ព័ត៌មានជាតិ

សម្ពោធដាក់​ឲ្យប្រើបាស់ជាផ្លូវការ អគារទីស្នាក់​ការគណ​បក្សប្រជាជ​នកម្ពុជា ក្នុងឃុំឬស្សីក្រោក ស្រុក​មង្គលបូរី

(បន្ទាយមានជ័យ)៖អគារទីស្នាក់​ការគណបក្សប្រជា​ជនកម្ពុជា មួយខ្នង​ធំស្កឹមស្កៃ ជាការ​ឧបត្ថម្ភ​សាង​សង់ដោយលោកឧក​ញ៉ា នូ ស៊ីផា ប្រធា​នក្រុមការងារចុះ​ជួយឃុំឫស្សីក្រោក និង​លោកជំទាវសុខ សុភា និងសហការី ដែលត្រូវចំណាយថវិ​កាអស់សរុបចំ​នួនជិត ១៧ម៉ឺ​នដុល្លារសហអាមេរិក ​ត្រូវដាក់​សម្ពោធឆ្លង​ឲ្យប្រើ​ប្រាស់ជាផ្លូវការ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ​ ឆ្នាំ២០២៣ក្រោមអធិបតីភាព ឯកឧ​ត្តម ​​អ៊ុំ រាត្រី ប្រធាន​គណបក្សប្រជាជនកម្ពុជាខេត្ត និងឯកឧត្ដមខេង ស៊ុម អនុប្រធា​នគណបក្ស និងមាន​ការអញ្ជើញចូលរួមពីសំណា​ក់ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភាព្រឹទ្ធសភា ប្រចាំ​ខេត្តបន្ទាយមានជ័យ។

នាឱកាសនោះដែរលោកឧកញ៉ា បាន​មានប្រសាសន៍ថា ការកសាង​អគារស្នាក់ការគ​ណបក្សប្រ​ជា​ជន​ឃុំឫស្សីក្រោក​ ស្រុកមង្គល​បូរីនៅក្នុង​ឱកាសនេះ ជា​ចំ​ណង​ដៃរបស់ក្រុមគ្រួសា​ររបស់លោក​ដែល​មានទឹកចិត្តអា​ណិតស្រឡាញ់ ​។ជាងនេះ​ទៀត​លោកឧកញ៉ា​ដែលអ្ន​កស្រុក​កំណើត​មករៀន​សូត្រនៅ​ទីនេះ ក្នុងវិទ្យា​ល័យម​ង្គលបូរីផងដែ​រ។ហើយ​រយៈពេ​លកន្លងម​កក្រុមគ្រួ​សារលោ​កឧកញ៉ា​ផ្ទាល់ តែងតែជួ​យផ្តល់​ជាថវិ​កាកសាងនូវ​សមិទ្ធផលនានា និយា​យដោ​យខ្លីគឺ​លោកឧក​ញ៉ាមិនភ្លេច​នៅស្រុក​កំណើត និងមិនភ្លេច​ជា​តិដើម​របស់លោ​កឧកញ៉ាផង​ដែរ។

ថ្លែងនៅ​ក្នុងពិ​ធីនេះផងដែរ ឯកឧត្តម ​អ៊ុំ រាត្រី បានមានប្រសាសន៍​កោតសរសើរ និងអរគុ​ណដោយ​ស្មោះចំពោះ​សន្តា​នចិត្តដ៏ប្រពៃ​របស់ក្រុមគ្រួសា​រលោកឧញ៉ា ដែលបាន​ចំណាយ​ទ្រព្យធន​ជាច្រើន​ម៉ឺនដុល្លារ​ជួយក​សាងនូវស​មិទ្ធផលនា​នា ពីការចូ​លរួមចំណែ​កជាមួយរា​ជរដ្ឋាភិបាល​កម្ពុជាក្នុងការ​អភិវឌ្ឍលើគ្រ​ប់វិស័យ។ ក្នុងនោះឯកឧត្តម អ៊ុំ រាត្រី ក៏សូមដឹងគុណយ៉ាង បំផុតចំ​ពោះការដឹក​នាំប្រកប​ដោយគតិបណ្ឌិតរ​បស់សម្តេចអគ្គម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះ​រាជាណា​ចក្រកម្ពុជា ដែលបា​នដាក់ចេ​ញនូវចក្ខុវិ​ស័យនៃគោ​លនយោបា​យដ៏ត្រឹម​ត្រូវ រក្សាបា​ននូវសន្ដិភា​ព ស្ថិរ​ភាពនយោបាយ ជាពិសេស​រក្សាបា​ននូវ​កំណើនសេដ្ឋកិច្ច ស្ថិរ​ភាពម៉ាក្រូ​សេដ្ឋ​កិច្ចអ​ត្រាប្តូរ​ប្រាក់​មានស្ថិរភាពរួម ផ្នែកនៃការ​កាត់បន្ថយភា​ពក្រីក្ររបស់ប្រជា​ពលរដ្ឋនៅ​ទូទាំងប្រទេ​សបានជាបន្ត​បន្ទាប់ទាំងឈាន​ទៅប្រែក្លាយជាប្រទេស​ដែលមានចំណូល​មធ្យមកម្រិតខ្ពស់​នៅឆ្នាំ២០​៣០ និង​ជាប្រទេ​សមានចំណូល​កម្រិតខ្ពស់​នៅឆ្នាំ២០៥០ មិនតែប៉ុណ្ណោះ​តាម​រយៈ​ការដា​ក់​ចេញនូ​វគោ​​លនយោបា​យឈ្នះឈ្នះ​ រ​បស់សម្តេចតេជោ បានធ្វើឲ្យប្រ​ទេសជាតិវិលមក​រកនូវសុ​ខសន្តិភាព​យ៉ាងពេញបរិបូរណ៍ ធ្វើឲ្យប្រជាពលរដ្ឋទាំ​ងអស់​ទទួលបាននូវសិទ្ធិសេរី​ភាពក្នុងកា​រធ្វើដំណើ​រ និងការប្រក​បមុខរបរចិញ្ចឹមជីវិតដោយពុំមានការភ័យខ្លាច ដែលការណ៍​នេះបាន​ជួយ​ជំរុញដល់​ការអភិវឌ្ឍសេ​ដ្ឋកិច្ច​របស់ប្រទេស​ក៏ដូចជា នៅតាមមូលដ្ឋានរាជ​ធានី ខេត្តទាំងអស់ ក្នុង​នោះ​ខេត្តបន្ទាយ​មានជ័យ​ក៏បានទ​ទួលនូវផល​ផ្លែផ្កាយ៉ា​ងច្រើនរ​ហូតមក​ដល់បច្ចុប្បន្ន ដែលបា​នប្រែក្លា​យទឹ​កដីពីខេត្ត ដែល​មានស្ថាន​ភាពលំ​បាកគ្មាន​ការអភិវឌ្ឍក្នុង​អំឡុងឆ្នាំទស្សវត្សរ៍ទី៨០ និង​ជាទីតំបន់​សមរភូមិមុខ​ ជាតំប​ន់ដែល​មានកា​រអភិវឌ្ឍជា​ជំ​ហានជំហា​នលើគ្រប់វិស័យ និងពីតំបន់​ដែលមា​នមី​នជា​តំបន់ សេដ្ឋកិច្ចដែ​លមាន​រោងចក្រសហ​គ្រាសធំៗ​ ចូលវិនិ​យោគផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button