ចាស់ជរាគ្មានទីពឹង ចំនួន៤៩នាក់ ទទួលប្រាក់ឧបត្ថម្ភពីមូលមូលនិធិចាស់ជរា របស់ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ
ខេត្តប៉ៃលិន ៖ឯកឧត្តម សៅ សារ៉ាត់ តំណាងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន និងជាប្រធានមូលនិធិចាស់ជរាគ្មានទីពឹងខេត្តប៉ៃលិន រួមនឹងក្រុមការងារមូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ជនចាស់ជរាគ្មានទីពឹង នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងបើកប្រាក់ឧបត្ថម្ភប្រចាំខែមីនា ឆ្នាំ២០២៣ ជូនដល់លោកយាយ លោកតា ចំនួន៤៩នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូ មី១កេស អាវរងា១ ជែលលាងដៃ១ដប និងថវិកា១០០.០០០រៀល(មួយសែនរៀលគត់)។
ក្នុងពិធីសំណេះសំណាលនេះឯកឧត្តម សៅ សារ៉ាត់ ក៏បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ ដែលជានិច្ចកាលឯកឧត្តម តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងខេត្តប៉ៃលិន។ ហើយលោកទាំងទ្វេរ តែងតែបានគិតគូរសុខទុក្ខជាប់ជានិច្ចរបស់ប្រជាពលរដ្ឋទូទៅ ដោយមិនអោយប្រជាពលរដ្ឋណាម្នាក់ដាច់បាយស្លាប់ ដោយមិនបាននិងមិនបានដោះស្រាយឡើយ ។
សំរាប់ មូលនិធិនេះ បានបង្កើតឡើងក្នុងគោលបំណងជួយដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី៧០ឆ្នាំឡើងទៅ ដែលពុំមានលទ្ធភាពអាចចេញទៅប្រកបមុខរបរចិញ្ចឹមជីវិតបាន ក៏ដូចជាការជួយលើកកំពស់កម្រិតជីវភាព និងបំប៉នថែទាំសុខភាពលោកយាយ លោកតា ដោយមិនប្រកាន់បក្សពួក និងនិន្នាការនយោបាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំ ប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឲ្យប្រព្រឹត្តិតែ អំពើល្អ។
ក្នុងនាមលោកជំទាវ បាន ស្រីមុំ លោកក៏បានអំពាវនាវដល់លោកយាយ លោកតាទាំងអស់ សូមចូលរួមប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ–១៩ ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពអនុវត្តន៍វិធានចាំបាច់នានារបស់រាជរដ្ឋាភិបាល ។
លោកយាយ លោកតា ដែលបានទទួលប្រាក់ឧបត្ថម្ភពីមូលនិធិចាស់ជរា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានជូនពរស័ព្ទសារធុការ ចំពោះឯកឧត្តម និងលោកជំទាវ ប្រធានមូលនិធិចាស់ជរាដែលតែងតែជួយឧបត្ថម្ភថវិកា ដល់ពួកគាត់ជារៀងរាល់ខែ ដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃបានធូរស្រាលមួយកម្រឹតធំផងដែរ៕