក់គរទាំងបេៗរាប់តោន នូវតាមឃ្លាំង និងផ្ទះប្រជាពលរដ្ឋ នៅក្បែព្រំដែនក្នុងភូមិសាស្ត្រស្រុកថ្មពួក។ជាក់ស្តែងនារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២…
Read More »