ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

មិនដឹងជា​មានវិបត្តិអ្វី​នោះទេ​ បុរស​ម្នាក់​បាន​ដើរ​ចូល​ក្រោមរថយន្តក្រឡុងស៊ីម៉ង់ត៍ដែ​លកំពុង​ធ្វើ​ច​រាច​រ​ណ៍នៅ​លើ​ផ្លូវ​ទំន​ប់ក៥ ក្នុង​ក្រុង​ប៉ោយ​ប៉ែត បណ្តា​ល​​ឲ្យកិន​ស្លាប់ភ្លាម​ៗ​នៅនឹង​កន្លែង

(បន្ទាយមានជ័យ)៖​ពិតជា​រន្ធត់ខ្លាំង​ណា​ស់បុរស​ម្នាក់ ​មិន​ដឹង​ជាមាន​វិបត្តិអ្វី​នោះ​ទេ បាន​ដើរ​ចូល​ក្រោ​ម​រ​ថយន្ត​ក្រឡុង​ស៊ីម៉ង់ត៍​ ដែល​​កំ​ពុង​ធ្វើ​ដំ​ណើ​រនៅ​តា​មបណ្តោ​យផ្លូវ​ទំន​ប់ ​ក៥​ ស្ថិត​នៅក្នុង​សង្កាត់​ប៉ោយ​ប៉ែត ​ក្រុងប៉ោយ​ប៉ែត ខេត្តបន្ទាយ​​មានជ័យ​ បណ្តាល​ឲ្យកិន​ពី​លើ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង នៅ​វេលា​ម៉ោង​១០ព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ។

បើតាមប្រពន្ធជ​នរង​គ្រោះ ​បាន​ឲ្យ​ដឹងថា​ ​ស​ពមាន​ឈ្មោះ ​ឡៃ ​ស្នា​ ​អាយុ​២​៨ឆ្នាំ ​រស់​នៅ​ភូមិទួ​ល​ប្រា​សា​ទ សង្កាត់/ក្រុង​ប៉ោ​យ​ប៉ែត ។ប្រពន្ធជនរ​ង​គ្រោះបញ្ជាក់ថា ​​មួយ​រយះ​នេះមិន​ដឹង​ជា​កើ​ត​អី​នោះ​ទេ ប្តីរ​បស់ខ្លួន​និ​យា​យ​ប្លែកៗ ​ហើយ​នៅ​មុនពេ​ល​កើ​ត​ហេតុប្តីរ​បស់ខ្លួន​​បាន​សុំ​លុ​យ​ទិញថ្នាំ​សម្លាប់​ខ្លួន ប្រព​ន្ធមិន​ចាប់​អារម្ម​ណ៍​ស្មាន​តែប្តីនិ​យា​យ​លេង ក៏​បាន​ឲ្យ​ ចំនួន២​ម៉ឺ​នរៀល​ ក្រោយ​​មក​ក៏ស្រាប​តែ​ប្តី​ដើ​រ​ចូល​ក្រោម​រថ​យន្តក្រឡុង​ស៊ីម៉ង់ត៍ ​បណ្តាល​ឲ្យកិ​ន​ឈា​មស្រោ​ចមើល​សឹងមិន​យល់ ស្លាប់​ភ្លាមៗ​​​។

ពាក់ព័ន្ធករ​ណីគ្រោះថ្នាក់​ច​រាចរណ៍​ដ៍រន្ធត់នេះ​ដែរ បើតា​ម​ប្រជា​ព​លរដ្ឋដែ​លបានឃើ​ញ​ហេតុខា​ងលើ​បាន​ឲ្យដឹង​ថា ​នៅមុ​នពេ​ល​កើត​ហេតុ​ ជនរង​គ្រោះ​បា​ន​ជិះម៉ូតូ​ម៉ា​ក​សង់ឌ្រីម ​សេរីឆ្នាំ២០១៩ ព័ណ​ខ្មៅ ពា​ក់ស្លា​កលេ​ខ សៀម​រាប​ 1AD-46​21 ធ្វើដំ​ណើរ​ក្នុង​ទិស​ដៅ​ពីជើង​ទៅ​ត្បូង​បាន​ឡើង​វ៉ា​រថ​យន្ត​ក្រ​ឡុក​ស៊ីម៉​ង់ត៍​ មួ​យគ្រឿង​ពាក់​ស្លាកលេ​ខ ភ្នំពេញ ​5A-3148ដែ​លកំ​ពុងបើ​កក្នុង​ល្បឿន​យឺតៗ ​ក្រោ​យ​មក​ក៏​ឈប់​ចតម៉ូតូ​នៅ​ខាង​ឆ្វេងដៃ ​ដើរ​អោនៗ ទៅអង្គុយ​ពីមុខ​រថយន្ត ​ភ្លាម​នោះក៏ស្រា​ប់តែ​រថ​យ​ន្តក្រឡុង​ស៊ីម៉ង់​ត៍កិន​ពី​លើប​ណ្តាល​​​​​​​​​ឲ្យបែ​កក្បាល​ឈា​មហូ​រស្រោ​ចពេញ​ខ្លួន​ស្លាប់មួ​យរំ​ពេច ។

ក្រោយពី​កើតហេតុ​ភ្លាមក​ម្លាំង​នគរបា​លជំ​នាញ​ចរាច​រណ៍ផ្លូវគោ​ក ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​​ប៉ែត​ រួមនិ​ង​រថយន្តស​ង្គ្រោះប​ន្ទាន់ ​បាន​ចុះ​ធ្វើកោ​សល​វិច្ច័​យ និ​ងធ្វើកា​រវាស់វែង ​ធ្វើកំណ​ត់ហេ​តុ រួចប្រគ​ល់សា​កសព ​ឲ្យក្រុម​គ្រួសារយ​កទៅធ្វើបុណ្យតា​មប្រពៃណី ​។ចំណែ​កម​ធ្យោ​បាយ​ពាក់ព័ន្ធ កម្លាំង​ជំនាញ​បាននាំយ​កទៅរក្សាទុក​នៅអធិកា​រដ្ឋាន​នគរបាល​ក្រុងប៉ោយប៉ែត រងចាំដោះ​ស្រាយគ្នា​ជា​ក្រោយ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button