អធិការនគរបាល ស្រុកបន្ទាយអំពិល ព្រមានចាត់វិធានការលើម្ចាស់ទីតាំងបើកល្បែស៊ីសងជល់មាន់ នៅចំណុចតំបន់អភិវឌ្ឍន៍ជនពិការឃុំបេងតាមច្បាប់ បើនូវតែបន្តបើកឲ្យលេងទៀត(មានវីដេអូរ)
ខេត្តឧត្តរមានជ័យ៖ល្បែស៊ីសងប្រភេទជល់មាន់ដ៏ធំ នៅចំណុចតំបន់អភិវឌ្ឍន៍ជនពិការ ស្ថិតនៅក្នុងភូមិពោធិ៍ចាស់ ១ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បើកឲ្យលេងយ៉ាងគក្រឹកកគ្រេងហូរកញ្ជៀវពេញព្រៃ ត្រូវកម្លាំងអធិការនគរបាល ស្រុកបន្ទាយអំពិល ចុះធ្វើការណែនាំនិងឲ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យាមិនឲ្យបន្តលេង បើនៅតែរឹងទទឹងនឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយមិនយោគយល់ ។ការចុះធ្វើការណែនាំ និងព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅម្ចាស់ទីតាំងខាងលើនេះ បានធ្វើឡើង ក្រោយពីអង្គភាពគេហទំព័រ «ខ្មែរម្ចាស់ការ» បានរាយករណ៍ជូនលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យនាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ លោកក៏បានបញ្ជាទៅលោកវរសេនីយ៍ឯក ឃុល ភិន អធិការនគរបាលស្រុក ភ្លាមនោះលោកក៏បានចាត់ឲ្យលោកវរសេនីយ៍ទោ ស៊ឹម វណ្ណៈ អធិការរង ដឹកនាំកម្លាំងចុះធ្វើការបង្ក្រាប ។តែដោយសារតែក្រុមញៀនល្បែងទាំងនោះដឹងខ្លួនជាមុន ក៏បានឈប់លេង ចែកផ្លូវគ្នាអស់រៀងៗខ្លួន បន្សល់ទុកនូវឧបករណ៍ក្រុងមាន់ជល់ ដំបូលប្រក់ តុ កៅអី និងអ្នកលក់គ្រឿងហូប រីឯម្ចាស់ទីតាំងបានគេចខ្លួនបាត់ស្រមោល ។តែទោះជាយ៉ាងនេះក្តី កម្លាំងនគរបាល បានធ្វើការណែនាំដល់អ្នកញៀនល្បែងជល់មាន់ដែលនូវសេះសល់ រួមទាំងអ្នកលក់គ្រឿងហូប អ្នកមើលខុសត្រូវនៅទីនោះ និងធ្វើកិច្ចសន្យា ព្រមទាំងឲ្យតាមហៅម្ចាស់ទីតាំងខាងលើចូលខ្លួនមកធ្វើកិច្ចសន្យា បញ្ឈប់ការផ្តល់ទីតាំងបើកឲ្យលេងល្បែងស៊ីសងបន្តទៀតផងដែរ ។
បើតាមការសាកសួរពីលោកវរសេនីយ៍ទោ ស៊ឹម វណ្ណៈ អធិការរង ទៅកាន់អ្នកញៀនល្បែង និងអ្នកលក់ដូរនៅទីនោះបានបញ្ជាក់ថា ទីតាំងខាងលើនេះទើបបើកឲ្យលេងបានប្រមាណ២ទៅ៣សប្តាហ៍តែប៉ុណ្ណោះ ។ តែទោះយ៉ាងណានេះក្តីបើតាមប្រភពព័ត៌មានពីអ្នកញៀនល្បែងដែលសកម្មជាងគេបានបញ្ជាក់ថា ទីតាំងនេះបានបើកឲ្យលេងជាយូខែមកហើយ ពោលគឺប្រមាណជាង ៣ខែទៅហើយ ដោយទីតាំងនេះមានដប់ទឹកសុទ្ធរាយប៉ាយជាច្រើន ហើយផ្លូវចូលមានស្នាមកង់ឡាន ម៉ូតូ និងកន្លែងទីតាំងខាងលើ ទួកៗទៀតផង។
ពាក់ព័ន្ធករណីខាងលើនេះលោកអធិការ និងអធិការរង បានបញ្ជាក់ថា លោកមិនបានដឹងទាល់តែសោះ ទើបតែទួលបានបទបញ្ជាពីស្នងការខេត្ត និងអ្នកសារព័ត៌មាន ហើយរយះការកន្លងមកលោកតែងតែធ្វើការនាំឲ្យមន្ត្រីក្រោមឱវាត ចុះតាមដានជារើយៗនៅក្នុងមូលដ្ឋានតែមិនដែលបានជួបប្រទះសោះ។
ភ្ជាប់ជាមួយករណីខាងលើនេះដែរកាលពីថ្មីៗកន្លងមកនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជាយ៉ាងដាច់ណាត់បំផុត ឲ្យមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវចុះអនុវត្តនូវគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសបង្ក្រាបឲ្យអស់នូវល្បែងស៊ីសងគ្រប់ប្រភេទ ទោះជាមានអ្នកចាំកាងពីក្រោយខ្នងពាក់ដល់ទៅផ្កាយឬលោកខែក្តី ក៏មិនយោគយល់ដែរ ៕
ព័ត៌មានលំអិតសូមស្តាប់នូវការណែនាំរបស់លោកវរសេនីយ៍ទោ ស៊ឹម វណ្ណៈ អធិការរង ទៅកាន់អ្នកញៀនល្បែងនៅទីនោះដែលមានខ្លឹមសារដូចខាងក្រោម៖