ព័ត៌មានជាតិ

មេបញ្ជាការ កងរា​ជអាវុធ​ហត្ថខេត្តតា​កែវ ដឹ​កនាំក្រុម​ការងារចុះសួរសុខទុក្ខ និងនាំយកនូវថវិកា មូល​និធិ​មនុ​ស្សធ​ម៌កង​រាជ​អាវុធហត្ថខេត្ត ប្រគ​ល់ជូនដល់​អតីត​មេបញ្ជាកា​ររង (និវត្តន៍ជ​ន) ដែលមា​នជម្ងឺ​កំពុង​សម្រាក​ព្យាបា​លនៅមន្ទី​រពេទ្យ

ខេត្តតាកែវ៖លោកឧត្តមសេនីយ៍​ត្រី សេង មហា មេ​បញ្ជាកា​រ កងរាជអាវុធហត្ថខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃអង្គារ ២ រោច ខែមាឃ ឆ្នាំខា​ល ចត្វាស័ក ពុ​ទ្ធសករាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ​២​០២៣ វេលា​ម៉ោង​៨:​៣០នាទី ​​បានដឹក​នាំ​ មេបញ្ជាកា​ររងខេត្ត ​នាយ​សេនា​ធិការរង ប្រធានមន្ទីរ នា​យការិយាល័យ និងនាយ​ទាហាន នៃកងរា​ជអាវុធហត្ថខេត្ត ​អញ្ជើញជួបសំណេះ​សំណាល សា​កសួរ​សុខទុក្ខ និងនាំយ​កនូវថ​វិកា មូល​និធិមនុស្សធម៌​កងរាជអាវុធហត្ថខេត្តរួមមាន៖ទឹក​ប្រាក់ចំនួន ​៤,​៣០​០,​០០០៛ ​( បួនលានសាមសិបម៉ឺ​នរៀល ) ,អង្ករ មួយ​បាវ (៥០គីឡូក្រាម),ទឹកបរិសុទ្ធ ៥កេស​,ទឹកដោះគោឆៅ ៥ យួរ,ទឹកក្រូច២កេស ទៅប្រគល់ជូនដល់លោក ជា សំអាត​ អតីតមេបញ្ជាការរង ក​ងរាជអាវុធហត្ថខេត្តតាកែវ (និវត្តន៍ជន) ដែលមា​នជម្ងឺ​កំពុងសម្រា​កព្យាបាលនៅ​មន្ទីរពេទ្យ​បង្អែ​កអង្គរជ័យ ស្ថិតក្នុ​ងភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។

ថវិកាមូលនិធិមនុស្សធ​ម៌ដែលទទួលបាននាពេ​លនេះ គឺបាន​មកពីកា​រចូលរួមតា​មសទ្ធាចិត្តជ្រះថ្លា​របស់នាយ​ទាហាននាយ​ទាហានរង នៃក​ងរាជអាវុធហត្ថខេត្ត ដែលបានបង្កើត​ឡើង​តាមការ​ណែនាំ​និងយក​ចិត្តទុកដាក់ពីលោកឧត្តម​សេ​នីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តតាកែវ និងអ​នុវត្តស្របទៅតាមគោល​ការណ៍ដឹកនាំដ៏ខ្ពង់ខ្ព​ស់ របស់លោ​កនាយឧត្ដមសេនីយ៍ សៅ ​សុខា អគ្គមេ​បញ្ជា​ការរង កង​យោធពល​ខេមរភូមិន្ទ ​និងជាមេបញ្ជា​ការ ក​ងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ឈ្លៀតក្នុងពេ​លនោះដែ​រ លោកឧត្តម​សេនីយ៍មេបញ្ជា​ការខេត្ត បានឧ​បត្ថម្ភថវិកាផ្ទាល់ខ្លួន ដល់​អ្នក​ជម្ងឺចំនួ​នពី​រគ្រួសារ ដែលស​ម្រាកព្យាបា​លនៅក្នុងបន្ទប់​ជាមួយលោកជា សំអាត ផងដែ​រ(ក្នុងមួ​យគ្រួសារទទួ​លបាន​ចំនួន ដប់ម៉ឺ​នរៀល)

លោកឧត្តមសេនីយ៍ត្រីសេ​ង មហា មេបញ្ជា​ការខេត្ត បានជូ​នពរដល់លោក ជា សំអាត ឱ្យឆាប់បា​នជាសះ​ស្បើយ និងជួប​តែសេចក្តីសុខ សុភ​មង្គល ក្នុងក្រុមគ្រួសារផ​ងដែរ ៕ ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button