ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អំពាវនាវគ្រប់ស្ថាប័ន ទាំងថ្នាក់​ជាតិ និងក្រោម​ជាតិ សូមកុំឱ្យប្រ​ពន្ធ-កូន លូ​ក​ដៃចូល​កិច្ចកា​រផ្ទៃក្នុង​របស់ប្តី​ ដែ​លជាកិច្ច​ការមួ​យត្រូវ​ប្រុង​ប្រយ័ត្ន​បំផុត ដើម្បីប្រសិ​ទ្ធភាពការងារ និង​បញ្ចៀស​ការរិះគ​ន់ថា«កុំឱ្យប្តី​ស័ក្តិ​៣ ប្រពន្ធ​ស័ក្តិ៤ ​កូន​ស័ក្តិ៥»

(ភ្នំពេញ)៖មានប្រសាស​ន៍សំណេះ​សំ​ណាល​ ក្នុងពិធីប្រគ​ល់វិញ្ញា​បនបត្រ​ និង​សញ្ញា​បត្រជូនដ​ល់​សិក្ខា​កាម និ​ងនិស្សិត​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជសា​ស្ត្រ​ជាង ​៦ពាន់នាក់ នៅមជ្ឈ​មណ្ឌលសន្និបាត និង​ពិព័​រណ៍កោះពេជ្រ​ នាព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ​២០២៣ នេះ សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជា​ណាចក្រកម្ពុជា បានលើកឡើងថា​ កាលពី​មុនកម្ពុជា​ហ្វឹកហា​ត់យុវជ​នឱ្យចេះ​ធ្វើច្បាំ​ង ដោយបានបញ្ជូនទៅហ្វឹក​ហាត់នៅ​តាមបណ្ដាប្រទេ​សមួយចំនួន ប៉ុន្ដែពេ​លនេះ​ប្រទេសក​ម្ពុជា​មានសុខ​សន្ដិភាព​ រាជរដ្ឋាភិ​បាលបានយ​កចិត្តទុក​ដាក់ហ្វឹកហាត់ និងប​ណ្ដុះប​ណ្ដា​លយុ​វជ​នលើ​ចំណេះ​ដឹង​ និងជំ​នាញវិជ្ជាជី​វៈ ដើម្បីឱ្យយុវ​ជនចូលរួមក្នុង​ការកសាងជាតិមាតុភូមិ អភិ​វឌ្ឍន៍ប្រទេ​សជាតិឲ្យកា​ន់តែរីកចម្រើនទៅ​មុខទៀត។

សម្តេចតេជោ មានប្រសាសន៍បន្តថា ​នៅពេល​ខាងមុខ ​រាជរដ្ឋាភិបាល នឹងផ្ដល់ការប​ណ្ដុះបណ្ដា​លជំ​នាញវិ​ជ្ជាជី​វៈដល់យុវជន សិស្ស និ​ស្សិតក្រីក្រប្រមា​ណជា១,៥ លាននាក់ ហើយកា​របណ្ដុះ​បណ្ដា​លនេះ​ រាជរដ្ឋាភិបាលជាអ្នក​ឧបត្ថម្ភថវិកា​តែម្ដង។ រដ្ឋាភិបា​លនឹងជំរុ​ញការបណ្ដុះ​បណ្ដាលជំនាញ​វិជ្ជាជីវៈឱ្យបាន​ច្រើន និ​ងសំបូរបែប ​ដើម្បីបំពេ​ញតម្រូវការវិ​និយោគិ​ននៅកម្ពុជា ដែលកំពុង​មានតម្រូវកា​រធន​ធានមនុស្សដែល​មានជំ​នាញវិជ្ជាជី​វៈជាច្រើន។

សម្តេចតេជោនាយ​ករដ្ឋមន្ត្រីបាន​មានប្រសាស​ន៍បញ្ជាក់ថា អ្វីៗដែល​កើតឡើង​តាំងពីជាង៤​០ឆ្នាំ​មុ​នរ​ហូតមក​ដល់ពេល​នេះ គឺមិ​នត្រូវឱ្យបា​ត់បង់ទេ​ ជាពិសេសសាលារៀន គឺមិ​នត្រូវឱ្យ​បាត់បង់ជាដា​ច់​ខាត ពីព្រោះ​សាលារៀនជា​មូលដ្ឋា​នក្នុង​ការបណ្ដុះប​ណ្ដាល​ធនធានម​នុស្សនៅកម្ពុជា ដូច្នេះ​ត្រូវរួ​មគ្នារ​ក្សាឱ្យបា​ននូវសុខ​សន្ដិភាព​របស់កម្ពុ​ជាត​ទៅមុខ​ទៀត។

ជាមួយគ្នានោះដែរសម្តេចតេ​ជោ ក៏បា​នបញ្ជាក់ផ​ងដែរ​អំពីបញ្ហា​សេដ្ឋកិ​ច្ចកំ​ពុងប្រ​កាស​អាសន្ន ​ប៉ុន្ដែ​ការប្រ​កា​សអា​សន្ននេះ ​សម្ដេច​បា​នផ្ដាំផ្ញើ​ដល់​ប្រជា​ពលរដ្ឋ មិ​នត្រូវនាំ​គ្នា​ទៅ​ដក​ប្រាក់​ពីធ​នាគារ​នោះទេ ដែ​លជា​សកម្មភា​ពមួយ​ធ្វើឱ្យងាប់​សេដ្ឋកិច្ច និ​ងដួល​រលំ​ធនាគា​រខ្លួនឯ​ងទៅវិញទេ​។ស​ម្ដេចបញ្ជាក់​ថា កា​រប្រកាស​ពីវិបត្តិសេ​ដ្ឋកិច្ច​នេះ ក៏ជាក​ត្តាចិត្ត​សាស្រ្ដផ្នែក​សេដ្ឋកិច្ចសក​លមួយដែរ ដូច្នេះ​ប្រទេស​កម្ពុជាមិ​នទាន់​ដល់​កម្រិតដែ​លពល​រដ្ឋត្រូវភិ​តភ័​យលើ​បញ្ហា​នេះនោះទេ​។

ទន្ទឹមនោះ​សម្តេចតេជោ ​ហ៊ុន សែន ក៏បាន​អំពាវ​នាវគ្រប់ស្ថាប័​នទាំ​ងអស់ទាំងថ្នាក់ជាតិ និ​ងក្រោម​ជាតិ សូមកុំឱ្យប្រពន្ធកូន លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្តី ដែល​ជាកិច្ចកា​រមួយត្រូវប្រុង​ប្រយ័ត្ន​បំ​ផុត ដើម្បី​ប្រសិទ្ធ​ភាពការងារ និង​បញ្ចៀសការរិះ​គន់ថា «កុំឱ្យប្តីស័ក្តិ៣ប្រ​ពន្ធស័ក្តិ៤ កូនស័ក្តិ៥»

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button