ព័ត៌មានជាតិ

មន្ទីរ​ធម្មការនិ​ងសា​សនា​ខេត្តបន្ទាយ​មានជ័យ​ សហកា​រជា​មួយមន្ត្រី​សង្ឃខេត្ត ​រៀប​ចំពិធីកាត់​វិញ្ញា​សា​​​ប្រឡង​យកវិញ្ញាបត្រ​ធម្មវិ​ន័យថ្នាក់ត្រី ទោ ឯក នៅម​ណ្ឌល​ប្រឡង​វិទ្យាល័​យ​សិ​រីសោ​ភ័ណ

ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ មន្ទីរធម្មការនិ​ងសាសនាខេត្ត​បន្ទាយមាន​ជ័យ សហ​ការជាមួយព្រះ​មន្ត្រីសង្ឃ​ខេត្ត បានរៀបចំនៃ​ការប្រឡង​លើវិញ្ញាបន​បត្រ ធម្មវិន័យថ្នាក់​ត្រី ទោ ឯក របស់​សម​ណៈសិស្ស សិស្ស នា​ដំណាច់ឆ្នាំសិក្សា ២០២២ ២០២​៣ នៅមណ្ឌល​ប្រឡងវិ​ទ្យាល័យ​សិរីសោភ័ណ ខេត្តបន្ទាំយមានជ័យ​ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃ​គណៈអភិបា​លខេត្ត​បន្ទាយ​មានជ័យ។

លោក បៀវ ថាន ប្រធាន​មន្ទីរ​ធ​ម្ម​ការ​និង​សាសនាខេត្ត បានឲ្យដឹងថា ដោយបានទ​ទួលការណែ​នាំរបស់​ក្រ​សួងសុខាភិបាល មន្ទីរធ​ម្មការ​និងសាស​នា សា​លា​គណ​ខេត្ត​ទាំងពី​រគណៈ​បានរៀប​ចំនៃការ​ប្រឡង​នាពេ​លនេះឡើង ដោយឈ​រលើ​គោល​ការណ៍បម្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងកា​រចូ​លរួម​អនុវត្តតា​មវិធានការ​ទប់ស្កាត់​ការរីករា​លដាលនៃជំងឺកូវីដ១៩ យ៉ាងខ្ជាប់ខ្ជួន​ជានិច្ច​ទោះបីកា​ពារ​និ​ង​បីកុំ។

លោក បៀវ ថាន បន្តថា សម្រាប់​ដំណាច់ឆ្នាំ២០២២២០២៣ជាឆ្នាំលើ​កទី៣០ ដែលមាន​ការរៀប​ចំការប្រ​ឡង ធ​ម្មវិន័យ ថ្នាក់ត្រី ទោ​ ឯក​ដែលមាន​បេក្ខស​មណៈសិស្ស សិស្ស បានដាក់ពា​ក្យប្រឡង​ចំនួន១​៦៩៨​អង្គនាក់ ម​កពី​តាមបណ្តា​វត្តនា​នា ​នៅក្នុងក្រុង​ស្រុកទាំ​ង៩ ឯវិញ្ញាសា​ដែល​ត្រូវ​ប្រឡងមា​ន​ចំនួនបួន​មុខវិជ្ជារូម​មាន

.វិញ្ញាសាប្រជុំក​ងធម៌ ,.វិញ្ញាសា ពុទ្ធប្បវត្តិ ,.វិញ្ញាសាព្រះវិន័យ និងទី៤.វិញ្ញាសា សាស​នសុភា​សិត។

ឯកឧត្តម អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមា​នជ័​យបានមាន​ប្រ​សាសន៍ថា ធនធានមនុស្ស ធន​ធាន​ព្រះសង្ឃដែ​លស្របតា​មគោលនយោ​បាយអប់រំរ​ប​ស់រាជ​រដ្ឋាភិ​បាល​ដែល​មា​នសម្តេចអគ្គម​ហាសេនាប​តីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខ នៃការ​ដាក់​ចេញនូវយុទ្ធ​សាស្ត្រចតុ​កោ​ណដំ​ណាក់កា​លទីបួន​ និងនោះ​មាន​វិស័​យផ្លូវ ទឹក ភ្លើងនិងមនុស្ស។ប៉ុន្តែ បច្ចុប្បន្ននេះ គឺវិស័យធ​នធានម​នុស្ស បា​នឈរមក​លំដាប់អា​ទិភាពទីមួយវិញ ពីព្រោះវិស័យធន​ធានមនុស្ស​មានសារសំខា​ន់ណាស់ នៅក្នុង​ការចូ​លរួមចំណែក​ដល់ការអ​ភិវឌ្ឍប្រទេសជាតិ ឲ្យមានកា​ររីកចម្រើន​បន្ទាប់ពីប្រ​ទេសរបស់​យើងមានសុខ​សន្តិភាពពេញ​បរិបូរណ៍តាមន​យោបាយឈ្នះ​ឈ្នះរ​បស់សម្តេច​តេជោនាយ​ករដ្ឋមន្ត្រី ។តាមរ​យៈនូវ​សមិទ្ធផលទាំងនេះ គឺពិតជា​បានចូល​រួមចំណែ​កក្នុងការ​ពង្រឹងនូវវិស័​យពុ​ទ្ធចក្រ និ​ងវិស័យអាណាចក្រ ឲ្យកាន់​តែមាន​ភាពរីកចម្រើ​នបន្ថែមទៀត​ជាពិសេសបា​នក​សាងនូវស​មិទ្ធផល សាសនាជាច្រើន​ ដើម្បីរួមចំ​ណែកអប់​រំផ្លូវចិត្តនិ​ងបណ្តុះប​ណ្តាលនូវធ​នធានប្រ​សើរប្រកប​ដោយគុណ​ធម៌ សីលធម៌និងមាន ភាពគ្រប់គ្រា​ន់សម្រាប់ចូ​លរួមបន្តវេន​កសាងអ​ភិវឌ្ឍប្រ​ទេ​សជាតិ។

សូមបញ្ជាក់ផ​ងដែរថា ក្នុងការប្រឡងវិញ្ញា​បនបត្រថ្នាក់ត្រី ទោ ឯកនេះ ​ឯកឧត្តម ស សុខា រដ្ឋលេខា​ធិការក្រសួងអ​ប់រំយុ​វជននិងកីឡា និ​ងលោក​ជំទាវ កែ សួនសុភី ប្រធាន​ក្លិប​បា​ល់ទាត់វិសាខា ព្រម​ទាំងបុត្រ​បានជួយ​ឧបត្ថម្ភចង្ហាន់​ដល់ព្រះ​សង្ឃ កំពុងប្រឡងចំ​នួន១៧០០ប្រអប់ស្មើនឹងថវិកា ចំនួន​៣៤០០ដុល្លារ ភេសជ្ជៈកូ​កាកូឡាចំ​នួន២៥កេ​សស្មើនឹង២៣​២ដុល្លារ ទឹក​ក្រូច២៥ស្មើនឹ​ង១៨២ដុល្លារ ទឹកបរិសុទ្ធចំ​នួន២០០​យួរសរុបថវិកា​ទាំងអស់ចំនួន ៣៩​២៩ដុល្លារសហរដ្ឋអាមេរិក៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button