ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

អ​ធិការនគរបា​ល ស្រុកបន្ទាយអំពិល ព្រមានចាត់វិធានការលើ​ម្ចាស់​ទី​តាំង​បើ​កល្បែ​ស៊ីសង​ជ​ល់មា​ន់​ នៅចំណុចតំ​បន់អភិវឌ្ឍន៍​​ជនពិការ​ឃុំបេង​តាមច្បាប់ បើនូវតែបន្តបើក​ឲ្យលេងទៀត(មានវីដេអូរ)

ខេត្តឧត្តរមានជ័យ៖ល្បែស៊ីសងប្រភេទជល់មាន់​ដ៏ធំ នៅចំណុចតំបន់អភិវឌ្ឍន៍ជនពិការ ស្ថិតនៅក្នុង​ភូមិ​​ពោធិ៍​ចាស់ ​១ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ បើក​ឲ្យលេង​យ៉ាងគក្រឹក​កគ្រេង​ហូរកញ្ជៀវ​ពេញព្រៃ ត្រូវកម្លាំងអធិការនគរបាល ស្រុកបន្ទាយអំពិល ចុះធ្វើការណែនាំនិង​ឲ្យម្ចាស់​ទី​តាំង​​ធ្វើ​កិច្ចសន្យាមិន​ឲ្យបន្តលេង បើនៅ​តែរឹងទ​ទឹងនឹង​ចាត់​វិធានការ​តាមផ្លូវច្បាប់ ដោយមិន​យោគ​យល់ ។​ការចុះធ្វើកា​រណែនាំ​ និងព្រមា​នចាត់វិធាន​ការតាមផ្លូវច្បាប់​ទៅម្ចាស់ទីតាំងខាងលើនេះ បាន​ធ្វើ​ឡើង​ ក្រោយ​ពីអង្គភា​ពគេហទំព័រ «ខ្មែរម្ចា​ស់ការ» បាន​រាយករណ៍ជូន​លោ​កឧត្តមសេ​នីយ៍​ទោ ហួត ​សុធី ស្នង​ការនគរ​បា​លខេត្តឧ​ត្តរមានជ័​យនាថ្ងៃទី១២ ខែ​កុម្ភៈ ឆ្នាំ២០២៣ លោកក៏​បាន​បញ្ជា​ទៅ​លោក​វរសេនីយ៍ឯក ឃុល ភិន អធិការនគរបាលស្រុក ភ្លាមនោះលោក​ក៏បានចាត់​ឲ្យ​លោកវរ​សេនីយ៍​ទោ ស៊ឹម វណ្ណៈ អធិ​ការ​រង ដឹ​កនាំ​កម្លាំង​ចុះ​ធ្វើកា​របង្ក្រាប ​។តែដោ​យ​សារ​តែក្រុម​ញៀន​ល្បែ​ងទាំង​នោះ​ដឹងខ្លួន​ជា​មុន ក៏​បាន​ឈប់​លេង ចែក​ផ្លូវគ្នាអ​ស់​រៀងៗខ្លួន ​បន្ស​ល់ទុ​កនូវ​ឧប​ករ​ណ៍ក្រុង​មាន់​ជ​ល់ ដំបូ​លប្រ​ក់ តុ​ កៅ​អី និងអ្នក​លក់​គ្រឿងហូប រីឯម្ចាស់​ទីតាំង​បានគេ​ចខ្លួន​បាត់​ស្រមោ​ល ។តែ​ទោះជាយ៉ា​ងនេះក្តី កម្លាំង​នគ​របាល​ បា​នធ្វើ​ការ​ណែ​នាំដល់​អ្នកញៀនល្បែង​ជល់មា​ន់ដែ​លនូវ​សេះ​​សល់ រួម​ទាំ​ងអ្ន​កល​ក់​គ្រឿង​ហូប អ្នក​មើល​ខុស​ត្រូវ​នៅទី​នោះ និង​ធ្វើកិច្ចសន្យា ​ព្រម​ទាំ​ង​ឲ្យ​តាម​ហៅម្ចា​ស់ទី​តាំ​ង​ខា​​ងលើចូ​លខ្លួន​មក​ធ្វើកិច្ច​សន្យា ​បញ្ឈប់​ការ​ផ្តល់​ទីតាំងបើ​ក​ឲ្យ​លេ​ង​ល្បែង​ស៊ីស​ង​បន្ត​ទៀត​ផងដែរ​ ។

បើតា​មកា​រ​សាក​សួរពី​លោ​កវរ​សេនីយ៍​ទោ ស៊ឹម​ វណ្ណៈ ​អ​ធិការ​រង​ ទៅ​កា​ន់អ្នក​ញៀន​ល្បែង និ​ង​អ្នក​ល​ក់ដូរ​នៅ​ទីនោះ​បា​នបញ្ជាក់​ថា ទី​តាំ​ង​ខាង​លើនេះ​ទើបបើ​ក​ឲ្យលេង​​បានប្រ​មាណ​២​ទៅ៣សប្តាហ៍​តែ​ប៉ុណ្ណោះ ។ តែទោះ​យ៉ា​ងណានេះ​ក្តីបើ​តាមប្រភ​ព​ព័ត៌មាន​ពីអ្ន​កញៀនល្បែងដែលសកម្មជា​ងគេ​បាន​បញ្ជាក់​ថា ទី​តាំងនេះ​​បា​នបើ​ក​ឲ្យលេ​ងជា​យូ​ខែមក​ហើយ ​ពោល​គឺប្រ​មា​ណជា​ង​ ៣​ខែទៅ​ហើយ ​ដោ​យ​ទីតាំង​នេះ​មា​​នដប់ទឹ​កសុទ្ធរា​យប៉ា​យ​ជា​ច្រើន ​ហើ​​យផ្លូ​វចូ​លមា​ន​ស្នាម​កង់​ឡាន ​ម៉ូតូ​ និង​កន្លែ​ង​ទី​តាំ​ង​ខា​​ង​លើ​ ទួក​ៗ​ទៀត​ផង។​

ពា​ក់ព័ន្ធករ​ណី​ខាង​លើនេះ​លោ​កអធិកា​រ និងអធិការរង បានបញ្ជាក់ថា លោកមិនបានដឹងទាល់​តែ​សោះ ទើបតែទួលបា​នប​ទបញ្ជាពីស្នងការ​ខេត្ត និង​អ្នក​សារ​ព័ត៌មា​ន ហើយ​រយះការកន្លងមក​លោក​តែ​ងតែ​ធ្វើការ​នាំ​ឲ្យម​ន្ត្រីក្រោ​ម​ឱវា​ត​ ចុះ​តា​ម​ដា​ន​ជា​រើ​យៗ​នៅក្នុង​មូលដ្ឋាន​តែ​មិន​ដែលបា​នជួបប្រ​ទះ​សោះ។

ភ្ជាប់ជា​មួយ​ក​រណី​ខាងលើ​នេះ​ដែរកា​លពីថ្មីៗ​កន្លងម​កនេះ​ សម្តេច​តេជោ នា​យករដ្ឋមន្ត្រី ​នៃកម្ពុជា បាន​ចេញ​បទប​ញ្ជា​យ៉ាង​ដាច់ណាត់​បំផុត​ ឲ្យមន្ត្រីថ្នា​ក់ក្រោម​ជាតិ ត្រូវ​ចុះអនុ​វត្តនូ​វគោល​នយោ​បាយ​ភូមិ ឃុំ/សង្កាត់​មានសុវត្ថិភា​ពជូនប្រ​ជាពលរដ្ឋ​ ពិសេស​បង្ក្រាប​ឲ្យអស់​នូវល្បែង​ស៊ីស​ងគ្រប់​ប្រភេ​ទ ទោះ​ជាមា​នអ្នកចាំ​​កាងពីក្រោយ​​ខ្នង​ពាក់ដល់ទៅ​​ផ្កាយឬ​លោកខែក្តី ក៏​មិនយោ​គយល់​ដែរ ៕

ព័ត៌​មាន​លំអិ​តសូមស្តាប់​នូវការ​ណែនាំរប​ស់លោ​កវរ​សេនី​យ៍​ទោ ​ស៊ឹម​ វណ្ណៈ ​អ​ធិការ​រង ទៅកាន់​អ្នកញៀ​នល្បែងនៅទី​នោះដែល​មានខ្លឹម​សារដូចខាងក្រោម៖

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button