ព័ត៌មានជាតិ

ពិធីបុណ្យដង្ហែយាង​ព្រះបរមអ​ដ្ឋិ ព្រះករុណា​ព្រះបាទសម្តេចព្រះ នរោ​ត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិ​តាឯករាជ្យ បូរ​ណភាពទឹកដី និ​ងឯក​ភាពជាតិខ្មែរ “ព្រះបរ​មេគេនកោដ្ឋ” តម្កល់​គោរពបូជា “ព្រះ​បរមចេតិយ វត្តជិ​នវ័ន្ទសីមារាម ​(ហៅវត្តម៉ុងចិន) ​ក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖នៅវត្តជិនវ័ន្ទសីមា​រាម (ហៅវត្តម៉ុងចិន) ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កា​ត់ផ្សារក​ណ្ដាល ក្រុងប៉ោយប៉ែ​ត ខេត្តបន្ទាយ​មានជ័យ បានរៀបចំពិធីបុណ្យ ដង្ហែយាងព្រះបរមអដ្ឋិ ព្រះករុណា​ព្រះបាទសម្តេចព្រះ ​នរោត្តម សីហនុ ព្រះម​ហាវីរក្សត្រ ព្រះវរ​រាជបិតាឯករាជ្យ បូរណភា​ពទឹកដី និងឯ​កភាពជាតិខ្មែរ ព្រះប​រមេគេនកោដ្ឋតម្កល់គោ​រពបូជា ក្នុងព្រះបរម្យចេតិយ ក្នុង​ព្រះបរ​មនាមសម្ដេច​ព្រះអភិសេរីសុគន្ធា មហា​សង្ឃរាជាធិបតី កិ​ត្តិឧទ្ទេសបណ្ឌិត​ បូរ គ្រី សម្ដេចព្រះ​មហា​សង្ឃរាជ​ នៃគណៈ​ធម្ម​យុត្តិកនិកា​យ នៃ​ព្រះរាជា​​ណា​ចក្រកម្ពុជា ​និងជាព្រះប្រ​ធាន​គណៈ​សង្ឃនា​យក នៃគណៈ​ធម្ម​យុត្តិកនិ​កាយ ​នៃព្រះរាជាណា​ចក្រកម្ពុជា, ព្រះគ្រូធម្មសីមាមុន្នី ឈឹន ឈួន ព្រះបា​ឡាត់​គណ គណៈ​ធម្មយុត្តិកនិកា​យ ខេត្តបន្ទាយមាន​ជ័យ និងជាព្រះ​ចៅអធិការវត្តជិនវ័ន្ទសីមារាម។

ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគុណខេត្តទាំងពី​រគណៈ និងព្រះមន្ត្រីសង្ឃជាច្រើនអង្គ ។ ក្នុង​ពិ​ធីនេះ​ដែរក៏មានកា​រនិមន្តអញ្ជើញចូលរួម ពីសំណាក់ព្រះរាជាគ​ណៈថ្នាក់​កិត្តិយស ព្រះមេគុ​ណខេត្ត​ទាំងពីរគណៈ ព្រះមន្ត្រីសង្ឃ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត ព្រមទាំងមហាពុទ្ធប​រិស័ទចំណុះជើងវត្ត​ជិតឆ្ងាយយ៉ាង​ច្រើនកុះករ។

 

សម្ដេ​ចព្រះអភិសេរីសុគន្ធា ម​ហាសង្ឃរាជាធិបតី កិត្តិឧទ្ទេស​បណ្ឌិត បូរ គ្រី សម្ដេចព្រះមហាស​ង្ឃរាជ នៃគណៈធ​ម្មយុត្តិកនិកាយ នៃព្រះរា​ជាណាចក្រកម្ពុជា និង​ជាព្រះប្រធានគណៈសង្ឃនាយក នៃគ​ណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានមានព្រះសង្ឃដីកាថា បំណែក​ព្រះបរម​អដ្ឋិ ព្រះបរមរ​តនកោដ្ឋ សម្តេចនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណ​ភាពទឹកដី និងឯករាជ្យជាតិខ្មែរ ត្រូវបានដង្ហែយាងពីរាជធានីភ្នំពេញ នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៣ ដោយបានយា​ងមកដល់វត្តជិនវ័ន្ទសី​មារាម នៅម៉ោង ១៧ៈ០០ ល្ងាច  ហើយយើ​ងព្រះបរ​មអដ្ឋិ ព្រះបរមរ​តនកោដ្ឋ ទៅគង់ប្រថាប់​លើព្រះវិហារមួយ​រាត្រី និងប្រារ​ព្ធពិធីប្រកាសទេវតា នមស្ការ​ព្រះរតនត្រ័យ សមាទាន​សីលនិមន្តព្រះសង្ឃចំរើ​នព្រះបរិត្តពុទ្ធនិមន្ត ។

សម្ដេចព្រះអភិ​សេរីសុគន្ធា មហាសង្ឃរាជាធិបតី​ កិត្តិឧទ្ទេសប​ណ្ឌិត បូរ គ្រី បានឱ្យដឹងថា ព្រះបរម​អដ្ឋិ ព្រះបរមរតនកោដ្ឋ ដែលយា​ងចេញទៅគង់ប្រថាប់ នៅលើព្រះវិហារនេះ គឺជាបំណែ​កព្រះបរ​មអដ្ឋិ​ ដែលព្រះ​មហាក្សត្រី នរោត្តម ​មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែ​រជាទីគោរពសក្ការា រាជានុញ្ញាតប្រគេនដល់ព្រះអង្គ ដើម្បីរៀបចំគង់ប្រថាប់ក្នុងព្រះកោដ្ឋថ្មកែវ  ដម្កល់ក្នុងព្រះបរ​ម្យចេតិយ ព្រះរាជតំ​ណាង  ដើម្បីបានគោរពបូជា និងសូត្រថ្វាយ​មហាព្រះ​រាជកុសលជា​ប្រចាំ​រៀងរាល់​ថ្ងៃឧបោសថសីល។ព្រះរាជាគ​ណៈថ្នាក់កិត្តិយស ព្រះមេគុណខេត្តទាំងពីរគណៈ

និង ព្រះចៅអធិការវត្តជិនវ័ន្ទសីមារាម ហៅ( វត្តម៉ុងចិន)មានសង្ឃដី​កា​ថា ដោ​យសារព្រះអង្គ មាន​បំណងចង់ផ្សព្វផ្សាយ និងបើកទូលាយជូនមហាជន​គ្រប់ស្រទាប់វណ្ណៈ ឲ្យមានឱកាសចូល​ក្រាប​ថ្វាយ​បង្គំ ព្រះបរមអដ្ឋិ និ​ងដើម្បីបានគោរពបូជា សូត្រថ្វាយ​មហាព្រះរាជ​កុសលជាប្រចាំ​រៀងរាល់ថ្ងៃឧបោសថសី​ល នោះទើ​បព្រះអង្គរៀបចំ​ពិធីបុណ្យនេះឡើង។ 

គូសបញ្ជាក់ផងដែរថា បន្ទាប់ពីបានតម្កល់ ព្រះបរមអដ្ឋិព្រះករុណា ព្រះបរមរតនកោដ្ឋ នៅលើព្រះ​វិហារអ​ស់រយៈពេលមួយរាត្រី សម្ដេចព្រះរាជគ្រូ ជាអម្ចាស់ ដឹកនាំព្រះរាជា ដឹកនាំព្រះ​រាជាគ​ណៈមន្ត្រីសង្ឃ ស្វាធ្យាយព្រះពុទ្ធ ​ជ័យមង្គលគាថា និ​ងសត្តបករណាភិធម្មបង្សុកូល វេរភត្តា​ហារថ្វាយ​ព្រះ សង្ឃ ឧទ្ទិសព្រះរាជមហាកុសល ថ្វាយចំពោះ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សី​ហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាព ទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមេរត​នកោដ្ឋ  ជាអម្ចាស់ នឹងបាន ប្រារព្ធពិធីដង្ហែរ ព្រះបរមអធិ ព្រះករុណា​ព្រះបរមរតន​កោដ្ឋ មកតម្កល់ក្នុង​ព្រះបរមចេតិយ ព្រះរាជតំណាង ដោយមានការយា​ងបូជាទៀនធូបគ្រឿង​សក្ការៈថ្វាយ និងអារាធនាយាង សម្តេចព្រះមហាសង្ឃរាជ ជាអម្ចាស់ ព្រះរាជាគណៈ​មន្ត្រីសង្ឃចំ​នួន ៩៩ អង្គ ស្វាធ្យាយព្រះសត្តប្បករណាភិធម្មបរកូល ឧទ្ទិសព្រះរាជមហាកុសលថ្វាយ “ព្រះបរមរ​តនកោដ្ឋ អាកាសដ្ឋា យំ កិញ្ចិ ព្រមទាំងមានពិធីរាប់បាត្រព្រះសង្ឃគោចរបិណ្ឌបាតចំនួន ៩៩ អង្គផង​ដែរ។ 

ក្នុងឱកាស​ដ៏មហា​កុសលនេះ​ដែរ ព្រះករុ​ណាព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា​ និង សម្តេចព្រះមហាក្សត្រី ន​រោត្តមមុន្នីនាថ សីហនុ ព្រះវររាជមាតា​ជាតិខ្មែរ ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជាទ្រព្យ ចាប់ព្រះរាជ​កុសលនូវបច្ច័យ ៥ពាន់ដុល្លារផងដែរ ។

សូមប​ញ្ជាក់ថា សម្តេចព្រះ នរោត្តម ​សីហនុ ព្រះវររា​ជបិតាជាតិខ្មែរ ទ្រង់យាង​សោយទិវង្គត​នៅថ្ងៃទី១​៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវង្សា ដោយព្រះជរាពាធ នៅមន្ទីរពេ​ទ្យនាទីក្រុង​ប៉េកាំង ប្រទេសចិន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button