សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម អញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយ ចែកជូនដល់ជនងាយរងគ្រោះ ដែលមានជីវភាពខ្វះខាតចំនួន ៧៥គ្រួសារ នៅស្រុកចំការលើ
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នៅព្រឹកថ្ងៃអាទិត្យទី៥ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ជនងាយរងគ្រោះ ដែលមានជីវភាពខ្វះខាតចំនួន ៧៥គ្រួសារ នៅក្នុងបរិវេណ វត្តអម្ពនារាមតាអុង ស្ថិតនៅក្នុងឃុំតាអុង ក្នុងស្រុកចំការលើ។
អំណោយដែលបានផ្ដល់ជូន រួមមាន៖
– ចាស់ជរាគ្មានទីពឹង ១៥ គ្រួសារ,ជនមានពិការភាព ១៨ គ្រួសារ, ស្ត្រីមេម៉ាយក្រីក្រ ២២គ្រួសារ, មានជំងឺប្រចាំកាយ ៣គ្រួសារ និង ទ័លលំបាក ១៧គ្រួសារ។
– ផ្តល់ជូនលោកតា លោកយាយ បងប្អូន ជនងាយរងគ្រោះ ទាំង ៧៥ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន៖ អង្ករ ២៥ គ.ក្រ , ទឹកត្រី ១យួរ, មីជាតិ ១កេស, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១០ កំប៉ុង , សាប៊ូ លុច្ស ៤ដុំ , ឃីត ១កញ្ចប់, អាវយឺត ៤ , ម៉ាស់ ១០បន្ទះ និង ថវិកា ៥០,០០០ រៀល ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអញ្ជើញប្រគេន ទេយ្យទាន និងបច្ច័យមួយចំនួនដល់ព្រះគ្រូអនុគណ និងព្រះគ្រូចៅអធិការវត្តអម្ពនារាម តាអុង នូវអង្ករ ១០០គក្រ– មី ៤កេស– ត្រីខ ៤យួរ – ទឹកសុទ្ធ ២កេស និង បច្ច័យ មួយចំនួន ផងដែរ៕