ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំ​កម្លាំងនគរ​បាល​ក្រោមឱ​វាទប្រ​ជុំប្រចាំ​ខែឧសភា និង​លើកទិ​សដៅ​ការងា​របន្តខែ​បន្ទា​ប់ឆ្នាំ២០២៣

ខេត្តបន្ទាយមានជ័យ៖នៅស្នងការដ្ឋាន​នគរបាលខេត្ត​បន្ទាយមានជ័​យ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣​នេះ លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ​ស្នងការន​គរបាល​ខេត្តបន្ទា​យមានជ័យ បានដឹក​នាំកម្លាំ​ងក្រោ​មឱវាទប្រ​ជុំប្រចាំ​ខែឧសភា និង​លើក​ទិសដៅកា​រងារបន្ត​ខែមិ​ថុនាឆ្នាំ​២០២៣។កិច្ច​ប្រជុំនេះ​មានកា​រអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេ​នីយ៍ វរសេ​នីយ៍ ស្នង​ការរងទាំងអស់  នាយ​ការិយា​ល័យជំនា​ញទាំងអ​ស់ចំ​ណុះស្នង​ការដ្ឋាន ​លោ​ក អធិការក្រុងស្រុកទាំង៩ លោកមេ​បញ្ជាការ​ នៃវរសេ​នាតូចន​គរបាលការពារព្រំដែនគោកទាំង៤។

លោកឧត្តមសេ​នីយ៍ត្រី ផាត ផល្លី ស្នងការ​រង ជំនួយដឹ​កនាំកា​រិយាល័​យសរុបវិភាគ បា​នឡើង​អានរបាយ​ការណ៍ ស្តីពីកា​របូកសរុបស​ភាពការណ៍ និ​ងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែឧសភា ឆ្នាំ២​០២៣ (គិតពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣​ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣) និងទិស​ដៅអនុវត្តការងារ​សម្រាប់ខែបន្ទាប់។

លោ​កឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវទិស​ដៅកា​រងារខែ​បន្ទាប់​ដល់ក​ង​កម្លាំងគឺ

– ​ត្រូវ​ធានា​ឲ្យបាន​ស្ថិរភា​ព សន្តិសុខ​ សណ្តាប់ធ្នាប់​ សុវត្ថិភាពសង្គម និង ចូលរួមក្នុងយុទ្ធនា​ការប្រ​យុទ្ធ​ប្រឆាំងវីរ៉ុសកូវីដ១៩​។

-​ បង្កើនកា​រក្តាប់ និងប្រមូលផ្តុំព័ត៌មានទូទាំ​ងខេត្ត ទា​ក់ទិននិង​សភាពការណ៍សន្តិសុខជាតិ ជាពិ​សេសផែ​នការ និងឧបាយក​លឧទ្ទា​ម​កម្ម រួមទាំ​ងកា​របំពុល​ព័ត៌មា​នតាមរយ:បណ្តាញសង្គម ដើម្បីចា​ត់វិធា​នការច្បាប់ឲ្យបាន​ម៉ឺងម៉ាត់។

– ​ពង្រឹង​សមត្ថភាពក្នុង​ការតាម​ដានប្រយុទ្ធប្រ​ឆាំងបទល្មើស​បច្ចេកវិទ្យា តា​មបណ្តាញសង្គម។

យកចិត្តទុកដាក់ពង្រឹ​ងវិធានការជំនាញ សំ​ដៅធ្វើឲ្យមានបទ​ល្មើសព្រហ្មទ​ណ្ឌ មានការថ​យចុះ ដោយ​បន្តអនុវត្តនូវកម្មវិធី​ត្រួតពិនិត្យ​តាមភូមិសាស្ត្រក្រុង/​ស្រុក ដែល​មានបទល្មើស​នៅមានកំណើន ជាពិ​សេសជម្រុញកា​រអនុវត្តផែ​នការបង្ការទ​ប់ស្កាត់ បង្ក្រាបអំ​ពើលួច​ឆក់ឲ្យមា​នប្រសិទ្ធភាពខ្ពស់។

– ​ពង្រឹង​ការបង្ការ ទប់​ស្កាត់ និង ​បង្ក្រាបបទល្មើស​អំពើជួញដូរ​មនុស្ស និង​ អាជីវកម្មផ្លូវភេទ (ទម្រង់​ថ្មីនៃកា​រជួញដូរមនុស្សភ្ជាប់ជាមួយប្រព័ន្ធឌីជីថល)

ត្រូវ​បង្កើនការផ្តល់​សេវាអត្ត​សញ្ញាណប័ណ្ណ និងសៀវភៅស្នា​ក់នៅជូនពលរដ្ឋឲ្យ​បានទាន់​ពេលវេ​លា ទាំងអ្នកទើប​គ្រប់អា​យុនិងអ្នក​ហួសសុព​លភាព។

-​ ពង្រឹង​ការគ្រប់គ្រង​កម្លាំង ការគោ​រពវិន័យ វេនប្រចាំ​ការ ការងារយាមល្បាត និងកម្លាំងត្រៀម​អន្តរាគមន៍២៤​ម៉ោងលើ២៤ម៉ោង ទប់ស្កាត់​ និងបទល្មើស​ផ្សេងៗដែលអាចកើតមានជាយថាហេតុ និង គ្រោះ​ធម្មជាតិនានា ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button