ព័ត៌មានជាតិ

មេបញ្ជាការ​រង នាយ​សេនាធិការក​ងពលតូចថ្មើ​រជើ​ងលេខ៥១ អញ្ជើ​ញចុះ​ទស្សន​កិច្ចសិក្សា​«ការងារក​សាងពង្រឹងអង្គភាព​រឹងមាំលើ​គ្រប់វិស័យ កង​អនុសេ​នាធំ​បញ្ជូនសារ»

(បន្ទាយមានជ័យ)៖នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍​ត្រី ជុំ សេដ្ឋា ​មេបញ្ជាការ​រង នាយ​សេ​នាធិកា​រកងព​លតូចថ្មើ​រជើ​ងលេខ៥​១ អម​ដំណើរដោយ នា​យរងសេ​នាធិការ​ នាយ​ការិយា​ល័យ នាយ​ផ្នែក​ទាំង​៥ កង​អនុសេ​នាធំចំ​ណុះ​កង​ពល អញ្ជើ​ញ​ទស្សន​កិច្ចសិក្សា ការ​ងារ​ក​សាង​ពង្រឹង​អង្គភា​ពរឹងមាំលើ​គ្រប់​វិស័​យ អង្គភាព​កងអនុ​សេនាធំបញ្ជូន​សារ ​ចំណុះក​ងពល​តូចថ្មើ​រជើ​ងលេ​ខ៥១។

លោក​មេបញ្ជាការរងនា​យសេនាធិការ​កងពល បានអញ្ជើញទស្សនា​តាម​ខ្លឹមសា​រនីមួយៗ​ ​និងបាន ថ្លែង​កោតសរសើរ​ដល់អង្គភា​ពកងអនុសេ​នាធំ​បញ្ជូនសារ ខិតខំយក​ចិត្តទុកដាក់ អនុវត្តតាម​ផែនការ​ដែល​ថ្នាក់​លើប្រគល់ជូន និង​អនុវត្តន៍តួនាទីភារកិច្ច ​ប្រកបដោយ​ការទទួលខុសត្រូវខ្ពស់ តាម​ផែន​ការ កសាងអង្គភាព​រឹងមាំលើគ្រប់វិស័យ។

ក្នុងនោះដែរលោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាកា​ររង នាយសេនាធិការ កងពលតូច​ថ្មើរ​ជើងលេខ៥១ បានដាក់ផែនការ ឱ្យបន្តខិត​ខំការងារកសាងហេដ្ឋារ​ចនាសម្ព័ន្ធបង្កបង្កើនផល និង​ចិញ្ចឹមសត្វ បន្ថែមលើគោ​លរបបហូបប្រចាំថ្ងៃ សម្រាប់កម្លាំងជួរមុខ និងកម្លាំងត្រៀមក្នុងទីតាំង ក៏ដូច​ជាគ្រួសារយោធិនក្នុងអង្គភាព និងមួយចំនួនលើសតម្រូវការ លក់ទៅទីផ្សារ សន្សំថវិកា កសា​ងក្នុងអង្គភាពនីមួយៗ រួមជាមួយបន្តអនុវត្តន៍ វិធានការ ៣កុំ ៣ការពារ និង វិធានការសុខាភិបាល៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button