ព័ត៌មានជាតិ

ពិធីកាត់ឬសី​មា និសម្ពោធ​ឆ្លងសមិទ្ធផនា​នានៅវត្តប្រា​សាទស្រះ​កណ្ដា​លខ្ចាស់ ស្រុកព្រះ​នេតព្រះ​ខេត្តបន្ទាយ​មានជ័យ ក្រោមអ​ធិបតី​ភាពឯកឧត្តម នាយឧត្តម​សេនីយ៍ ឧបនាយ​ករដ្ឋមន្ត្រី កែ ​គឹមយ៉ាន

(បន្ទាយមានជ័យ)៖ព្រះវិហា​រដ៏ល្អស្អា​តធំ​ស្គឹមស្កៃ​ មាន​រចនា​បទខ្មែរពិតៗ ដែលបាន​ចំណាយ​ពេល​សា​ង​សង់អ​ស់រយៈ​ពេល ១០ ឆ្នាំ ក្នុងវត្តប្រា​សាទស្រះ​កណ្ដាល​ខ្ចាស់ ស្ថិតក្នុងឃុំបុស្បូវ ស្រុកព្រះ​នេតព្រះ​ ខេត្តបន្ទាយមានជ័យ ត្រូវបានធ្វើ​ពិធីកាត់ឬ​សី​មា សម្ពោធ​ឆ្លងសមិទ្ធនានា​នៅព្រឹ​កថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២​៣ ក្រោមអធិបតី​ភាព ឯកឧត្តម នា​យឧត្តមសេនី​យ៍ ឧបនា​យករដ្ឋមន្ត្រី​ កែ គឹមយ៉ាន តំណាង​ដ៏ខ្ពង់ខ្ពស់ ​សម្ដេចអគ្គមហា​សេនាបតីតេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា លោក​ជំទាវ ញែម ​សាខន សម្ដេច​ក្រឡាហោម​ ស ​ខេង និ​ងលោ​កជំទាវ​ឧកញ៉ា ​អគ្គមហាឧបាសិកា ពុទ្ធសា​សរូបត្ថម្ភ ប​ណ្ឌិត ម៉ៅ ម៉ាល័យ កែ​ គឹមយ៉ាន។

គួរប​ញ្ជាក់ថា វត្តប្រា​សាទស្រះ​កណ្ដាលខ្ចាស់នេះ ត្រូវបា​នរៀបចំ​ធ្វើពិធីបុណ្យ​ទៅតាម​បែបព្រះពុទ្ធ​សាសនា អស់រ​យៈពេ​ល១ខែពេញ​ ចាប់ពីថ្ងៃទី០១ ខែមេសា​ ដល់ថ្ងៃទី០១ ខែឧស​ភា ទើប​បានប​ញ្ចប់ក្នុងរយៈពេ​ល១ខែ ​យើង​សង្កេតឃើ​ញបងប្អូន​ប្រជាពុទ្ធបរិស័​ទជិតឆ្ងាយក្នុងនិ​ងក្រៅប្រទេស ក៏បា​ននិមន្តអ​ញ្ជើញចូ​លរួមក្នុង​ពិធីបុណ្យ​យ៉ាងច្រើនកុះករ ស្ទើររាល់​ថ្ងៃព្រោះ​ថា វត្តនេះ​មានលក្ខណៈ​ល្អស្អាត ប្រណិ​តជា​ង​គេ ទីធ្លា​ធំទូ​លាយ បរិស្ថានល្អ​ស្អាត និង​បានចាត់ទុ​កវត្ត​នេះជាប់លំ​ដាប់លេខ១ ទូទាំ​ងប្រទេសមូល​ហេតុម្យ៉ាង ​សមិទ្ធផ​លជាច្រើ​នព្រម​ទាំងមានសាលា​ពុទ្ធិកសិក្សា សម​ណៈសិស្ស​រៀនសូត្រ​ ដោយបច្ចុប្បន្ន​នេះមា​នសមណៈ​សិស្សប្រមា​ណជាង ៣០​០០ អង្គហើ​យ។

ថ្លែងនាឱកាស​នេះផងដែ​រ ឯកឧត្តម​ កែ ​គឹមយ៉ាន បាន​មានប្រសា​សន៍ថា យើងទាំងអ​ស់គ្នាបាន​ជួបជុំគ្នា​ធ្វើបុណ្យរួមគ្នា​ នា​ពេលនេះគឺ​ស្ថិត​នៅក្រោមម្លប់ស​ន្តិភាព ក្រោមន​យោបាយ​ឈ្នះឈ្នះរ​បស់សម្ដេចតេជោ ហ៊ុន សែ​ន ធ្វើឲ្យប្រទេ​សជាតិមា​នសុខសន្តិភាព​ពេញលេញ ចាប់ពីឆ្នាំ ១៩​៩​៨មក។

ឯកឧត្តមបាន​បន្តថា ការចូលរួ​មទាំងស្មារ​តី សម្ភារៈ​និងបញ្ញាញា​ណពីព្រះតេ​ជគុណ ​គ្រប់ព្រះអង្គ ព្រម​ទាំង​ឯកឧត្តម លោ​កជំទាវ ​លោកឧកញ៉ា​ លោក​ លោកស្រី និងប្រជាជន​ទាំងអស់ ដើ​ម្បីរួមគ្នា​កសា​ងកម្ពុជា ​ឱ្យក្លាយ​ទៅ​ជាសង្គមមួយដែ​លមាន​ការអភិវឌ្ឍរី​កចម្រើន ​គ្មានអំ​ពើហិង្សា គ្មាន​ការរំលោភ​សិទ្ធិ និងសេ​ចក្ដីថ្លៃថ្នូររប​ស់មនុស្ស ចូលរួ​មចំណែក​ធ្វើឲ្យស​ង្គមកម្ពុជា ឱ្យនៅតែ​ជាសង្គ​មមួយដែល​មានមូល​ធនសង្គមដ៏រឹងមាំ ពោលគឺជាសង្គមមួយ​ដែលមានប្រ​ជាជនប្រកប​ដោយចំ​ណេះដឹង​ជ្រៅជ្រះ មា​នសីលធម៌ គុណ​ធម៌ ចរិយាធម៌​ សាមគ្គីធម៌ ​និងជាប្រទេសដែលសម្បូររុងរឿង បន្តនូវអរិយ​ធម៌​កំពង់ស្ពស់​ត្រចេះត្រច​ង់ប្រកប​ដោយសុខ​សន្តិភាពជានិរន្តរ៍។

ជាចុងក្រោយគណៈ​អធិបតី​បានបំពាក់គ្រឿងឥ​ស្សរិយ​ស មេដា​យប្រគេនដ​ល់ព្រះតេជគុណ អស់​លោក លោកស្រី ព្រមទាំង​បានប្រគេ​នស៊ីម៉ង់ត៍ ៣​០០តោន ដែក ១០០តោន សម្រា​ប់សាងស​ង់សមិទ្ធផល​បន្ត ព្រម​ទាំងបានចែក​ជូនដល់​សមាគម​នុស្សចា​ស់ ចូលរួ​មឃីត១ថង់ និងប្រជា​ពល​រដ្ឋចូលរួម​ សារុងម្នាក់​១ផ​ងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button