ព័ត៌មានជាតិ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដឹកនាំក្រុមការងារ អញ្ជើញចុះជួបសំណេះសំណាល និង​ចែកអំ​ណោយជូន​ប្រជាពល​រដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នៅក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន តំ​ណាងដ៏ខ្ពង់ខ្ពស់​សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា អមដំណើរ​ដោយឯកឧត្តម លោកជំទាវអ្នកតំ​ណាងរាស្ត្រមណ្ឌល​ខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខ​ទុក្ខ​ និងនាំយកអំណោយចែក​ជូនប្រជាពលរដ្ឋចាស់ជរា ក្រីក្រស​រុបប្រមាណ ១១៥គ្រួសារ​ដែលរង​គ្រោះដោ​យទឹកជំនន់ ដែលបានជ​ម្លៀសមករ​កទីទួល​សុវត្ថិ​ភាព​នៅក្នុងស​ង្កាត់ព្រះ​ពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ក្នុងនោះ​ផងដែរឯកឧត្ដមបាននាំយក អំណោយ របស់សម្តេច​តេជោ ហ៊ុន សែន​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកប្រ​គល់ជូន​ដោយក្នុងគ្រួសារទទួលបាននូវអង្ករ ១០គីឡូក្រាម មីមួយកេស ឃីតមួយថង់ និងថវិកាមួ​យចំនួន។

លោក ស្រេង សុផល ដែលជាអភិបាលក្រុង​សិរីសោភ័ណបានបញ្ជាក់ថា ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២២ មកទល់នឹងបច្ចុប្បន្នទឹកជំនន់ នៅតែបន្តកើ​នឡើងជារៀង​រាល់ថ្ងៃបង្កឲ្យ​មានការប៉ះ​ពាល់​ដល់ប្រជា​ពលរដ្ឋចំនួន៧ សង្កាត់ស្មើ នឹង២៩ឃុំ ប៉ះពាល់ដល់ផ្ទះសម្បែងចំនួន៥៩៤ខ្នង មនុស្សចំ​នួន ២៩២១ នាក់លង់ទឹកស្លាប់ចំនួនម្នាក់ ជម្លៀសមករ​ស់នៅទីទួលសុវត្ថិភាពចំនួន១១៥គ្រួសារ ដំ​ណាំ​កសិកម្មប៉ះពាល់ស្រូវចំនួន ១៥២៨ហិកតាដំណាំរួមផ្សំ ១៤ហិកតាសា​លារៀនបីកន្លែង ហើយចំ​នួនផ្លូវ ៦៣ខ្សែ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ​សាកសួរសុខទុក្ខ ពីសំណា​ក់​សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងពីរ តែគិត​គូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច។ឯកឧត្តមបន្តថា អំណោ​យដែលបានយក​មកផ្តល់ជូនបងប្អូនយា​យតានៅពេលនេះ​ទៅមានភាពតិ​ចតួចពុំអាចផ្គត់ផ្គង់​បានយូរអង្វែង​នោះទេ​គ្រាន់តែ​បានជួយសម្រា​លបានមួយ​គ្រាតែប៉ុណ្ណោះ ។ចុងក្រោយេកឧត្តមបានផ្ដាំផ្ញើដល់​បងប្អូន​ប្រជាព​លរដ្ឋទាំងអស់ ត្រូវមា​នការប្រុ​ងប្រយ័ត្នឲ្យបានខ្ពស់ការ​ពារអាយុជីវិត ពិសេស កុមារតូចៗ សប្បាយ​នឹងការលេងទឹក បណ្តាយ​ឲ្យមានការលិច​លង់ជាក់ស្ដែង​សម្រាប់​ខេត្តបន្ទាយមានជ័យ គឺសរុបអ្នក​ដែលលង់ទឹកស្លាប់ចំ​នួន ១៤នាក់ហើយ ។ម្យ៉ាងទៀតគឺស្បៀង​អាហារដែ​លត្រូវផ្គត់​ផ្គង់ឲ្យបាន​ម៉ត់ចត់ឲ្យអាជ្ញា​ធរភូមិ ឃុំត្រូវរា​យការណ៍ជាបន្ទាន់​លើបញ្ហាប្រជាពលរដ្ឋ​ណាមួយដែល​ដាច់ស្បៀងជាបញ្ហាសំ​ខាន់មួយទៀតគឺសុខភាពតែរក្សា បាយហូបស្អាតផឹកស្អាត​រស់នៅស្អាត​ជាពិសេសសូ​មប្រុងប្រយ័ត្នចំពោះសត្វអាសិរពិសផ្សេងៗ ដែលអាចបង្កឲ្យមា​នគ្រោះថ្នាក់ជាយ​ថាហេតុណាមួយ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button