ព័ត៌មានជាតិ

ចាស់ជរាគ្មានទីពឹង ចំនួន៤៩នាក់ ទទួលប្រាក់ឧ​បត្ថម្ភ​ពីមូលមូ​លនិធិ​ចាស់ជរា រ​បស់​ឯកឧត្តម ​អ៊ី ឈាន ​និង​លោកជំទា​វ បាន ស្រីមុំ

ខេត្តប៉ៃលិន ៖ឯកឧត្តម សៅ​ សារ៉ាត់ តំ​ណាងលោ​កជំទាវ បាន ស្រីមុំ អភិបាលនៃ​គណ:អភិបា​ល​ខេត្ត​ប៉ៃលិន និងជាប្រធានមូល​និធិចាស់ជ​រាគ្មាន​ទីពឹងខេត្តប៉ៃលិន រួមនឹង​ក្រុមការងា​រមូលនិធិគាំ​ទ្រសុខ​ភាព និងសង្គ្រោះបន្ទា​ន់ជនចាស់ជរាគ្មានទីពឹង នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ បានអ​ញ្ជើញ​ជួបសំណេះ​សំណា​លសួរសុខទុក្ខ និង​បើកប្រាក់ឧ​បត្ថម្ភប្រចាំខែមី​នា ឆ្នាំ២០២៣ ជូនដល់លោ​កយាយ ​លោកតា ចំនួន៤៩នាក់​ ដោយក្នុងម្នា​ក់ៗទទួលបាន​ អង្ករ២​៥គីឡូ មី​១កេស អាវរងា១ ជែល​លាងដៃ​១ដប និងថ​វិកា១០០.០០០​រៀល(មួយសែនរៀលគត់)

ក្នុងពិធីសំ​ណេះសំ​ណាល​នេះឯកឧត្តម សៅ សារ៉ាត់ ក៏បាននាំប​ណ្តាំផ្ញើសា​កសួរសុខ​ទុក្ខពីសំ​ណាក់ឯកឧត្តម ​អ៊ី ឈាន ប្រធានក្រុមការងាររាជរ​ដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន និងលោក​ជំទាវ បាន ស្រីមុំ ជូនដល់​លោកយាយ លោ​កតាចាស់​ជរាទាំងអស់ ដែលជានិច្ចកាលឯកឧត្តម តែង​តែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីក​ន្លែងនៅទូ​ទាំងខេ​ត្តប៉ៃ​លិន។​ ហើយលោកទាំងទ្វេរ តែងតែបានគិតគូរសុខទុក្ខជាប់ជានិច្ចរបស់ប្រជាពលរដ្ឋទូទៅ ដោយ​មិនអោយប្រជាព​លរដ្ឋណាម្នាក់​ដាច់បា​យស្លាប់​ ដោយមិនបាននិងមិនបានដោះស្រាយឡើយ ។

សំរាប់​ មូលនិ​ធិនេះ បាន​បង្កើតឡើងក្នុង​គោលបំណ​ងជួយដល់លោកយាយ លោកតាចាស់​ជរាគ្មាន​ទីពឹង មានជីវភាពខ្សត់ខ្សោ​យ និង​មានអាយុចាប់ពី៧០ឆ្នាំឡើងទៅ ដែលពុំមានល​ទ្ធភាពអាចចេញ​ទៅប្រកបមុខរបរចិញ្ចឹម​ជីវិត​បាន ក៏ដូចជាការជួយលើកកំពស់កម្រិតជីវភាព និងបំប៉នថែ​ទាំសុខភាព​លោកយាយ លោកតា ដោ​យមិនប្រ​កាន់ប​ក្សពួក ​និងនិន្នា​ការនយោបាយឡើយ ព្រោះមនុស្សចាស់ គឺមា​នគុ​ណបំណាច់ធំធេ​ងណាស់ ​ក្នុងការជួយអ​ប់រំ ប្រៀនប្រដៅ ​ដល់កូនចៅជំនាន់ក្រោយៗ ឲ្យប្រ​ព្រឹត្តិតែ អំពើល្អ។

ក្នុងនា​មលោកជំទាវ បាន ​ស្រីមុំ លោ​កក៏បានអំ​ពាវនាវដល់​លោ​កយាយ លោកតាទាំងអស់ សូ​មចូលរួ​មប្រយុ​ទ្ធប្រឆាំង បង្ការ ទប់ស្កាត់ការពារការឆ្លងរី​ករាលដាល នៃជំងឺកូវីដ១៩ ដោយត្រូវអ​នុវត្តន៍តាម​ការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួ​មគោរពអ​នុវត្តន៍វិធានចាំ​បាច់នានារប​ស់រាជរដ្ឋាភិ​បាល ។

លោកយា​យ លោកតា ដែលបានទទួលប្រាក់ឧបត្ថម្ភពីមូលនិធិចាស់ជរា បានថ្លែងអំណ​រគុណយ៉ា​ងជ្រា​លជ្រៅ និងបានជូនព​រស័ព្ទសា​រធុការ ចំពោះឯកឧត្តម និងលោកជំទាវ ប្រធានមូល​និធិចាស់​ជរា​ដែល​តែងតែជួ​យឧបត្ថម្ភថវិកា ដល់ពួកគាត់ជារៀងរាល់ខែ ដើម្បីដោះស្រាយ​បញ្ហាជីវ​ភាពប្រចាំថ្ងៃ​បានធូរស្រាលមួយកម្រឹតធំផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button