អធិការនគរបាលស្រុកក្រឡាញ់ ហាក់បីដូចជាមិនខ្វល់ពីបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ខណៈល្បែងស៊ីសងកំពុងកើតមានឡើងនៅក្នុងមូលដ្ឋាន រាយការជូន៤ថ្ងៃទៅហើយ គ្មានចំណាត់ការ
ខេត្តសៀមរាប៖ល្បែងស៊ីសងកំពុងកើតមានឡើងវិញហើយនៅក្នុងទឹកដីស្រុកក្រឡាញ់ ខេត្តសៀមរាប អាជ្ញាធរមូលដ្ឋាន ពិសេសអធិការនគរបាលស្រុកក្រឡាញ់ ហាក់បីដូចជារក្សាភាពស្ងប់ស្ងាត់ គ្មានចំណាត់ការទាល់តែសោះ ឬមួយទទួលបានសំណែនសើមមាត់សើមករពីក្រុមញៀនល្បែងទាំងនោះទៅហើយ។
ជាក់ស្តែងនៅទីតាំងមួយកន្លែងនៅពីខាងក្រោយឈៀងខាងជើងសាលាឃុំក្រឡាញ់ ស្ថិតនៅភូមិ ឃុំ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលម្ចាស់ទីតាំង(ផ្ទះឈ្មោះ មីង យឿង)បើកឲ្យលេងល្បែងស៊ីសងប្រភេទបៀ និងខ្លាឃ្លោក ដោយចាប់ផ្តើមពីម៉ោង៤ ទៅ៥ល្ងាច រហូតដល់វេលាទៀបភ្លឺ មានអ្នកចូលលេងទាំងប្រុសទាំងស្រីស្មើដៃគ្នាចាក់ចាញ់ឈ្នះក្នុងមួយក្តាៗចាប់ពី ៥ម៉ឺនរៀល រហូតដល់ ២០ម៉ឺនរៀល សើចហូកញ្ជៀវបង្កការរំខានដល់អ្នកជិតខាង សមត្ថកិច្ចមូលដ្ឋាន ពិសេសអធិការនគរបាលស្រុកតែម្តងគ្មានចំណាត់ការ។
ពាក់ព័ន្ធការបើកឲ្យលេងល្បែងស៊ីសងដោយល្មើទៅនឹងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ពិសេសបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះដែរ ភ្នាក់ងារយើងបានខលទូរស័ព្ទរាយការណ៍ជូនលោកវរសេនីយ៍ឯក ជី បេនជន អធិការនគរបាលស្រុកក្រលាញ់តាំងពី៤ថ្ងៃមុនម្លេះ លោកបានប្រាប់ថា នឹងឲ្យកម្លាំងចុះទៅមើល តែរហូតមកដល់ពេលនេះទីតាំងខាងលើនូវតែបន្តបើកឲ្យលេងដោយរលូនដដែល ។ម្យ៉ាងវិញទៀតអ្នកញៀនល្បែលេងទាំងនោះលេងដូចលេងល្បែងប្រជាប្រិយ៍អញ្ជឹងដោយគ្មានការភ័យខ្លាចទាល់តែសោះ ឬមួយទីតាំងខាងលើនេះមានខ្នងបង្អែកចាំជួយពីខាងក្រោយ។តែទោះជាមានខ្នងបង្អែកធំយ៉ាងណាក្តីបើយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញនូវបទបញ្ជានាពេលថ្មីៗនេះយ៉ាងដាច់ណាត់ឲ្យមន្ត្រីថ្នាក់ក្រោមជាតិអនុវត្តឲ្យបានម៉ើងម៉ាត់មិនយោគយល់ ចំពោះអ្នកញៀនល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសអ្នកចាំកាងនៅពីក្រោយដែលពាក់ព័ន្ធ ទោះជាពាក់ដល់ទៅផ្កាយ ឬលោកខែក៏មិនយោគយល់។
ដោយឡែកសម្រាប់ល្បែងស៊ីសងនៅក្នុងទឹកដីស្រុកក្រឡាញ់ ដែលកំពុងបើកឲ្យលេងយ៉ាងគគ្រឹកគក្រេងមានទាំងស្រីទាំងប្រុស ទោះបីអ្នកសារព័ត៌មានរាយការណ៍ជូនលោកអធិការនគបាលស្រុកក្រឡាញ់គិតមកដល់ពេលនេះ៤ទៅ៥ថ្ងៃទៅហើយមិនទាន់មានចំណាត់ការនោះ តើអាចជាមានការឃុបឃិតគ្នាទេ ។ ដូច្នេះស្នើឲ្យស្នងការនគរបាលខេត្តសៀមរាប ធ្វើការស៊ើបអង្គេត និងមានចំណាត់ការផងទាន ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្ត គ្មានការភ័យខ្លាច ព្រោះថា មានល្បែងស៊ីសងតែងតែកើតមាននូវបទល្មើសផ្សេងៗដូចជា អំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀនជាដើម បើសង្ឃឹមអាជ្ញាធរមូលដ្ឋានអធិការក្រុងចុះបង្ក្រាបនោះប្រហែលជាមិនអាចទៅរួចនោះទេ ដោយសារការលេងល្បែងនេះមិនមែនទើបតែលេងនោះឡើយ ៕សូមស្តាប់ប្រសាសន៍សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានខ្លឹមសារដូចខាងក្រោម៖