ព័ត៌មានជាតិ

សមាគ​មសិស្សនិ​ស្សិត ​អាហារូប​ក​រណ៍ ​សម្ដេចតេ​ជោ​ និងសម្ដេច​គតិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី រៀប​ចំពិ​ធី​ចា​ប់​ឆ្នោត ដើ​ម្បី​ឲ្យព្រះស​ង្ឃ ​និង​និស្សិត​បានចូ​លរៀន​នៅស​កលវិទ្យាល័យ

ខេត្តបន្ទាយមានជ័យ៖និស្សិតប្រុសស្រី និងព្រះសង្ឃចំនួន ៤២អង្គរ/នាក់ ដែល​ត្រូវបាន​ក្រុមការ​ងារប្រ​ចាំខេត្តបន្ទាយមានជ័យ របស់សមាគមសិស្សនិស្សិត ​អាហារូបករណ៍ សម្ដេចអគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន និងសម្ដេច​គតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ដែល​ដឹកនាំ​គ្រប់​គ្រង​ដោយ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និ​ងលោកជំទាវ ពេ​ជ្រ ចាន់មុនី ត្រូវបានរៀប​ចំពិធីចាប់​ឆ្នោត ដើម្បី​ឲ្យព្រះសង្ឃ និង​ប្អូនៗ​និស្សិតទាំ​ងអស់បានចូ​លរៀន អាហា​រូបករណ៍តាមសកលវិទ្យាល័យ ក្នុងខេ​ត្តប​ន្ទាយមានជ័យ។

នាចុងសប្តាហ៍កន្លងទៅថ្មីៗនេះ​ ឯកឧត្តម សេក សុខុម ទីប្រឹក្សាក្រសួងព័ត៌មា​ន និងជាប្រធា​នមន្ទីរ​ព័ត៌មាន​ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា និស្សិតទាំ​ងអស់ដែល​បានក្រុមកា​រងារធ្វើការ​ជ្រើស​រើសនេះ គឺពួកគាត់មា​នជីវភាពទីទាល់ក្រ ដោយមាន​ការខ្វះខាតថវិកា ដើម្បីសិក្សាបន្តនោះ។

ឯកឧត្តម សេក សុខុម បន្តថា ការចា​ប់ឆ្នោត ដើម្បីបានចូលរួម​បន្តតាមបណ្ដាសកលវិទ្យាល័យទាំង ៣​ក្នុងខេត្តបន្ទាយ​មានជ័យ ជាលទ្ធផល​នៃការចាប់ឆ្នោតនិស្សិ​តសរុបចំនួន ៤២អង្គ/នាក់ ដោយបាន​ចូលរៀននៅ​សកលវិទ្យាល័យជាតិមានជ័​យចំនួន ១៩នាក់ សកលវិទ្យាល័យ​ CUS ចំនួន ១៤នាក់ និង​បានចូលរៀនសកលវិទ្យាល័យ UME ចំនួន ៩នាក់។

ក្នុងនាមនិស្សិតទាំង​អស់ដែល​បានទទួលបាននូ​វអាហារូបករណ៍របស់សមាគម សិស្សនិ​ស្សិតអាហា​រូបករណ៍ សម្ដេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគ​តិព្រឹទ្ធបណ្ឌិត សូមថ្លែងនូវអំ​ណ​រព្រះគុណ អំណរគុណ​យ៉ាង​ជ្រាលជ្រៅបំផុត ដែលសម្ដេច​ទាំងទ្វេរតែង​តែជួយផ្ដល់​នូវអាហារូ​បករណ៍​ដល់និស្សិតក្រីក្រជារៀង​រហូតមក ដើម្បីបានចូលរៀនសិ​ក្សា​ដល់ថ្នាក់​បញ្ចប់​នៃសក​លវិទ្យា​ល័យ ក្នុងន័យលើកកម្ពស់ផ្នែ​កធនធានមនុស្សយ៉ាងពិតប្រាកដ។ជាការចង់បានមកវិញនៃ គុណណូ​បការៈ​ដ៏ថ្លៃថ្លារបស់សម្ដេចទាំងពីរ គឺសូមឲ្យប្អូនៗ​និស្សិតទាំង​អស់ខិត​ខំរៀនសូត្រយ​កចំណេះ​ជំនាញ ដើម្បីប​ម្រើការងារគ្រួសា​រក៏ដូចជាបម្រើសង្គម​ជាតិទាំងមូល ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button