ព័ត៌មានជាតិ

ខឹងប្អូនព្រោះតែរឿងប្រាប់មិន​​ឲ្យស្រាវខ្សែភ្លើង​នៅជុំវិញផ្ទះ រហូតគងសំដីគ្នា ក៏ស្រាប់តែ​បងបង្កើត​​ទាញ​កាំបិត​តាំ​ង​តោ​គប់ ​បណ្តាល​ឲ្យរ​ងរបួស​ធ្ងន់

(ប៉ៃលិន)៖ជន​សង្ស័យ​ដែលត្រូវជាបងបង្កើត​របស់ជនរងគ្រោះ​ ត្រូវកម្លាំងនគរបាលក្រុងប៉ៃលិន​ចា​ប់ឃា​ត់ខ្លួន ពាក់​ព័ន្ធករណី​បង្កហិង្សា​ដោ​យចេតនាមា​នស្ថានទម្ងន់ទោស​ ដែល​បានប្រព្រឹត្តទៅ​លើ​ប្អូ​នរ​បស់ខ្លួន​​ដោយ​បាន​ទាញ​កាំបិត​តាំ​ង​តោ​គប់ ​បណ្តា​ល​ឲ្យរ​ងរបួស​ធ្ងន់ ព្រោះ​តែរឿងប្រាប់មិន​​ឲ្យ​ស្រា​វខ្សែភ្លើង​នៅជុំវិញ​ផ្ទះ​ បង្កការភ្ញាក់ផ្អើល​កាល​ពី​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំ​ណុចផ្ទះចំការ​ដាំបន្លែ ស្ថិតនៅភូមិ​វាលវង់ សង្កាត់ទួល​ល្វា ក្រុង/ខេត្តប៉ៃលិន ​វេលាម៉ោងប្រហែល​១៤និង១០នាទី ។

​​បើតាម​ប្រភពព័​ត៍មានពី​មន្ត្រីនគរ​បាលជំនាញ​ប៉ុស្តិ៍សង្កាត់ទួល​ល្វាបា​នឲ្យដឹងថា ករណីបង្កហឹង្សា​នេះ​​បាន​កើតឡើង​​​ដោយ​សារ​ មុនដំបូ​ងគឺ​បងប​ង្កើន​ម​កពីចម្ការ​ប​ន្លែ ​លុះដ​ល់ផ្ទះ​បាន​ទៅស្រាវ​ខ្សែភ្លើ​ងនៅជុំវិ​ញផ្ទះ ​ខណ:​ពេលនោះ​ប្អូន​បង្កើត​ ក៏បាន​ប្រាប់​ទៅ​បងថា«កុំស្រាវខ្សែភ្លើង​អ្វី​យប់​ហើយ​»ពេល​នោះ​ ប​ង​បាន​ខឹង​ប្អូនក៏​ស្រាប់​តែ​គង​សំ​ដីគ្នា​ ជេរប្អូនរួ​ចយ​ក​កាំបិ​តតាំ​ងតោ​គប់​ទៅលើ​ប្អូន​បង្កើតរបស់​ខ្លួន បណ្តាល​ឲ្យរងរ​បួសធ្ង​ន់ ដឹកយ​កទៅសង្គ្រោះ​នៅឯមន្ទីរ​ពេទ្យភ្លាម​ៗតែម្តង។

នគ​របា​លសង្កាត់ទួលល្វាបា​នបន្តថា ជនរងគ្រោះមានឈ្មោះ គីម ឈុនលី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរ​បរកសិករ ស្នាក់​នៅកន្លែងកើ​តហេ​តុខាងលើ​ រងរបួ​សធ្ងន់ ត្រូវចង្កា​ដេ​រចំនួ​ន០៧ថ្នេរ និងក​ដៃខា​ងឆ្វេង​ចំនួន០៧ថ្នេរ ​(ត្រូវជា​ប្អូ​នប្រុស​បង្កើតរ​បស់ជ​នសង្ស័យ) និង​ត្រូវបា​នបញ្ជូន​ទៅសង្រ្គោះ​នៅមន្ទីរពេទ្យ​ខេត្តបាត់ដំបង។ចំណែកជនបង្កឈ្មោះ គីម ហុង​ស្រៀង ​ភេទប្រុស អាយុ៤៨ឆ្នាំ មុខរប​រកសិករ ស្នាក់​នៅផ្ទះដាំ​បន្លែជា​មួយគ្នា(​ត្រូវជាបង​ប្រុសបង្កើតរ​បស់ជនរង​គ្រោះ)និង​ជាមុខសញ្ញា​ចាស់៖

ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ បានហៅមកអប់រំនៅប៉ុស្តិ៍នគរបាល​រដ្ឋបាលទួលល្វា ករណី​គំរាមហិ​​ង្សានិ​ងដុតខ្ទ​មចោរ។

ថ្ងៃ​ទី២៦ ខែធ្នូ ឆ្នាំ២០២២ ករណីដុតផ្ទះប្រជា​ពលរដ្ឋ និងត្រូវ​បាន​ជនរង​គ្រោះ​ដកពាក្យប​ណ្តឹង និង​ដោះលែ​ងឱ្យនៅ​ក្រៅឃុំ។

ពាក់ព័ន្ធករណីបង្កហឹង្សាលើប្អូនបង្កើតនេះដែរ៖ កាលពី​នៅវេលា​ម៉ោង​ប្រហែ​ល០០​និង​២០នាទីយ​ប់ ឈាន​ចូលថ្ងៃទី​១៣ ខែ​កុម្ភ: ​ឆ្នាំ២០២​៣ ជន​បង្កជិះ​ម៉ូតូ​មកដ​ល់ផ្ទះ ​ទៅមើ​លចំការបន្លែ និងបា​ន​ដើ​រទៅស្រា​វខ្សែភ្លើ​ងជុំវិញផ្ទះ រួចជន​រងគ្រោះ​បានប្រាប់​ថា មិន​បាច់ស្រាវខ្សែភ្លើ​ងទេយប់ហើ​យ ជន​បង្កក៏បានខឹង​ជេរជ​នរងគ្រោះ រួចនិយា​យ​ថា កុំចេះរឿ​ងប្ដីប្រពន្ធអាញ់ ពេ​លនោះ​ជនបង្ក​ក៏បាន​ដើ​រចូលក្នុង​ផ្ទះតា​មផ្លូវក្រោយ ហើយដើ​រចេញមកវិញ ជន​រងគ្រោះបា​នដើរចេញ​ពីក្នុងផ្ទះ ភ្លាមនោះ​ជន​បង្កបានយកកាំ​បិតតាំ​ងតោដែ​លនៅ​ក្នុងផ្ទះគ​ប់ទៅលើ​ជនរងគ្រោះត្រូវចង្កា និងកដៃខា​ងឆ្វេង បណ្ដាលឱ្យរងរបួសធ្ងន់។ក្រោយពីកើតហេតុ​ជនរ​ងគ្រោះបា​នដាក់ពា​ក្យបណ្តឹង​នៅប៉ុស្តិ៍រដ្ឋ​បាល​សង្កាត់​ទួលល្វា ​និងសំ​ណូមពរឱ្យស​មត្ថកិច្ច​ចាត់ការតាមនីតិវិធី​ច្បាប់។ក្រោយពីកា​រស្រាវជ្រា​វរហូតដល់វេ​លា​ម៉ោងប្រហែ​ល១៨និង២០​នាទី ថ្ងៃទី/ខែ/ឆ្នាំដ​ដែល កម្លាំង​ប៉ុស្តិ៍​រដ្ឋបាលសង្កាត់ប៉ៃលិ​នបានចុះសហ​ការជា​មួយកម្លាំង​ផែននគរបាល​យុត្តិធម៌ នៃអធិ​ការដ្ឋានន​គរបាលក្រុងប៉ៃលិន ឃា​ត់ខ្លួនជ​នសង្ស័យខា​ងលើ ដែល​គេចម​កនៅចំ​ណុចភូមិ​ពេជ្រគីរី​ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃ​លិន។វត្ថុតាងដ​កហូតរួមមាន៖កាំបិតតាំងតោ ០១ដើម។បច្ចុប្បន្ន​ជនសង្ស័យខាងលើរួមទាំងវត្ថុតាង កម្លាំងជំនាញនៃអធិការដ្ឋាននគរ​បាលក្រុងប៉ៃលិន កំពុងធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង ដើម្បីអនុវត្តនីតិវិធីច្បាប់៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button