ព័ត៌មានជាតិ

ទុសេខ្សែភ្លើង បណ្តាល​ឲ្យផ្ទះ​ប្រជា​ពលរដ្ឋចំនួន៣​ខ្នង រងការ​ឆាបឆេះ សំ​ណាងល្អមិន​មានអ្នក​​គ្រោះ​ថ្នាក់ និង​មិនឆេះ​រាលដាលដល់​ផ្ទះអ្នកជិតខាង ដោ​យការអន្តរា​គមទា​ន់ពីអាជ្ញាធរ​មូលដ្ឋាន

ខេត្តបន្ទាយមានជ័យ៖ដោយសារទុសេខ្សែភ្លើង បា​នប​ណ្តាល​ឲ្យផ្ទះប្រជា​ព​លរដ្ឋចំនួន​៣ខ្នង ១ខ្នង​ថ្ម​ក្រោម ឈើលើ នៅផ្សា​រតូច ក្រុងសិរីសោ​ភ័ណ ឆាបឆេះ​ខ្ទេចអស់ ២ខ្នងទៀតឆេះអស់៥០% សំណា​ង​ល្អ​មិនបណ្តាល​ឲ្យមាន​អ្នកគ្រោះថ្នាក់ និងឆេះរាល​ដាលដល់ផ្ទះអ្នកជិ​តខាង ដោយ​សារមានការ​អន្ត​រាគ​មន៍​ទាន់​ពី​កម្លាំង​ចម្រុះ​នាំ​យក​រថយន្ត​បាញ់​ទឹកពន្លត់។ហេតុការណ៍ខាងលើនេះបានកើតឡើង​កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុង​ក្នុងសង្កាត់​កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយ​មានជ័យ។

 

លោកវរសេនី​យ៍ឯក ស៊ី ឌី អធិការ​នគរបាលក្រុងសិរីសោភ័ណ បាន​ឲ្យដឹងថា នៅ​មុនពេល​កើតហេតុនោះគឺទុសេខ្សែភ្លើងចេញពីផ្ទះឈ្មោះ ឌិត រ៉ាម៉ា ចន្រ្តា ភេទប្រុស អាយុ៦៧ និង ប្រពន្ធ ឈ្មោះ គឹម ហឿត ភេទស្រី អាយុ៦៤ឆ្នាំ ផ្ទះទំហំ ៥.៥ម៉ែត្រx៧ម៉ែត្រ ធ្វើអំ​ពីថ្មក្រោម ឈើលើ នៅ​ផ្សារតូច ក្នុងសង្កាត់​កំពង់ស្វាយ ក្រុងសិរីសោភ័ណ ឆេះ​យ៉ាងសន្ធោសន្ធៅ ស្របពេ​លនោះ លោកហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ បាន​ដឹកនាំគណៈបញ្ជាកា​រឯកភាពក្រុង នាំយក​រថយន្តពន្លត់​អគ្គិភ័យ​ជា​ច្រើនគ្រឿង​ បាញ់ទឹកយ៉ា​ងសស្រាក់​សស្រាំកន្លង​ម៉ោងក្រោយម​កភ្លើង​បានរលត់​ជាស្ថាព​រ ក្នុងនោះឃើញថា ផ្ទះ២ខ្នង​ទៀត ត្រូវឆេះអស់ពាក់​កណ្តាល ១/ឈ្មោះ ឌិតរ៉ាម៉ា ចន្រ្តា ភេទប្រុស អាយុ៦៧ និងប្រពន្ធ ឈ្មោះ គឹម ហឿត ភេទ ស្រី អាយុ៦៤ឆ្នាំ បណ្ដាលខូ​ចខាត ទ្រព្យសម្បត្តិអ​ស់ទាំង​ស្រុង ក្នុងនោះមានកង់១គ្រឿង ទូទឹក​ក១គ្រឿង និងសម្ភារៈមួយ​ចំនួនទៀត។

/ផ្ទះទំហំ ៥.៥ម៉ែត្រx៧ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ អឿម នាទ ភេទស្រី អាយុ៥៧ ឆ្នាំ ខូច​ខាត​ទ្រព្យស​ម្បត្តិ​ប្រហែល​៥០% ប្រាក់​១លាន និងសម្ភារៈមួយចំនួន ។

/ផ្ទះទំហំ៤ម៉ត្រx៥ម៉ែត្រ ម្ចាស់ផ្ទះ ឈ្មោះ ចេក ម៉ាច ភេទស្រី ៧៨ឆ្នាំខូចខាតទ្រព្យសម្បត្តិ ផ្ទះមួយ​ចំហៀង​និងសម្ភារៈមួយចំនួន ។ក្នុងការពន្លត់នោះចំណា​យ រថយន្តពន្លត់អគ្គីភ័យ​ចំនួន៤គ្រឿង បាញ់ពន្លត់ រយះពេលជា​ងកន្លះម៉ោង​ទើបភ្លើងរ​លតអស់ទាំងស្រុង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button