មេបញ្ជាការរង នាយសេនាធិការកងពលតូចថ្មើរជើងលេខ៥១ អញ្ជើញចុះទស្សនកិច្ចសិក្សា«ការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ កងអនុសេនាធំបញ្ជូនសារ»
(បន្ទាយមានជ័យ)៖នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង នាយសេនាធិការកងពលតូចថ្មើរជើងលេខ៥១ អមដំណើរដោយ នាយរងសេនាធិការ នាយការិយាល័យ នាយផ្នែកទាំង៥ កងអនុសេនាធំចំណុះកងពល អញ្ជើញទស្សនកិច្ចសិក្សា ការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ អង្គភាពកងអនុសេនាធំបញ្ជូនសារ ចំណុះកងពលតូចថ្មើរជើងលេខ៥១។
លោកមេបញ្ជាការរងនាយសេនាធិការកងពល បានអញ្ជើញទស្សនាតាមខ្លឹមសារនីមួយៗ និងបាន ថ្លែងកោតសរសើរដល់អង្គភាពកងអនុសេនាធំបញ្ជូនសារ ខិតខំយកចិត្តទុកដាក់ អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន និងអនុវត្តន៍តួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ។
ក្នុងនោះដែរលោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥១ បានដាក់ផែនការ ឱ្យបន្តខិតខំការងារកសាងហេដ្ឋារចនាសម្ព័ន្ធបង្កបង្កើនផល និងចិញ្ចឹមសត្វ បន្ថែមលើគោលរបបហូបប្រចាំថ្ងៃ សម្រាប់កម្លាំងជួរមុខ និងកម្លាំងត្រៀមក្នុងទីតាំង ក៏ដូចជាគ្រួសារយោធិនក្នុងអង្គភាព និងមួយចំនួនលើសតម្រូវការ លក់ទៅទីផ្សារ សន្សំថវិកា កសាងក្នុងអង្គភាពនីមួយៗ រួមជាមួយបន្តអនុវត្តន៍ វិធានការ ៣កុំ ៣ការពារ និង វិធានការសុខាភិបាល៕