Month: August 2024
-
ព័ត៌មានជាតិ
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកក្កដា ឆ្នាំ២០២៤ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ដល់កងកម្លាំងនគរបាលទូទាំងខេត្ត
(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តការប្រចាំខែកក្កដា ឆ្នាំ២០២៤ (គិតពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៩ ខែកកក្កដា ឆ្នាំ២០២៤) និងបានដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ដល់កងកម្លាំងនគរបាលទូទាំងខេត្ត។ កិច្ចប្រជុំនេះ…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តម នេត្រ ភក្ត្រា ផ្តល់រទេះរុញចំនួន១០៨ ជូនដល់មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំង ៥៤ នៅទូទាំងខេត្តក្រចេះ
ខេត្តក្រចេះ៖ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមនឹងក្រុមការងារបានផ្តល់រទេះរុញចំនួន១០៨ ជូនដល់មណ្ឌលសុខភាពនិងប៉ុស្តិ៍សុខភាពទាំង ៥៤ នៅទូទាំងខេត្ត ដើម្បីចូលរួមធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀតនូវការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ រទេះរុញដែលឯកឧត្តមរដ្ឋមន្ត្រី ប្រធានក្រុមការងារបានគូសបញ្ជាក់ថានឹ ងធ្វើឱ្យមណ្ឌលសុខភាពនិងប៉ុស្តិ៍សុខភាពមានសម្ភារៈបន្ថែមដើម្បីបម្រើសរវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ជាពិសេស ជួយសម្រួលសម្រាប់អ្នកជំងឺដែលមានពិការភាព និងពិបាកធ្វើដំណើរ។ នេះជាលើកទី៣ ហើយដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងក្រុមការងារបានប្រគល់ជូនរទេះរុញជូនដល់មន្ទីរសុខាភិបាលខេត្តក្រចេះសរុប ១៦៨…
Read More » -
ព័ត៌មានជាតិ
ជនជាតិថៃម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន ត្រូវកម្លាំងកងរាជអាវុធហត្ថ ចាប់ឃាត់ខ្លួន បញ្ជូនទៅតុលាការ
(បន្ទាយមានជ័យ )៖ ក្រោយពីទទួលព័ត៌មានពីសន្តិសុខ ករណីលក់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចម្តុំមាត់អូរ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ភ្លាមៗនោះលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានដឹកនាំកម្លាំង ចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ទេពផន ប៊ុនគុណ ហៅប៊ីន ភេទប្រុស…
Read More » -
ព័ត៌មានជាតិ
លោកជំទាវបានស្រីមុំ អញ្ជើញចូលរួមអបអរសាទរ«ការបើកដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ» នៅបរិវេណវិមានឯករាជ្យជាមួយបងប្អូន ប្រជាពលរដ្ឋ យ៉ាងសប្បាយរីករាយ
(ប៉ៃលិន) ៖លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំមន្ត្រីរាជការ យុវជនស.ស.យ.កខេត្ត ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានចូលរួមអបអរសាទរ «ការបើកដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ» នៅបរិវេណវិមានឯករាជ្យខេត្តប៉ៃលិន រាត្រីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ក្នុងភាពស្និទ្ធស្នាលសប្បាយរីករាយពោពេញដោយស្មាមញញឹម និងបានទិញម្ហូបអាហារចែកជូនបងប្អូនប្រជាពលរដ្ឋនិងក្មេងៗផងដែរ។ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យ វែងឆ្ងាយ របស់…
Read More » -
ព័ត៌មានជាតិ
សិក្ខាសាលាស្ដីពីការព្យាបាល និងថែទាំសុខភាពដល់ជនចំណាកស្រុក ដែលផ្ទុកមេរោគអេដស៍ ជំងឺអេដស៍
(បន្ទាយមានជ័យ)៖យើងទាំងអស់គ្នា អាចនឹងភ្លេចមេរោគអេដស៍ ជំងឺអេដស៍ ក៏ប៉ុន្តែមេរោគអេដស៍និងជំងឺអេដស៍មិនអាច ភ្លេចយើងនោះទេ ។ឯកឧត្តម យុត ស្វីត នី ហេរញ្ញិក គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យតំណាង ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត មានប្រសាសន៍បែបនេះក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍ស្ដីពីការអនុវត្តការងារគម្រោងលើកកម្ពស់ការទទួលបាន ការព្យាបាល និងថែទាំជន ចំណាកស្រុក ដែលរស់នៅជាមួយមេរោគអេដស៍…
Read More » -
ព័ត៌មានជាតិ
បុរសម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងប្រើប្រាស់សារធាតុញៀន ត្រូវអាវុធហត្ថ ចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ
(បន្ទាយមានជ័យ )៖បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីឈ្មោះ ភួង ផាពិញ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិព្រះអង្គ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ បានប្តឹងចោទប្រកាន់ទៅលើឈ្មោះ បិន ធានអ៊ី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី៣១…
Read More » -
ព័ត៌មានជាតិ
អាជ្ញាធរខេត្តប៉ៃលិន និងប្រជាពលរដ្ឋជាងបីពាន់នាក់ ប្រារព្ធពិធីទូងស្គរ អបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនៅបរិវេណវិមានឯករាជ្យ
(ប៉ៃលិន)៖ ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលប៉ៃលិន ព្រមទាំងមន្ត្រីរាជការ ប្រជាពលរដ្ឋជាងបីពាន់នាក់ប្រារព្ធពិធីទូងស្គរ និងស្រែកជ័យឃោស អបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅបរិវេណវិមានឯករាជ្យខេត្តប៉ៃលិននាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យ វែងឆ្ងាយ របស់ សម្តេច អគ្គ មហា សេនាបតីតេជោ ហ៊ុន សែន…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យមន្ត្រីនគរបាល ពង្រឹងសមត្ថភាពបច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ
(ស្វាយរៀង) ៖ ស្របតាមគោលការណ៍អាទិភាពគន្លឹះទាំង៥ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងទាំងអស់ ត្រូវតែពង្រឹងសមត្ថភាពបច្ចេកវិទ្យាឌីជីថល…
Read More » -
ព័ត៌មានជាតិ
បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំ ទូងស្គរ ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ
(បន្ទាយមានជ័យ)៖នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានរៀបចំ ទូងស្គរ ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាព្រឹត្តិការ ជាប្រវត្តិសាស្ត្រ ។ ជាមួយនឹងការរៀបចំពិធី អបអរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនោះដែរ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក៏មានកម្មវិធីកំសាន្តជាមួយក្រុមតន្ត្រី កងរាជអាវុធហត្ថផងដែរ។ លុះនៅវេលាម៉ោង៩និង០៩…
Read More » -
ព័ត៌មានជាតិ
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលទូទាំងខេត្ត ប្រារព្ធពិធីវាយគង ទូងស្គរអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ
(បន្ទាយមានជ័យ)៖នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង០៩និង០៩នាទី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញ លោកអធិការនគរបាលក្រុង ស្រុក មេបញ្ជាការវីរៈនគរបាលការពារព្រំដែនគោកទាំង៤ និងមន្ត្រីនគរបាលទូទាំងខេត្ត បានប្រារព្ធពិធី…
Read More » -
ព័ត៌មានជាតិ
ពលរដ្ឋស្នើឲ្យអាជ្ញាធរអនុវត្តច្បាប់ឲ្យស្មើភាពគ្នា ខណៈលោក ង៉ោ ម៉េងជ្រួន មានតួនាទីជាអភិបាលរង ខេត្ត សាងសង់តូបជួលលើដីចំណីផ្លូវសាធារណៈដោយរលូន ដែលជាគំរូមិនល្អដល់ពលរដ្ឋ
(បន្ទាយមានជ័យ) ពលរដ្ឋសំដែងការមិនសប្បាយចិត្តចំពោះការអនុវត្តច្បាប់មិនស្មើភាពគ្នារបស់អាជ្ញាធរក្រុងប៉ោយប៉ែត ក្រោយពីមើលឃើញគំរូដ៏អាក្រក់របស់លោក ង៉ោង ម៉េងជ្រួន ដែលមានតួនាទីជាអភិបាលរង ខេត្តបន្ទាយមានជ័យ យកចំណីផ្លូវសាធារណៈស្ថិតនៅក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត សាងសង់តូបជួលឲ្យអាជីវករដោយរំភើយមិនរំខានដល់អាជ្ញាធរ ។ ពាក់ព័ន្ធករណីនេះលោក ង៉ោ ម៉េងជ្រួន បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា កាលពីមុនមានពលរដ្ឋបានមកសាងសង់សំណង់មិនរៀបរយនៅខាងមុខដីរបស់លោកដោយហៀរលើផ្លូវ ធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ទើបគ្រួសាររបស់លោកបានឱ្យធ្វើការរួសរើចេញ ដោយមើលឃើញដីទំនេរអ្នកមួយចំនួនបានយកកាកសំណល់រឹងមកបោះចោលពាសវាលពាសកាល…
Read More » -
ព័ត៌មានជាតិ
កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួច (ម៉ូតូ-ទូរសព្ទ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
(បន្ទាយមានជ័យ )៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុ ភុត ភេទប្រុស អាយុ១៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួច (ម៉ូតូ–ទូរសព្ទ) កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចយានដ្ឋាន ជា កុយ…
Read More » -
ព័ត៌មានជាតិ
ខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំពិធីអបអរសាទរ ព្រឹត្តិការណ៍បើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ
(ប៉ៃលិន)៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនកាលលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំប្រជុំពិនិត្យ និងពិភាក្សា លើការងារត្រៀមរៀបចំការប្រារព្ធពិធីអបអរសាទរ «ការបើកដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ» នៅបរិវេណវិមានឯករាជ្យខេត្ត ស្ថិតក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិនដោយគ្រោងអ្នកចូលរួមជាង ៣ពាន់នាក់ ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សំណេះសំណាល និងផ្ដល់ថវិកាជូនកម្លាំងរដ្ឋបាលខេត្តពោធិ៍សាត់ ដែលចូលរួមក្នុងប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចុះជួបសំណេះសំណាល និងលើកទឹកចិត្តដល់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលបានដឹកនាំកងកម្លាំងចំណុះគណៈបញ្ជាការឯកភាព ចូលរួមក្នុងប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ ដែលបាត់ដំណឹងជាមួយអាកាសយានិក ២រូប កាលពីថ្ងៃទី១២ ខែកក្កដា និងត្រូវបានរកឃើញ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្ដីពីតួនាទី ភារកិច្ច របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរះ ស្នងការរងផែនការងារសេនាធិការ តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យភាគីពាក់ព័ន្ធ ផ្តល់«ព័ត៌មានពិត» ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានជំរុញឱ្យថ្នាក់ដឹកនាំ មន្ត្រីគ្រប់ក្រសួង ស្ថាប័ន អង្គទូត អង្គការសង្គមស៊ីវិលជាតិ–អន្តរជាតិ វិស័យឯកជន អង្គភាពសារព័ត៌មាន និងភាគីពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ចូលរួមផ្តល់របាយការណ៍ និងព័ត៌មានពិតពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សតាមគ្រប់មធ្យោបាយ ដើម្បីឈានទៅបង្ក្រាបបទល្មើសបានទាន់ពេលវេលា។…
Read More » -
ព័ត៌មានជាតិ
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បើកវេទិការសាធារណៈ ដើម្បីស្វែងយល់អំពីជីវភាពរស់នៅ និងស្តាប់នូវកង្វល់ សំណើរ សំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ក្នុងសង្កាត់អូរជ្រៅ
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត តំណាងលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់អូរជ្រៅ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត សង្កាត់អូរជ្រៅ។វេទិការនេះបានធ្វើឡើងនៅភោជនីយដ្ឋាន ប៊ូ សោភ័ណ ស្ថិតនៅក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត…
Read More »