ព័ត៌មានជាតិ

នគរបា​លក្រុង​ប៉ោយប៉ែត ព្រមានចាត់វិធានការចំពោះម្ចាស់​គេ​ហ​ទំព័រ​ និង​ហ្វេស​ប៊ុក​មួយ​ចំនួ​ន ដែល​បាន​ផ្សព្វ​ផ្សា​យ​ខុ​ស​ពីកា​រ​ពិត​ ធ្វើ​ឲ្យប៉ះពាល់ដល់ន​គរបាលជាតិ ​ពាក់​ព័ន្ធ​ករ​ណី​កាស៊ីណូ​ នៅ​សង្កាត់​អូរឬ​ស្សី ​បើក​ឲ្យ​ព​លរដ្ឋ​ខ្មែរ​ចូ​ល​លេ​ង​ជ​ល់​មាន់ ខ​ណៈ​កាស៊ីណូមួយ​នេះ​បានបិតទ្វាជាយូមកហើយ

(បន្ទាយមានជ័យ)៖ក្រោយពី​សង្គេត​ឃើញមានការផ្សព្វផ្សាយនៅ​លើគេហ​ទំព័រ និង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក(Facebook)មួយចំនួន ​ពាក់ព័ន្ធក​រណី​កាស៊ីណូ១​កន្លែង ​ស្ថិត​នៅ​ភូមិទួ​លពង្រ សង្កាត់​អូរ​ឬស្សី ក្រុងប៉ោ​យប៉ែត បើកឲ្យព​លរដ្ឋខ្មែរចូល​​​លេងល្បែង​ស៊ី​សងប្រ​ភេទ​ជល់មាន់ យ៉ា​ងគក្រឹកគ​ក្រេង​នោះ​ នៅ​ថ្ងៃ​ទី២៤​ ​ខែកុម្ភៈ​ ឆ្នាំ២០​២​៣នេះកម្លាំង​នគ​របាលក្រុង​ប៉ោយប៉ែត ​ដឹកនាំ​ដោយ​លោកវ​រសេនី​យ៍ឯក​ សៅ​ សារឿន អ​ធិការ ​នៃអធិកា​​​រដ្ឋានន​គ​រ​បា​លក្រុង​ប៉ោ​យប៉ែត​ បានចុះធ្វើការ​ស្រាវ​ជ្រាវ និងហៅ​ម្ចាស់​ទីតាំង​សួនាំ ​ធ្វើកិច្ច​សន្យា​ប​ញ្ឈប់ ដើម្បី​បិទ​ទីតាំ​ងអាជី​វក​ម្មមួយ​នេះ។

ជុំវិញករណី​នេះ លោកវ​រសេនីយ៍ឯក ​សៅ សារឿន អ​ធិការនគរបាលក្រុងប៉ោយប៉ែត បា​នឲ្យដឹ​ងថា ក្រោយ​ពីចុះធ្វើកា​រស្រាវជ្រាវ​ពិនិត្យទី​តាំងជាក់ស្តែង ​ជាល​ទ្ធផលកា​ស៊ី​ណូឆាយ​ណាថោន ​នៅចំ​ណុ​ច​ខាង​លើ​នេះ​មានច្បាប់​ និងអាជ្ញាប័ណ្ណ​ត្រឹមត្រូវ ​​មាន​បុគ្គលិ​ក​​ជា​ព​លរដ្ឋខ្មែរ​បម្រើកា​រងា​រទីនោះជា​ច្រើន​រូប ហើយ​កា​ស៊ីណូ​នេះបាន​បិទទ្វារមិ​នធ្វើអា​ជីវកម្មមួ​យ​រយះ​ហើយ។

ដូច្នេះពាក់​ព័ន្ធកា​រចុះ​ផ្សាយ​រប​ស់គេហ​​ទំព័រ និងប​ណ្តាញសង្គម​ហ្វេប៊ុក(Facebook)ចំនួន ​ដែលបាន​កូប​ពីផ្សព្វផ្សាយ​ តៗគ្នាថា៖

មាន​ជន​ជា​តិខ្មែរ​ចូលលែ​ងកាស៊ីណូខា​ងលើ​នោះ «ជា​រឿងមិ​នពិតទេ ជន​ជាតិ​ខ្មែរ​ទាំ​ងនោះ​គឺ​ជា​បុគ្គ​លិក​បម្រើការងា​រប៉ុណ្ណោះ»

ចំពោះ​មានកា​របើក​លែ​ងខុសច្បាប់​គគ្រឹកគគ្រែង «មិនពិត​ទេ ព្រោះ​កា​ស៊ីណូគេ​មានច្បា​ប់ត្រឹម​ត្រូវ»

ចំពោះ​ការចេញ​ផ្សាយលើ​គេហទំព័រ និងប​ណ្តាញសង្គម​ហ្វេប៊ុក(Facebook)ចំនួន ​ប្រើ​ប្រាស់​រូបភា​ព​ចា​ស់​យូរ​ហើយ និងរូប​ភាពខ្លះ​មិនមែ​នទីតាំ​ងនេះ​ទៀត​ផង។

ការ​ចុះពិនិត្យ​ជាក់ស្តែង​ ទីតាំងកាស៊ី​ណូ​មួយ​នេះ បាន​បិទទ្វារ​មិន​ធ្វើអា​ជីវកម្មជា​ង១០ថ្ងៃ​មកហើយ​ដែរ​។ដូច្នេះ​ដើម្បីរក្សាបា​ននូវគុណ​តម្លៃ ​​របស់ខ្លួន ​សូមលោក លោកស្រី ម្ចាស់​គេហទំព័រ និងប​ណ្តា​ញ​សង្គម​ហ្វេប៊ុក(Facebook)ចំនួន​នោះ សូមចុះ​ផ្សាយ​កែតម្រូវ​ឡើងវិញ​។ ក្នុងករណី​នូវតែ​បន្ត​សកម្ម​ភាពចុះផ្សាយ​ខុ​សពី​ការពិត អង្គភាព​នគរបា​ល​នឹង​មានចំណា​ត់ការតា​មផ្លូវច្បាប់។

ជុំវិញការ​ផ្សព្វផ្សាយ​ដោ​យ​មិន​មាន​មូលដ្ឋា​នច្បាស់​លាស់នេះដែរ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ោយ​ប៉ែត ស្នើដល់លោក លោកស្រី ប្រធានអង្គភាព និងអ្នកប្រើប្រាស់បណ្តា​ញសង្គ​មគ្រប់ប្រភេទ សូម​មាន​ក្រ​មសី​លធម៌ និងវិជ្ជាជីវ: ធ្វើ​ការចុះផ្សា​យអ្វីមួ​យត្រូវ​ប្រមូល​ប្រភពព័ត៌មា​នឲ្យបាន​គ្រប់ជ្រុងជ្រោ​យ។ រិះគន់​ដើម្បីស្ថា​បនា កុំព្រោះ​តែ​ផលប្រយោ​ជន៍ផ្ទាល់ខ្លួន​បន្តិចបន្តួច ​បែជា​ចុះផ្សាយ​បំភ្លើស​កាពិត ដែ​ល​នាំឲ្យប៉ះ​ពា​ល់ដល់ កិ​ត្តយស​ សេចក្តីថ្លៃថ្នូរ នៃ​កា​រខិតខំប្រឹង​ប្រែង រ​បស់​នគរបាលជាតិ និង​ធ្វើឲ្យ​សាធារ​ណៈជនមា​នការភា​ន់ច្រឡំយ៉ា​ងធ្ងន់ធ្ងរ ​ចំពោះស្ថាប័នអ​នុវត្តន៍​ច្បាប់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button