Month: May 2024
-
ព័ត៌មានជាតិ
កិច្ចប្រជុំ ស្តីពីកិច្ចសហការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណេីរការ បោះឆ្នោត ជ្រេីសរេីសក្រុមប្រឹក្សា ខេត្ត ស្រុក ក្រុង
(បន្ទាយមានជ័យ) នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ បានធ្វើការប្រជុំស្ដីពីកិច្ចសហការការងារសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈសម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាស្រុក ក្នុងអាណត្តិទី៤ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យទី២៦ ខែឧសភាឆ្នាំ២០២៤ខាងមុខនេះ ដោយកិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឈឿន ក្រៃយ៉ុង អភិបាលរង តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមដោយអស់លោក លោកស្រី…
Read More » -
ព័ត៌មានជាតិ
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា វាយតម្លៃខ្ពស់ចំពោះបេសកកម្ម ៣០ឆ្នាំ របស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ពិសេសការលើកកម្ពស់សិទ្ធិមនុស្ស!
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញការចាប់អារម្មណ៍ និងវាយតម្លៃជាវិជ្ជមានចំពោះបេសកកម្មរបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំកម្ពុជា ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំ មកនេះ ជាពិសេសការគាំទ្រលើការអភិវឌ្ឍនូវក្របខណ្ឌច្បាប់ ព្រមទាំងការផ្តល់អនុសាសន៍ល្អៗពាក់ព័ន្ធទិដ្ឋភាពសិទ្ធិមនុស្ស ចំពោះសកម្មភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ទទួលជួបពិភាក្សាការងារជាមួយលោកស្រី Roueida El Hage តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស…
Read More » -
ព័ត៌មានជាតិ
ជនជាតិថៃ និងឥណ្ឌូនេស៊ី ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវអាវុធហត្ថចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ
(បន្ទាយមានជ័យ )÷ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង នៅវេលាម៉ោង២១និង៤២នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០២៤ បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន នៅចំណុចមុខខារ៉ាអូខេG9 ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់…
Read More » -
ព័ត៌មានជាតិ
មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មេីរជេីងលេខ៥១ អញ្ជេីញចុះទស្សនកិច្ចសិក្សា«ការងារប្រឡងប្រណាំង វរសេនាតូចថ្មើរជើងលេខ៥១៤
(បន្ទាយមានជ័យ) លោកវរសេនីយ៍ឯក ប៉ែន សុគន្ធ មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មេីរជេីងលេខ៥១ និងប្រធានក្រុមព្រឹក្សាប្រឡងប្រណាំង កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជេីញទស្សនកិច្ចសិក្សា«ការងារប្រឡងប្រណាំង…
Read More » -
ព័ត៌មានជាតិ
បងប្អូនក្រុមវាល នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដី ដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិតងកាម៉ាល់ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី
នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ បងប្អូនក្រុមវាល នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដី ដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិតងកាម៉ាល់ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។ #កអក #ចះបញ្ជីដីធ្លីបញ្ចប់#ករសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់. #MLMUPC
Read More » -
ព័ត៌មានជាតិ
អភិបាលខេត្តប៉ៃលិន បែកចែករង្វាន់ របស់សម្តេចនាយករដ្ឋមន្ត្រី ដល់អង្គភាពពាក់ព័ន្ធក្នុងខេត្ត
ប៉ៃលិន៖ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានបែកចែករង្វាន់ដល់អង្គភាពចំណុះរដ្ឋបាលខេត្ត, កងកម្លាំងប្រដាបអាវុធទាំង ៣ប្រភេទ,រដ្ឋបាលក្រុង/ស្រុក និង យុវជន សសយក ទាំង ៨ឃុំសង្កាត់ បន្ទាប់ពីខេត្តបានទទួលប័ណ្ណសរសើរ និងរង្វាន់ ពីសម្តេចមហាបវរធិបតី…
Read More » -
ព័ត៌មានជាតិ
ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៥៩ អណត្តិទី៣
ប៉ៃលិន៖ នៅសាលប្រជុំធំសាលាខេត្ត នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៩ អាណត្តិទី៣ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ…
Read More » -
ព័ត៌មានជាតិ
មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ដឹកនាំនាយទាហាន-ពលទាហាន ធ្វើលំហាត់យុទ្ធដំណើរទ័ព
(បន្ទាយមានជ័យ)៖លោមឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំ នាយទាហាន ពលទាហាន អង្គភាពចំណុះកងពល ធ្វើលំហាត់យុទ្ធដំណើរទ័ព ដោយថ្មើរជើង ចំងាយ ៩គីឡូម៉ែត្រ ដោយឆ្លងកាត់ឧបសគ្គធម្មជាតិមួយចំនួន។ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសហព័ន្ធកីឡាទូកកានូនិងរ៉ូអុីងកម្ពុជា សម្រួចដំណើរឆ្ពោះទៅព្រឹត្តិការណ៍កីឡាយុវជនអាស៊ី
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអុីងកម្ពុជា បានកំណត់យកខែឧសភានេះ ជាកាលបរិច្ឆេទនៃការចាប់ផ្ដើមសម្រួចការងារឆ្ពោះទៅកាន់ការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ដែលកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនាឆ្នាំ២០២៩។ ការតម្រង់ទិសការងារនេះ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា អាណត្តិទី៥ ពីឆ្នាំ២០២៤–២០២៨ លើកទី៣…
Read More » -
ព័ត៌មានជាតិ
កិច្ចប្រជុំ ពិភាក្សា ពីគម្រោងផ្តល់ជូនពិសេស នៃសេវាទូរគមនាគមន៍ របស់ក្រុមហ៊ុន Smart Axiata
ខេត្តបន្ទាយមានជ័យ៖លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពិភាក្សាពីគម្រោងផ្តល់ជូនពិសេសនៃសេវាទូរគមនាគមន៍របស់ក្រុមហ៊ុនស្មាតអាស្យាតាខូអែលធីឌី នៅសាលាខេត្តបន្ទាយមានជ័យ។ លោក ស៊ីន ដាវ៉ាន់ដា អ្នកគ្រប់គ្រងប្រតិបត្តិការផ្នែកលក់របស់ក្រុមហ៊ុនស្មាតអាស្យាតាបានបញ្ជាក់ថា ក្រុមហ៊ុនស្មាតជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨លាននាក់ ស្ថិតនៅក្រោមស្លាកសញ្ញាស្មាត ហើយក្រុមហ៊ុនស្មាត ជាប្រតិបត្តិករដំបូងបង្អស់ដែលបានដាក់ឲ្យដំណើរការនូវសេវា បច្ចេកវិទ្យាជំនាន់ទី៤…
Read More » -
ព័ត៌មានជាតិ
ប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ដឹកនាំដោយ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ជុក គឹមហួរ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងជាប្រធានគណៈប្រតិភូ លោកឧត្ដមសេនីយ៍ត្រី ម៉ៅ ពិសិដ្ឋ អនុប្រធាននាយកដ្ឋាន រួមទាំងសហការីចំនួន ០៥រូប នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤…
Read More » -
ព័ត៌មានជាតិ
ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន កំពុងបង្ហាញការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ក្នុងបណ្តាញសង្គម
ប៉ៃលិន៖ ថ្នាក់ដឹកនាំ មន្រ្តីរាជការប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ដែលនិយមប្រើប្រាស់បណ្តាញសង្គម កំពុងនាំគ្នាផ្លាស់ប្តូររូបថត Profile របស់ខ្លួននៅលើបណ្តាញសង្គមយ៉ាងផុសផុល ដោយមានភ្ជាប់ជាមួយពាក្យថា «យើងគាំទ្រព្រែកជីកហ្វូណនតេជោ ឬខ្ញុំគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ» ដែលបង្ហាញពីចលនាជាតិ និងការសាមគ្គីភាពរបស់មហាគ្រួសារខ្មែរយ៉ាងរឹងមាំ ទៅលើគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រដ៏សំខាន់នេះ។ ជាការកត់សម្គាល់ការផ្តាស់ប្តូររូបថត Profile គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោនេះ គឺមានទាំងឧត្តមមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និស្សិត…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍ នៅតែប្រឈមខ្លាំងក្នុងឆ្នាំ២០២៤!
ខេត្តបាត់ដំបង៖ពីវេទិកាអធិបតីនៃទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៥ ដែលប្រារព្ធធ្វើឡើងនៅមណ្ឌលកីឡដ្ឋានខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសកាត់បន្ថយអត្រាអ្នកស្លាប់ និងរងរបួសប្រចាំថ្ងៃ ដែលនៅតែបន្តស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភ នាឆ្នាំ២០២៤ នេះទៀត។ ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក…
Read More » -
ព័ត៌មានជាតិ
សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ រៀបចំពិធីអបអរសាទរខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៤
ខេត្តបន្ទាយមានជ័យ៖រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់និងអាកាសធាតុ ។នេះជាប្រធានបទអបអរខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម ដែលរៀបចំដោយសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយ។ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត មានប្រសាសន៍ថា…
Read More » -
ព័ត៌មានជាតិ
លោកជំទាវ បាន ស្រីមុំ បានអញ្ជេីញចូលរួមក្នុងទិវាសប្តាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៥ នៅខេត្តបាត់ដំបង
(បាត់ដំបង)៖នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជេីញចូលរួមក្នុងទិវាសប្តាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៥ នៅខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី…
Read More » -
ព័ត៌មានជាតិ
ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ម៉ូតូ) ត្រូវអាវុធហត្ថចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ
(បន្ទាយមានជ័យ)៖លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ១.ឈ្មោះ ណាត ស៊ីធៀម (សី) ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត,២.ឈ្មោះ មុត សំនិត (តូច) ភេទប្រុស អាយុ១៥ឆ្នាំ…
Read More » -
ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍
ដឹកទំនិញលើសទម្ងន់ ផ្ទុះកង់ក្រោយ អ្នកបើកបរនិងព្រូលោតចុះ បណ្តាលរបួសធ្ងន់ស្រាល នៅស្រុកស្វាយចេក
បន្ទាយមានជ័យ៖រថយន្តសាំយ៉ុងដឹកទឹកសុទ្ធនាំចូលពីថៃលើសទម្ងន់ផ្ទុះកង់ក្រោយអ្នកបើកបរនិងព្រូលោតចុះ បណ្តាលរបួសធ្ងន់ស្រាយទាំង២នាក់នាល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥៦ ស្ថិតភូមិខ្លែងព័រ ឃុំស្លរក្រាម ស្រុកស្វាយចេក។ ប្រភពព័ត៌មានបានឲ្យដឹងថា៖នៅមុនពេលកើតហេតុគេបានឃើញរថយន្តប្រភេទសាំយ៉ុងពាក់ផ្លាក់លេខ ភ្នំពេញ2AQ-8003បានដឹកអីវ៉ាន់ពេញរថយន្ត និងទឹកសុទ្ធដាក់ក្រោយលុះបើកមកដល់ចំណុចខាងលើក៏ស្រាប់តែផ្ទុះកង់ក្រោយខាងស្តាំ ភ្លាមនោះអ្នកបើកបរនិងព្រូម្នាក់ បានបើកទ្វារលោតចេញពីរថយន្ត បណ្តាលព្រូរងរបួសស្រាល និងអ្នកបើកបររងបួសធ្ងន់ ត្រូវបានដឹកយកទៅបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ។ក្រោយពីគ្រោះថ្នាក់ចរាចរណ៍នេះភ្លាមកម្លាំងនគរបាលបានចុះមកពិនិត្យ និងជួយអន្តរាគមភ្លាមៗផងដែរ។ នគរបាលបានឲ្យដឹងថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺផ្តើមចេញពីរថយន្តសាំយ៉ុងដឹកទំនិញ និងទឹកសុទ្ធលើសទម្ងន់ទើបបណ្តាលផ្ទុះកង់ខាងក្រោយរ៉េចង្កូត…
Read More » -
ព័ត៌មានជាតិ
កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងនៅវេលាម៉ោង១០និង៥៦នាទីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចស្ពានទី៤ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ១–ឈ្មោះ ពៅ សៀង ភេទប្រុស…
Read More » -
ព័ត៌មានជាតិ
ក្រសួងព័ត៌មាន សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំធ្វើតេស្ត រកសារធាតុញៀនក្នុងក្របខណ្ឌនៃមន្ត្រីរាជការក្រសួងព័ត៌មាន
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទីប្រឹក្សា មន្ត្រីជាប់កិច្ចសន្យាសរុបចំនួន ១៨៤០ នឹងត្រូវធ្វើតេស្តរកសារធាតុញៀន នៅថ្ងៃទី៧ និងទី៨ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន ជាយុទ្ធនាការដើម្បីសម្រេចឱ្យបាននូវការប្តេជ្ញាចិត្ត «កម្ពុជាជាប្រទេសគ្មាន គ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យ ចូលរួមទាំងអស់គ្នាដើម្បីជីវិត…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតរុស្សី ពេញចិត្តចំពោះកិច្ចសហប្រតិការអនុវត្តច្បាប់ និងការបន្តបណ្ដុះបណ្ដាលធនធានមនុស្ស
ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការពេញចិត្តចំពោះលទ្ធផលនៃការអនុវត្តកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសធនធានមនុស្សជាកងកម្លាំងក្រសួងមហាផ្ទៃ។ នេះបើតាមខ្លឹមសារនៃជំនួបរវាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតរុស្សី។…
Read More »