ព័ត៌មានជាតិ

ករណីអគ្គីភ័យឆេះ​កាស៊ីណូ នៅក្រុង​ប៉ោយប៉ែត គិតត្រឹមវេ​លាម៉ោង១១និង៤០​នាទី​ព្រឹក​ថ្ងៃទី២​៩ ខែធ្នូ កម្លាំ​ង​ចម្រុះ​កម្ពុជា ​និង​កម្លាំ​ងអន្តរាគមន៍​ថៃ បានរកឃើញ​​អ្នកស្លាប់​ចំនួន​១៦នា​ក់ និងរង​របួស ៥៨ នាក់

ខេត្តបន្ទាយមានជ័យ៖គិតត្រឹមវេ​លាម៉ោង​១១និង៤០​នាទី​ព្រឹក ​ថ្ងៃទី២​៩ ខែធ្នូ ឆ្នាំ២០២២ កម្លាំ​ង​ចម្រុះ​កម្ពុជា ​និង​កម្លាំ​ងអន្តរាគមន៍រុករ​ករប​ស់​ថៃ បានរុ​ករកឃើញអ្នកស្លា​ប់ចំនួន ​១៦នាក់ និង​អ្នករ​ងរបួស​៥៨​នាក់ ដឹក​បញ្ជូន​ទៅសង្គ្រោះ​ភ្លាមៗ ក្នុង​ហេតុការណ៍​គ្រោះ​អគ្គីភ័យឆាបឆេះកាស៊ីណូ ហ្គ្រែន​ដាយ​មិន​ និង​ រី សត នៅ​មា​ត់ច្រកទ្វាអន្តរជាតិប៉ោ​យ​ប៉ែត ខេត្តបន្ទាយមានជ័យ ។នេះបើតាមការ​ឲ្យដឹ​ងពី​លោ​ក ង៉ោ ម៉េងជ្រួន ​អភិបាលរង ខេត្ត ។លោ​កបញ្ជាក់​ថា ដោយ​សារកម្លាំង​ជំនាញ​កំពុងម​មាញឹ​កក្នុង​ការ​រុករក​បន្ត រីឯងភ្លើង​មិន​ទាន់រ​លត់ ចំ​ណែ​កស្ពាន​កា​ស៊ីណូ​ដែល​ឆ្លង​កា​ត់លើផ្លូវ​មា​ន​ស្ថា​នភាព​មិន​អំ​ណោ​យ​ផល ពោ​លគឺទ្រុតទ្រោម​ដោយ​សារភ្លើង​ឆេះ​នោះ លោក​បា​នសម្រេច​ចិត្ត​ឲ្យកម្លាំង​សមត្ថ​កិច្ច​បិត​ជាប​​ណ្តោះអា​សន្ន ដោយ​​​​​​​​​​​​ឲ្យវា​ង​តាមផ្លូវ​ដើម​ពុទ្រា​ ​ឆ្ពោះ​ទៅស្រ​បបន្ទាត់​ព្រំដែន ដើម្បី​ទៅវាយ​លិខិត​ឆ្លង​ដែន​ ចេញចូ​ល​​កម្ពុជាថៃ នៅទីស្នាក់ការ​ច្រកទ្វាអន្តរជាតិ​ធម្មតា​។

ក្នុងប្រតិបត្តិការចុះជួយអន្តរាគមន៍នោះដែរគេសង្គេតឃើញមានវត្តមាន លោកឧត្តមសេនីយ៍ទោ ​ស្នង​ការនគរបាល​ខេត្ត ស្នងការ​ង អធិការក្រុង មេប​ញ្ជាការ មេបញ្ជា​ការរង គ្រប់អង្គភាព កម្លាំយោធា លោកអភិបាលក្រុង​ និងអាជ្ញាធរមូលដ្ឋាន បានសហការគ្នាជាមួយ​កម្លាំងអន្តរាគមន៍របស់ប្រទេសថៃ​​ បាននាំយករថយន្ត​ពន្លត់អគ្គីភ័យ រថយន្តសង្គ្រោះបន្ទាន់ និងឧបកណ៍ផ្សេងៗទៀត ដើម្បី​ជួយអ​ន្តរាគ​មន៍យ៉ាង​ដុតដៃដុតជើង និងធ្វើការរុក​រក​ជនរងគ្រោះដែលកំពុង​ជាប់នៅក្នុងកា​ស៊ីណូខាង​លើនោះ​ផងដែរ។ក្រោយពីទទួលបានព័ត៌មានដ៏រន្ធត់នេះភ្លាមនាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២​ ថ្នាក់​ដឹកនាំកំ​ពូល​ ដែលមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមឧ​បនាយ​ករដ្ឋមន្ត្រី កែ គឹមយ៉ាន ឯកឧត្តម ខេង សាម៉េត ឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចុះ​ត្រួតពិនិត្យ និងបញ្ជាផ្ទាល់នៅកន្លែងកើតហេតុផងដែរ ។

បើតាមសេចក្តីរាយការណ៍បាន​ឲ្យដឹងថា សាកសព ជនរងគ្រោះដែលកម្លាំងអន្តរាគមន៍រកឃើ​ញ​នោះ​អាជ្ញាធរបានសម្រេច តម្កល់ទុកនៅវត្តត្រាចក្រុងប៉ោប៉ែត ដើម្បីធ្វើកោសល្យវិច្ច័​យ មុនប្រគល់​ឲ្យក្រុម​គ្រួសារ​យកទៅធ្វើបុណ្យតាម​ប្រពៃ​ណី។សេចក្តីរាយការណ៍បានបញ្ជាក់ រហូតមក​ដល់​រសៀល ថ្ងៃ ខែ ខាងលើ អគ្គភ័​យនូវ​មិនទាន់រលត់​នៅឡើយទេ កម្លាំងសមត្ថកិច្ច​កំពុង​មមាញឹ​កបាញ់​ទឹក​ពន្លត់ រីឯកម្លាំងអន្តរាគមន៍ទាំងកម្ពុជា និងថៃ កំពុងតែបន្តរុករក។

ពាក់ព័ន្ធករណីអគ្គីភ័យឆេះនេះដែរ បើតាមប្រភពពីអ្នកបម្រើការងារនៅក្នុងកាស៊ីណូបានបញ្ជាក់ថា មូលហេតុនៃការឆេះនេះគឺផ្តើមចេញពីកន្លែងធ្វើម្ហូប នៅជាន់ខាងក្រោមផ្ទាល់ដី​របស់កាស៊ីណូ អាច​ជា​ផ្ទុះ​ធុងហ្គាស ឬផ្ទុះ​កាបីនភ្លើង​អគ្គីសនី​ ហើ​យកើតឡើង​នៅ​យប់រំ​លង​អាធ្រា​ត្រឈាន​ចូល​ថ្ងៃទី២៩ ខែធ្នូ ​បង្ក​ឲ្យ​មាន​ការភ្ញាក់ផ្អើល​ រហូតដ​ល់បុគ្គលិក និងភ្ញៀវ ​ជាច្រើន​នាក់ខ្លះ​លោ​តពីលើ​អាគាកា​ស៊ីណូ​​ ខ្លះបា​នជាប់ចេ​ញមិនរួច​ ទើបបណ្តា​ល​ឲ្យមា​នអ្នកស្លាប់ និងរងរបួស​ដឹកបញ្ជូនទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីពេទ្យ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button