ព័ត៌មានជាតិ

ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំ​សាមញ្ញលើកទី​៤១ អាណត្តិទី៣

ប៉ៃលិន៖ក្រុមប្រឹក្សាខេត្តប៉ៃលិន នា​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំ​សាមញ្ញលើក​ទី៤១ អាណត្តិទី៣ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង​លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមាន​ការអញ្ជើញចូល​រួមពី​សំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំ​មន្ទីរអង្គភាពជំនាញ​ពាក់ព័ន្ធជុំវិ​ញខេត្តផងដែរ ។

ក្នុងកិច្ចប្រជុំនេះ​មានរបៀបវារៈដូចជា៖ ទី១/ ពិនិត្យ និងអនុម័តពាក្យសុំច្បាប់ និងអវត្តមាន នៃ​កិច្ចប្រជុំសាមញ្ញលើកទី៤១ ក្រុមប្រឹក្សាខេត្ត

ទី២/ ពិនិត្យ និងអនុម័តកំណ​ត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៤០ របស់ក្រុមប្រឹក្សាខេត្ត

ទី៣/ ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារ ប្រចាំខែតុលា ឆ្នាំ២០២២ និងលើកទិស​ដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្ត

ទី៤/ ប្រកាសទទួលស្គាល់បេក្ខភាពសមាជិក​ក្រុមប្រឹក្សាខេត្តថ្មី

ទី៥/ ការបែងចែកតួនាទីភារកិច្ចរបស់គណៈអភិបាលខេត្ត និងទី៦/ បញ្ហាផ្សេងៗ ។

ក្រោយពីបាន​ស្តាប់ការលើ​កឡើងពីរបៀបវារៈ និងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក លោកជំទាវ បាន ស្រីមុំ អភិបាលខេ​ត្តប៉ៃលិន បានមានប្រសាសន៍ក្រើន​រំលឹកដល់អាជ្ញាធរមូលដ្ឋាន ក្រុងស្រុក, ឃុំសង្កាត់ ជាពិសេសម​ន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត ត្រូវមើលឡើងវិញនូវរា​ល់បញ្ហានា​ពេលក​ន្លងមក មិនត្រូវទុកចោល នោះទេ គឺត្រូវ​ដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនត្រូវរើសអើង ប្រកា​ន់បក្សពួកនិយម និងគ្រួសារនិយម គឺត្រូវមានទំនួលខុសត្រូវ​ខ្ពស់លើ​តួនាទី ភារកិច្ច និងជំនាញការងាររបស់ខ្លួន ហើយបើបញ្ហាណាមិនអាចដោះស្រាយបាន សូមប្រញាប់រាយការណ៍មករដ្ឋបាលខេត្ត ដើម្បីធ្វើការដោះស្រាយបានទាន់ពេលវេលា ។

ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍លើកឡើងថា៖ ដោយមានភាពចាំបាច់ទើប គណៈអភិបាលខេត្តប៉ៃលិន បានស្នើដល់ក្រុមប្រឹក្សាខេត្ត ដាក់របៀបវារៈ ពិនិត្យ និងធ្វើការបែងចែកតួនាទីភារកិច្ច និងរបៀបរបបធ្វើការងាររបស់គណៈអភិបាលខេត្ត ដាក់អោយក្រុមប្រឹក្សាខេត្ត ពិនិត្យ និងអនុម័តសេចក្តីព្រាងនេះ ដោយធ្វើឡើងស្របតា​មច្បាប់ប​ទដ្ឋានគតិយុត្តិ ដែលជាចលករជួយបង្កើននូវប្រសិទ្ធភាពការងាររបស់គណៈអភិបាល ក្នុងការបំ​ពេញតួនា​ទីភារកិច្ចប្រកបដោយវិជ្ចាជីវៈ និងការទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមអនុវត្តការងារ និងការអភិវឌ្ឍន៍ខេត្តឲ្យមានភាពរីកចំរើន។

ជាមួយគ្នានេះ ក្រុមប្រឹក្សាខេត្ត ក៍បានកោតសរសើដល់រដ្ឋបាលខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់​លោកជំទាវ បាន ស្រីមុំ ដែល​បានខិតខំអភិវឌ្ឍន៍ខេត្ត អោយមានការរីកចម្រើនគួរជាទីមោទន ហើ​យសង្ឃឹម​ជឿជាក់ថា បន្ទាប់ពីការបែ​ងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងាររួច គណៈអភិបា​លខេត្ត​នឹងខិតខំអនុវត្តការងារប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និងមានស្មារតី​ទទួលខុស​ត្រូវខ្ពស់ ក្នុងការបំពេញការងារ ស្របតាមគោលនយោបាយ ច្បាប់ និងលិខិតប​ទដ្ឋានគ​តិយុត្ត​ពាក់ព័ន្ធ ព្រមទាំងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ​នៅរដ្ឋបាលថ្នាក់​ក្រោមជាតិ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button