មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីសង្ឃខេត្ត រៀបចំពិធីកាត់វិញ្ញាសាប្រឡងយកវិញ្ញាបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក នៅមណ្ឌលប្រឡងវិទ្យាល័យសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ សហការជាមួយព្រះមន្ត្រីសង្ឃខេត្ត បានរៀបចំនៃការប្រឡងលើវិញ្ញាបនបត្រ ធម្មវិន័យថ្នាក់ត្រី ទោ ឯក របស់សមណៈសិស្ស សិស្ស នាដំណាច់ឆ្នាំសិក្សា ២០២២ –២០២៣ នៅមណ្ឌលប្រឡងវិទ្យាល័យសិរីសោភ័ណ ខេត្តបន្ទាំយមានជ័យក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត បានឲ្យដឹងថា ដោយបានទទួលការណែនាំរបស់ក្រសួងសុខាភិបាល មន្ទីរធម្មការនិងសាសនា សាលាគណខេត្តទាំងពីរគណៈបានរៀបចំនៃការប្រឡងនាពេលនេះឡើង ដោយឈរលើគោលការណ៍បម្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការចូលរួមអនុវត្តតាមវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ យ៉ាងខ្ជាប់ខ្ជួនជានិច្ចទោះបីកាពារនិងបីកុំ។
លោក បៀវ ថាន បន្តថា សម្រាប់ដំណាច់ឆ្នាំ២០២២–២០២៣ជាឆ្នាំលើកទី៣០ ដែលមានការរៀបចំការប្រឡង ធម្មវិន័យ ថ្នាក់ត្រី ទោ ឯកដែលមានបេក្ខសមណៈសិស្ស សិស្ស បានដាក់ពាក្យប្រឡងចំនួន១៦៩៨អង្គនាក់ មកពីតាមបណ្តាវត្តនានា នៅក្នុងក្រុងស្រុកទាំង៩ ឯវិញ្ញាសាដែលត្រូវប្រឡងមានចំនួនបួនមុខវិជ្ជារូមមាន
១.វិញ្ញាសាប្រជុំកងធម៌ ,២.វិញ្ញាសា ពុទ្ធប្បវត្តិ ,៣.វិញ្ញាសាព្រះវិន័យ និងទី៤.វិញ្ញាសា សាសនសុភាសិត។
ឯកឧត្តម អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ធនធានមនុស្ស ធនធានព្រះសង្ឃដែលស្របតាមគោលនយោបាយអប់រំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខ នៃការដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទីបួន និងនោះមានវិស័យផ្លូវ ទឹក ភ្លើងនិងមនុស្ស។ប៉ុន្តែ បច្ចុប្បន្ននេះ គឺវិស័យធនធានមនុស្ស បានឈរមកលំដាប់អាទិភាពទីមួយវិញ ពីព្រោះវិស័យធនធានមនុស្សមានសារសំខាន់ណាស់ នៅក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនបន្ទាប់ពីប្រទេសរបស់យើងមានសុខសន្តិភាពពេញបរិបូរណ៍តាមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ។តាមរយៈនូវសមិទ្ធផលទាំងនេះ គឺពិតជាបានចូលរួមចំណែកក្នុងការពង្រឹងនូវវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀតជាពិសេសបានកសាងនូវសមិទ្ធផល សាសនាជាច្រើន ដើម្បីរួមចំណែកអប់រំផ្លូវចិត្តនិងបណ្តុះបណ្តាលនូវធនធានប្រសើរប្រកបដោយគុណធម៌ សីលធម៌និងមាន ភាពគ្រប់គ្រាន់សម្រាប់ចូលរួមបន្តវេនកសាងអភិវឌ្ឍប្រទេសជាតិ។
សូមបញ្ជាក់ផងដែរថា ក្នុងការប្រឡងវិញ្ញាបនបត្រថ្នាក់ត្រី ទោ ឯកនេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងលោកជំទាវ កែ សួនសុភី ប្រធានក្លិបបាល់ទាត់វិសាខា ព្រមទាំងបុត្របានជួយឧបត្ថម្ភចង្ហាន់ដល់ព្រះសង្ឃ កំពុងប្រឡងចំនួន១៧០០ប្រអប់ស្មើនឹងថវិកា ចំនួន៣៤០០ដុល្លារ ភេសជ្ជៈកូកាកូឡាចំនួន២៥កេសស្មើនឹង២៣២ដុល្លារ ទឹកក្រូច២៥ស្មើនឹង១៨២ដុល្លារ ទឹកបរិសុទ្ធចំនួន២០០យួរសរុបថវិកាទាំងអស់ចំនួន ៣៩២៩ដុល្លារសហរដ្ឋអាមេរិក៕