ព័ត៌មានស៊ើបអង្កេត
-
ផ្លូវបេតុងមួយខ្សែខាងមុខផ្ទះលោកចៅសង្កាត់អូឬស្សី ក្រុងប៉ោយប៉ែត ដូចផ្លូវទៅឋាននរក
(បន្ទាយមានជ័យ) នៅលើកំណាត់ផ្លូវជាតិលេខ៥៨ ចាប់ពីការ៉ាសសាំងឈ្មោះហ៊ុលសេងហាប់ រហូតកាច់ចូលផ្លូវបេតុងមួយខ្សែទៀត ចាប់ពីផ្លូវជាតិលេខ៥៨ ដ៏ដែលឆ្ពោះទៅខាងលិចត្រង់ រហូតដល់ក្បែរបងទីបញ្ជាការផ្នែកសឹករងប៉ោយប៉ែត ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ដូចផ្លូវទៅឋាននរកអញ្ចឹង មើលសឹងមិនយល់ ដីហុយ សំរាមពេញផ្លូវ ពលរដ្ឋពិបាកធ្វើដំណើរ ពិសេសអ្នករស់នៅអមសងខាងផ្លូវតែម្តង ហើយម្យ៉ាងវិញទៀតផ្លូវចំណុចខាងលើនេះនៅខាងមុខផ្ទះរបស់លោកចៅសង្កាត់អូឬស្សី ប៉ាន សេរី ទៀតផង…
Read More » -
ពលរដ្ឋកំពុងរង់ចាំមើលចំណាត់ការរបស់អាជ្ញាធរក្រុងប៉ោយប៉ែត ទៅលើបុគ្គល សេង សាវឿន សាងសង់សំណង់រំលោភលើចំណីផ្លូវសាធារណៈរហូតបានសម្រេច
(បន្ទាយមានជ័យ)៖ទោះបីអាជ្ញាធរភូមិ សង្កាត់និងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត ចុះហាមឃាត់ នឹងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពការសាងសង់សំណង់រំលោភលើដីចំណីផ្លូវសាធារណៈត្រង់ចំណុចខាងមុខបញ្ឆិតខាងត្បូងសាលាពីរជាន់ ស្ថិតនៅភូមិបាលិលេយ្យ ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យខាងមុខជាប់របងភូមិគ្រឹះឈ្មោះថា ណា ឡុង យ៉ាងណាក្តី តែបុគ្គលឈ្មោះ សេង សាវឿន ដោយគេដឹងថា ជាម្ចាស់សំណង់នៅតែរឹងទទឹងសាងសង់រហូតមកដល់ពេលនេះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤នេះរួចរាល់ជាស្ថាពរ ដោយដាក់ស្លាកយេហោឈ្មោះថា អេស…
Read More » -
តើអាជ្ញាធរក្រុងប៉ោយប៉ែត បន្តអនុវត្តច្បាប់កាត់សំយាបបន្តទៀតទេ? បើលោក ង៉ោ ម៉េងជ្រួន មានតួនាទីជាអភិបាលរងខេត្ត ធ្វើជាគំរូអាក្រក់ដល់ពលរដ្ឋ សាងសង់តូបជួលរំលោភលើដីចំណីផ្លូវសាធារណៈនោះ
(បន្ទាយមានជ័យ) លោក ង៉ោ ម៉េងជ្រួនអភិបាលរង ខេត្តបន្ទាយមានជ័យ កំពុងរងការរិះគន់យ៉ាងចាស់ដៃពីប្រជាពលរដ្ឋ រឿងអាងអំណាចបំពានលើច្បាប់សាងសង់តូបជួលឲ្យអាជីវករលើដីចំណីផ្លូវសាធារណៈ នៅក្នុងភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ។ នេះគឺជាគំរូដ៏អាក្រក់ដល់ប្រជាពលរដ្ឋ ខណៈដែលកន្លងមកនេះអាជ្ញាធរក្រុងនិងកម្លាំងសមត្ថកិច្ចចម្រុះ រួមនឹងព្រះរាជអាជ្ញារងផងដែរ បានចុះរៀបចំសណ្ដាប់ធ្នាប់និងកាត់សំយាប ស្លាកយេហោផ្សេងៗដែលប្រជាពលរដ្ឋសាងសង់និងលក់ដូររំលោភលើចំណីផ្លូវសាធារណៈក្នុងទីប្រជុំជនក្រុង រហូតទុកពេលចាប់ពី១០ថ្ងៃ ដល់ពីសប្តាហ៍ បើមិនព្រមរួសរើសទេ អាជ្ញាធរនិងធ្វើការរុះរើសដោយខ្លួនឯង ក្នុងករណីខូចខាត៉ះពាល់ណាមួយមិនទទួលខុសត្រូវថែមទៀតផង។…
Read More » -
ផ្លូវបេតុងជាច្រើនកន្លែង នៅទីប្រជុំជនក្នុងក្រុងប៉ោយប៉ែត រងការខូចខាតយ៉ាងដំណំ ទំនងអាចមកពីរថយន្តធុនធំប្រភេទសណ្ដោង ដឹកទំនិញធ្ងន់ៗ ពិសេសដឹកចូលនៅពេលកំពុងភ្លៀង និងក្រោយភ្លៀងធ្លាក់ទឹកជន់លិច
(បន្ទាយមានជ័យ) ក្នុងឆ្នាំ២០២៤នេះឃើញថា ផ្លូវបេតុងជាច្រើនខ្សែ និងច្រើនកន្លែងនៅទីប្រជុំជនក្នុងក្រុងប៉ោយប៉ែត ពិសេសក្នុងសង្កាត់អូរជ្រៅ និងសង្កាត់ប៉ោយប៉ែតតែម្ដង រងការខូចខាតយ៉ាងដំណំ ដោយកន្លែងខ្លះអាជ្ញាធរបានយកលូទៅដាក់បាំងជារនាំងហាមរថយន្តធុនធំបើកចូលថែមទៀតផង ។ផ្លូវដែលកំពុងទ្រុឌទ្រោម រងការខូចខាតយ៉ាងដំណំនេះ ទំនងអាចមកពីរថយន្តធុនធំប្រភេទសណ្ដោងដឹកទំនិញ ពិសេសដឹកសម្ភារៈគ្រឿងសំណង់ធ្ងន់ៗចូល នៅរដូវវស្សាក្នុងអំឡុងពេលកំពុងភ្លៀង និងក្រោយភ្លៀងធ្លាក់ទឹកជន់លិច ។មិនត្រឹមតែប៉ុណ្ណោះ ក៏មានរថយន្តធុនតូចដឹកសម្ភារៈសំណង់ និងម៉ូតូកង់បីដឹកជញ្ជូនដែកអូសនៅលើទ្រូងផ្លូវយ៉ាងអាណាធិបតេយ្យងដែរ ។ទាំងនេះក៏អាចជាចំណែកមួយធ្វើឲ្យខូចខាតផ្លូវ ដោយមិនដឹងពីមូលហេតុនាពេលអនាគត ។…
Read More » -
តើលោក សេង សាវឿន មានអំណាចប៉ុណ្ណា?ហ៊ានសាងសង់សំណង់រំលោភលើចំណីផ្លូវសាធារណៈ រហូតជិតរួចរាល់ស្ថាពរ ទោះអាជ្ញាធរចុះហាមឃាត់ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពយ៉ាងណាក្តី
(បន្ទាយមានជ័យ)៖ ការសាងសង់សំណង់រំលោភលើដីចំណីផ្លូវសាធារណៈនូវតែកើតមានឡើងជាបន្តបន្ទាប់ ភាគច្រើនសុទ្ធសឹងតែជាអ្នកមានលុយមានអំណាច ។ ជាក់ស្ដែងនៅទីតាំងចំណុចខាងមុខបញ្ឆិតខាងត្បូងសាលាពីរជាន់ ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខាងមុខជាប់របងភូមិគ្រឹះឈ្មោះថា ណា ឡុង ដែលមានម្ចាស់ឈ្មោះ សេង សាវឿន បាននឹងកំពុងធ្វើសកម្មភាពដោយរលូនមិនខ្លាចញញើតសមត្ថកិច្ចឡើយ ទំនងមានអ្នកមានអំណាចនៅពីក្រោយខ្នង បានជាហ៊ានសាងសង់ទាំងបំពានទោះបីអាជ្ញាធរមូលដ្ឋានចុះធ្វើការណែនាំ និងកិច្ចសន្យាឱ្យបញ្ឈប់ធ្វើសកម្មភាពយ៉ាណាកតី គិតកដល់ថ្ងៃទី១១ ខែសីហា…
Read More » -
ពលរដ្ឋស្នើឲ្យអាជ្ញាធរអនុវត្តច្បាប់ឲ្យស្មើភាពគ្នា ខណៈលោក ង៉ោ ម៉េងជ្រួន មានតួនាទីជាអភិបាលរង ខេត្ត សាងសង់តូបជួលលើដីចំណីផ្លូវសាធារណៈដោយរលូន ដែលជាគំរូមិនល្អដល់ពលរដ្ឋ
(បន្ទាយមានជ័យ) ពលរដ្ឋសំដែងការមិនសប្បាយចិត្តចំពោះការអនុវត្តច្បាប់មិនស្មើភាពគ្នារបស់អាជ្ញាធរក្រុងប៉ោយប៉ែត ក្រោយពីមើលឃើញគំរូដ៏អាក្រក់របស់លោក ង៉ោង ម៉េងជ្រួន ដែលមានតួនាទីជាអភិបាលរង ខេត្តបន្ទាយមានជ័យ យកចំណីផ្លូវសាធារណៈស្ថិតនៅក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត សាងសង់តូបជួលឲ្យអាជីវករដោយរំភើយមិនរំខានដល់អាជ្ញាធរ ។ ពាក់ព័ន្ធករណីនេះលោក ង៉ោ ម៉េងជ្រួន បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា កាលពីមុនមានពលរដ្ឋបានមកសាងសង់សំណង់មិនរៀបរយនៅខាងមុខដីរបស់លោកដោយហៀរលើផ្លូវ ធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ទើបគ្រួសាររបស់លោកបានឱ្យធ្វើការរួសរើចេញ ដោយមើលឃើញដីទំនេរអនកួយចំនួនបានយកកាកសំណល់រឹងមកបោះចោលពាសវាលពាសកាល…
Read More » -
ភ្លៀងធ្លាក់មួយមេយ៉ាងធំ លាយឡំទៅដោយខ្យល់កន្ត្រាក់ បណ្ដាលឱ្យបង្គោលភ្លើងជាង ១០ដើម ទ្រេត ដួល និងទឹកជន់លេចផ្លូវមួយចំនួនក្នុងក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ)៖ករណីគ្រោះធម្មជាតិ នាយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ មានភ្លៀងធ្លាក់មួយមេយ៉ាងធំលាយឡំទៅដោយខ្យល់កន្ត្រាក់ បណ្ដាលឱ្យទ្រេតនិងដួលបង្គោលភ្លើងរបស់ក្រុមហ៊ុនអគ្គិសនី អានកូ ជាង ១០ដើម នៅលើបណ្តោយផ្លូវជាតិ៥៨ ត្រង់ចំណុចភូមិអូនាង និងព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងផ្លូវមួយចំនួននៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតរងការជន់លិចផងដែរ ។ ពាក់ព័ន្ធការដួលបង្គោលភ្លើងនេះដែរ បើតាមក្រុមការងាររបស់ក្រុមហ៊ុន អានកូ…
Read More » -
ផ្ទាំងស្លាកប៉ាណូល្បែងស៊ីសងតាមអនឡាញដ៏ធំឈ្មោះថា«789BET , JUN 88 » នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចក្បែររង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានអាជ្ញាធរចុះរុះរើ
(ខេត្តបន្ទាយមានជ័យ)៖ក្រោយពីមានលិខិតបង្គាប់ការ របស់ក្រសួងមហាផ្ទៃ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវបង្កើតគណៈកម្មាធិការចំពោះកិច្ច ដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ នៅតាមបណ្តារាជធានី–ខេត្តនោះ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ អាជ្ញាធរដឹកនាំដោយលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល…
Read More » -
កម្ពុជា-ថៃ បើកកិច្ចប្រជុំក្រុមលេខាគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ ដើម្បីពិភាក្សាឯកភាពគ្នា ដាក់ជូនសហប្រធានគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ កម្ពុជា-ថៃ លើកទី៣០ (RBC-30) ធ្វើការសម្រេច
(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ កម្ពុជា និងឧត្តមសេនីយ៍ត្រី សៈរ៉ាន់ រ៉តប៊ុនថាំ នាយសេនាធិការ កងទ័ពភូមិភាគទី១ នៃព្រះរាជាណាចក្រថៃឡង់ដ៏ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំក្រុមលេខាគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ រវាងយោធភូមិភាគទី៥…
Read More » -
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន យាងចុះសួរសុខទុក្ខប្រជាពលករ នៅច្រកទ្វាព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖នៅវេលាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន ឧត្ដមប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាទាំងពីរគណៈ និងឯកឧត្ដម សាស្ត្រាចារ្យ ប៉ោយ ឈិនឡុង រួមទាំងសហការី យាង និងអញ្ជើញចុះសួរសុខទុក្ខប្រជាពលករ នៅច្រកទ្វាព្រំដែនអន្តរជាតិដូង ស្ថិតនៅក្នុងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។…
Read More » -
គំរោងអភិវឌ្ឍន៍ក្រុមហ៊ុន ពៅ វណ្ណា ដោយគេដឹងថាម្ចាស់ក្រុមហ៊ុនត្រូវជាប្រពន្ធលោក តុល សារិន មេឃុំអូរបីជាន់ រំលោភយកដីរបស់ក្រុមហ៊ុនASK & KH គ្រុប ពុះឡូតិ៍លក់អោយពលរដ្ឋ នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់
ខេត្តបន្ទាយមានជ័យ ៖មិនដឹងជាប្រជាពលរដ្ឋប៉ុន្មាននាក់ទេ ដែលទិញដីរបស់ក្រុមហ៊ុនគំរោងអភិវឌ្ឍន៍ក្រុមហ៊ុន ពៅ វណ្ណា ដោយគេដឹងថាម្ចាស់ក្រុមហ៊ុន ត្រូវជាប្រពន្ធរបស់លោក តុល សារិន ជាមេឃុំអូរបីជាន់ ដែលបានរំលោភយកដីរបស់ក្រុមហ៊ុន ASK & KH គ្រុប ចំនួន ១៦ហិកតា (ដប់ប្រាំមួយហិកតា) ដែលមានចំណាបញ្ចប់វិវាទពីសម្តេចតេជោ ស្ថិតនៅភូមិសិលាខ្មែរ…
Read More » -
អ្នកយកដីគេលក់អត់ប្ដឹង បែជាទៅប្តឹងអ្នកទិញដែលមានឯកសារទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានសង្កាត់ ក្រុង ទៅតុលាការ ទៅវិញ
ខេត្តបន្ទាយមានជ័យ៖លោកស្រី រស់ ពៅ អាជីវករផ្សាររោងក្លឿង ស្នើសុំសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយអន្តរាគមន៍ ក្រោយពីតុលាការខេត្តបន្ទាយមានជ័យកាត់ឲ្យលោកស្រីចាញ់ក្តី រឿងដីធ្លី ជាងមួយហិចតានៅចំណុចផ្លូវ ៣០ម៉ែត្រ ស្ថិតនៅក្នុងភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល…
Read More » -
ល្បែងស៊ីសងប្រភេទឡូតូ(ឆ្នោត99លេខ) កំពុងបើកឱ្យលេងយ៉ាងគក្រឹកគគ្រេង នៅក្នុងភូមិរវៀង ឃុំសំបួរ ស្រុកទ្រាំង ស្នើឲ្យអធិការនគរបាលពិនិត្យផងទាន
ខេត្តតាកែវ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវបទបញ្ជាយ៉ាងដាច់ណាត់ឲ្យបិទរាល់ល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសតាមអនឡាញដូចជាជល់មាន់ ឡូតូជាដើម ក្រោយមកឃើញថា ថ្នាក់ដឹកនាំតាមបណ្តាលខេត្ត ពិសេសខេត្តតាកែវ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្ត បានបើកកិច្ចប្រជុំណែនាំដល់មន្ត្រីថ្នាក់ក្រោមឲ្យចុះបង្ក្រាប បិទឱ្យអស់រាល់ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងខេត្ត បើក្នុងករណីនូវតែបន្តកើតមានក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ តែបែជានៅភូមិរវៀង ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ បែជាបើកល្បែងស៊ីសងប្រភេទឡូតូ(ឆ្នោត99លេខ) ដោយចេញកន្ទុយសន្លឹក…
Read More » -
ស្នើអធិការនគរបាលស្រុកត្រាំកក់ ដុះក្អែលលោកវរសេនីយ៍ត្រី ង៉ែត មាន នាប៉ុស្តិ៍ពពេល ផងទាន!ខណៈល្បែងស៊ីសងប្រភេទមាន់ជល់តាមអនឡាញ កំពុងកើតមានឡើងយ៉ាងពេញបន្ទុក នៅភូមិក្លោកពង ឃុំពពេល រាយការជូនធ្វើប្រងើយ
ខេត្តតាកែវ៖ល្បែងស៊ីសងប្រភេទមាន់ជល់តាមអនឡាញ កំពុងបើកឲ្យលេងយ៉ាងគគ្រឹកគគ្រេង នៅរោងការហ្វេរមួយកន្លែង ស្ថិតនៅភូមិក្លោកពង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ អាជ្ញាធរ មូលដ្ឋានហាក់បីដូចជារក្សាភាពស្ងប់ស្ងាត់ ។ទីតាំងខាងលើនេះត្រូវបានគេមើលឃើញថា បើកឲ្យមនុស្សគ្រប់វ័យចូលលេងលេងយ៉ាងគគ្រឹកគគ្រេង ហូរកញ្ជៀវធ្វើឲ្យរំខានដល់អ្នកជិតខាងដោយគ្មានខ្លាចញញើតនឹងសមត្ថកិច្ចឡើយ ។ ពាក់ព័ន្ធករណីខាងលើនេះដែរនាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ភ្នាក់ងារយើងបានខលទូរសព្ទរាយការណ៍ជូលលោក វរសេនីយ៍ត្រី ង៉ែត…
Read More » -
បែកធ្លាយខារ៉ាអូខេ(KTV) ក្នុងក្រុងប៉ោយប៉ែត បង្កប់ល្បែងស៊ីសង និងគ្រឿងញៀនយ៉ាងពេញបន្ទុក នគរបាលចុះពិនិត្យនិងណែនាំរួចឲ្យម្ចាស់ធ្វើកិច្ច
ខេត្តបន្ទាយមានជ័យ៖ក្រោយពីមានការបែកធ្លាយរូបភាព និងវីដេអូរ ចេញពីក្នុងខារ៉ាអូខេ (KTV) មានទាំងល្បែងស៊ីសង និងប្រើប្រាស់សារធាតុញៀន យ៉ាងសប្បាយនោះ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានចុះត្រួតពិនិត្យ និងណែនាំឲ្យម្ចាស់ខារ៉ាអូខេ(KTV) ធ្វើកិច្ចសន្យាដោយតម្រូវឲ្យ ១–ត្រូវគោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ២–មិនអនុញ្ញាតឱ្យប្រើប្រាស់និងជួញដូរគ្រឿងញៀននៅក្នុងខារ៉ាអូខេ ៣–មិនជួញដូររកស៊ីផ្លូវភេទ ៤–មិនប្រព្រឹត្តបទល្មើសផ្សេងៗ ៥–ត្រូវចូលរួមសហការជាមួយសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់…
Read More » -
ល្បែងស៊ីសងមាន់ជល់តាមអនឡាញ បើកឲ្យលេងយ៉ាងគគ្រឹកគគ្រេង នៅភូមិកណ្ដោល ឃុំគោកពោធិ៍ រាយការជូននគរបាលស្រុកបូរីជលសារ រុញដាក់គ្នាបណ្តាក់ដូចខ្យង
ខេត្តតាកែវ៖ស្នើឲ្យស្នងការនគរបាល ខេត្តតាកែវ ដុះក្អែលលោកវរសេនីយ៍ទោ នៅ សុគន្ធ អធិការនគរបាល ស្រុកបូរីជលសារ និងលោកវរសេនីយ៍ត្រី ប៊ួយ សារ៉ាត់ មេប៉ុស្តិ៍គោកពោធិ៍ ផងទាន ព្រោះថាល្បែងស៊ីសងប្រភេទមាន់ជល់តាមអនឡាញ កើតមានឡើងរីកដូចផ្សិតនៅក្នុងមូលដ្ឋាន មិនមានចំណាត់ការទាល់តែសោះ ទោះបីជាអ្នកសារព័ត៌មាន រាយការណ៍ជូនជាច្រើនដង ពិសេសប្រាប់ទាំងទីតាំងយ៉ាងច្បាស់លាស់ ថែមទៀតយ៉ាងណាក្តី រុញដាក់គ្នាបណ្តាក់ដូចខ្យងបែបនេះ…
Read More » -
សូមអធិការនគរបាលស្រុកកោះអណ្តែត មានវិធានការលើករណីបើកល្បែងស៊ីសងជល់មាន់តាមអនឡាញនៅភូមិរូងផងទាន រាយការណ៍ជូនមេប៉ុស្តិ៍ធ្លាប្រជុំ គ្មានចំណាត់ការ
ខេត្តតាកែវ៖ល្បែងស៊ីសងប្រភេទជល់មាន់ តាមអនឡាញ កំពុងបើកឱ្យលេងយ៉ាងគគ្រឹកគក្រេង នៅរោងកាហ្វេរមួយកន្លែង ស្ថិតនៅភូមិរូង ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ អាជ្ញាធរមូលដ្ឋាន ពិសេសនគរបាលឃុំធ្លាប្រជុំតែម្តង ហាក់បីដូចជាមិនសូវយកចិត្តទុកដាក់ និងខ្វល់ខ្វាយពីផលប៉ះពាល់ដល់ការរស់នៅប្រជាពលរដ្ឋទាល់តែសោះ ទោះបីជាខលទូរសព្ទរាយការណ៍យ៉ាងណាក្តី ក៏គ្មានចំណ្តាត់ការ។ ពាក់ព័ន្ធករណីខាងលើនេះកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ភ្នាក់ងាយើងបានខលទូរសព្ទរាយការណ៍ជូនលោកនាយប៉ុស្តិ៍នគរបាលធ្លាប្រជុំ ដោយលោកបានប្រាប់ថា នឹងចុះទៅពិនិត្យមើល…
Read More » -
អភិបាលក្រុងប៉ោយប៉ែត បញ្ជូនគ្រឿងចក្រជួសជុលសម្រួលផ្លូវ៣០ម៉ែត្រឡើងវិញ ចាប់ពីផ្លូវជាតិលេខ៥ រហូតដល់កែងផ្លូវចូលតំបន់សេដ្ឋកិច្ចពិសេសអូរនាង ប្រវែងជាង៦គីឡូម៉ែត្រ ក្រោយពីរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនៅរដូវវស្សា
ខេត្តបន្ទាយមានជ័យ៖ជាការឆ្លើតបតាមតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ ពិសេសកម្មករ កម្មការនី ដែលបម្រើការងារនៅរោងចក្រ តំបន់សេដ្ឋកិច្ចពិសេសអូរនាង ក្នុងក្រុងប៉ោយប៉ែត ដែលពិបាកក្នុងការធ្វើដំណើរ ដោយសារនៅរដូវវស្សាទឹកជំនន់ទឹកភ្លៀងបានហូរជ្រោះដាច់ធ្វើឲ្យផ្លូវក្រាលថ្មមិចទទឹង៣០ម៉ែត្រ ដែលគេហៅថាផ្លូវ៣០ម៉ែត្រ រងការខូចខាតនោះ ពេលនេះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានបញ្ជូនគ្រឿងចក្រផ្ទាល់ខ្លួនជាច្រើនគ្រឿង និងដឹកនាំបញ្ជាផ្ទាល់ ចុះជួសជុលសម្រួលផ្លូវ៣០ម៉ែត្រឡើងវិញ ដោយភ្ជាប់ពីផ្លូវជាតិលេខ៥…
Read More » -
ពលរដ្ឋ ៩គ្រួសារ នៅឃុំបន្ទាយឆ្មា ស្រុកថ្មពួក ស្នើសុំថ្នាក់ដឹកនាំជួយអន្តរាគមន៍រឿងដីធ្លីជាង ៦ហិចតា ក្រោយពី ១គ្រួសារទទួបានប្លង់រឹង និងឈ្នះក្តីនៅតុលាការសាលាឧទ្ធរណ៍ខេត្តបាត់ដំបង
ខេត្តបន្ទាយមានជ័យ៖បញ្ហាទំនាស់ដីធ្លីជារឿងដ៏ស្មុគស្មាញហើយតែងតែកើតមានឡើងជាបន្តបន្ទាប់ជាក់ស្ដែងនៅក្នុងភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ប្រជាពលរដ្ឋ ៩គ្រួសារ កើតទុក្ខមិនសុខចិត្តស្នើសុំការអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោយពីមួយគ្រួសារ ទទួលបានប្លង់រឹងស្របច្បាប់កាន់កាប់លើដី ៦៧៩៣៣ម៉ែត្រការ៉េ ស្មើជាង៦ហិចតា នៅខាងក្រោយបន្ទាយទាហានលេខ៥១៤ និងឈ្នះក្តីពីរសាលាដំបូងខេត្ត រហូតដល់សាលាឧទ្ធរណ៍ខេត្តបាត់ដំបងនោះ ។ តំណាងប្រជាពលរដ្ឋ ៩គ្រួសារ មានឈ្មោះ អុឹម អឿត ,លោកតា…
Read More » -
ច្រករបៀងតំបន់៥ ក្នុងស្រុកអូរជ្រៅ ដែលគ្រប់គ្រងដោយយោធាលេខ៥០៣ បើកឱ្យរថយន្តតូចធំដឹកទំនិញចេញ ចូលដោយសេរី ទាំងយប់ទាំងថ្ងៃ ដោយផ្គើននិងបទបញ្ជារបស់ប្រមុខថ្នាក់ដឹកនាំ
ខេត្តបន្ទាយមានជ័យ៖ ទោះបីប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជាដល់អាជ្ញាធរមានសមត្ថកិច្ចដែលឈរជើងនៅតាមបណ្ដាលច្រកព្រំដែន ត្រូវបិទច្រករបៀងខុសច្បាប់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនយ៉ាងណាក្តី ក៏ប៉ុន្តែច្រករបៀងតំបន់៥ ស្ថិតនៅក្នុងស្រុកអូរជ្រៅ ដែលក្រោមការគ្រប់គ្រងរបស់អង្គភាពយោធាលេខ៥០៣ ដើរផ្ទុយ ដោយបើកឱ្យរថយន្តធុន ធំ តូចដឹកទំនិញចេញ–ចូល ទាំងយប់ទាំងថ្ងៃដោយសេរី ទៅវិញ គ្មានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវពីជំនាញពាក់ព័ន្ធនោះឡើយ ទាំងនេះអាចជាហេតុធ្វើឲ្យបាត់បង់ចំណូលពន្ធចូលរដ្ឋផង ពិសេសការជួញដូរមនុស្ស នាំអាវុធជាតិផ្ទុះខុសច្បាប់ ជាដើម ធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិផងដែរ។ ពាក់ព័ន្ធករណីបើកច្រករបៀងនេះលោកវរៈសេនីយ៍ទោ រឿង…
Read More »