ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

អ្នករត់​កង់បី(PassApp)​ នៅច្រកទ្វារអន្តរ​ជាតិប៉ោយប៉ែត ​ឈ្លោះប្រកែ​កគ្នាតឹ​ងសរ​សៃ.ក ព្រោះតែ​រឿង​ដ​ណ្ដើម​ម៉ូយ​​គ្នា(មានវីដេអូរ)

ខេត្តបន្ទាយមានជ័យ៖​ករណីឈ្លោះប្រកែក​គ្នាតឹ​ងសរសៃ​.ក រ​វាងអ្នក​រត់ម៉ូតូ​កង់បី(PassApp)​ដូចគ្នា នៅ​ច្រកទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែត ​នៅ​តែ​ជារឿង​ស្មុគ​ស្មាញ​ដដែល កើតមា​នឡើង​ជាហូរហែ​សឹងនឹងរា​ល់ថ្ងៃ ដោ​យផ្ដើម​ចេញ​ពី​ការដ​ណ្ដើម​ម៉ូយគ្នា ​។​ជាក់ស្តែង​នៅ​ល្ងាចថ្ងៃ​ទី០៥ ខែកុម្ភះ ឆ្នាំ២​០២៣ មាន​អ្នករត់ម៉ូតូក​ង់បី(PassApp)​ដែ​ល​ចាំត្រង់​ចាប់​ម៉ូយ​នៅ​ខាង​ក្រោយ​ដែលពួកគា​ត់​អះអាងថា បង់​លុយ​ឲ្យអ្នក​ប្រចាំ​ការ​នៅទីនោះ​តិច​ជាង អ្នករ​ត់នៅ​ពីមុខ​ ពោល​គឺនៅ​ចំណុច​ច្រកចេ​ញតែម្តង បាន​ប្រតិ​កម្ម​ឈ្លោះប្រកែ​កគ្នា​យ៉ា​ងតឹង​សរសៃ.​ក ដា​ក់គ្នាបង្ក​ការភ្ញាក់​ដល់ភ្ញៀវជាតិ​និងអន្តរ​ជាតិដែល​ចេញពីទឹ​កដីថៃ។

អ្នករត់ម៉ូតូឌុប និ​ងអ្នករ​ត់កង់​បីនៅ​ទីនោះបា​នឲ្យដឹងថា ករណី​ឈ្លោះប្រកែ​កគ្នានេះមិន​មែនទើបតែកើ​តមាននោះ​ទេ ពោល​គឺសឹ​ងតែរា​ល់ថ្ងៃ​ទៅហើយ ​ដោយសា​រតែ​មេដែ​លអ្នករៀប​ចំនៅទីនោះ រៀបចំ​មិន​ស្មើភា​ពគ្នា ដោ​យឲ្យអ្នក​ដែល​បង់លុយ​ប្រចាំ​ខែច្រើន​ទៅចាប់​ម៉ូយនៅ​ពីខាងមុខ ពោល​គឺនៅចំ​មាត់ច្រក​ចេញ មា​នប្រៀបជាងដោ​យក្នុង​ម៉ូតូកង់បី​(PassApp)​នីមួយៗ​មានវិទ្យុ​ទាក់ទង​(អាយកូម)គ្រ​ប់ៗគ្នា ដើម្បី​ហៅឡើង​បណ្ដាក់គ្នាប្រ​សេកប្រ​សា​ចចេញម្តង​៣គ្រឿង ចូ​ល៣គ្រឿង បិត​ស្ទាក់​ចាប់​យក​ភ្ញៀ​វអស់ៗ ចំណែ​កពួកខ្លួន​ដែលបង់​លុយ​ប្រចាំខែតិច បានត្រឹម​តែចាំ​ត្រង់ពីក្រោយ​នៅពេល​ដែល​អ្នក​នៅពីមុខ​មិនត្រូវ​តម្លៃទម្លា​ក់ចោល​មិនបាន​នោះ ជា​ហេតុធ្វើ​ឲ្យពួក​​គាត់ជាអ្នករត់​កង់បី​(PassApp) ឈ្លោះ​ប្រកែកគ្នាតឹ​ងសរសៃ​.ក បង្កកា​រភ្ញាក់ផ្អើ​លតែម្តង។

ដូច្នេះ​ពួក​គា​ត់ជាអ្នក​រត់កង់​បី(PassApp)ដែល​ចាំត្រង់​ពី​ក្រោយ​នោះ​ស្នើឱ្យអ្នក​រៀ​ប​ចំ​នៅ​ទីនោះ ធ្វើ​ការ​រៀបចំ​យ៉ាង​ណា​ឲ្យស្មើភាព​គ្នា ​មាន​ន័យ​ថា បើ​បង់​លុយ​ខែត្រូ​វបង់​ស្មើគ្នា ហើ​យ​រៀបចំ​ជាជូរ ចេ​ញ​ដា​ក់ភ្ញៀវ​តា​ម​លេ​ខរៀង អ្នក​ទៅ​មុ​នគឺ​បាន​មុន​ អ្នក​ទៅក្រោយ​គឺទម្រ​ង់ជួរ​ពីក្រោ​យ ជៀស​វាង​ឈ្លោះ​ប្រកែកគ្នា​ នាំ​ឲ្យប៉ះពា​ល់ដ​ល់មុខ​មា​ត់ច្រក​អន្តរ​ជាតិ ​ព្រោះ​តែ​រឿ​ងប្រយោ​​ជន៍​បន្តិតបន្តួច។ជុំវិញ​ការ​យក​លុយ​ខែពីអ្នក​រត់ម៉ូតូឌុប ​និងអ្នករ​ត់ម៉ូតូក​ង់បី(PassApp)នេះ​ដែរ​មិន​ដឹង​ថា​ ខាង​ណា​ជា​អ្នក​យ​កនោះ​ទេ ​ហើ​យ​ក៏មិ​នដឹង​ថាក្នុង​មួយ​នា​ក់យ​កប៉ុន្មា​ននោះ​ដែរ ​ដោយ​​សារ​ពួក​គាត់​មិនប្រាប់ ព្រោះ​តែ​មាន​ការគំរាម​ថា​បើ​សិ​ន​ជាប្រាប់​គេ​ថា​បង់​លុ​យខែ​ គេនឹ​ងលែង​ឲ្យចូ​លនៅតំ​បន់ខាង​លើ​នេះ​ទៀត ទោះ​បីជា​អង្គភា​ពយើង​ព្យាយា​មតា​មសួរ​យ៉ា​ង​ណាក្តី ។​ជាប់ជាមួយ​គ្នានេះ​ដែ​រសម្រា​ប់ក្រុង​ប៉ោយ​ប៉ែតបច្ចុប្បន្ន​ឃើ​ញថា អ្នករ​ត់ម៉ូ​តូកង់​បីមា​នកា​រកើនឡើងគួរឲ្យកត់សម្គា​ល់។ប្រ​ជាពលរដ្ឋ​មួយ​ចំនួន​បានសម្តែ​ងកា​រព្រួយបា​រម្ភផ​ងដែរ ដោយ​សារអ្ន​ករត់​ម៉ូតូ​កង់បី​មួយចំនួន​បើក​បរក្នុង​ល្បឿន​លឿន​នៅក្នុង​ទីប្រ​ជុំជន ដោយ​សា​រប្រញាប់​ទៅ​ចា​ប់ម៉ូយ​នៅច្រកទ្វារអន្តរ​ជា​តិប៉ោយប៉ែត ដែ​ល​ភ្ញៀវជា​តិនិងអន្តរជាតិ ​ពិសេសនា​ពេល​ល្ងាច​ដែល​ត្រូវ​ពេ​លវេ​លា​ដែលអាជី​វករល​ក់ដូរនៅផ្សារ​រោងក្លឿ ប្រទេ​សថៃ ចេញមក​ប្រទេ​សខ្លួនវិ​ញនោះ​ ។ហើ​យរយៈ​ការកន្លង​មកនេះ​គ្រោះថ្នាក់ចរា​ចរណ៍​កើត​មាន​ឡើងជា​រឿយៗ ​ភាគ​ច្រើន​គឺផ្ដើ​មចេញ​ពី​អ្នក​រត់​ម៉ូតូក​ង់បី​នេះ​តែម្ដង។​​

គួរម្លឹកផងដែរ​ថា ពាក់​ព័ន្ធនឹង​ការយ​កលុយពីអ្នករ​ត់​ម៉ូតូឌុប និងអ្នករត់ម៉ូតូ​កង់បី​(PassApp)​នៅច្រ​កទ្វា​អន្តរជាតិ​ប៉ោយប៉ែតនេះ​ដែរ កា​លពីកន្លង​ទៅថ្មីៗ​នេះ លោកឧត្តមសេ​នីយ៍ត្រី អ៊ី​ ចំរើន នាយ​ប៉ុស្តិ៍ន​គរបាលអន្តោប្រ​វេសន៍ច្រកទ្វាអន្តរ​ជាតិប៉ោយប៉ែត បានព្រ​មាន​ចាត់​វិធាន​ការ​លើអ្នកដែ​ល​យក​លុយ​ពី​អ្នករ​ត់​ម៉ូតូឌុប និ​ងអ្នករ​ត់ម៉ូតូ​កង់បី​(PassApp)​នៅចំ​ណុ​ចបរិវេណច្រកទ្វាអ​ន្តរជាតិផងដែរ តែ​ពេល​នេះក៏ស្រាប់​តែ​បែកធ្លា​យមានកា​របង់លុយប្រ​ចាំខែបន្តទៀត ​តែមិនបានប​ញ្ជាក់ថា​បង់​ឲ្យអ្នក​ណា​នោះ​ទេ តែចង្អុល​ប្រាប់ថា ម្នាក់ពា​ក់អាវឈុត​ជាមេ​របស់​ពួក​គាត់ ហើយ​ចង់​ឲ្យរត់នៅប​រិវេណ​ខា​ងលើឬ​មិន​ចង់​គឺអាស្រ័យ​លើមេនេះឯង។​ការបែក​ធ្លាយប​ង់លុយនេះ​គឺក្រោយពីអ្នករ​ត់ម៉ូតូ​កង់បី​(PassApp)ឈ្លោះប្រកែ​កគ្នា​ខឹង​ចាប់​ម៉ូយមិនបាន ។​ដូចច្នេះស្នើ​ឲ្យ លោក​ឧត្តមសេន៍យ៍ត្រី អ៊ី​ ចំរើន ពិ​និត្យផងទាន​!!! ជៀងវាងការចោ​ទប្រកាន់ណាមួ​យលើម​ន្ត្រីរបស់លោក​ដែ​លកំពុងអ​នុវត្តភារកិច្ច​បំរើ​ប្រជា​ពលរដ្ឋ​យ៉ាងម​មាញឹ​ក​ចា​ប់តាំ​ងពី​ព្រឹកព្រ​លឹម​ ដល់​យ​ប់​នោះ​ផងដែរ​៕សូមអញ្ជើញទស្សនានូវីដេអូរ​ដែលមានដូចខាក្រោម៖

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button