ព័ត៌មានសន្តិសុខសង្គម
-
ផ្លូវបេតុងមួយខ្សែខាងមុខផ្ទះលោកចៅសង្កាត់អូឬស្សី ក្រុងប៉ោយប៉ែត ដូចផ្លូវទៅឋាននរក
(បន្ទាយមានជ័យ) នៅលើកំណាត់ផ្លូវជាតិលេខ៥៨ ចាប់ពីការ៉ាសសាំងឈ្មោះហ៊ុលសេងហាប់ រហូតកាច់ចូលផ្លូវបេតុងមួយខ្សែទៀត ចាប់ពីផ្លូវជាតិលេខ៥៨ ដ៏ដែលឆ្ពោះទៅខាងលិចត្រង់ រហូតដល់ក្បែរបងទីបញ្ជាការផ្នែកសឹករងប៉ោយប៉ែត ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ដូចផ្លូវទៅឋាននរកអញ្ចឹង មើលសឹងមិនយល់ ដីហុយ សំរាមពេញផ្លូវ ពលរដ្ឋពិបាកធ្វើដំណើរ ពិសេសអ្នករស់នៅអមសងខាងផ្លូវតែម្តង ហើយម្យ៉ាងវិញទៀតផ្លូវចំណុចខាងលើនេះនៅខាងមុខផ្ទះរបស់លោកចៅសង្កាត់អូឬស្សី ប៉ាន សេរី ទៀតផង…
Read More » -
កម្ពុជា-ថៃ បើកកិច្ចប្រជុំក្រុមលេខាគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ ដើម្បីពិភាក្សាឯកភាពគ្នា ដាក់ជូនសហប្រធានគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ កម្ពុជា-ថៃ លើកទី៣០ (RBC-30) ធ្វើការសម្រេច
(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ កម្ពុជា និងឧត្តមសេនីយ៍ត្រី សៈរ៉ាន់ រ៉តប៊ុនថាំ នាយសេនាធិការ កងទ័ពភូមិភាគទី១ នៃព្រះរាជាណាចក្រថៃឡង់ដ៏ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំក្រុមលេខាគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ រវាងយោធភូមិភាគទី៥…
Read More » -
ផ្ដើមចេញពីបច្ចេកទេសរៀនតាមយូធូប កសិករមួយរូប នៅក្នុងក្រុងសិរីសោភ័ណ បានពង្រីកការចិញ្ចឹមបង្កង ពីអាងដ៏តូច រហូតដល់ពង្រីផ្ទៃដី ជាងពីរហិកតា
(បន្ទាយមានជ័យ) ៖ ផ្ដើមចេញពីការស្រឡាញ់ផ្នែកកសិកម្ម កសិករមួយរូបមានវ័យជាង៣០ឆ្នាំ រស់នៅក្នុងសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ បានចាប់យករបរនៃការចិញ្ចឹមបង្កង អូស្រ្ដាលី ដោយទទួលបានបច្ចេកទេសពីការសិក្សាតាមប្រព័ន្ធ យូរធូប ទេីបធ្វេីរូបលោក ក៏បានបែកគំនិតក្នុងការចិញ្ចឹមបង្កងពីផ្ទៃដីតូចហានបោះទុនរហូតដល់ មានការពង្រីកផ្ទៃដី ដល់២ហិកតា បន្ថែម។ លោក លី រតនៈ ដែលជាម្ចាស់កសិដ្ឋានបង្កង កសិករកម្ពុជា…
Read More » -
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន យាងចុះសួរសុខទុក្ខប្រជាពលករ នៅច្រកទ្វាព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖នៅវេលាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន ឧត្ដមប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាទាំងពីរគណៈ និងឯកឧត្ដម សាស្ត្រាចារ្យ ប៉ោយ ឈិនឡុង រួមទាំងសហការី យាង និងអញ្ជើញចុះសួរសុខទុក្ខប្រជាពលករ នៅច្រកទ្វាព្រំដែនអន្តរជាតិដូង ស្ថិតនៅក្នុងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។…
Read More » -
បែកធ្លាយខារ៉ាអូខេ(KTV) ក្នុងក្រុងប៉ោយប៉ែត បង្កប់ល្បែងស៊ីសង និងគ្រឿងញៀនយ៉ាងពេញបន្ទុក នគរបាលចុះពិនិត្យនិងណែនាំរួចឲ្យម្ចាស់ធ្វើកិច្ច
ខេត្តបន្ទាយមានជ័យ៖ក្រោយពីមានការបែកធ្លាយរូបភាព និងវីដេអូរ ចេញពីក្នុងខារ៉ាអូខេ (KTV) មានទាំងល្បែងស៊ីសង និងប្រើប្រាស់សារធាតុញៀន យ៉ាងសប្បាយនោះ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានចុះត្រួតពិនិត្យ និងណែនាំឲ្យម្ចាស់ខារ៉ាអូខេ(KTV) ធ្វើកិច្ចសន្យាដោយតម្រូវឲ្យ ១–ត្រូវគោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ២–មិនអនុញ្ញាតឱ្យប្រើប្រាស់និងជួញដូរគ្រឿងញៀននៅក្នុងខារ៉ាអូខេ ៣–មិនជួញដូររកស៊ីផ្លូវភេទ ៤–មិនប្រព្រឹត្តបទល្មើសផ្សេងៗ ៥–ត្រូវចូលរួមសហការជាមួយសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់…
Read More » -
អភិបាលក្រុងប៉ោយប៉ែត បញ្ជូនគ្រឿងចក្រជួសជុលសម្រួលផ្លូវ៣០ម៉ែត្រឡើងវិញ ចាប់ពីផ្លូវជាតិលេខ៥ រហូតដល់កែងផ្លូវចូលតំបន់សេដ្ឋកិច្ចពិសេសអូរនាង ប្រវែងជាង៦គីឡូម៉ែត្រ ក្រោយពីរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនៅរដូវវស្សា
ខេត្តបន្ទាយមានជ័យ៖ជាការឆ្លើតបតាមតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ ពិសេសកម្មករ កម្មការនី ដែលបម្រើការងារនៅរោងចក្រ តំបន់សេដ្ឋកិច្ចពិសេសអូរនាង ក្នុងក្រុងប៉ោយប៉ែត ដែលពិបាកក្នុងការធ្វើដំណើរ ដោយសារនៅរដូវវស្សាទឹកជំនន់ទឹកភ្លៀងបានហូរជ្រោះដាច់ធ្វើឲ្យផ្លូវក្រាលថ្មមិចទទឹង៣០ម៉ែត្រ ដែលគេហៅថាផ្លូវ៣០ម៉ែត្រ រងការខូចខាតនោះ ពេលនេះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានបញ្ជូនគ្រឿងចក្រផ្ទាល់ខ្លួនជាច្រើនគ្រឿង និងដឹកនាំបញ្ជាផ្ទាល់ ចុះជួសជុលសម្រួលផ្លូវ៣០ម៉ែត្រឡើងវិញ ដោយភ្ជាប់ពីផ្លូវជាតិលេខ៥…
Read More » -
ច្រករបៀងតំបន់៥ ក្នុងស្រុកអូរជ្រៅ ដែលគ្រប់គ្រងដោយយោធាលេខ៥០៣ បើកឱ្យរថយន្តតូចធំដឹកទំនិញចេញ ចូលដោយសេរី ទាំងយប់ទាំងថ្ងៃ ដោយផ្គើននិងបទបញ្ជារបស់ប្រមុខថ្នាក់ដឹកនាំ
ខេត្តបន្ទាយមានជ័យ៖ ទោះបីប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជាដល់អាជ្ញាធរមានសមត្ថកិច្ចដែលឈរជើងនៅតាមបណ្ដាលច្រកព្រំដែន ត្រូវបិទច្រករបៀងខុសច្បាប់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនយ៉ាងណាក្តី ក៏ប៉ុន្តែច្រករបៀងតំបន់៥ ស្ថិតនៅក្នុងស្រុកអូរជ្រៅ ដែលក្រោមការគ្រប់គ្រងរបស់អង្គភាពយោធាលេខ៥០៣ ដើរផ្ទុយ ដោយបើកឱ្យរថយន្តធុន ធំ តូចដឹកទំនិញចេញ–ចូល ទាំងយប់ទាំងថ្ងៃដោយសេរី ទៅវិញ គ្មានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវពីជំនាញពាក់ព័ន្ធនោះឡើយ ទាំងនេះអាចជាហេតុធ្វើឲ្យបាត់បង់ចំណូលពន្ធចូលរដ្ឋផង ពិសេសការជួញដូរមនុស្ស នាំអាវុធជាតិផ្ទុះខុសច្បាប់ ជាដើម ធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិផងដែរ។ ពាក់ព័ន្ធករណីបើកច្រករបៀងនេះលោកវរៈសេនីយ៍ទោ រឿង…
Read More » -
លោក ហ៊ុយ ទូច ច្រានចោលការចោទប្រកាន់រឿងនាំសត្វគោរស់ពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកតំបន់មួយចំនួននៅក្នុងស្រុកអូរជ្រៅនិងស្វាយចេក
ខេត្តបន្ទាយមានជ័យ៖ក្រោយពីមានការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមមួយចំនួន ដោយបានលើកឡើងថា មន្ទីរកសិកម្ម និងការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យបើកដៃឲ្យឈ្មួញនាំសត្វគោរស់រាប់រយក្បាលពីប្រទេសថៃ ចូលមកកម្ពុជា ដោយរលូនស្ទើររាល់ថ្ងៃ តាមច្រកតំបន់មួយចំនួននៅក្នុងស្រុកអូរជ្រៅ និងស្វាយចេក ជាហេតុធ្វើឲ្យតំលៃសត្វគោនៅកម្ពុជា ដែលប្រជាពលរដ្ឋខំចិញ្ជឹមគ្មានទីផ្សារតំលៃថោកនោះ លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មសត្វនិងសុខភាពសត្វខេត្តបន្ទាយមានជ័យ បានធ្វើការច្រានចោលទាំងស្រុង នឹងបានប្រាប់ភ្នាក់ងារយើងតាមទូរសព្ទថា សត្វគោដែលប្រជាពលរដ្ឋគៀង ឬដេញទាំងហ្វូងនោះ គឺជារបស់ប្រជាពលរដ្ឋ…
Read More » -
ពលរដ្ឋខ្មែរដែលចូលចេញប្រកបរបររកទទួលទានក្នុងទឹកដីថៃ បានសម្ដែងការមិនសប្បាយចិត្ត ក្រោយពីរថ្នាក់ដឹកនាំតម្រូវឲ្យបន្ថែមQR Code នៅលើប័ណ្ណព្រំដែនកម្ពុជា-ថៃ (បរិផាស) តម្រង់ជួរយូរ ចាប់ពី១ម៉ោងកន្លះ ដល់២ម៉ោង
ខេត្តបន្ទាយមានជ័យ៖ក្រោយពីរដ្ឋបាលខេត្តបន្ទាយមានជ័យចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធបន្ថែមQR Code នៅលើប័ណ្ណព្រំដែនកម្ពុជា–ថៃ (បរិផាស) នោះ នាចុងសប្តាហ៍នេះ ក៏ស្រាប់តែមានការកកស្ទះ ឈរទម្រង់ជួរយូរ ចាប់ពី១ម៉ោងកន្លះ ដល់២ម៉ោង ឈររួយជើង ខ្លះមានកូនតូចៗទៅជាមួយ ក្តៅស្រែកយំផងដែរ ហើយម្យ៉ាងទៀតការចូលទៅបើកតូបលក់ដូរក្នុងផ្សាររោងក្លឿ មានការយឺតយ៉ាវ ទម្រាំតែបានបើកតូបលក់ សឹងនឹងដល់ម៉ោងបិទតូបត្រលប់មកផ្ទះវិញនោះជាហេតុធ្វើឲ្យពួកគាត់សំដែងការមិនសប្បាយចិត្ត មានការរិះគន់នៅលើបណ្ដាញសង្គមមួយចំនួនផងដែរ។ តែទោះយ៉ាងណានេះក្តី…
Read More » -
អភិបាលក្រុងប៉ោយប៉ែត ដឹកនាំមន្ត្រីក្រោមឱវាទ ចុះយុទ្ធនាការប្រមូលសំរាមអាណាធិបតេយ្យ ដែលប្រជាពលរដ្ឋមួយចំនួនតូច គេចវេសពីការបង់សេវាឲ្យក្រុមហ៊ុនដឹកជញ្ជូនសំរាម យកទៅបោះចោលពាសវាលពាសកាលនៅតាមដងផ្លូវ និងលើដីទំនេរក្នុងទីប្រជុំជនក្រុង
ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំមន្ត្រីក្រោមឱវាទ មានអភិបាលរងក្រុង នាយករងរដ្ឋបាលក្រុង ប្រធានការិយាល័យ រួមនឹងអាជ្ញាធរមូលដ្ឋាន សហការជាមួយក្រុមហ៊ុនអនាម័យស៊ីនទ្រី បាននាំយកគ្រឿងចក្រអេស្កាវ៉ាទ័រ រថយន្តធុនធំ ចុះយុទ្ធនាការប្រមូលសំរាមអាណាធិបតេយ្យ ដែលបងប្អូនប្រជាពលរដ្ឋមួយចំនួន បានយកមកបោះចោលពាសវាលពាសកាល នៅតាមដងផ្លូវ និងនៅចំណុចដីឡូត៍…
Read More » -
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងក្រោមឱវាទធ្វើពលកម្មសម្អាតបរិស្ថាន នៅជុំវិញកន្លែងធ្វើការ
(បន្ទាយមានជ័យ)៖នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ គ្រប់ផែនជំនាញ ចុះធ្វើពលកម្ម សម្អាតបរិស្ថាន នៅជុំវិញកន្លែងធ្វើការ។ សកម្មភាពទាំងនេះ គឺជាការរួមចំណែកលើកកម្ពស់អនាម័យ សុខមាលភាព របស់កងកម្លាំងគ្រប់ស្រទាប់វណ្ណ: ត្រូវតែស្អាតទាំងកន្លែងធ្វើការ និងជីវិតរស់នៅប្រចាំថ្ងៃជាមួយក្រុមគ្រួសារនៅសហគមន៍ ក្នុងបរិបទជម្ងឺកូវីដ១៩។…
Read More » -
លោក ដុំ ឈៀង នាយរង សង្កាត់រដ្ឋបាលព្រៃឈើថ្មពួក កំពុងសប្បាយកើបលុយពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើ
ខេត្តបន្ទាយមានជ័យ៖ការកាប់បំផ្លាញ និងដឹកជញ្ជូនអនុផលព្រៃឈើ ពីខេត្តព្រះវិហារ ឧត្ដរមានជ័យ ចូលក្នុងខេត្តបន្ទាយមានជ័យ តាមស្រុកថ្មពួកកំពុងចរាចរណ៍សឹងរាល់យប់ នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកថ្មពួក ហាក់រក្សាភាពស្ងប់ស្ងាត់ ដោយសារតែមាននាយរង សង្កាត់រដ្ឋបាលព្រៃឈើថ្មពួកឈ្មោះ ដុំ ឈៀង ជាអ្នករត់ការ និងមើលផ្លូវឲ្យឈ្មួញដឹកជញ្ជូនដោយរលូន។ ជាក់ស្ដែងកាលពីវេលាម៉ោងប្រមាណជាង២យប់ ឈានចូលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ ភ្លាក់ងារដេប៉ូធំខេត្តបន្ទាយមានជ័យ…
Read More » -
ក្រុមកីឡាករគុនល្បុក្កតោ កងពលតូចថ្មើរជើងលេខ៥១ ចូលរួមប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២១
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជូនកីឡាករក្បាច់គុន កងយោធពលខេមរភូមិន្ទ ផ្នែកក្បាច់គុនល្បុក្កតោ ចូលរួមប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ។ ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិនេះ បានធ្វើឡើងរយៈពេល ៣ថ្ងៃ ដោយចាប់ពីថ្ងៃទី២៥ ដល់២៧ ខែកុម្ភៈ ឆ្នាំ២០២២…
Read More » -
ឃាត់ខ្លួនជនសង្ស័យ៦នាក់ ក្នុងករណីឃាតកម្ម សម្លាប់មនុស្សមួយគ្រួសារ០៥នាក់ នៅស្រុកពេជ្រាដា
ខេត្តមណ្ឌលគិរី៖ពិតជាឈាមស្រែកស្បែកហៅមែន ជនសង្ស័យចំនួន៦នាក់ក្នុងករណីសម្លាប់មនុស្សមួយគ្រួសារ នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដោយចោទប្រកាន់ក្រុមគ្រួសារជនរងគ្រោះថា ចេះអំពើអាបធ្មប់នោះ ត្រូវកម្លាំងនគរបាលបើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនដៃដល់បានជាបន្ដបន្ទាប់ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បន្ទាប់ពីធ្វើសកម្មភាពកាលពីព្រឹក ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ។ ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលខេត្តមណ្ឌលគិរី នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ…
Read More » -
ក្រសួងសុខាភិបាល រកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ១១១នាក់ សុទ្ធតែជាប្រភេទអូមីក្រុង និងជាសះស្បើយចំនួន ៩៩នាក់
រាជធានីភ្នំពេញ:ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានសេចសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថានភាពជំងឺ covid-19 នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ១១១នាក់(PCR)សុទ្ធតែជាប្រភេទអូមីក្រុង ក្នុងនោះករណីឆ្លងក្នុងសហគមន៍ចំនួន ៩៥ករណី(អូមីក្រុង) ជាសះស្បើយ ចំនួន ៩៩នាក់ និងគ្មានករណីស្លាប់ថ្មីនោះទេ…
Read More » -
កំហុសដែលបណ្តាល ឱ្យនាយករដ្ឋមន្រ្តីModi ធ្លាក់ទៅលើCovid-19
អន្តរជាតិៈ វិធីនៃការឆ្លើយតបទៅនឹងរោគរាតត្បាត និងការធ្វើឯកជនភាវូបនីយកម្ម នៃមន្ទីរពេទ្យគឺជាមូលហេតុមួយ ដែលរដ្ឋបាលModiបានធ្លាក់ចុះមុនពេលCovid កម្មវិធីWhatsApp មានផ្ទុកសារជាច្រើនអំពីរោគរាត ត្បាតឬរឿងរ៉ាវរបស់មិត្តភក្តិឬ សាច់ញាតិដែលឆ្លងមេរោគnCoV ក៏ដូចជាការបង្ហោះជាច្រើនបង្ហាញ ពីកំហឹងចំពោះរបៀបដែលរដ្ឋាភិបាលបរាជ័យ ក្នុងការការពារប្រជាជនរបស់ខ្លួន។ មន្ទីរពេទ្យមួយផុតគ្រែ ហើយមន្ទីរពេទ្យមួយផ្សេងទៀត អស់អុកស៊ីសែនខណៈពេល ដែលរដ្ឋាភិបាលមិនទាន់រកមធ្យោបាយដ៏មានប្រសិទ្ធិភាពដើម្បីការពារការផ្ទុះថ្មី។១៣ខែបន្ទាប់ពីអង្គការសុខភាពពិភពលោក(WHO) បានប្រកាសពីការរាតត្បាត។ខណៈពេលដែលបណ្តា ប្រទេសជាច្រើនទទួលបានជោគជ័យ ជាមួយនឹងយុទ្ធនាការ ចាក់ថ្នាំបង្ការរោគ…
Read More » -
ក្រសួងវប្បធម៌ប្រកាសផ្អាកដំណើរការ ជាបណ្តោះអាសន្នរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនៅទូទាំងប្រទេស
ភ្នំពេញ ៖ ដើម្បីចូលរួមចំណែកបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងផ្ទុះឡើងក្នុងសហគមន៍គួរឲ្យបារម្ភ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ បានសេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការជាបណ្តោះអាសន្នរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនៅទូទាំងប្រទេសចាប់ពីថ្ងៃនេះ រហូតដល់មានការជូនដំណឹងជាថ្មី៕
Read More » -
សម្តេចហេងសំរិន “សូមជនរួមជាតិបន្ថែមការប្រុងប្រយ័ត្ន នៅក្នុងការការពារនិងទប់ស្កាត់ជំងឺកូវីដ-១៩”
ភ្នំពេញៈ សម្តេចហេងសំរិន ជាមឋមខ្ញុំនិងភរិយាសូមចូលរួមរំលែក មរណៈទុក្ខជាមួយគ្រួសារពលរដ្ឋ ដែលបាត់បង់អាយុជីវិតដោយសារជំងឺដ៏កាចសាហាវនេះ។ ចំនួនពលរដ្ឋបានស្លាប់ និងអត្រាឆ្លងបានកើនឡើងជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ ករណីវិជ្ជមានបានរកឃើញនៅលើមនុស្សគ្រប់វ័យ មិនប្រកាន់ថាជាមនុស្សចាស់ ឬក្មេងនោះឡើយ។ នៅក្នុងកាលៈទេសៈនេះ ការរីករាលដាលនៃជំងឺកូវីដ១៩បានបង្កហានិភ័យខ្ពស់បំផុតដល់យើងគ្រប់គ្នា នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង។ សូមបងប្អូនកូនក្មួយទាំងអស់គ្នា ចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋល្អឱ្យបានគ្រប់ៗគ្នា ដោយប្រកាន់ឱ្យខ្ជាប់រាល់វិធានការណ៍របស់ក្រសួងសុខាភិបាលបានដាក់ចេញ ពិសេសចូលរួម អនុវត្តច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩…
Read More » -
សម្តេចតេជោហ៊ុន សែនចុះទៅពិនិត្យមន្ទីរពេទ្យនគរទេព ត្រៀមទុកព្យាបាលអ្នកឆ្លងកូវីដ-១៩
ភ្នំពេញ៖បន្ទាប់ពីបានអញ្ជើញពិនិត្យមើលដំណើរការជួសជុល កែលំអស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋរួច ហើយនៅព្រឹកថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបន្តដំណើរ អញ្ជើញចុះទៅពិនិត្យមន្ទីរពេទ្យនគរទេព ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេញ ដែលគ្រោងនឹងយកមន្ទីរពេទ្យនេះសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។ ការរៀបចំមន្ទីរពេទ្យ«នគរទេព»មានផ្ទៃដីទំហំ១ហិកតា៥០អារដែលមានអគារទំហំ២៥.០០០ម៉ែត្រការេ កម្ពស់៥ជាន់មានប្រព័ន្ធទឹកភ្លើងល្អដែលបំពាក់ដោយប្រព័ន្ធសទ្បា និងមានម៉ាស៊ីនភ្លើងបម្រុងកម្លាំង៣៥០KWAបំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិទៀតផង។ មន្ទីរពេទ្យនគរទេពអាចដាក់គ្រែសម្រាប់អ្នកជំងឺបានប្រមាណ៥០០គ្រែដែលអាចរៀបចំទៅតាមតម្រូវការនៃផ្នែកផ្សេងៗដូចជាផ្នែកសង្គ្រោះបន្ទាន់បាន៨០គ្រែនិងផ្នែកជំងឺធម្មតាបាន៤២០គ្រែ។មន្ទីរពេទ្យនេះក៏មានបំពាក់គ្រឿងឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ផ្សេងៗតាមស្តង់ដារជាមន្ទីរពេទ្យសម្ពព និងព្យាបាលរោគស្ត្រីផងដែរ៕
Read More » -
ក្រសួងបរិស្ថានបានបង្ហាញ រូបភាពសត្វទន្សោងមួយហ្វូង
ព្រះវិហារ៖ ក្រសួងបរិស្ថានបានបង្ហាញរូបភាពសត្វទន្សោងមួយហ្វូងដែលថតដោយ ម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងដែនជម្រកសត្វព្រៃនៅ ខេត្តព្រះវិហារដោយរូបភាពនេះថតបានកាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០២១។សត្វទន្សោងត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់ អង្គការIUCNជាប្រភេទជិតពូជនៅលើពិភពលោក។ចំនួនសត្វទន្សោងបានថយចុះយ៉ាងច្រើនក្នុងរយៈ ពេលពីរបីទសវត្សរ៍ចុងក្រោយនេះដោយសារការបាត់បង់ទីជម្រកនិងការបរបាញ់យកសាច់និងស្នែង។
Read More »