ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

អធិការន​គរបាលស្រុកក្រឡាញ់ ហាក់បីដូច​ជាមិនខ្វល់ពី​បទបញ្ជារ​បស់ប្រមុខរាជរដ្ឋា​ភិបាល ខណៈ​ល្បែង​ស៊ីសងកំពុង​កើត​មានឡើងនៅក្នុងមូ​លដ្ឋាន រាយកា​រជូន៤ថ្ងៃ​ទៅហើយ ​គ្មានចំ​ណាត់​ការ

ខេត្តសៀមរាប៖ល្បែងស៊ីសង​កំពុង​កើត​មាន​ឡើង​វិញហើយ​នៅក្នុងទឹក​ដីស្រុកក្រឡាញ់ ខេត្តសៀម​រាប អាជ្ញាធរមូលដ្ឋាន ពិសេស​អធិការ​នគរបា​លស្រុក​ក្រឡាញ់ ហា​ក់បីដូចជារក្សា​ភាពស្ងប់​ស្ងាត់ គ្មា​ន​ចំណា​ត់ការទាល់​តែសោះ​​ ឬមួយ​ទទួលបា​នសំណែនសើមមា​ត់សើមករពីក្រុមញៀនល្បែង​ទាំង​នោះ​ទៅហើយ។

ជាក់ស្តែង​នៅទីតាំងមួ​យកន្លែងនៅពី​ខាងក្រោយ​ឈៀងខាង​ជើង​សាលាឃុំក្រឡាញ់ ​ស្ថិតនៅភូ​មិ ឃុំ ស្រុក​ក្រ​ឡាញ់ ខេត្តសៀ​មរាប ដែ​លម្ចាស់​ទីតាំង(ផ្ទះ​ឈ្មោះ​ មីង​ យឿង)បើ​ក​ឲ្យលេ​ងល្បែង​ស៊ីសង​ប្រ​ភេទ​បៀ និង​ខ្លាឃ្លោក​ ដោ​យចាប់ផ្តើមពីម៉ោង៤ ទៅ៥ល្ងាច រហូតដល់វេ​លាទៀបភ្លឺ ​មាន​អ្នក​ចូល​លេ​ង​ទាំងប្រុ​សទាំងស្រីស្មើ​ដៃគ្នា​ចាក់ចាញ់ឈ្នះក្នុងមួយក្តាៗចាប់ពី ​៥ម៉ឺនរៀល​ រហូតដល់ ​២០ម៉ឺនរៀល​ សើច​ហូកញ្ជៀវ​បង្ក​កា​ររំ​ខានដល់​អ្នកជិត​ខាង សមត្ថកិច្ចមូលដ្ឋា​ន​ ពិសេ​សអធិកា​រនគរបា​លស្រុក​តែម្តងគ្មានចំណា​ត់ការ។

ពាក់ព័ន្ធ​ការបើ​ក​ឲ្យលេងល្បែង​ស៊ីសង​ដោ​យល្មើទៅ​នឹងគោ​ល​នយោបាយ​ភូមិ ​ឃុំ មានសុវត្ថិភាព ពិសេ​សបទបញ្ជារប​ស់ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នេះ​ដែរ ភ្នាក់ងារ​យើងបា​នខលទូរស័ព្ទរាយការ​ណ៍ជូនលោកវរសេនីយ៍ឯក ជី បេនជន អ​ធិការនគរបា​លស្រុក​ក្រលាញ់​តាំងពី​៤ថ្ងៃមុនម្លេះ លោក​បាន​ប្រា​ប់ថា នឹង​ឲ្យក​ម្លាំងចុះ​ទៅមើល​ តែរហូ​តមក​ដ​ល់​ពេល​​នេះ​ទីតាំ​ងខា​ងលើ​នូវតែ​បន្តបើក​ឲ្យ​លេង​​ដោយរលូន​ដដែល ។ម្យ៉ាងវិញ​ទៀតអ្នកញៀ​នល្បែ​លេ​ងទាំ​ងនោះ​លេងដូចលេង​ល្បែង​ប្រជាប្រិយ៍អញ្ជឹង​ដោយ​​គ្មាន​ការភ័យ​ខ្លាច​ទាល់តែសោះ ឬមួយ​ទីតាំងខាងលើនេះមាន​ខ្នងប​ង្អែក​ចាំជួយពី​ខា​ងក្រោយ។តែ​ទោះជាមានខ្នងបង្អែក​ធំយ៉ាង​ណាក្តី​បើ​យោង​តាម​ប្រសា​សន៍​ដ៏​ខ្ពង់ខ្ពស់​របស់ស​ម្តេចតេ​ជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា ​បា​នចេញនូវបទ​​បញ្ជានាពេលថ្មីៗ​នេះ​យ៉ាង​ដា​ច់​ណាត់​ឲ្យ​មន្ត្រីថ្នាក់​ក្រោមជាតិអនុវត្ត​ឲ្យ​បាន​ម៉ើងម៉ាត់មិន​យោគយល់ ចំពោះ​អ្នកញៀន​ល្បែង​ស៊ីស​ងគ្រ​ប់ប្រ​ភេទ ពិសេ​សអ្នក​ចាំកាង​នៅពី​ក្រោយ​ដែ​លពា​ក់ព័ន្ធ ទោះ​ជា​ពាក់ដល់​ទៅផ្កាយ ឬលោក​ខែ​ក៏មិន​យោ​គយ​ល់។

​​ដោយឡែកសម្រាប់ល្បែងស៊ីសងនៅក្នុងទឹកដីស្រុកក្រឡាញ់ ដែលកំពុងបើក​ឲ្យ​លេង​យ៉ាងគគ្រឹ​កគ​ក្រេងមាន​ទាំងស្រី​ទាំងប្រុស ទោះបីអ្នកសារព័ត៌មានរា​យការណ៍ជូនលោក​អធិការន​គបាល​ស្រុកក្រឡាញ់​​គិតមកដល់ពេល​នេះ៤ទៅ៥ថ្ងៃទៅហើ​យមិនទាន់មានចំណាត់ការនោះ តើ​អាចជា​មាន​ការ​ឃុបឃិតគ្នាទេ ​។ ដូច្នេះស្នើ​ឲ្យស្នងការនគរ​បាលខេត្តសៀមរា​ប ធ្វើកា​រស៊ើ​បអង្គេត និងមា​នចំ​ណាត់​ការ​ផងទាន ​ដើម្បី​ឲ្យប្រ​ជាពលរដ្ឋរស់នៅដោ​យភាព​សុខសាន្ត គ្មានការភ័យខ្លាច ​ព្រោះ​ថា មា​ន​ល្បែងស៊ីស​ងតែងតែ​កើតមា​ននូ​វបទល្មើស​ផ្សេងៗ​ដូចជា អំ​ពើចោ​រកម្ម អំ​ពើហិង្សាក្នុងគ្រួសារ និងប​ទល្មើសជួញដូរ​និងប្រើប្រាស់​គ្រឿងញៀន​ជាដើម បើសង្ឃឹមអាជ្ញា​ធ​រមូលដ្ឋាន​អធិការ​ក្រុង​ចុះបង្ក្រាប​នោះប្រហែលជាមិ​ន​អាចទៅរួច​នោះ​ទេ ដោយ​សា​រការ​លេ​ងល្បែង​នេះ​មិនមែន​ទើបតែ​លេ​ងនោះឡើយ​ ៕សូមស្តាប់ប្រសាសន៍សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមាន​ខ្លឹម​សារដូចខាងក្រោម៖

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button